Home Blog Page 1468

លំដាប់រងទី២ MUC 2023 បញ្ជាក់បន្ថែមទៅលើពាក្យមិនសប្បាយចិត្តចំពោះលទ្ធផលរបស់ខ្លួននិងទឹកមុខមិនស្រស់

0

ការប្រកួតកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា២០២៣ ឬ Miss universe Cambodia 2023 បានបញ្ចប់មួយរយៈពេលហើយដោយម្ចាស់ជ័យលាភីគឺបានទៅលើកញ្ញា ចន សុទីម៉ា ខណៈតារាសម្តែង វណ្ណៈបូរមី ជាម្ចាស់ជ័យលាភីលំដាប់រងទី២នៅក្នុងកម្មវិធីនេះ។ ក្រោយពីប្រកួតរួចលំដាប់រងរូបនេះធ្លាប់បានសរសេរនៅលើបណ្តាញសង្គមថាមិនពេញចិត្តលទ្ធផលនេះដោយសារតែខ្លួនឯងធ្វើមិនទាន់បានល្អដែលនាំឱ្យមានរឿងយល់ច្រឡំរហូតបវរកញ្ញរូបនេះចេញមកបញ្ជាក់ផងទៀត។May be an image of 1 person and text

នៅលើបណ្តាញសង្គមនារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វណ្ណៈបូរមី បានបង្ហោះថា«ខ្ញុំអត់ដែលនិយាយថាខ្ញុំអត់សប្បាយចិត្តជាមួយនឹងតំណែងរងទី២ របស់ខ្ញុំទេ ប៉ុន្តែអីដែលខ្ញុំបានផុសនិងសរសេរនៅលើ facebook ហ្នឹងគឺខ្ញុំចង់និយាយថាខ្ញុំអត់សប្បាយចិត្តជាមួយនឹងការសម្ដែងរបស់ខ្ញុំនៅលើឆាក ព្រោះដោយសារក្រុមខ្ញុំទាំងមូលគឺឃើញពីថាមពលនិងសមត្ថភាពរបស់ខ្ញុំ។ ពួកគាត់គិតថាខ្ញុំអាចធ្វើបានល្អជាងហ្នឹង ជាពិសេសគឺទាក់ទងជាមួយនឹងសំណួរចម្លើយផ្ទាល់តែម្ដង។ ប៉ុន្តែចៃដន្យអីខ្ញុំធ្វើអត់បានល្អទេហើយនេះគឺជាអ្វីដែលខ្ញុំអត់សប្បាយចិត្តជាមួយនឹងខ្លួនឯង»។May be an image of 5 people and text

លំដាប់រងទី២ MUC 2023 រូបនេះបន្ថែមថា «ទឹកមុខរបស់ខ្ញុំគឺបានផ្លាស់ប្ដូរតាំងពីពេលដែលខ្ញុំឆ្លើយសំណួរចប់ម៉េស ប៉ុន្តែមានតែក្រុមខ្ញុំទេបានដឹងហើយនៅពេលដែលខ្ញុំផុសនៅក្នុង facebook ហ្នឹងគឺខ្ញុំចង់បង្ហាញពីកន្លែងហ្នឹងព្រោះដោយសារតែមានបងៗខ្លះគាត់ឃើញទឹកមុខខ្ញុំអត់សូវសប្បាយចិត្ត។ ប៉ុន្តែខ្ញុំអត់នឹកស្មានថាវាក្លាយទៅជាការយល់ច្រឡំធំមួយទៅដល់អ្នកទាំងអស់គ្នាទេ គឺអ្នកទាំងអស់គ្នាគិតថាខ្ញុំអត់សប្បាយចិត្តជាមួយនឹងតំណែងខ្ញុំ តែខ្ញុំសប្បាយចិត្តខ្លាំងមែនទែន។May be an image of 1 person and text

