បរទេស៖ យោងតាមប្រភពព័ត៌មាន Sky News ដែលបានរាយការណ៍នៅថ្ងៃទី២០ ខែតុលាថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្កោលទោសក្រុម Hamas និងលោក Putin តាមរយៈកញ្ចក់ទូរទស្សន៍ ដោយនិយាយថា ពួកគេកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសជិតខាង ហើយក៏បានប្រកាសថានឹងត្រៀមចំណាយប្រាក់ជំនួយសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល។Biden and Putin square off in video call as Ukraine tensions mount | PBS  NewsHour

មេដឹកនាំអាមេរិកបានថ្លែងដូច្នេះថា ក្រុមហាម៉ាស់ និងពូទីន គឺជាអ្នកគំរាមកំហែងផ្សេងៗគ្នា ដោយពួកគេសុទ្ធតែមានគោលដៅដូចគ្នាគឺបំផ្លាញលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសជិតខាង។ លោក Biden ក៏បានបន្តទៀតថា ការរងគ្រោះដោយអយុតិ្តធម៌របស់អ៊ីស្រាអែល និងអ៊ុយក្រែន គឺជាបញ្ហាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយលោកនឹងសន្យាថា លោកនឹងផ្តល់ថវិការាប់ពាន់ដុល្លារ ដើម្បីជួយអ៊ីស្រាអែល និងអ៊ុយក្រែន ដែលជាជំនួយមនុស្សធម៌។How the Hamas attack on Israel unfolded | Reuters

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីលោក Biden បានធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល និងបានជំរុញឱ្យមានការបើកព្រំដែន Rafah ដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ ដើម្បីជួយជនស៊ីវិលដែលជាប់គាំងនៅប៉ាឡេស្ទីន។ លោក Biden ក៏បានបញ្ជាក់ផងដែរថា អ៊ីស្រាអែលមិនមែនជាអ្នកនៅពីក្រោយការផ្ទុះមន្ទីរពេទ្យហ្កាហ្សានោះទេ។Hamas brutality against Israeli innocents shocks the world's conscience |  Fox News
ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមការស្ទង់មតិរបស់ CNBC នាពេលបច្ចុប្បន្នបានឱ្យដឹងថា ប្រជាប្រិយភាពរបស់ Biden បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារបញ្ហាពីរដែលប្រជាពលរដ្ឋមិនយល់ស្របនោះ គឺនយោបាយសេដ្ឋកិច្ច និងនយោបាយការបរទេស៕