Home Blog Page 147

BREAKING: ថៃអះអាងថាទាហានខ្លួនជាន់មីននៅប្រាសាទតាក្របីមុននេះបន្តិច

0

ដល់ម៉ោងសម្ដែងទៀតហើយ! ស្របពេលដែលកិច្ចប្រជុំ GBC កំពុងតែដំណើរការ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ទីបញ្ជាការកងទ័ពភូមិភាគទី២ថៃអះអាងថា ទាហានរបស់ខ្លួនម្នាក់ទៀតហើយបានជាន់មីនរងរបួសដា.ច់ជើងម្ខាង នៅចំណុចក្បែរប្រាសាទតាក្របី ធ្វើឲ្យគេក្លាយជាទាហានទី៩ដែលរងគ្រោះដោយសារគ្រាប់មីន។ នេះបើយោងតាមសារព័ត៌មាន Khaosod។

តាមការបញ្ជាក់របស់កងវរសេនាធំវិស្វករទី ៦ នៅតំបន់ទី២ថៃបានឲ្យដឹងថា នៅវេលាម៉ោង ២:២០ នាទីរសៀល ពលបាលឯកម្នាក់បានជាន់មីននៅជិតប្រាសាទតាក្របី នៅខណៈពេលដែលគេកំពុងបំពេញកាតព្វកិច្ចតាមបណ្តោយព្រំដែន ដោយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនៅជើងខាងឆ្វេង។

បន្ទាប់ពីហេតុការណ៍នេះ ស្ថាប័នពាក់ព័ន្ធនានាកំពុងស៊ើបអង្កេតព័ត៌មានលម្អិតនៃករណីនេះ និងតាមដានយ៉ាងដិតដល់នូវស្ថានភាពសន្តិសុខនៅក្នុងតំបន់ ប៉ុន្តែបានធ្វើការចោ.ទប្រកាន់ទាំងគ្មានមូលដ្ឋានថា ពលបាលឯករូបនេះ គឺជាជនរងគ្រោះទីប្រាំបួនហើយនៃការផ្ទុះមីនដែលដាក់ដោយកម្ពុជា។

តាមការកត់សម្គាល់ រៀងរាល់ពេលដែលមានកិច្ចប្រជុំសំខាន់ណាមួយត្រូវបានរៀបចំឡើងដើម្បីសម្របសម្រួលស្ថានការណ៍រវាងថៃជាមួយនឹងកម្ពុជា គឺតែងតែមានឧបទ្ទវហេតុផ្ទុះមីនលើទាហានថៃជានិច្ច។ បន្ទាប់ពីនោះ ថៃនឹងចាប់ផ្ដើមរករឿងបង្កជម្លោះជាមួយកម្ពុជាបន្ថែមដូចករណីមុនៗ ទាំងដែលគ្មានភ័ស្តុតាងសោះក៏ដោយ។

ជាការងឿងឆ្ងល់សម្រាប់ពលរដ្ឋខ្មែរទូទៅ តើហេតុអ្វីបានជាមានហេតុការណ៍ផ្ទុះមីននៅពេលនេះទៅវិញ? ចុះកាលពីពេលថ្មីៗកន្លងទៅដែលទាហានថៃនាំគ្នាមកដោតទង់ជាតិស្រែកហ៊ោកញ្ច្រៀវនៅប្រាសាទតាក្របី ម្ដេចមិនមានអ្នកណាប៉ះមីនសូម្បីមួយគ្រាប់អញ្ចឹង? ឬមួយទាល់តែដល់ពេលមានកិច្ចប្រជុំទើបមីនផុសឡើងពីដីមកឲ្យជាន់?

ថៃ ចំណាយថវិកា ១០៧លានដុល្លារ ទិញសំណាញ់មេឃពីអុីស្រាអែល

0

កងទ័ពអាកាសថៃ បានបញ្ជាទិញប្រព័ន្ធការពារដែនអាកាស Barak MX ដែលផលិតឡើងដោយប្រទេសសុីស្រាអែល ដោយការទិញដំបូងប្រហែល១០៧លានដុល្លារអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix_WmIRGRLYO1B3jSba2XfeFYTWz6RIWk1DQM4Xvuau82R9gnOC53-ax-hRCVjRNPP3owLkMX0f0Irq3zvyn4CHdG05tISgLrCXOE4_-u4NhVk-RRhSIaSwg44UlpwEgOiZm3BiP0iLDKH7GrHyO7ur1OY92fnSDSp3ktaROYBEN3PPXPfR4rHyNxTIBLX/s1437/image_2025-12-25_10-50-51%20(2).png
Barak MX ត្រូវបានផលិតឡើង ដើម្បីស្ទាក់ចាប់ និងបាញ់ទម្លាក់យន្តហោះ ដ្រូន ឧទ្ធម្ភាគចក្រ និងកាំជ្រួចផ្លោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb3lxo97aDOIYyagqyZT6v5_iOgJPK6Im1CVZ1hBm41CSdxGHP0zNGfRo3WZY_c4PGlRkxrFSRkZbT9XQE_CHDMzJzxjuX32LOB_8zSkBRO-Tchds6SEeSzDLB32eyJgiR1lGc3FKR8R7Leg96Hune8owlEjiM2aqn9nWYT7Nh0AUU0R2yzAyV5pxzPMkz/s1351/image_2025-12-25_10-50-51.png

ប្រព័ន្ធការពារដែនអាកាសនេះ បែកចេកចេញជា៣ជម្រើសក្នុងនោះរួមមាន៖

  • Barak MR បាញ់បានចម្ងាយ ៣៥គីឡូម៉ែត្រ
  • Barak LR, បាញ់បានចម្ងាយ ៧០គីឡូម៉ែត្រ
  • Barak ER, បាញ់បានចម្ងាយ ១៥០គីឡូម៉ែត្រ
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0SErvb3F_7ybrVZ3D-5wILUWipEKDZmtmJ5CJ-z6KZg5ZUUikJOtUEjbmsZiar8qoOT9YbJU9lD6Gb1vtRQBFffPXyOKw7PhSbZHSSnR144zSYKsvAyv8pmKGlodBL_uOWO0qRPvJ5JQ-rLOALcUiVL8CKV7re13IsGVQWGJEQn4_UAfT1BRoCYl8xo4l/s800/image_2025-12-25_10-50-52.png

ទាំង៣ប្រភេទនេះ អាចហោះបាននៅក្នុងល្បឿន២៥០០គីឡូម៉ែត្រក្នុងម៉ិង ដែលមានលទ្ធភាពអាចបាញ់ទម្លាក់មីសុីលដែលមានល្បឿនលឿនជាងសំលេង២ដង បានយ៉ាងងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV2Mrql5kqzocJslS-YZod2L4PgxVEm816sLquXXQG05hnqiYU9wz7Eytcx-DHdGVlzkSiKjLRaK5uHRm5FJ5rojM3LhXC3IHjvDnnMFa46NMqGs4mT6EC26byYqe_XuQlmbmX1vjGSOODDrPvfjKJ_mLUrIESUgULRhLqpOiSdm4j93ul6Em5aDWQhQqT/s800/image_2025-12-25_10-50-52%20(2).png

