Home Blog Page 1484

លោក សុខ រ៉ាស៊ី និង ឃុន វុត្ថា ធ្លោយពាក្យនេះឡើងក្រោយដឹងថា ប៊ុត សីហា ជាប់ពាក់ព័ន្ធគ្រឿងញៀនជាលើកទី២

0

ដំណឹងដែល ប៊ុត សីហា ជាអ្នកចម្រៀងត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃា.ត់ខ្លួនជាប់ទាក់ទងនឹងគ្រឿងញៀនបានធ្វើឱ្យមហាជននិងអ្នកសិល្បៈហួសចិត្តជាខ្លាំង និងសោកស្តាយសមត្ថភាពរបស់គេមិនគួរផុងខ្លួនម្តងហើយម្តងទៀតក្លាយជាមនុស្សកែមិនឡើង។ ដំណឹងដ៏រសើបនេះបានធ្វើឱ្យរៀមច្បងលោក សុខ រ៉ាស៊ី និងមិត្តរួមជំនាន់លោក ឃុន វុត្ថា បានត្រឹមបង្ហាញអារម្មណ៍សោកស្តាយដែល ប៊ុត សីហា ប្រព្រឹត្តខ្លួនបែបនេះ។

នៅយប់ថ្ងៃទី១២ កញ្ញា នៅលើបណ្តាញសង្គមរបស់តារាចម្រៀង ឃុន វុត្ថា និងជាអតីតបេក្ខជន The Voice Cambodia រដូវកាលទី១ ចេញមកបង្ហោះសារថា «សោកស្ដាយពេលដែលបានដឹងដំណឹងមិនល្អអំពីអ្នក សង្ឃឹមថាពេលត្រលប់មកវិញនឹងកែប្រែខ្លួនឯងឡើងវិញ
មិត្តរួមជំនាន់. ប៊ុត សីហា»។May be an image of 1 person

ងាកទៅកាន់គណនីហ្វេកប៊ុករបស់ពិធីករ The Voice Cambodia រដូវកាលទី៣ លោក សុខ រ៉ាស៊ី វិញបានលើកឡើងយ៉ាងដូច្នេះថា «ហេតុអី អូន មិនព្រមកែខ្លួន?បានត្រឹមអាណិត ព្រោះរាល់ថ្ងៃ អ្នកមាន សមត្ថភាពច្រើន កំពុងខិតខំទាំងយប់ទាំងថ្ងៃ ក្រែងមានវាសនានិងសំណាង ក្លាយជាម្ចាស់ពានដូចអូន គ្រឿងញៀនបំផ្លាញអនាគត»។No photo description available.

តាមសេចក្តីរាយការណ៍បានឱ្យដឹងថាកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១២ ខែកញ្ញា ប៊ុត សីហា ជាអតីតម្ចាស់ពានក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួនលោករួមជាមួយបក្ខពួកម្នាក់ទៀតនៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺបន្ទាប់ពីប្រទះឃើញជនសង្ស័យទាំងពីរនាក់ដោយបានដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់ ក្នុងនោះ(៣តូច និង២មធ្យម), ទូរស័ព្ទ៣ គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។May be an image of 1 person

នេះជាលើកទី២ហើយដែល ប៊ុត សីហា ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនបន្ទាប់ពីលើកដៃសុំឱកាសពីមហាជនម្តងទៀតចូលប្រឡូកលើអាជីពសិល្បៈវិញ ខណៈកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដូចគ្នាពីករណីប្រើប្រាស់គ្រឿងញៀន៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEiQl0qODFg3Tddo6bNj5tMtJEppiO5mpiHfuDWom29MP3gxcIjdjv37zk3Ld_EgBR92K963uJ5ulEkURiSS0nO-J9TXs80qXqeDKDt3Uved3f7RHIif-ddBrjk3T8gQsbUrkAEg0IZdv8dQOGDVwYdPXTgcnNBBRnhOYI5m1tNy-MNXV51-gYCHtuafk/s767/Capture%20(70).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQHlXpLxKovaAB8ziNBL9LitNj3h-6vkX-locanW_bv0O0FaD9ChymZWCfNbZXlv1d-mhUcBmYAZzf7dsmsdTXtYwP8iHzPtrxODh7kJxCYtu2_Y8e3G4lBHe-x8ZH0qPPC6Y9-0YefIt33L6qx1BIcEaWOQddheuERPuOs5Qa_a2M6P2AW7le0hQFD1k/s691/%E1%9E%9F.PNG

ស្រាទំពាំងបាយជូរជាង ២ លានលីត្របានហូរនៅតាមដងផ្លូវក្នុងប្រទេសព័រទុយហ្គាល់

0

បរទេស៖ ស្រាទំពាំងបាយជូរ ២.២ លានលីត្របានហូរនៅតាមដងផ្លូវនៃទីក្រុង Sao Lorenco de Bairro ប្រទេសព័រទុយហ្គាល់ នៅពេលដែលធុងទឹករបស់រោងចក្របានផ្ទុះឡើង។

