ប្រទេសថៃ ៖ នៅខែតុលា ឆ្នាំ២០២៣ ពលរដ្ឋរស់នៅខេត្តឈៀងម៉ៃ ប្រទេសថៃ បាននាំគ្នាយកមាសមកលក់នៅតាមហាងនានា ដោយសារតម្លៃមាសបានកើនឡើងខ្ពស់ជាបន្តបន្ទាប់ ។ ហាងមាសមួយចំនួនបានផ្អាកទិញមាសបណ្តោះអាសន្នដើម្បីរក្សាសាច់ប្រាក់ ក្រោយពីតម្លៃលក់ចេញបានកើនឡើងដល់៣៤.០៥០បាតក្នុង១តម្លឹង រីឯតម្លៃទិញចូលស្មើនឹង៣៣.៩៥០បាតក្នុង១តម្លឹង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ9yq1shs96q2E0-RdhTetWwYmTvAI638d3-jEzGYeVN9edpfc79Zjm2y-qUdg8l_3-KPXDp7T5FgFIv1qRKwGrZGmTykq0Yve5pBfj-pCxrmo0ed49TaQ36mkB2QaPbnmFF5lnk3nzg4RxkJl9Zz5Q8VrlzrJ7QQ5KGnKxmNiBhl9rV-SelmoHPFkkS8/s1280/photo_2023-10-21_10-33-59.jpg

តម្លៃមាសបានកើនឡើងខ្ពស់ជាបន្តបន្ទាប់ធ្វើឱ្យបណ្តាហាងលក់មាសនៅម្តុំផ្សារ Warorot ក្នុងស្រុកមឿង ខេត្តឈៀងម៉ៃ មានសភាពអ៊ូអរ ដោយសារពលរដ្ឋជាច្រើននាក់សម្រុកយកមាសរបស់ពួកគេមកលក់ ។

លោក Chatphon Sunthornpaiboon ជាម្ចាស់ហាងលក់មាសនិយាយថា រយៈពេលពេញ១សប្តាហ៍នេះ អតិថិជនជាច្រើននាក់បានយកមាសមកលក់ ក្នុងនោះមានពលរដ្ឋធម្មតា និងអ្នករកស៊ី ។ តម្លៃមាសនៅប្រទេសថៃកើនឡើង ដោយសារបញ្ហាសង្គ្រាមនៅប្រទេសអ៊ីស្រាអែល ហើយបើសង្គ្រាមនេះកាន់តែធ្ងន់ធ្ងរបន្តទៀត លោកជឿថា តម្លៃមាសនឹងកើនឡើងរហូតដល់៣៤.៥០០បាតក្នុង១តម្លឹង ។ ដូច្នេះ នៅពេលតម្លៃមាសកើនឡើងមិនឈប់ លោកចង់ណែនាំឱ្យអ្នករកស៊ីយកមាសមកលក់យកប្រាក់ចំណេញ ព្រោះបើស្ថានការណ៍សង្គ្រាមធូរស្រាលនោះអាចធ្វើឱ្យតម្លៃមាសធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSM3EiGVQw-_EBrfmtuqc2vJn1D6GVgkmrg0zqidw9SaajBCfvtNntGXud_Ge1Rfn31_91zzeNzXwpL4gI9h-tFIqZwK06l3Q-JdG1aF7nHxL39ziaOwNNwY1vsoQbFjCrkepvWsIVdTPbLFwmOPh_3kADiViLKUSWBEl15G0Q6ljTOWQOneHq2XTakgs/s1280/photo_2023-10-21_10-34-02.jpg

ទោះយ៉ាងណា តម្លៃមាសបានកើនឡើងជាង១.០០០បាតក្នុងរយៈពេល១សប្តាហ៍នេះ និងធ្វើឱ្យហាងលក់មាសមួយចំនួននៅខេត្តឈៀងម៉ៃ ផ្អាកទិញចូលបណ្តោះអាសន្នសិនដើម្បីរក្សាសាច់ប្រាក់ ។ ចំណែកហាងមាសធំៗនៅតែទទួលទិញមាសតាមធម្មតា ប៉ុន្តែគេទទួលស្គាល់ថា តម្លៃមាសកើនឡើងធ្វើឱ្យបរិមាណទិញមាសធ្លាក់ចុះ ព្រោះមានតែអ្នកយកមាសមកលក់ ។

អ្នកនាង Darunee Sakuna ជាអ្នករកស៊ីប្រាប់ថា តម្លៃមាសកើនឡើងធ្វើឱ្យនាងសម្រេចចិត្តយកមាសមកលក់យកប្រាក់ចំណេញ ហើយនាងទទួលបានប្រាក់ចំណេញចំនួន១.០០០បាតក្នុង១តម្លឹង ។ នាងបានយកមាសមកលក់សរុបជាង៥០តម្លឹង ចំណែកមាសនៅសេសសល់នោះ នាងនឹងរង់ចាំមើលស្ថានការណ៍មួយរយៈទៀត ។ បើនាងអាចទទួលបានប្រាក់ចំណេញច្រើន នាងនឹងយកមាសទាំងអស់មកលក់ រួចហើយចាំទិញម្តងទៀតនៅពេលតម្លៃធ្លាក់ចុះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT7gJi5bMZkm-cI663XwEJsJJ4BsunINXwdwEkwRpppdojyEWm0qJPhw_JXQT3ImFUzcb9gI1b939IIeFYjSHsblSKBGeBCG1zCRoIGwGXWi15_JGMPnfRGPKBxBmIVziceFpyg9X2h53nHtx2e60gQuV4d5xvLLd-NpAcP7GqrWLFJZCXQ8ffOQ4Ptxk/s1280/photo_2023-10-21_10-33-51.jpg ប្រភព ៖ Thairath