កងទ័ពអាកាសថៃ រំពឹងថាប្រព័ន្ធការពារដែនអាកាស Barak MX នឹងអាចដាក់ចូលសមរភូមិក្នុងឆ្នាំ២០២៨ខាងមុខនេះ៕

ដូណាល់ ត្រាំ ចិញ្ចឹមចិត្តចង់បានព្រែក​ជីក​ប៉ាណាម៉ា

0

ព្រែកជីកប៉ាណាម៉ា ជាព្រែកជីកសិប្បនិម្មិតនៅទ្វីបអាមេរិកកណ្ដាលដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រអាត្លង់ទិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQTX8CrQ5WBb20z7eR-fkZHiF5vnI-R-cRad7opFV8gJFyawrYwt-gidsETmMiJ0Ky8w19vnFDQFCqma1puCjWFNe6h8g2OpG10YzXy5p5xCct9_CiuswQanMsMmotf9zMrStntyRlZZ_iafwzZdsad47zAccSj2GalnKbbxj90C6jKYX6t64COrIdvVhD/s3840/image_2025-12-25_09-33-12.png
ដំបូងឡើយព្រែកនេះ ត្រូវបានសាងសង់ឡើងដោយបារាំង តែបានបរាជ័យ ក្រោយមកអាមេរិក ក៏ចូលខ្លួនសាងសង់ជំនួសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXDANSnIFP2erELS4QproZMR2i3UKa8PSrruW9G5ywF1TeuFqUu6XC6EgZGt_iexxsUrGxICfP8RYSoDt5zVDS8og9m4s4WYhiF5gmOBEOpwp9G1ATSDNVI_kcs5fLVf_GW9bzNBvZq9Xb94v_vIZQz5AkEF0XoGp0DXQT7juOzhWmIqRJk3JzLWncwIo7/s828/image_2025-12-25_09-33-17.png
លោកត្រាំ បានគំរាមនឹងយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងវិញ ព្រោះប៉ាណាម៉ាមិនគោរពពាក្យសន្យាកាលអាមេរិកឱ្យព្រែកជីកឱ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1-pfTmN7ZEDyUFNxHB1imtxmvTL-FjbMAEj5vA1y59U6Q0L6N7zSTxGAlVZ8UDnu-PujevOWHmfPPWdXKJ4vwpnOW0_QpVckztkQRqEcAg98kEx2cXjTSOaTK15ts1Av45Gvl06-0lNQddw3Qsz8nkXN3LMHsIMfUw-ZEg9Knjz45nrzhi5j-wXKtuuZA/s1100/image_2025-12-25_09-33-18.png
ត្រាំ យល់ឃើញថាព្រែកជីកជាផ្លូវទឹកពាណិជ្ជកម្មពិភពលោកដ៏សកម្មខ្លាំង និងប្រកបដោយយុទ្ធសាស្ត្រ សម្រាប់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIxUIQvWapNFn0p6YJXwF1wVH_5lM3MrbrOZd-4fhqjLGeiIcwQm9s9PEugw9PiopNwRc7N_fHIalhErAR-Ul5d6O6sUGEiPhtUMnahovlYG0a0SIIOLX5Yvq-3nxGepObdfAjCgfVyAPqgblgUjgatXQZ0VLrMD4ZoC9NlVT4ZBIVqHSbcPwudvRCSuPl/s2000/image_2025-12-25_09-33-03.png
អ្វីដែលសំខាន់ លោក ត្រាំ ឆ្ងល់ថា”ហេតុអ្វីនាវាអាមេរិកត្រូវបង់ថ្លៃឆ្លងកាត់ព្រែកជីកក្នុងតម្លៃដ៏ខ្ពស់ និងខ្ពស់ជាងនាវាចិនទៅទៀត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZZwiHm2CMlfjjWMLb5kF6TVSymIr4qLDxwvxPdyPywYVjGT305MDf0eApnA-ODRWgmzznXAEjDQavySUQ56d_5fchRGpPXtmPFiz0VyQ0VTts3HTim2mHVJpPaLw4xLuOmAvQLlLYioROdpzsmrgAugDqUVICBQVgCy4uzE8IFca2bbWhxZGUGmxY3mqx/s2560/image_2025-12-25_09-33-05.png
ជុំវិញចម្ងល់នេះ អាជ្ញាធរគ្រប់គ្រងព្រែងជីកប៉ាណាម៉ា បានបកស្រាយាថា៖” ចិនមានប្រៀបជាងអាមេរិក ព្រោះទំហំផ្តោះប្តូរពាណិជ្ជកម្មចិនជាមួយបណ្តាប្រទេសអាមេរិកឡាទីនបានកើនឡើង៣៤ដងគិតចាប់ពីឆ្នាំ២០១៧មក”៕

 

គណបក្សភូមិចៃថៃ ជ្រើសរើសលោក Anutin ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ក្រោយល្បីល្បាញខាងធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជា!

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Top News កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ គណបក្សភូមិចៃថៃបានសម្រេចតែងតាំងនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក Sihasak Phuangketkeow ឈរឈ្មោះជាបេក្ខជនតំណែងនាយករដ្ឋមន្ត្រីថ្មីសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបុគ្គលទាំង២រូបប្រឹងប្រែងរកសំឡេងគាំទ្រដោយបង្កសង្គ្រា.មឈ្លានពា.នកម្ពុជា ។ រីឯមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សភូមិចៃថៃ ចំនួន២រូបទៀតនឹងបន្តធ្វើការជាមួយគ្នា ប្រសិនបើគណបក្សនេះជាប់ឆ្នោតបង្កើតរដ្ឋាភិបាល ។

កាលពីថ្ងៃទី២៤ ខែធ្នូ គណបក្សភូមិចៃថៃចេញសេចក្តីប្រកាសពីការសម្រេចរបស់គណបក្សតែងតាំងបុគ្គលចំនួន២រូបឱ្យឈរឈ្មោះជាបេក្ខជនតំណែងនាយករដ្ឋមន្ត្រីថ្មី រួមមាន ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ និងជាប្រធានគណបក្សភូមិចៃថៃ លោក Anutin Charnvirakul និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក Sihasak Phuangketkeow ។

គណបក្សលើកហេតុផលថា ការជ្រើសរើសលោក Anutin ធ្វើជាបេក្ខជនតំណែងនាយករដ្ឋមន្ត្រីថ្មី ដោយសារមានបទពិសោធន៍ដឹកនាំប្រទេស និងទទួលបានការគាំទ្រពីពលរដ្ឋឱ្យកាន់តំណែងបន្តទៀត បន្ទាប់ពីបង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មី ។ រីឯការជ្រើសរើសលោក Sihasak ជាបេក្ខជនតំណែងនាយករដ្ឋមន្ត្រីថ្មី ដោយសារលោកជារដ្ឋមន្ត្រីក្រសួងការបរទេសមានបទពិសោធន៍ច្រើនផ្នែកការទូតជាមួយអន្តរជាតិ ហើយអាចធ្វើការងារទាំងផ្នែកនយោបាយ ទាំងសន្តិសុខ ដែលមានការទទួលស្គាល់ពីពលរដ្ឋ ។