ធុងស្រាចំនួនពីរនៃរោងចក្រ Levira ក្នុងទីក្រុង Sao Lorenco de Bairro តំបន់ Anadia ភាគខាងលិចប្រទេសព័រទុយហ្គាល់ បានបាក់កាលពីថ្ងៃទី ១០ ខែកញ្ញា ដោយបង្កើតបានជាទឹកជ្រោះពណ៌ក្រហមដ៏ធំហូរចេញពីភ្នំដ៏ចោតចុះមកតាមដងផ្លូវក្នុងទីក្រុងដែលមានមនុស្សរស់នៅ ២,០០០ នាក់។Watch | 600,000 gallons of red wine flow through streets of Portuguese  town, netizens stunned - Trending News

ឧបទ្ទវហេតុនេះមិនបណ្តាលឱ្យមានអ្នករងរបួស ឬខូចខាតសម្ភារៈដល់មនុស្សនៅក្នុងទីក្រុងនោះឡើយ ប៉ុន្តែអ្នកពន្លត់អគ្គីភ័យ Anadia ត្រូវតែធ្វើការដើម្បីបង្វែរលំហូរទៅកាន់វាលស្រែមួយដើម្បីការពារស្រាពីការហៀរចូលទៅក្នុងទន្លេ Certima ដែលនៅក្បែរនោះ។ បរិមាណស្រាដែលលេចធ្លាយនោះមានច្រើនដែលវាអាចបំពេញអាងហែលទឹកអូឡាំពិកបានយ៉ាងពេញលេញ។

យោងតាមសេចក្តីថ្លែងការណ៍របស់រោងចក្រ Levira បាននិយាយថា “យើងនឹងទទួលខុសត្រូវទាំងស្រុងចំពោះការចំណាយដែលទាក់ទងនឹងការសម្អាត រួមជាមួយការជួសជុល ហើយយើងនឹងប្តេជ្ញាដោះស្រាយស្ថានភាពនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន” ។ Levira បាននិយាយថា វាមិនច្បាស់ទេថាហេតុអ្វីបានជាធុងស្រាចំនួនពីរនៅរោងចក្រ Levira បានផ្ទុះ។ Levira ក៏បានបន្តទៀតថាស្តុកស្រាដ៏ធំរបស់ខ្លួនគឺទាក់ទងទៅនឹង “វិបត្តិលើសស្តុក” នៃស្រានៅអឺរ៉ុបដោយសារតែតម្រូវការកាត់បន្ថយ។Portugal Wine flood: Portuguese town flooded by 2.2 million litres of wine

កាលពីខែមិថុនា គណៈកម្មការអឺរ៉ុបបានទទួលស្គាល់ការផ្គត់ផ្គង់លើសចំណុះ ហើយបាននិយាយថា ខ្លួននឹងគាំទ្រវិធានការដើម្បីបំប្លែងស្រាទៅជាជីវឥន្ធនៈ។ យោងតាមគណៈកម្មការ ការប្រើប្រាស់ស្រានៅ ប្រទេសព័រទុយហ្គាល់ នៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងថយចុះ ៣៤% បើធៀបនឹងឆ្នាំ ២០២២។ ដូច្នេះហើយ ការប្រើប្រាស់ស្រាក៏ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសអាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអ៊ីតាលីផងដែរ៕
ប្រភព៖vnexpress

ពលរដ្ឋរុស្សីបាននាំគ្នាចូលបម្រើយោធាជាង១០០០នាក់ជារៀងរាល់ថ្ងៃ

0

បរទេស៖ យោងតាមប្រធានាធិបតីពូទីនបាននិយាយថាមនុស្ស ២៧០,០០០ នាក់បានចូលរួមជាមួយកងទ័ពរុស្ស៊ីក្នុងរយៈពេល ៦-៧ ខែចុងក្រោយនេះក្នុងនាមជាទាហានកិច្ចសន្យាអាជីព។

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) ថា “យើងមានការចល័តផ្នែកខ្លះនៃអ្នកបម្រុងប្រហែល ៣០០.០០០ នាក់ ឥឡូវនេះក្នុងរយៈពេល ៦-៧ ខែកន្លងមកនេះ មនុស្ស ២៧០,០០០ នាក់បានចុះកិច្ចសន្យាដោយស្ម័គ្រចិត្តដើម្បីបម្រើក្នុងកងកម្លាំងប្រដាប់អាវុធ និងអង្គភាពស្ម័គ្រចិត្តនៅថ្ងៃនេះ”។Russia's army is in a woeful state

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានសង្កត់ធ្ងន់ថា “មនុស្សជាង ១,០០០ ទៅ ១,៥០០ នាក់បានមកចុះកិច្ចសន្យាជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីជារៀងរាល់ថ្ងៃ” ដោយអ្នកខ្លះមកពីទុនបម្រុងយោធា ហើយអ្នកខ្លះទៀតក៏ស្ម័គ្រចិត្តចូលបម្រើកងទ័ព។

