ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – នៅរសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣ ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក បានចេញសេចក្តីប្រកាសពត៌មាន អំពីការរៀបចំកិច្ចប្រជុំវិសាមញ្ញ ជាមួយភាគទុនិករបស់ខ្លួនកាលពីថ្ងៃទី 19 ខែតុលា ឆ្នាំ 2023 វេលាម៉ោង 9:30-11:00 ព្រឹក។​ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង តាមរយៈប្រព័ន្ធអ៊ីនធឺណិត ហើយដំណើរការបោះឆ្នោតធ្វើតាមកម្មវិធី E-Voting ដែលបង្កើតឡើងដោយក្រុមហ៊ុន ខេម ជ្ជីអេសអេម មក។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពីរធំៗ៖ 

១ វិសោធនកម្មលក្ខន្តិកៈ  ​លើមាត្រា​រួម​របស់​ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក ធ្វើឡើងដោយអនុលោមតាម ភាពជោគជ័យលើការចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិ (IPO) ។

២ ការសម្រេចចិត្តទាក់ទងនឹងការបែងចែកភាគលាភអប្បបរមា រហូតដល់កិច្ចប្រជុំភាគទុនិកលើកក្រោយ។

គោលបំណងទាំងពីរ ទាមទារអោយមានការសម្រេចចិត្តពីម្ចាស់ហ៊ុន ដោយសារ​ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក បាន​ចុះ​បញ្ជី​ក្នុង​ ផ្សារ​ហ៊ុន​កម្ពុជា​ នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០២៣។ វិសោធនកម្មលក្ខន្តិកៈ  ​លើមាត្រា​រួម​របស់ក្រុមហ៊ុន ធ្វើឡើងដើម្បីអនុលោមតាមផ្លូវច្បាប់ នៃការផ្លាស់ប្តូររចនាសម្ព័ន្ធភាពជាម្ចាស់ ស្របតាមការចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិ (IPO)។  ទោះជាយ៉ាងនេះក៏ដោយ ការបែងចែកភាគលាភ ប្រចាំត្រីមាសដល់ភាគទុនិក គឺជាការសម្រេចចិត្តដ៏សំខាន់របស់ក្រុមហ៊ុន ដើម្បីផ្តល់រង្វាន់ភាគលាភប្រចាំឆ្នាំ រហូតដល់ ៧ភាគរយ ដល់អ្នកដែលបានវិនិយោគ នៅក្នុងក្រុមហ៊ុនខេម ជ្ជីអេសអេម មក។

ដូច្នេះម្ចាស់ភាគហ៊ុន Class A នឹងទទួលបាន ភាគលាភអប្បបរមាប្រចាំឆ្នាំចំនួន 7%  ដែលត្រូវផ្តល់ជូន ជាត្រីមាសស្មើៗគ្នា ដល់អតិថិជនរបស់ ក្រុមហ៊ុន Cellcard ។ ភាគលាភនឹងត្រូវគណនាតាមចំនួនភាគហ៊ុនសរុបដែលកាន់កាប់ដោយម្ចាស់ភាគហ៊ុន គុណនឹងតម្លៃ ២២៧០រៀល ក្នុងមួយភាគហ៊ុន ដែលនៃការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (IPO)។ ចំនួនថ្ងៃចុះបញ្ជី នឹងត្រូវបានគេជូនជាដំណឹងផ្លូវការណ៏តាមរយៈ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាភ្នាក់ងារ RTP របស់ ក្រុមហ៊ុនខេម ជ្ជីអេសអេម មក ។

ដើម្បីធានាបាននូវសិទ្ធិ​ ទទួលបានភាគលាភប្រចាំឆ្នាំ7% ប្រចាំត្រីមាស  ម្ចាស់ភាគហ៊ុនដែលមានសញ្ជាតិខ្មែរ Class A ត្រូវតែជាអតិថិជន របស់ ក្រុមហ៊ុន Cellcard ដែលមានឈ្មោះជាវទិញស៊ីមកាត ក្នុងបញ្ជីឈ្មោះអតិថិជនរបស់ ក្រុមហ៊ុនសែលកាត និងដែលបានផ្តល់ឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនដែលមានសុពលភាពជូនក្រុមហ៊ុន។

ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក សន្យាបន្តផ្តល់ភាគលាភប្រចាំឆ្នាំ តាមត្រីមាស យ៉ាងតិច ៧ភាគរយ ដល់ម្ចាស់ភាគហ៊ុន Class A សម្រាប់រយៈពេល 5ឆ្នាំ ស្របតាម ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (IPO) របស់ខ្លួន។

ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក តាមរយៈ ៖  cellcard.com.kh/cellcard-ir/ ឬក៏អាចផ្ញើអ៊ីម៉ែលទៅកាន់ ៖  investor_relations@cellcard.com.kh.

អំពីក្រុមហ៊ុន

Cellcard គឺជាក្រុមហ៊ុន ដែលបំរើសេវាកម្មទូរស័ព្ទដំបូងគេ និងយូរជាងគេតាំងពីឆ្នាំ ១៩៩៧  មកម្លេះ។ ក្រុមហ៊ុននេះមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ១០០ភាគរយ ហើយត្រូវបានស្គាល់ថា ជាក្រុមហ៊ុនទូរគមនាគមន៍ ដែលមានសេវាកម្មល្អ និងបណ្តាញសេវាទូរស័ព្ទលឿនជាងគេគួរឲ្យទុកចិត្តបំផុត។ ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុន ដែលមានការទទួលស្គាល់ និងជាក្រុមហ៊ុនធំជាងគេមួយក្នុងចំនោមក្រុមហ៊ុនទូរស័ព្ទជាច្រើន បច្ចុប្បន្នក្រុមហ៊ុនកំពុងបំរើសេវាកម្មទូរស័ព្ទជូនអតិជនជាង ៤លាននាក់ ក្រុមហ៊ុនមាន​សេវាកម្មទូរស័ព្ទគ្របដណ្តប់ និងពង្រីកបណ្តាញចែកចាយអ្នកលក់បន្តជាច្រើនទូទាំងប្រទេស។

នៅខែមិថុនា ឆ្នាំ 2023 ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក (Cellcard) ឈានជើងចូលទៅក្នុង ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (IPO) ជាលើកដំបូង នៅផ្សារហ៊ុនកម្ពុជា ដែលធ្វើឲ្យ ក្រុមហ៊ុន ខេមអេម អេស មក បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនកម្ពុជា៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNTyU5uCSaLRYWY5JcARgEESUFu7uyyDaXIYLW6OMrKZ-Fzzh_sqaN5Y4YI_YedvK0Bz_irrmbOvOA66gzzaC2CUsBXOPjpBT2hfUnUBjy3ZSTkVsXy0vG9VJ_z56NOCMy3pzyFDhyrlBk-Yf7grSMSlT29YFQ5wg1LhQ22dHaOVX7YZt5vrGIKKqqPxY/s4971/Serey%20LED%20Mockup.jpg