ចំណែកអ្នកស្រី Suphajee Suthumpun រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Ekniti Nitithanprapas ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នឹងបន្តធ្វើការជាមួយគ្នា ប្រសិនបើគណបក្សភូមិចៃថៃជាប់ឆ្នោតបង្កើតរដ្ឋាភិបាលនៅឆ្នាំ២០២៦ ។

ពេលប្រកាសគោលនយោបាយរបស់គណបក្សភូមិចៃថៃ លោក Anutin បាននិយាយទៅកាន់សមាជិកគណបក្សដែលចង់ឈរឈ្មោះបោះឆ្នោតថា បើពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សភូមិចៃថៃកាន់អំណាចបន្ត គឺគណបក្សនឹងតែងតាំងអ្នកស្រី Suphajee Suthumpun ដែលបច្ចុប្បន្ន ជារដ្ឋមន្ត្រីមន្ត្រីក្រសួងពាណិជ្ជកម្ម ឱ្យកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ ចំណែកលោក Ekniti Nitithanprapas នឹងកាន់តំណែងដដែល គឺឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ។ លោក Anutin សុំឱ្យពលរដ្ឋបោះឆ្នោតគាំទ្រខ្លួន និងផ្តល់ឱកាសឱ្យលោកបន្តតំណែងជាថ្មី បើជាប់ឆ្នោតនឹងជ្រើសរើសទាហានស្ម័គ្រចិត្ត ចំនួន១សែននាក់ ដោយផ្តល់ប្រាក់ខែខ្ពស់ គឺ១ម៉ឺន២ពាន់បាតក្នុង១ខែ (ឬជិត ៤០០ដុល្លារ) ។

គួរបញ្ជាក់ថា លោក Anutin ត្រូវបានគណបក្សប្រឆាំងលើកបន្តប់ឱ្យកាន់តំណែងនាយករដ្ឋមន្ត្រីត្រឹមតែរយៈពេល៤ខែប៉ុណ្ណោះ និងត្រូវរំលាយរដ្ឋសភាប្រគល់អំណាចឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ទើបប្រឹងប្រែងរៀបចំផែនការសម្តែងផ្ទុះមីនជាមួយកងទ័ពយកលេសវាយប្រហារកម្ពុជាជាថ្មី ដើម្បីរកសំឡេងគាំទ្រពេលបោះឆ្នោត ។ បើមិនធ្វើសង្គ្រាមឈ្លានពានដណ្តើមទឹកដីកម្ពុជា លោកមិនអាចបន្តតំណែងទេ ដោយសារអសមត្ថភាពដឹកនាំប្រទេស និងរងការរិះគន់ខ្លាំងរឿងបណ្តោយឱ្យពលរដ្ឋភាគខាងត្បូង ជាពិសេស នៅស្រុកហាតយៃ ខេត្តសុងក្លា ស្លាប់ដោយសារទឹកជំនន់រហូតដល់ជាង១,០០០នាក់ រួមទាំងមានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិដ្ឋកម្មអនឡាញលំដាប់ពិភពលោក ។

ការធ្វើសង្គ្រាមវាយប្រហារកម្ពុជាលើកនេះ គឺជាវិធីដើម្បីឱ្យលោក Anutin ទទួលបានសំឡេងគាំទ្រឡើងវិញ និងក្លាយជាមេដឹកនាំប្រទេសដែលល្បីល្បាញខាងដណ្តើមទឹកដីប្រទេសជិតខាង ។ ប៉ុន្តែការបង្កសង្គ្រាមដើម្បីផលប្រយោជន៍នយោបាយផ្ទៃក្នុង ឬអំណាចរបស់ខ្លួន វាគ្មានន័យអ្វីឡើយ ពីព្រោះបានបំផ្លាញហេដ្ឋារចនាកម្ពុជាយ៉ាងធ្ងន់ធ្ងរ ពលរដ្ឋកម្ពុជាត្រូវជម្លៀសពីលំនៅឋាន បាត់បង់សមាជិកគ្រួសារ ព្រាត់ប្រាស់ប្តី-ប្រពន្ធ កូនសិស្សមិនបានចូលរៀន ។ លោក Anutin ត្រូវតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មឈ្លានពាន ឧក្រិដ្ឋម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ៕

បា.ញ់ប្រ.ហារមុន បែរជាទម្លាក់កំហុសលើកម្ពុជា! កងទ័ពថៃទាមទារឱ្យកម្ពុជាស្នើសុំឈប់បា.ញ់មុន ក្នុងនាមជាប្រទេសឈ្លានពា.ន

0

ប្រទេសថៃ ៖ កងទ័ពថៃបានបើកការវាយប្រ.ហារកម្ពុជាជាថ្មីយ៉ាងធ្ងន់ធ្ងរ និងមានរយៈពេលយូរជាងមុន បន្ទាប់ពីរៀបចំផែនការជាមួយមេដឹកនាំបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាពេលមានឱកាសល្អ ទើបទឹកជំនន់នៅភាគខាងត្បូងមិនទាន់ស្រកស្រួលបួលផង កងទ័ពថៃក៏បង្កសង្គ្រា.មភ្លែត ។ មុននេះ កងទ័ពថៃព្យាយាមចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីជាច្រើនលើកច្រើនសារ ដើម្បីយកលេសធ្វើសង្គ្រា.មឈ្លានពា.នវាតទីទឹកដី និងកុហកពលរដ្ឋខ្លួនថា កម្ពុជាបា.ញ់មុន ហើយទាមទារឱ្យកម្ពុជាស្នើសុំឈប់បា.ញ់មុន ។

អគ្គសេនាធិការកងទ័ពថៃបានប្រកាសពីគោលជំហរទាមទារឱ្យកម្ពុជាស្នើសុំឈប់បា.ញ់មុន ក្នុងនាមជាប្រទេសឈ្លានពា.ន និងថា កងទ័ពថៃធ្វើសង្គ្រា.មវាយប្រ.ហារកម្ពុជាជាច្រើនថ្ងៃមកនេះ ក្នុងគោលបំណងដណ្តើមកាន់កាប់ទឹកដីកម្ពុជា ដោយការកំណត់គោលដៅកំទេ.ចទីតាំងអាវុ.ធរបស់កងទ័ព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ។

នៅថ្ងៃទី២៥ ខែធ្នូ នៅទីបញ្ជាការកងទ័ពជើងគោកស្ថិតតាមបណ្តោយផ្លូវរ៉ាជដាំណឺន ទីក្រុងបាងកក លោក ឆ័យយ៉ាព្រឹក ឌួងប្រាផាត់ អគ្គសេនាធិការកងទ័ពថៃ បាននិយាយពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃថា បានដំណើរការទៅតាមផែនការរបស់កងទ័ពថៃ ជំហ៊ានបន្ទាប់ នឹងដំណើរការតាមផែនការដែលកងទ័ពថៃរៀបចំ ប៉ុន្តែនៅសល់ការងារខ្លះៗប៉ុណ្ណោះដែលកងទ័ពនឹងចាត់វិធានការយ៉ាងឆាប់រហ័សបំផុត ។

ចំណែកកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នឹងទទួលបានលទ្ធផលតាមការរំពឹងទុករបស់ថៃឬអត់នោះ គឺរង់ចាំតាមដានលទ្ធផលកិច្ចប្រជុំ ពេលនេះ គ្រាន់តែជាការជជែកគ្នារបស់ក្រុមលេខាធិការប៉ុណ្ណោះ ។ យើងនឹងរង់ចាំមើលថា តើកិច្ចប្រជុំនឹងមានចំណុចលម្អិតបញ្ជាក់ពីការព្រមព្រៀងគ្នាអ្វីខ្លះ ។

ពេលសារព័ត៌មានសួរថា តើកម្ពុជានឹងយល់ព្រមទទួលយកសំណើរបស់ថៃឬអត់? លោក ឆ័យយ៉ាព្រឹក អគ្គសេនាធិការកងទ័ពថៃថា នឹងរង់ចាំស្តាប់លទ្ធផលកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រួមទាំងលទ្ធផលកិច្ចប្រជុំ GBC ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែធ្នូ ។ ពេលនេះ កងទ័ពថៃនៅតែបន្តសកម្មភាពឈ្លានពានកម្ពុជាខ្លាំងបំផុត ។

លោក ឆ័យយ៉ាព្រឹក ចោទប្រកាន់កម្ពុជាបង្កសង្គ្រាម ទើបទាមទារឱ្យកម្ពុជាស្នើសុំឈប់បាញ់មុន ក្នុងនាមជាប្រទេសឈ្លានពាន ព្រមទាំងនិយាយប្រឌិតថា ថៃធ្វើសង្គ្រាមដើម្បីការពារអធិបតេយ្យ ទាំងដែលការពិត កងទ័ពថៃបានរៀបចំផែនការជាមួយមេដឹកនាំវាយប្រហារកម្ពុជាជាថ្មី ប៉ុន្តែព្យាយាមទម្លាក់កំហុសលើកម្ពុជាដើម្បីបំភ័ន្តភ្នែកពលរដ្ឋ និងអន្តរជាតិ ។

លោកបន្តថា រហូតមកដល់ថ្ងៃទី២៥ ខែធ្នូ កងទ័ពថៃបានវាយប្រហារកម្ពុជានៅតាមគោលដៅជាច្រើនកន្លែងក្នុងទឹកដីកម្ពុជា និងដឹងថា កម្ពុជានៅមានអាវុធជាច្រើនទៀត ប៉ុន្តែសុំមិននិយាយលម្អិតទេ យើងបានធ្វើប្រតិបត្តិនៅតាមគោលដៅផ្សេងៗតាមផែនការរំពឹងទុក ។

គួរបញ្ចាក់ថា ទោះជាថៃព្យាយាមនិយាយមួលបង្កាច់ ប៉ុន្តែអន្តរជាតិដឹងការពិតអស់ហើយ សង្គ្រាមនេះបង្កឡើងដោយកងទ័ពថៃតាមផែនការគ្រោងទុក ដើម្បីរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៦ បន្ទាប់ពីនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul រងការស្តីបន្ទោសពីការដឹកនាំប្រទេសអន់គ្រប់វិស័យ ។ ថៃកុហកបានតែពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែការពិតនៅតែជាការពិត គឺកងទ័ពថៃបា.ញ់មុន សូម្បីតែប្រធានាធិបតីអាមេរិក លោក Donald Trump ក៏និយាយការពិតដែរថា កងទ័ពថៃបាញ់មុន ប៉ុន្តែទម្លាក់កំហុសលើកម្ពុជា ។

មេដឹកនាំថៃ និងកងទ័ពថៃ ហ៊ានបានតែជាមួយកម្ពុជាជាប្រទេសតូចជាងប៉ុណ្ណោះ ប៉ុន្តែមិនហ៊ានក្អកជាមួយមីយ៉ាន់ម៉ា និងម៉ាឡេស៊ីទេ ខណៈថៃក៏មានបញ្ហាព្រំដែនជាមួយប្រទេសទាំងពីរដែរ ។ កងទ័ពថៃពង្រីកសមរភូមិប្រយុទ្ធហួសបន្ទាត់ព្រំដែនចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ដោយប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក ហើយស្រែកថា ការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ តើជាការការពារអធិបតេយ្យបែបណាទៅ បើពង្រីកសមរភូមិប្រយុទ្ធកាន់តែជ្រៅបែបនេះ ៕

រដ្ឋពិចារណាកែប្រែអាកាសយានដ្ឋានអន្តរជាតិបាត់ដំបង ទៅជាលំដាប់ថ្នាក់ 4E

0

ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការជាលើកដំបូង នៅក្នុងឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការនៅ ឆ្នាំ១៩៧៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5ke-m2MkCejdp6khC8utL4tSSY3VUOywrQflYV7T2-5o7rFc70Q79xKQX0kwdM2qUjlOatNLqL4xub7KfsagqfLxih4wpIWgTGewNY4nKpWObr4EmBMU4NnSeS4QPq9Y9Jil4ff-C7xFcHQFykTPq093MRc9d8A-SLGc4ih-YpfthZ35wbcQlwA6afxor/s1620/image_2025-12-25_09-09-18.png

ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ព្រលានយន្តហោះនេះ ក៏បានបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរណ៍យោធាប៉ុណ្ណោះ ក្រោយមកទៀតនាអំឡុងឆ្នាំ១៩៩១ អាកាសយានដ្ឋាននេះបានបិទដំណើរការរទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeiTkF1XxM5odAxzXsMsjqvr3eVBrOHSYagA_uoVABxcR2_NtZPBSPlMRMcS8TPzASOk_xHnTvgTtY0XxIHolgOQtl422_Ow9P6Zv-FRbv2QuoW_w84MIN4N8Qf9J6SDEWt2O612qbgjO77jup8ThNbISNoUXjkqaemWk89pN4Y1DFWG7KXs4mEUEVvlU5/s1620/image_2025-12-25_09-09-18%20(2).png

នៅក្នុងឆ្នាំ២០២៤ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដាក់សំណើ ដោយគ្រោងសិក្សាអំពីលទ្ធភាពដើម្បីស្ដារ អភិវឌ្ឍន៍ព្រលានយន្ដហោះមួយនេះឱ្យទៅជាលំដាប់ 4E ឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-dRPUC2Ti7ZiAqPmRHo83WgPbBSjOX-8xmMUaTbpoOocA65vQ-8V3A28gUQ_k83dhT5Nu5yxqPVQCg6mnh_dWjhaUhzQJhgJKBuZJmJi0jP-nGt-fQe9Vrsq1LIBiBZKXON_Hnt-i-L-MKOEBdyY4V7-m4Z-mv5QOdk56hyphenhyphenTUq8z1WCczmc94utfwCW22/s960/image_2025-12-25_09-09-20.png