កន្លងមកកាលពីឆ្នាំមុនមន្ត្រីរុស្ស៊ីបានប្រកាសពីផែនការបង្កើនទំហំកងកម្លាំងប្រដាប់អាវុធលើសពី ៣០% ដល់ ១.៥ លាននាក់ ដោយបានអំពាវនាវឱ្យមនុស្សចូលរួមក្នុងនាមជាទាហានជាប់កិច្ចសន្យាត្រូវបានគេបង្ហោះពាសពេញទីក្រុងរុស្ស៊ី ។ យោងតាមច្បាប់បច្ចុប្បន្ន ពលរដ្ឋរុស្ស៊ីជាបុរសទាំងអស់ដែលមានអាយុពី ១៨-២៧ ឆ្នាំនឹងត្រូវបម្រើយោធារយៈពេល ១២ ខែ ប៉ុន្តែអ្នកជំនាញជាច្រើនជឿថាពេលវេលានេះគឺខ្លីពេកសម្រាប់អ្នកជ្រើសរើសថ្មីដើម្បីធ្វើជាម្ចាស់ឧបករណ៍ទំនើប។ សមាជិកនៃកងកម្លាំងពិសេសរបស់រុស្ស៊ី និងអង្គភាពសព្វាវុធបច្ចេកវិទ្យាខ្ពស់ ភាគច្រើនជាទាហានដែលមានជំនាញវិជ្ជាជីវៈលើកិច្ចសន្យារយៈពេលវែង។Tens of thousands have signed up for contract military service this year,  former Russian president says

ទោះជាយ៉ាងណាក៏ដោយ ច្បាប់រុស្ស៊ីបច្ចុប្បន្នក៏បានហាមឃាត់ការចល័តទ័ពទៅបំពេញបេសកកម្មប្រយុទ្ធនៅក្រៅទឹកដីខ្លួនដែរ ដែលនេះនាំឱ្យមានការខ្វះខាតកម្លាំងពលកម្មសម្រាប់យុទ្ធនាការនៅ អ៊ុយក្រែន នៅពេលដែលរុស្ស៊ីមិនអាចដាក់ពង្រាយទាហានសម្រាប់ប្រតិបត្តិការនេះ៕Thousands of Russian Troops Preparing for Victory Day Quarantined
ប្រភព៖vnexpress

ពើងគំនូរ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតមួយ តែមិនសូវមានអ្នកចាប់អារម្មណ៍

0

ពើងគំនូរ គឺជាឈ្មោះនៃតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយដែលស្ថិនៅក្មុងភូមិ ត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

ពើងគំនូរ ជាទីតាំងសំបូរដោយចម្លាក់ ដូចជាចម្លាក់ព្រះគណេសមានដៃ៨ ចម្លាក់លិង្គ៣ ចម្លាក់ព្រះវិស្ណុជិះគ្រុឌ ចម្លាក់ព្រះវិស្ណុផ្ទុំ ចម្លាក់វិស្ណូនិងព្រះឥសូរ រូបគំនូរពណ៌រូបត្រីប្រវែងប្រមាណ ១ម៉ែត្រមានពណ៌ក្រហមព្រៀលនិងមានផ្ទាំងសិលាចារឹក។May be an image of temple
បើតាមសិលាចរឹកដែលប្រហែលជាឆ្លាក់នៅក្នុងសតវត្សទី១១ បានបង្ហាញអោយដឹងថា ពើងគំនូរជាទីតាំងរបស់ព្រះរាជគ្រូរបស់ព្រះមហាក្សត្រព្រះនាម ព្រះសិវសោមៈ ហើយបានបង្ហាញពីព្រះនាមរបស់ព្រះបាទជ័យវរ្ម័នទី២ ក្នុងឈ្មោះជាមរណនាមថា ព្រះបរមស្វរៈ និងភ្នំមហេន្ទ្របរ៌ត (ភ្នំគូលែន)ផងដែរ។May be an image of tree

ចម្លាក់នៅលើផ្ទាំងថ្មដ៏ធំនេះ បង្កើតបានជាផ្ទាំងទស្សនិយ៍ភាព ដ៏ស្រស់ស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត៕May be an image of 1 person and temple

រូបភាព៖ ក្រសួងទេសចរណ៍ខេត្តសៀមរាប

ពលរដ្ឋថៃរិះ.គ.ន់ព្រះសង្ឃគង់នៅក្នុងបាត្រធំឆាន់ចង្ហាន់

0

ប្រទេសថៃ ៖ សារព័ត៌មានប្រទេសថៃបានបង្ហោះវីដេអូមួយដែលបង្ហាញពីព្រះសង្ឃ១អង្គគង់នៅក្នុងបាត្រដ៏ធំ ហើយព្រះអង្គក៏បានឆាន់ចង្ហាន់, ទឹក និងភេសជ្ជៈឱ្យអ្នកស្រុកមើល ដោយសារព័ត៌មានថៃសរសេរថា ៖ «ព្រះសង្ឃនៅខេត្តរ៉យអេត គង់ឆាន់ចង្ហាន់ក្នុងបាត្រ» ។ នៅពេលគេចែកចាយវីដេអូនេះក្នុងបណ្តាញសង្គមធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃសួរថា តើធ្វើបែបនេះដើម្បីអ្វី ? ចំណែកអ្នកលេងបណ្តាញសង្គមខ្លះទៀតនិយាយថា ធ្វើរហូតដល់ព្រះសង្ឃជាន់ខ្ពស់ តើធ្វើបែបនេះសមរម្យដែរឬទេ ?

