ប្រទេសថៃ ៖ ក្រសួងការបរទេសថៃលើកឡើង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ពលករថៃបានធ្វើដំណើរត្រឡប់មកប្រទេសវិញចំនួន៥៣៤នាក់ ហើយចាប់ពីថ្ងៃទី២៣ ខែតុលា តទៅ ប្រទេសថៃនឹងបង្កើនជើងយន្តហោះចំនួន៣ជើងក្នុង១ថ្ងៃ ដោយហោះហើរត្រង់ពីប្រទេសថៃចំនួន២ជើង និងពីទីក្រុងឌូបៃ១ជើង ហើយថៃរំពឹងថា នឹងអាចជម្លៀសពលរដ្ឋខ្លួនពីអ៊ីស្រាអែល ចំនួន៨០០នាក់ក្នុង១ថ្ងៃ ។Thailand Speeds Up Process Of Evacuating People From Israel

ក្រសួងការបរទេសថៃបានប្រកាសព័ត៌មានលម្អិតអំពីជើងយន្តហោះជម្លៀសពលរដ្ឋថៃចេញពីប្រទេសអ៊ីស្រាអែល ដែលនឹងធ្វើដំណើរមកដល់ថៃ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ មានដូចជា ៖ ក្រុមហ៊ុនអាកាសចរណ៍ Arkia (IZ591) មានអ្នកចុះឈ្មោះចំនួន២១៤នាក់ និងក្រុមហ៊ុនអាកាសចរណ៍ Spice Jet (SG9011) មានអ្នកចុះឈ្មោះចំនួន៣២០នាក់ ។Air force brings home another 130 Thais from Israel

ក្រៅពីនេះ នៅថ្ងៃទី២១ ខែតុលា ក៏មានយន្តហោះរបស់កងទ័ពអាកាសផងដែរនឹងហោះចេញពីប្រទេសថៃ ហើយយន្តហោះកងទ័ពអាកាសនេះ នឹងហោះមកកាន់ប្រទេសថៃវិញ នៅថ្ងៃទី២២ ខែតុលា ដោយធ្វើការដឹកជញ្ជូនពលករថៃចំនួន១៤០នាក់ត្រឡប់មកប្រទេស ។ នៅថ្ងៃដដែល នឹងមានយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ El Al សម្រាប់ដឹកពលករថៃត្រឡប់មកប្រទេសវិញ ប្រមាណ៣១១នាក់ផងដែរ ។Air force brings home another 130 Thais from Israel

ចាប់ពីថ្ងៃទី២៣ ខែតុលា តទៅ អាជ្ញាធរថៃនឹងរៀបចំយន្តហោះត្រង់ពីអ៊ីស្រាអែលមកថៃ ចំនួន២ជើងក្នុង១ថ្ងៃ ព្រមទាំងយន្តហោះពីអ៊ីស្រាអែលមកកាន់ទីក្រុងឌូបៃ ចំនួន១ជើងទៀត បន្ទាប់មក នឹងមានជើងយន្តហោះមួយទៀតចេញពីទីក្រុងឌូបៃមកប្រទេសថៃ ។ ដូច្នេះ គម្រោងនេះនឹងធ្វើឱ្យប្រទេសថៃអាចជម្លៀសពលរដ្ឋខ្លួនចេញពីអ៊ីស្រាអែល បានជាង៨០០នាក់ក្នុង១ថ្ងៃ ។Tears and trauma as Thai evacuees return from Israel

ក្រសួងការបរទេសថៃក៏បានអំពាវនាវឱ្យជនជាតិថៃនៅអ៊ីស្រាអែល ដែលពុំទាន់សម្រេចចិត្តត្រឡប់មកប្រទេសវិញ សូមពិចារណាឱ្យគ្រប់ជ្រុងជ្រោយ និងសូមឱ្យប្រាកដចិត្តថា ពួកគេរស់នៅកន្លែងមានសុវត្ថិភាព ។ លើសពីនេះ ក្រសួងការបរទេសថៃបានស្នើឱ្យអ្នកដែលធ្លាប់ចុះឈ្មោះនៅស្ថានទូត ហើយប្តូរចិត្តមិនត្រឡប់មកថៃ សូមជូនដំណឹងទៅស្ថានទូតជាមុន ដើម្បីឱ្យការរៀបចំកៅអីអង្គុយនៅលើយន្តហោះមានប្រសិទ្ធភាពបំផុត ។ ចំណែកជនជាតិថៃផ្សេងទៀតដែលមានបំណងធ្វើដំណើរត្រឡប់មកប្រទេសវិញ ក្រសួងនឹងមិនបិទឱកាសទេ ៕ ប្រភព ៖ The better