បច្ចុប្បន្នរដ្ឋបានចុះបោះបង្គោលកំណត់ព្រំខណ្ឌបរិវេណដីអាកាសយានដ្ឋានបាត់ដំបងដែលមានស្រាប់ និងបរិវេណដីតម្រូវការពង្រីកបន្ថែមជុំវិញព្រលានចាស់រួចរាល់ទាំងស្រុង រងចាំតែថ្ងៃប្រកាសបើកការដ្ឋានអភិវឌ្ឍន៍ស្ថាបនាសាងសង់ឡើងមកតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjElbNeknGw5xddeUagcdEa4ITgTfWDTRGoYdvbex5a0EFPWJqcvjg21Ff6Yc2rBxIUuzbMGlfF6WAQmgyuN5nOTofpgSDmDLQ_T4vx9XgDOFaebqDjX77CnAYTLaeBwIYa1hOwffR2Br41peB4kHIUIA2WY88q-EFJloIl6PLr3Hmx1MaXO_r523M8cLPL/s960/image_2025-12-25_09-09-21%20(2).png

គួរបញ្ជាក់ថា អាកាសយានដ្ឋានកម្រិត 4E គឺជាព្រលានដែលមានប្រវែងផ្លូវរត់៣៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ ហើយអាចទទួលយន្តហោះខ្នាតធំដូចជា Airbus A330, Airbus A340 ឬប្រភេទ Boeing B777៕

ទមិឡចំតួ! អានុទីន ថាត្រឹមកម្ទេចរូបសំណាកអាទិទេពមួយ មិនស្មើនឹងការបាត់បង់អវយវៈរបស់ទាហានថៃឡើយ

0

លោក អានុទីន ឆាន់វិរៈគុល នាយករដ្ឋមន្រ្តីអាយ៉ងរបស់ថៃបានធ្វើការឆ្លើយតបយ៉ាងមិនសមទំនងជុំវិញការរិះគ.ន់របស់ឥណ្ឌាចំពោះការបំផ្លា.ញរូបសំណាកអាទិទេពសាសនាហិណ្ឌូរបស់យោធាថៃថា៖ ត្រឹមរូបសំណាកមួយ គឺមិនអាចប្រៀបធៀបនឹងអវយវៈរបស់ទាហានថៃដែលបានបាត់បង់ទៅដោយសារកម្ពុជាឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia6hpIkmF4yL3UnkjmNrRNzzcLjKuUB1Se2etIQHIlk3ErN1gWPllL1bSbV4JbrU0LWDBjBqYYBcA5uTF1v4glLDLWhu4gZBULANBIOb8fVjZUQQvsoWZe4MSuCZm_Pl0zPtSI59LYbszoqzrtinzvg4naEwX7j-GcdDldWkE2wW3Puw_bp-U7rgkvm2xO/s1024/photo_2025-12-18_14-30-00.jpg

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងការយល់ឃើញរបស់រដ្ឋាភិបាលថៃបន្ទាប់ពីទទួលបានការរិះគន់ពីឥណ្ឌាជុំវិញការបំផ្លាញរូបសំណាកសាសនាហិណ្ឌូ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោក អានុទីន បានអះអាងយ៉ាងដូច្នេះថា៖ «រូបសំណាកដែលត្រូវបានបំផ្លាញមិនអាចប្រៀបធៀបជាមួយនឹងអវយវៈដែលទាហានរបស់យើងបានបាត់បង់នោះទេ ហើយក៏មិនអាចប្រៀបធៀបជាមួយនឹងទង្វើប្រមា។ថបានដែរ។ សម្រាប់ខ្ញុំ ខ្ញុំនឹងមិនធ្វើការប្រៀបធៀបបែបនេះដាច់ខាត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirn9qsgTAm809fHGKZq8zOTz9lABlEWrlTLRtBE1kHpeNxXLhkM2tgQj02pGjgr2ig4wtLAUVpJliYIeMLih1UpEBpk_p_TIzIAwK53iLXNPAWsFZQJQV5EOVV8zDgkBaJyw9mDqzvIIChNytPxMg3W7b-JIe8fsrjkR7ZSAWM80nfq7M3jhk03_HnMMwI/s1020/photo_2025-12-22_09-48-36.jpg

ការចេញមកឆ្លើយតបបែបនេះរបស់អានុទីន ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសឥណ្ឌា បានផ្ញើលិខិតថ្កោលទោ.សទៅកាន់ប្រទេសថៃ ដោយចាត់ទុកសកម្មភាពរបស់យោធាថៃថា យកលេសជម្លោះព្រំដែនទៅបំផ្លិចបំផ្លា.ញទីតាំងសក្ការៈបូជារបស់សាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ដែលជារឿងមិនសមទំនង និងមិនអាចទទូលយកបានទាំល់តែសោះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi06jtab6dXvODUZX644zPl-Uwu2Q8aDXfGi5dLT2ZdkdIpeGYb5tf-gyiIcUmtfkOj_YbgHNyJALCC-JUkaJaSrRrFAcw5W9sW67aVhTY3xk8x3yn6nwD0h10skjsiw1iovIvRcYittfD9HiHDjVlgED_tNPurKAt6v_DyBox2qrxBr_J7WBYelGjUORC9/s1000/photo_2025-12-25_13-51-48.jpg

    នៅក្នុងលិខិតនោះក្រសួងការបរទេសឥណ្ឌាបានគូសបញ្ជាក់ថា ព្រះអាទិទេពសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ត្រូវបានគោរពបូជាយ៉ាងជ្រាលជ្រៅដោយប្រជាជនទូទាំងតំបន់ ដែលជាផ្នែកមួយនៃបេតិកភណ្ឌរួម។ បើទោះជាមានការទាមទារទឹកដីនៅតំបន់នោះក៏ដោយ ប៉ុន្តែទង្វើដ៏អសីលធម៌បែបនេះមិនគួរកើតមានឡើងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLQw6kNqQa0nhCndum5yKU6K_pPWZVXl5kcDKx6tMipRK7Ffh4zUAT4AWYqZjgN8rWs14X6_yKGIyo36hC608Cy9CxmTb0XpFnEnbNiIsIbjoOXzETvR_-95unPBsLjrokbGUBmfzLSUU27ESmZ5gnRE2cZo7fvRIzIPE2aHYVtimxWG7FHAsSNAkcwsza/s718/photo_2025-12-25_13-51-48%20(2).jpg