បើតាមបុរសម្នាក់ឈ្មោះ ឌែង ប៉ុងខេត អាយុ៦៧ឆ្នាំ រស់នៅស្រុកអាតសាម៉ាត់ ខេត្តរ៉យអេត រៀបរាប់ថា ហេតុការណ៍ព្រះសង្ឃឆាន់ចង្ហាន់នៅក្នុងបាត្រដ៏ធំនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ហើយរូបលោកក៏ស្ថិតក្នុងហេតុការណ៍នេះដែរ ។ នៅថ្ងៃនោះ ខេត្តរ៉យអេតបានរៀបចំគម្រោងមួយដើម្បីជួយសង្គ្រោះអ្នកជំងឺសម្រាកនៅលើគ្រែ ហើយក៏បាននិមន្តព្រះសង្ឃមកពីវត្តផ្សេងៗនៅស្រុកអាតសាម៉ាត់ មកចូលរួមក្នុងកម្មវិធី ព្រមទាំងមានការបិណ្ឌបាត្រ និងដង្ហែរបាត្រធំទៅកាន់ភូមិនានា ដើម្បីឱ្យអ្នកស្រុកបានចូលរួមបរិច្ចាគបច្ច័យក្នុងបាត្រធំ ។ ក្រោយមក គណៈកម្មការរៀបចំកម្មវិធីក៏បានយកបាត្រដ៏ធំនេះមកទុកនៅសាលាឆាន់ក្នុងវត្តបានប៉ៅ ដើម្បីយកបច្ច័យ និងសម្ភារផ្សេងៗចេញពីក្នុងបាត្រទៅឧបត្ថម្ភអ្នកជំងឺ ។ ពេលនោះ នៅម៉ោងប្រមាណ១១ថ្ងៃត្រង់ គឺជាពេលព្រះសង្ឃឆាន់ចង្ហាន់ ដូច្នេះ អ្នកភូមិក៏នាំគ្នាប្រគេនចង្ហាន់ដល់ព្រះសង្ឃ ។Father explains the drama “I eat rice in the alms bowl” believes it is not wrong.

ចំណែកព្រះសង្ឃព្រះនាមចាន់ ឬព្រះគ្រូ Ubon Khemaphon អាយុ៦៩ឆ្នាំ និមន្តមកពីស្រុកអាតសាម៉ាត់ បានឃើញបាត្រលោកដ៏ធំនៅក្បែរនោះ ព្រះអង្គក៏និយាយទៅកាន់ញាតិញ៉ោមថា ៖ «បន្តិចទៀត អាត្មានឹងឆាន់ចង្ហាន់ក្នុងបាត្រនេះឱ្យមើល» ។ ពេលនិយាយចប់ ព្រះអង្គក៏ចូលទៅគង់ក្នុងបាត្រដែលមានជម្រៅប្រមាណ៨០សង់ទីម៉ែត្រ ពេលអ្នកស្រុកឃើញបែបនេះ ក៏នាំគ្នាយកទូរស័ព្ទមកថតវីដេអូ ។

លោក ឌែង ប៉ុងខេត រៀបរាប់ទៀតថា ព្រះសង្ឃតាំងចិត្តធ្វើបែបនេះ ព្រោះចង់ឱ្យគេដឹងថា ការឆាន់បាយនៅក្នុងបាត្រលោក គឺត្រូវតែធ្វើបែបនេះ ហើយព្រះអង្គជាព្រះសង្ឃដំបូងគេដែលឆាន់ចង្ហាន់ក្នុងបាត្រពិតប្រាកដ ។ លោកគិតថា ព្រះសង្ឃធ្វើអីចឹង មិនខុសឆ្គងអ្វីទេ ។โซเชียลจวกยับ! ดราม่า 'พระนั่งฉันข้าวในบาตร' ทำไป

ព្រះសង្ឃព្រះនាម Ubon Khemaphon ដែលគង់ឆាន់ចង្ហាន់ក្នុងបាត្រ និងល្បីល្បាញក្នុងបណ្តាញសង្គម មានពុទ្ធដីកាថា ៖ «អាត្មាបានតាំងចិត្តចូលមកគង់ក្នុងបាត្រ ហើយអាត្មាក៏ឆាន់ចង្ហាន់ផ្សេងៗក្នុងបាត្រនេះ ព្រោះអាត្មាធ្លាប់តែឮពាក្យថា ឆាន់បាយក្នុងបាត្រ ប៉ុន្តែពុំទាន់មានព្រះសង្ឃណាមួយគង់ក្នុងបាត្រទេ ។ អាត្មាឃើញតែព្រះសង្ឃដួសបាយចេញពីបាត្រយកមកឆាន់ខាងក្រៅរហូត ។ ដូច្នេះ អាត្មាក៏បានគង់ក្នុងបាត្រ រួចឆាន់បាយឱ្យញាតិញ៉ោមមើល ស្រាប់តែអ្នកស្រុកជាច្រើននាក់យកទូរស័ព្ទមកថតអាត្មា ហើយការធ្វើបែបនេះ អាត្មាគិតថា មិនខុសអ្វីទេ» ។

