ទន្ទឹមនឹងចូលរួមជាភ្ញៀវកិត្តិយសក្នុងវគ្គប្រកួតឈុតតំណាងជាតិនៃកម្មវិធី Miss Grand International 2023 ដែលប្រទេសវៀតណាមជាម្ចាស់ផ្ទះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងលើសពីការរំពឹងទុករបស់ខ្លួនព្រោះមានប្រជាជនវៀតណាមស្គាល់និងចូលចិត្តនាងយ៉ាងច្រើនទាំងខ្លួនទើបតែទៅទីនោះជាលើកទី១។May be an image of 1 person

នាយប់ថ្ងៃទី២០ តុលា កម្មវិធីប្រកួតបវរកញ្ញា Miss Grand International 2023 បានឈានចូលដល់វគ្គប្រកួតឈុតតំណាងជាតិហើយខណៈនៅថ្ងៃទី២៥ តុលា យើងនឹងដឹងថាបវរកញ្ញាតំណាងប្រទេសរូបណាជាម្ចាស់មកុដក្នុងឆ្នាំនេះ។ វគ្គនេះដែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងជាលំដាប់រងទី៥ Miss Grand International 2022 ក៏បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីនេះផងដែរ។May be an image of 1 person

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ពេជ្រ វត្តី បានធ្វើឱ្យមហាជនពោលសរសើរមិនដាច់ពីមាត់ដោយនាងបានស្លៀកឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតទាក់ភ្នែកបង្អួតសម្រស់យ៉ាងចែងចាំងពេញកម្មវិធី។

លើសពីការរំពឹងទុកនោះ ពេជ្រ វត្តី បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងមិននឹកស្មានដល់ថាប្រជាជនវៀតណាមបានស្គាល់និងចូលចិត្តនាងខ្លាំងយ៉ាងនេះរួមទាំងហ៊ោឱ្យខ្លួនយ៉ាងកក្រើកពេលប្រកាសឈ្មោះនាងក្នុងកម្មវិធី ឬក៏នៅខាងក្រៅនោះទេ។May be an image of 2 peopleវត្តី បានបន្ថែមថា មិនត្រឹមតែស្គាល់នាងថាអ្នកណាប៉ុណ្ណោះទេ តែអ្នកគាំទ្រវៀតណាមថែមទាំងចាំថានាងជាបវរកញ្ញាឆ្នាំណាហើយហៅមិនខុសទៀតផង។

និយាយដោយអារម្មណ៍រំភើប ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកឡើងទៀតថា ប្រជាជនវៀតណាមគួរឱ្យស្រលាញ់ណាស់ទោះបីជាខ្លួនទើបមកលើកទី១ក្តីប៉ុន្តែទទួលបានការស្រលាញ់យ៉ាងច្រើនបែបនេះដោយភាគច្រើននាងនៅតែខ្មែរនិងទៅប្រទេសថៃ ឬក៏កាលទៅប្រកួតនៅឥណ្ឌូនេស៊ីប៉ុណ្ណោះ តែក៏មានការគាំទ្រច្រើននៅវៀតណាមដូចគ្នា៕May be an image of 1 person and text