    តាមការកត់សម្គាល់ ប្រទេសថៃឥឡូវនេះកំពុងត្រូវបានពិភពលោកសម្លឹងមើលក្នុងផ្លូវអវិជ្ជមានហើយ ដោយចាប់តាំងពីការប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ មក សារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចុះផ្សាយព្រោងព្រាតថា ប្រទេសថៃបើកការវា.យប្រហារលើកម្ពុជា, បំផ្លា.ញវត្តអារាម, ស្ពាន, ផ្លូវថ្នល់, សាលារៀន និងមូលដ្ឋានជនស៊ីវិលកម្ពុជា ដែលធ្វើឲ្យរដ្ឋមន្រ្តីការពារជាតិថៃក្រពុលមុខខ្លាំងរហូតនិយាយចេញមកទាំងអន់ចិត្តថា ប្រទេសនានាសុទ្ធតែលម្អៀងមកខាងកម្ពុជា គ្មាននរណាម្នាក់កាន់ជើងថៃពិតប្រាកដឡើយ សូម្បីតែសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់ខ្លួនក៏ដោយ៕

ពលរដ្ឋថៃក្នុងបណ្តាញសង្គមដាស់តឿនក្រុមជ្រុលនិយមដែលញុះញង់ឱ្យកងទ័ពវាយប្រ.ហាររហូតដល់រាជធានីភ្នំពេញ

0

ពេលកងទ័ពថៃបើកការវាយប្រ.ហារកម្ពុជាកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ក្រុមជ្រុលនិយមថៃចូលចិត្តញុះញង់ឱ្យកងទ័ពកំទេ.ចរហូតដល់រាជធានីភ្នំពេញ ទម្លាក់គ្រាប់បែ.កដោយយន្តហោះចម្បាំង F-16 និងដណ្តើមកាន់កាប់រាជធានីមួយនេះតាមមហិច្ឆតាវាតទីទឹកដី ។ ក្រុមនេះគាំទ្រឱ្យកងទ័ពពង្រីកសមរភូមិប្រ.យុទ្ធ ដោយមិនខ្វល់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធកម្ពុជា និងការបាត់បង់ជីវិតពលរដ្ឋកម្ពុជាឡើយ ប៉ុន្តែមានពលរដ្ឋថៃម្នាក់បានបញ្ចេញមតិក្នុងបណ្តាញសង្គមដាស់តឿនកុំឱ្យញុះញង់កងទ័ពកំទេ.ចរាជធានីភ្នំពេញ ដោយលើកហេតុផលមួយចំនួន ។

គណនី TikTok របស់ពលរដ្ឋថៃម្នាក់ឈ្មោះ «cpt.farm» បានបញ្ចេញមតិដាស់តឿនទៅកាន់ក្រុមជ្រុលនិយមដែលញុះញង់ឱ្យកងទ័ពយកយន្តហោះចម្បាំងទម្លាក់គ្រាប់បែកកំទេ.ចរាជធានីភ្នំពេញ ថាប្រទេសថៃមិនគួរធ្វើបែបនេះទេ ពីព្រោះការពិតនៃសង្គ្រាម មិនមែនជាភាពយន្តហូលីវូដ ។ សំណួរសួរថា តើថៃអាចធ្វើបែបនេះបានដែរឬទេ គឺអាចធ្វើបាន ប៉ុន្តែប្រទេសដែលឆ្លាត គេមិនធ្វើឡើយ ពីព្រោះទីក្រុងនីមួយៗមានប្រព័ន្ធការពារសុវត្ថិភាពខ្លាំងបំផុត និងអាចបំផ្លាញយន្តហោះទម្លាក់គ្រាប់បែករបស់ថៃបាន ។

លើសពីនេះ ប្រសិនបើកងទ័ពថៃប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ពិភពលោកនឹងថ្កោលទោសថៃភ្លាមៗពីការឈ្លានពានទឹកដីកម្ពុជា ជាពិសេស មហាអំណាចនានានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថៃ ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចថៃយ៉ាងធ្ងន់ធ្ងរស្តារលែងរួច ថៃនឹងក្លាយជាប្រទេសបង្កសង្គ្រាមត្រឹមមួយប៉ព្រិចភ្នែក ។ ប្រវត្តិសាស្ត្របានបង្រៀនថា ការវាយប្រហារប្រទេសណាមួយមិនអាចបញ្ចប់ជម្លោះទេ វានឹងធ្វើឱ្យពលរដ្ឋប្រទេសនោះកាន់តែមានស្មារតីជាតិនិយមខ្លាំងឡើង ហើយផលប៉ះពាល់នឹងធ្លាក់មកលើពលរដ្ឋថៃ ខណៈសេដ្ឋកិច្ចថៃនឹងធ្លាក់ចុះរាប់សិបឆ្នាំ ។

ការវាយប្រហាររាជនីភ្នំពេញ គឺជាទង្វើដ៏ល្ងង់ខ្លៅបំផុតដែលកងទ័ពថៃពុំគួរធ្វើដាច់ខាត ។ ជ័យជម្នះពិតប្រាកដ មិនមែនមកពីសព្វាវុធរបស់ប្រទេសណាមួយមានកម្លាំងខ្លាំងជាងនោះទេ ប៉ុន្តែជ័យជម្នះពិតប្រាកដ សំដៅដល់តើប្រទេសណាមួយអាចរក្សាផលប្រយោជន៍ជាតិបានយូរអង្វែងជាង ។ ដូច្នេះ ថៃត្រូវតែចេះពីរបៀបធ្វើសង្គ្រាម និងអត់ធ្មត់ជាងនេះ ។

គួរបញ្ជាក់ថា ពលរដ្ឋកម្ពុជាខុសគ្នាពីពលរដ្ឋថៃ គឺពលរដ្ឋកម្ពុជាមិនញុះញង់ឱ្យកងទ័ពវាយប្រហារវាតទីទឹកដីប្រទេសជិតខាងទេ កម្ពុជាគ្រាន់តែការពារទឹកដីរបស់ខ្លួនប៉ុណ្ណោះ ។ ពលរដ្ឋកម្ពុជាអំពាវនាវសុំសន្តិភាពរហូតមក និងឱ្យអន្តរជាតិផ្តល់យុត្តិធម៌ កុំឱ្យថៃធ្វើសង្គ្រាមទន្ទ្រានទឹកដីមិនឈប់ឈរ ពីព្រោះថៃប្រើប្រាស់យន្តហោះចម្បាំងជាច្រើនប្រភេទទម្លាក់គ្រាប់បែកហួសបន្ទាត់ព្រំដែន និងចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ។ ពលរដ្ឋកម្ពុជាត្រូវជម្លៀសចេញពីលំនៅឋានគេចពីគ្រាប់បែក គ្រាប់ផ្លោង ផ្សែងពុល រីឯពលរដ្ឋថៃវិញញុះញុង់ឱ្យធ្វើសង្គ្រាមកុំដកដៃ ដើម្បីដណ្តើមទឹកដីកម្ពុជា ដណ្តើមប្រាសាទ ។