អ្នកលេងបណ្តាញសង្គមថៃរិះគន់ថា ៖ «ព្រះអង្គលេងដូចកូនក្មេងអីចឹង» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ការធ្វើបែបនេះនឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះដល់ព្រះពុទ្ធសាសនា» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ព្រះអង្គចង់ល្បី ហើយក៏លេងដូចក្មេងៗ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ឆាន់បាយធម្មតាៗ ពិភពលោកមិនចងចាំទេ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «មកពីព្រះអង្គចង់ផ្លាស់ប្តូរបរិយាកាស» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «មកពីព្រះអង្គចង់ល្បីល្បាញតាមទូរទស្សន៍ដូចគេដែរ» ៕

ប្រភព ៖ amarin news

 

អវកាសយានិកអាមេរិកបង្កើតកំណត់ត្រាសម្រាប់ការស្នាក់នៅយូរបំផុតក្នុងលំហ

0

បរទេស៖ លោក Frank Rubio បានចំណាយពេលច្រើនជាង ៣៥៥ ថ្ងៃនៅក្នុងគន្លងផែនដីទាប ដោយបំបែកកំណត់ត្រាសម្រាប់បេសកកម្មអវកាសវែងបំផុតរបស់អាមេរិក។
យោងតាមអ្នកនាំពាក្យរបស់សមាជិក NASA កាលពីថ្ងៃទី ១២ ខែកញ្ញា បានឱ្យដឹងថា លោក Rubio បានរស់នៅ និងធ្វើការលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២ ពោលគឺលើសពីកំណត់ត្រាមុនរបស់អវកាសយានិក Mark Vande Hei។Astronaut Frank Rubio sets new US record for longest trip in space
បច្ចុប្បន្ន Rubio កំពុងស្ថិតនៅលើលំហដើម្បីឈានដល់ចំណុចសំខាន់មួយទៀតក្នុងរយៈពេលពីរបីសប្តាហ៍។ ដូចដែលបានរំពឹងទុក កប៉ាល់ Soyuz របស់រុស្ស៊ីនឹងនាំគាត់ រួមជាមួយសហការីពីរនាក់របស់គាត់គឺ Sergey Prokopyev និង Dmitri Petelin ត្រឡប់មកផែនដីវិញនៅថ្ងៃទី ២៧ ខែកញ្ញា។ នោះមានន័យថាលោក Rubio នឹងចំណាយពេលយ៉ាងហោចណាស់ ៣៧១ ថ្ងៃនៅក្នុងគន្លងគោចរនៅពេលដែលគាត់បានបញ្ចប់បេសកកម្មរបស់គាត់។ ដូច្នេះហើយ Rubio នឹងក្លាយជាជនជាតិអាមេរិកដំបូងគេដែលចំណាយពេលជាងមួយឆ្នាំក្នុងមីក្រូទំនាញ។Frank Rubio Breaks NASA's Single Spaceflight Record | NASA

ទោះជាយ៉ាងណាក៏ដោយ បេសកកម្មដំបូងរបស់លោក Rubio មិនត្រូវបានរចនាឡើងដើម្បីបំបែកកំណត់ត្រានោះទេ។ នៅពេលដែល Rubio ចេញដំណើរទៅកាន់ ISS នៅលើនាវា Soyuz របស់រុស្ស៊ី កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ គាត់ និងសហការីរបស់គាត់បានគិតថា ពួកគេនឹងត្រូវបំពេញបេសកកម្មរយៈពេលត្រឹមតែប្រាំមួយខែប៉ុណ្ណោះ។ ប៉ុន្តែយានអវកាសដែលដឹក Rubio និងសហការីពីរនាក់មើលឃើញការលេចធ្លាយសារធាតុត្រជាក់នៅក្នុងខែធ្នូឆ្នាំដដែល។ បន្ទាប់មកអាជ្ញាធរនៅទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ក៏បានបញ្ជាក់ថា កប៉ាល់នេះមិនមានសុវត្ថិភាពក្នុងការបញ្ជូនអវកាសយានិកមកផែនដីវិញទេ ហើយចាប់ពីពេលនោះមកនាវា Soyuz ក៏បានជាប់គាំងលើលំហ។Expedition 68 Astronaut Frank Rubio Talks with Telemundo 51, W Radio in  Florida - Dec. 30, 2022 - YouTube

ដូច្នេះហើយ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានធ្វើការបាញ់បង្ហោះយានអវកាសជំនួស MS-២៣ ដើម្បីចូលចតជាមួយ ISS។ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការលោក Rubio នឹងអាចត្រលប់មកផែនដីវិញនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដែលការស្នាក់នៅលើ ISS មានរយៈពេល ៣៧១ថ្ងៃ ដោយបំបែកកំណត់ត្រាសម្រាប់បេសកកម្មអវកាសវែងបំផុតរបស់អាមេរិក៕NASA astronaut sets new U.S. single-flight endurance record
ប្រភព៖vnexpress

Apple លេងមួយក្បាច់ដាច់ចង្កេះ ផ្លាស់ប្តូរមករន្ធសាក USB-C ទៅលើ iPhone15

0

កាលពីយប់មិញ  Apple បានបញ្ចេញម៉ូឌែល iPhone15 ជាផ្លូវការ ដោយបានផ្លាស់ប្តូររន្ធសាកមក USB-C វិញ។

ការផ្លាស់ប្តូរនេះ  ក៏ដោយសភាអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានព្រមព្រៀងគ្នាលើសេចក្តីសម្រេច កំណត់ឱ្យទូរសព្ទចល័ត និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុប ត្រូវតែប្រើប្រាស់រន្ធសាកថ្មស្តង់ដាតែមួយជាកំហិត ដែលនោះគឺរន្ធសាក Type- C។Apple iPhone 15 Series Officially Announced with Hardware-Based Ray  Tracing, USB-C and Price Details - IGN

ប្រសិនបើ Apple នៅតែជំនះមិនប្រើ USB-C ទេនោះ ផលិត iPhone ទាំងអស់នឹងមិនត្រូវបានដាក់លក់នៅបណ្តាប្រទេសទាំងនោះបានទេ។

សូមបញ្ជាក់ផងដែរថា សម្រាប់ iPhone15 នេះ មានចំនួន៤ម៉ូឌែលគឺ iPhone15, iPhone15 plus, iPhone15 Pro និងiPhone15 Pro Max៕The iPhone 15 Is Finally Getting USB-C. Here's What That Means | WIRED

អ៊ីស្រាអែល គំរាមវាយប្រហារ កម្ទេចរដ្ឋធានីរបស់អ៊ីរ៉ង់

0

រដ្ឋធានីជេរូហ្សាឡឹម៖ ស្របពេលស្ថានការណ៍ នៅតំបន់មជ្ឈិមបូព៌ា កំពុងតែលើកកម្ដៅនោះ ប្រធានចារកម្មរបស់អ៊ីស្រាអែល បានចោទប្រកាន់ដល់ប្រទេសអ៊ីរ៉ង់ អំពីការប៉ុនប៉ងវាយប្រហារយ៉ាងរង្គាល មកលើប្រទេសរបស់ខ្លួន ហើយប្ដេជ្ញា ថា នឹងវាយប្រហារសងសឹក ដល់កណ្ដាលរដ្ឋធានីតេអ៊ីរ៉ង់ ។

សារព័ត៌មានរបស់លីបង់ Naharnet (ណាហាណែត) បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា ថា ប្រធានទីភ្នាក់ងារចារកម្មរបស់អ៊ីស្រាអែល បានព្រមាន ថា អ៊ីស្រាអែល បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការវាយប្រហារ នៅកណ្តាលរដ្ឋធានីតេអ៊ីរ៉ង់ (Tehran) ដើម្បីជាការសងសឹកវិញ ប្រសិនបើការប៉ុនប៉ងរបស់អ៊ីរ៉ង់ វាយប្រហារមកលើគោលដៅនានា នៅលើទឹកដីរបស់អ៊ីស្រាអែល និង ជនជាតិជ្វីប នៅជុំវិញពិភពលោក។Israeli apaches

ថ្លែងនៅក្នុងសន្និសិទសន្តិសុខមួយ លោក ដេវីដ បានៀ (David Barnea) ប្រធានទីភ្នាក់ងារចារកម្មរបស់អ៊ីស្រាអែល បានបញ្ជាក់ ថា អ៊ីស្រាអែល និង សម្ពន្ធមិត្តរបស់ខ្លួន បានរារាំងដល់ការវាយប្រហារ ចំនួន២៧លើក កាលពីឆ្នាំមុន នៅទ្វីបអឺរ៉ុប អាហ្វ្រិក អាស៊ីអាគ្នេយ៍ និង អាមេរិកខាងត្បូង។Mossad chief warns of Iran's plans to supply Russia with 'advanced weapons'  - www.israelhayom.com

លោកប្រធានទីភ្នាក់ងារចារកម្មរបស់អ៊ីស្រាអែល បានថ្លែងប្រាប់ដល់សន្និសីទមួយ នៅក្នុងសាកលវិទ្យាល័យរេចម៉ែន (Reichman) ថា «ផែនការត្រូវតាមចាប់ បង្កឡើងដោយក្រុមទាំងនេះ បានរៀបចំធ្វើជាមេ និង ដឹកនាំដោយប្រទេសអ៊ីរ៉ង់។ វាដូចទៅនឹងអ្វីដែលយើងនិយាយ គឺអ៊ីរ៉ង់ កំពុងតែព្យាយាម វាយប្រហារបន្ថែមទៀត»។