ពលរដ្ឋថៃកាន់តែមានគំនិតជាតិនិយមជ្រុល ស្រឡាញ់តែជាតិសាសន៍ខ្លួនឯង និងស្ពប់ខ្ពើមសាសន៍ដទៃ ។ ពួកគេញុះញង់ឱ្យកងទ័ពទម្លាក់គ្រាប់បែកនៅបណ្តាខេត្តនានារបស់កម្ពុជា រហូតដល់ចង់កំទេចរាជធានីភ្នំពេញ ក្រោមលេសកំទេច Scammer ប៉ុន្តែសួរថា កងទ័ពថៃទម្លាក់គ្រាប់បែកកំទេចវត្តអារាម ស្ពាន លំនៅឋាន និងសាលារៀនរបស់កម្ពុជារាល់ថ្ងៃនេះ តើក្រុម Scammer លាក់ខ្លួននៅទីកន្លែងទាំងនេះ មែនទេ? វាគ្រាន់តែលេសរបស់ថៃក្នុងចេតនាបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចកម្ពុជា និងបំភ័យភ្ញៀវទេសចរបរទេសមកលេងប្រាសាទអង្គរវត្ត ៕

មកដឹងពីវិធីការពារខ្លួននៅពេលមានយន្តហោះទម្លាក់គ្រាប់បែ.ក

0

តាំងពីបើកការវាយប្រ.ហារកម្ពុជាកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ក្រៅពីវាយប្រ.ហារតាមផ្លូវគោក និងផ្លូវទឹក កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែ.កឈ្លានពា.នចូលដែនអធិបតេយ្យកម្ពុជាតាមទំនើងចិត្តយ៉ាងសា.ហាវព្រៃ.ផ្សៃបំផុត ។ ការទម្លាក់គ្រាប់បែ.កនេះមិនរើសគោលដៅឡើយ ដើម្បីបំផ្លិ.ចបំផ្លា.ញស្ពាន ផ្លូវ សាលារៀន វត្តអារ៉ាម និងតំបន់ជនស៊ីវិលកម្ពុជា ក្រោមលេសកំទេ.ចទីតាំង Scammer ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtDOGq2Bx8kGT8ZnLTo9_8IQ9bfYTZxKEBHK2quuxAgyJWDIEVW2AyRH2Sdr_TpvbU2sPk2MjnbsF9VbxARNyoIp3I0LiLTQYLnyF0wN_swoe2jTXLU-ncFRQ6M9dxPc9UUvWuyD4YBTcnY22eWCF3MxoYwinCkQFEHxWiMHGwlRjcTWKCuVINSnsCItk9/s1280/image_2025-12-25_11-31-45%20(2).png
សារព័ត៌មាន KBN News សូមចែករំលែកវិធីការពារខ្លួន ចំនួន៥ចំណុច នៅពេលមានយន្តហោះថៃទម្លាក់គ្រាប់បែក ដោយសារមើលឃើញថា កងទ័ពថៃបានទម្លាក់គ្រាប់បែកបំពា.នចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជាជារៀងរាល់ថ្ងៃ ដោយដកស្រង់តាមគណនីមួយក្នុង Instagram ឈ្មោះ «ek.ravy.583» រួមមាន ៖

១-រកជម្រកភ្លាម ៖ ចូលទៅក្នុងអគារដែលរឹងមាំ (គឺជាន់ក្រោម ឬបន្ទប់ក្រោមដី) ចៀសវាងកញ្ចក់ បង្អួច និងទ្វារ ប្រសិនបើនៅក្រៅ ត្រូវស្វែងរករន្ធដី ឬជ្រោះទាប

២-ដេកចុះ និងការពារក្បាល ៖ ដេកផ្ទាល់ដី មុខចុះក្រោម ហើយប្រើដៃ កាបូប ឬអ្វីដែលមាន ដើម្បីគ្របក្បាលនិងក ព្រមទាំងបើកមាត់បន្តិចជួយកាត់បន្ថយសម្ពាធ

៣-កុំឈរមើល ឬថតវីដេអូ ៖ កុំឈរ ឬរត់នៅទីទួលាយ ពីព្រោះសំណល់គ្រាប់បែកអាចធ្លាក់បន្ទាប់

៤-បន្ទាប់ពីការផ្ទុះ ៖ រង់ចាំមួយភ្លែតមុនពេលចាកចេញ ប្រយ័ត្នគ្រាប់មិនទាន់ផ្ទុះ និងជួយអ្នករងរបួស ប្រសិនបើអាចធ្វើបានដោយសុវត្ថិភាព

៥-តាមដានព័ត៌មានផ្លូវការ ៖ ស្តាប់វិទ្យុ ឬសារពីអាជ្ញាធរអនុវត្តតាមសេចក្តីណែនាំជម្លៀស ។

គួរបញ្ជាក់ថា ក្រៅពីប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទវាយប្រហារកម្ពុជា កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលដែនអធិបតេយ្យកម្ពុជាយ៉ាងជ្រៅហួសបន្ទាត់ក្រហម ដើម្បីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ហើយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកក្នុងដែនអធិបតេយ្យកម្ពុជាបន្ថែមទៀត ។ សកម្មភាពនេះជាការវាយប្រហារយ៉ាងកំរោល ដោយមិនរើសគោលដៅរបស់កងទ័ពថៃ និងជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc6z31iJf1ygaDP_6hZEwHVIB1SuhgTm0r38jFlCzg00w-GkYFmhsKvgsGS3ZbuVEJO9_mnOj0GiN-y3UvFsfDfU5cS_o8cC_lmBSxHU5wHPtmhmemyMf3Y19kvXo0G6Kpr5__wRGjPRXd38ukvhKfmKoZ3i1MWNDQEUSkr4NZxK3pawNRys5OpdA2FcCn/s1280/image_2025-12-25_11-31-45.png

ការវាយប្រហារមិនរើសគោលដៅមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំង ។ ហេតុនេះ ថៃត្រូវតែទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងជនស៊ីវិលកម្ពុជា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg04LnpOC6Ih-38oUOX8ZPTFcABXiiZ5a1va-NK76Gj2HUwmmLa1KRt-Mx0mwiHhQ1Hbdzo3UP8l4gi3kgmpnscZc4ojz0SPKiJn7CtkcJ7IfosXgOOEjBaZ1u-zeWOtPMNvdglS7x4425riqtP-rIs-kHUrWWyISxM-Wdh-JxVWSpknYWZAlXY3yTpfIJW/s1119/image_2025-12-25_11-31-44.png

កម្ពុជាសូមអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ រួមទាំងមហាអំណាចអាមេរិក មហាអំណាចចិន ជួយចាត់វិធានការជាបន្ទាន់ ឬដាក់សម្ពាធថៃឱ្យបញ្ឈប់សកម្មភាពឈ្លានពានយ៉ាងសាហាវនេះ ជាពិសេស ដាក់ទោសថៃដែលប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកតាមបណ្តាខេត្តរបស់កម្ពុជាតាមទំនើងចិត្ត ៕