ប្រធានទីភ្នាក់ងារចារកម្មអ៊ីស្រាអែល រូបនេះ បានសង្កត់ធ្ងន់ ថា «សាររបស់យើង មានកម្លាំងខ្លាំង និង ច្បាស់លាស់ ហើយបានកំណត់គោលដៅរួចអស់ហើយ។ ចូរកុំធ្វើឲ្យមានកំហុសអី អ្នកដែលបានសម្រេចចិត្ត បញ្ជូនក្រុមនោះមក។ ត្រូវតែប្រាកដ ថា ពួកយើងនឹងទៅដល់អ្នកវិញ ហើយយុត្តិធម៌ នឹងត្រូវតែធ្វើ សម្រាប់អ្នកវិញដែរ។ រឿងនេះ ត្រូវបានបង្ហាញឱ្យឃើញ កាលពីអតីតកាល ហើយទៅថ្ងៃពេលអនាគត យើងនឹងបន្តធ្វើទៅមុខទៀត ហើយវានឹងឡើងទៅកម្រិតបន្ទាប់»។Israel's defense industry unveils new weapons at Paris defense confab

លោក ដេវីដ បានៀ បានបន្ដ ថា អ៊ីស្រាអែល នឹងតាមរកភ្នាក់ងារពាក់ព័ន្ធនឹងការគ្រោងទុក នេះ ព្រមទាំងមេបញ្ជាការ ដែលបានបញ្ជូនពួកគេមក។ តម្លៃទាំងនេះ នឹងត្រូវកំណត់យ៉ាងជ្រៅ នៅក្នុងទីក្រុងតេអ៊ីរ៉ង់ ជាបេះដូងរបស់អ៊ីរ៉ង់»។

អ៊ីស្រាអែល តែងតែចាត់ទុកប្រទេសអ៊ីរ៉ង់ ជាគូសត្រូវដ៏ធំបំផុតរបស់ខ្លួន ដោយលើកឡើង អំពីការអំពាវនាវរបស់អ៊ីរ៉ង់ ជំរុញឱ្យវាយប្រហារបំផ្លិចបំផ្លាញ មកលើអ៊ីស្រាអែល និងការគាំទ្ររបស់ក្រុងតេអ៊ីរ៉ង់ ចំពោះក្រុមសកម្មប្រយុទ្ធអរិភាព នៅតាមព្រំដែនរបស់អ៊ីស្រាអែល។ ជាមួយគ្នានេះ អ៊ីស្រាអែល បានចោទប្រកាន់ដល់ប្រទេសអ៊ីរ៉ង់ ថា ក្រុងតេអ៊ីរ៉ង់ កំពុងតែស្វះស្វែងផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្ដែការចោទប្រកាន់នេះ ត្រូវបានអ៊ីរ៉ង់ បដិសេធ។Liberman says Israel developing missiles to hit anywhere in Mideast | The  Times of Israel

ជាការតបតវិញនោះ អ៊ីរ៉ង់ បានចោទប្រកាន់ដល់ប្រទេសអ៊ីស្រាអែល អំពីវាយប្រហារយ៉ាងសាហាវជាច្រើនលើក ដោយបានសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន និង ការវាយប្រហារបំផ្លាញរោងចក្រនានា នៅក្នុងប្រទេសអ៊ីរ៉ង់ បើទោះជាអ៊ីស្រាអែល កម្រនឹងធ្វើអត្ថាធិប្បាយទៅលើប្រតិបត្តិការបែបនេះ យ៉ាងណាក្ដី៕Don't Forget About Iran's Missile Program | The Heritage Foundation

កែមិនឡើង នគរបាលឃាត់ខ្លួនអ្នកចម្រៀង ប៊ុត សីហា និងបក្ខពួក ពាក់ព័ន្ធគ្រឿងញៀន

0

ខេត្តកំពង់ស្ពឺ៖ អ្នកចម្រៀង ឈ្មោះ ប៊ុត សីហា មាន ឈ្មោះបោះសម្លេង ថែមទាំងប្រឡងជាប់ចំណាត់ថ្នាក់លេខ១ផងនោះ រួមជាមួយបក្ខពួកម្នាក់ទៀតត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួនជាមួយនិងគ្រឿងញៀនមួយចំនួន កសាងសំណុំរឿងចាត់ការបន្ត។

ការឃាត់ខ្លួនអ្នកចម្រៀង ប៊ុត សីហា និងបក្ខពួកធ្វើឡើងកាលពីវេលាម៉ោង០៤និង១០នាទីរសៀលថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកគងពិសីបានឱ្យដឹងថា កម្លាំងនគរបាលស្រុកគងពិសីបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន បាន២នាក់ ៖

ទី០១-ឈ្មោះ ឆន វល្លិន ភេទ ប្រុស អាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសីនិងទី០២-ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ ២៩ឆ្នាំ(ដែលគេស្គាល់ច្បាស់ថាជាអ្នកចម្រៀងប្រឡង ជាប់លេខ១ក្នុងកម្មវិធីទូរទស្សន៍ល្បីមួយ) រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបាននិយាយបន្តទៀតថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបានគឺកម្លាំងនគរបាលស្រុកល្បាតតាមមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យទាំងពីរនាក់មានការសង្ស័យសួរនាំឆែកឆេរ ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់ ក្នុងនោះ(៣តូច និង២មធ្យម), ទូរស័ព្ទ៣ គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។

នគរបាលបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមជនសង្ស័យរួមជាមួយវត្ថុតាងការិយាល័យជំនាញ កំពុងកសាង សំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់

ព័ត៌មានក្តៅៗ! លោកនី ណាក់ (Iman-KH) រងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយជនមិនស្គាល់មុខប៉ុន ប៉ង ធ្វើ.ឃាតលើដងផ្លូវសាធារណៈ។

0

យោងតាមគណនីផ្លូវការរបស់លោកដែលមានឈ្មោះថា Iman-KH បានប្រកាសពីការរង់គ្រោះដោយអំពើហឹង្សា ដែលបានប្រព្រិត្តិលើរូបលោកនី ណាក់ នៅលើដងផ្លូវសាធារណៈទាំងកណ្តាលថ្ងៃ វេលារសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅពេលដែលពួកគាត់បានជិះម៉ូតូចេញពីឃ្លាំងធ្វើជីកំប៉ុសនៅព្រែកថ្មី នៅជិតវត្តចំពុះក្អែក ត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_6A4En4d25iXAa4VkgG5yklxqAAk4_YYil6FHBr0XD0Mv9tn9jSNiJHM0HxqzWMJMJE5WNOnYXk8KCMrDvObpyjsaHNWbdy3jXA8bD0XaVhiLN2OC8aUKiLcjeG5yLitA5QMLfZ2UeHDhYZde8lTxe-thFUqGKPVuUZkU3wBm4macecJKENAnrZ7J8hgC/s2048/378310050_335733815679769_1965782574812797071_n.jpgយោងតាមការរៀបរាប់ពីភរិយារបស់លោកបានបញ្ជាក់អោយដឹងថា មានជនល្មើសមិនស្គាល់មុខមានគ្នាបួនប្រាំនាក់ បានជិះម៉ូតូទៅបុកម៉ូតូរបស់គាត់ចំពីក្រោយ បណ្តាលអោយដួលនៅលើដងផ្លូវ ហើយជនល្មើសទាំងនោះបាន ព្រួតគ្នាវាយដំលើរូបគាត់បណ្តាលអោយរបួសយ៉ាងធ្ងន់ធ្ងរបំផុត។

យោងតាមការរៀបរាប់របស់ភរិយាលោកបានអោយដឹងថា៖ នៅពេលនេះអាការៈរបស់លោកនីណាក់នៅមានសភាពធ្ងន់ធ្ងរនៅឡើយ និង កំពុងតែសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យឯកជនឈ្មោះ ថា ណាត្រាបឹងទំពន់ផ្លូវ371។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4mTx9Mn90u4UCmpERsWEEnKLPriTPCqOZNKbv122-oHocNtC-pZFwEF8KG6AMMODwhwg7Ul8R82n73xv-nTxdIgx5uwuINapko1CY9AADRQSPb1MtWdBmQ08MEaP9yXgiDeJybxoyrwh6Ju_0UEMPuQYNtUQIGmTBUF6zpR2Q6r_hTrqRiMvNCq2hOVt3/s1280/378376174_830704481830374_5790475877324723086_n-2.jpgតាមសំណេរខាងលើភរិយារបស់លោកនី ណាក់បានសសេរនៅលើបណ្តាញសង្គមថា ស្វាមីរបស់គាត់រងរបួសធ្ងន់ត្រង់ក្បាល៥កន្លែង និងរងរបួសដៃ និងជើងផងដែរ ហើយលទ្ធផលយ៉ាងណានៅមិនទាន់ដឹងប្រាកដនៅឡើយទេត្រូវរង់ចាំការថតស្កេនពីលោកគ្រូពេទ្យទើបដឹងលទ្ធផល។

ឆ្លៀតក្នុងឪកាសនោះផងដែរ ភរិយាលោក នី ណាក់ ក៏បានលើកដៃអំពាវនាវដល់អជ្ញាធរមានសមត្ថកិច្ចទាំងអស់សូមមេត្តាជួយស្វែងរកជនដៃដល់ជាជនល្មើស និងសូមរកយុត្តិធម៌ជូនដល់ប្តីរបស់គាត់ផង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR1LLsMxL5FINOFNxeauLrl3tFzreT-li6ggdM4LF_5NI3QtfG5lJs7CCjoFVOyVWurs0HcVJRuXnF44P4Ze84BBrz4tySZg50JT6rWPcpCSxzAsrCZ8jZsaCj5AMSwM9P7NrE5-iHoxbqtO_fOgpliwRy-A5tT7dpficP4PVoZ99uIffm6IIlmikc32T2/s1280/2023-09-12%2019.35.14.jpgសូមរំលឹកផងដែរថាកន្លងមកលោកនី ណាក់ (Iman-KH) ដែលជាអ្នកចូលចិត្តបញ្ចេញយោបល់និងមត្តិរិៈគន់ឥតសំចៃមាត់នៅលើបណ្តាញសង្គម និងក៏ជាអ្នកដែលតែងតែជួយផ្សព្វផ្សាយ អំពីបច្ចេកទេសកសិកម្មដល់ប្រជាជនខ្មែរបានដឹងនិងរៀនពីរបៀបធ្វើកសិកម្មតាមសម័យទំនើប និងក៏ធ្លាប់ជាប់ពន្ធធគារ១៨ខែពីបទញុះញង់ និងផ្សាយព័ត៌មានមិនពិតពីកសិកម្មផងដែរ។