ចែកគ្នាដឹង! នេះជាវិធីសាស្រ្តងាយៗដើម្បីការពារខ្លួនពីផ្សែងពុ.ល

0

ស្របពេលដែលកម្ពុជា និងថៃ កំពុងមានជម្លោះជាមួយគ្នានៅតាមបន្ទាត់ព្រំដែន យោធាថៃបានបើកការវា.យប្រហារយ៉ាងកំរោលនិងមិនរើសគោលដៅ តាមរយៈការប្រើប្រាស់អាវុ.ធធុនធ្ងន់ រួមទាំងផ្សែងគីមីពុ.លផងដែរ ដូច្នេះក្នុងនាមជាជនស៊ីវិលធម្មតាមិនមានអ្វីតបត យើងគួរតែមកស្វែងយល់ពីរបៀបការពារខ្លួនទាំងអស់គ្នា។v

តាមការសិក្សាកន្លងមក គ្រូពេទ្យជំនាញបានឲ្យដឹងថា ផ្សែងពុ.លអាចមានប្រភេទខុសៗគ្នា ប៉ុន្តែវិធីសាស្រ្តការពារខ្លួន និងការព្យាបាលចាំបាច់ដែលគ្រប់គ្នាត្រូវដឹងមានដូចជា៖
១.ជៀសវាងការប៉ះពាល់
• ស្នាក់នៅក្នុងផ្ទះពេលមានយន្តហោះបាញ់ថ្នាំ។ ត្រូវបិទបង្អួច និងទ្វាឱ្យជិត ឬចូលនៅក្នុងកន្លែងសុវត្ថិភាពមានគ្របជិត។
• ប្រសិនបើត្រូវធ្វើការនៅខាងក្រៅពេលកំពុងឬបន្ទាប់ពីបាញ់ថ្នាំ ត្រូវពាក់ម៉ាស វ៉ែនតា និងសម្លៀកបំពាក់ការពារ។
• ជៀសវាងការផឹកទឹក ឬបរិភោគអាហារ (បន្លែ ផ្លែឈើ) ដែលនៅជិតបរិវេណដែលទើបតែបាញ់ថ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB3AY0umkWCNKDFGy10x0CJVCeaiUMyaxixiVab0CaEtpr6Z7pwjv_nxLRRM7HaMyGiiIEOi9IocAZ_ereiYFloVZHRO0KhWSv8qfZn_Kc-Eo8W6JPNN4sAPxo7O3hGS1ofvDfVdb1QQKnJ9M0z60Mo_e8mitk69r4XpnxE8rrcMDQoVpvhIcyHzYCl0mN/s800/photo_2025-12-25_07-26-15%20(2).jpg
២.ការពារប្រភពទឹក
• គម្រប ឬបិទអណ្តូង ស្រះ និងប្រឡាយស្រោចស្រព ដែលនៅជិតព្រំដែន។
• ប្រើរបាំង ឬប្រព័ន្ធចម្រោះ (ដូចជា តម្រងធ្យូងសកម្ម) ដើម្បីសម្អាតទឹកដែលអាចមានជាតិពុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvAjxfrS4SkvowYKouADlrAFzNF8hOLpm9WQfZEoSVLvDRwf2AyKi3HDZmjgC_mEAfPvTuCQs88dAk0Akt0d16eLgrTItMbr1xtrWMX59WdPuBtyNz4AdGERy1UvFIC8vTt-ZLCExirIxv9lL7cyTpnmUORPqRNDs6cV3r1iR2u50Ag6yTan2x0m0nSJY2/s960/photo_2025-12-25_07-26-15.jpg
៣.តាមដានរោគសញ្ញានៃការប៉ះពាល់
• ប្រសិទ្ធិភាពក្នុងការសង្កេតសញ្ញាដូចជា៖ ឈឺក្បាល ចង្អោរ វិលមុខ កន្ទួល រមាស់ភ្នែក ឬមានបញ្ហាដកដង្ហើម។
• រាយការណ៍អំពីរោគសញ្ញាទៅមណ្ឌលសុខភាពជិតបំផុត ហើយត្រូវកត់ត្រាថ្ងៃខែឆ្នាំ ទីតាំង និងសញ្ញាសង្ស័យជាចាំបាច់។
ដោយឡែកប្រសិនបើចាប់អារម្មណ៍ថាមានអក្ការដូចខាងលើ និងសង្ស័យថាខ្លួនបានប៉ះពាល់ជាមួយផ្សែងពុ.លរួចហើយ វិធីព្យាបាលបឋមនោះគឺ ត្រូវដោះសម្លៀកបំពាក់ចេញរួចត្រូវលាងស្បែកដែលបានប៉ះពាល់នឹងផ្សែងពុលចេញ ដោយប្រើពេលពី១០-១៥នាទី, លាងភ្នែកជាមួយនឹងទឹកស្អាត និងត្រូវយកម៉ាស ឬក្រណាត់សើមមកខ្ទប់ច្រមុះ។ ក្នុងករណីមានសញ្ញារលាកធ្ងន់ធ្ងរ សូមប្រញាប់ទៅមន្ទីរពេទ្រជាបន្ទាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyYirnvB8yKEZwZRYb05bb6XHu_322kVyFIsw2r9hS_ZLb16IRWQvoJdMhHZRm-aopV6YQi7jrWwqhL4OR4AyepJMnSiGq_YP38bEc0LzzXDV6g2OJCbPnpgTgt3qUHnofyRCOMvvI8MQOFQprvKDYe2mCLrEKcyRnheiZJBy5H_55bju0OTMN3Hy6adQk/s1280/photo_2025-12-25_06-23-05%20(2).jpg
ការអនុវត្តវិធីសាស្ត្រខាងលើ នឹងជួយការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាជនជាប់ព្រំដែន និងជាសកម្មភាពនៃការទប់ស្កាត់គ្រោះថ្នាក់ពីការបំពានលើសន្ធិសញ្ញាអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtFsI89up5wWPh62ZSjQxNJ9w23eu9mZlEzxWKWvhElFrAORZ6llddffFAVgqwOOQUwnciv0czIlA4ciE7JIBbIhT_9V9AY3S0AT901NpzSSTUF_X0D7ZENojyt8dm45FWNY8-_mQWxruj9rrSc5MWUl59xac9Pr6zLPtwVwLB_uvoQX1pt76qp6hinC7X/s1024/photo_2025-12-25_07-26-13.jpg

ក្នុងស្ថានភាពដ៏លំបាកមួយនេះ កងកម្លាំងជួរមុខរបស់យើងកំពុងប្រយុទ្ធយ៉ាងស្វាត់ស្វាញក្នុងការពារបូរណភាពជាតិ ចំណែកយើងដែលជាប្រជាពលរដ្ឋធម្មតាមិនអាចជួយអ្វីបានក្រៅពីរួបរួមកម្លាំងសាមគ្គី និងការពារសុវត្ថិភាពខ្លួនឲ្យបានល្អនោះទេ។ ដូច្នេះសូមចែករំលែកវីដេអូនេះ ដើម្បីឲ្យបងប្អូនកងទ័ព រួមទាំងបងប្អូននៅក្បែរតំបន់មានជម្លោះបានដឹងអំពីរបៀបការពារខ្លួននេះទាំងអស់គ្នា៕