បូរមី បញ្ជាក់ទៀតថា «ខ្ញុំគិតថាតំណែងរងទីមួយនិងតំណែងឯកគឺស័ក្តិសមមែនទែនសម្រាប់ពួកគាត់ទាំងពីរនាក់ព្រោះពួកគាត់គឺជាមនុស្សដែលតស៊ូមកយូរហើយ។ អ៊ីចឹងអត់មានការអន់ចិត្តអីនៅក្នុងហ្នឹងទេហើយខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងឈប់យល់ច្រឡំទៀត»។May be an image of 1 person

គួរបញ្ជាក់ផងដែរថា កម្មវិធី Miss universe Cambodia 2023 បានរកឃើញម្ចាស់ជ័យលាភីនៅរាត្រីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ដោយបានទៅលើកញ្ញា ចន សុទីម៉ា នឹងត្រៀមតំណាងប្រទេសទៅប្រកួតអន្តរជាតិនាខែវិច្ឆិកា ខាងមុខ លំដាប់រងទី១ បានទៅលើ សៃហ្វុន លំដាប់ទី២បានទៅលើ វណ្ណៈបូរមី លំដាប់រងទី៣ បានទៅលើ ចាន់ណា ពិសី និងលំដាប់រងទី៤ បានទៅលើ Kolianne Maifait ៕

ដំណឹងល្អ! ក្រសួងបញ្ចុះថ្លៃអគ្គិសនី១០ភាគរយទៅ២០ភាគរយ

0

យោងតាមការចេញផ្សាយរបស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រសួងនឹងធ្វើការបញ្ចុះថ្លៃអគ្គីសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ក្នុងគោលដៅជំរុញការពង្រីកផលិតកម្មនាងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដបមហាបតធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។Cambodia: Electricity Access Increased, Reliability Needs Improvementក្រសួងរ៉ែ និងថាមពល អគ្គីសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា នឹងធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាម ពេលវេលានិងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយបណ្តាញជាតិ បានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ខែចុងក្រោយ ទៅតាមលក្ខខណ្ឌដូចខាងក្រោម៖

• បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង ៩ យប់
• បញ្ចុះអត្រាថ្លៃចំនួន ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថៃ្ងសៅរ៍ ចន្លោះម៉ោងពី ៩ យប់ ដល់ម៉ោង ៧ ព្រឹក និង ២៤ ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ
• រយៈពេលអនុគ្រោះផ្លែដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើ មានរយៈពេល ៣ខែ ចាប់ពី ខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ ថ្ងៃ តាមលទ្ធភាព ជាក់ស្តែងរបស់អគ្គិសនីកម្ពុជា
• អតិថិជនអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និង តង់ស្យុងខ្ពស់ ដែលយល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះ ថ្លៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន។
• ការផ្តល់ថ្លៃអនុគ្រោះនេះ មិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅឋាននោះទេ ដោយអ្នក ប្រើប្រាស់ក្នុងជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភធនរួចហើយ៕

May be an image of text

 

ឥរិយាបថល្អទាំង ៥ ដែលអ្នកគួរអនុវត្តជារៀងរាល់ព្រឹក

0

ពិតណាស់ ជារៀងរាល់ព្រឹកអ្នកគួរតែអនុវត្តវិធីទាំងនេះ ដើម្បីទទួលបានសុខភាពល្អ រាងកាយមាំមួន ខួរក្បាលស្រឡះ និងមានសម្រស់ស្រស់ស្អាត។ ដូច្នេះហើយ ឥរិយាបថល្អទាំង ៥ ដែលអ្នកគួរអនុវត្តជារៀងរាល់ព្រឹក មានដូចជា៖

១.ក្រោកមុនម៉ោង ៧ ព្រឹក៖ ការក្រោកមុនម៉ោង ៧ ព្រឹកជារៀងរាល់ថ្ងៃ ជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា កម្លាំងពេញលេញ និងអាចរៀបចំផែនការណាមួយដែលត្រូវធ្វើពេញមួយថ្ងៃបានយ៉ាងល្អ។Benefits of Waking Up Early Morning - The Pakistan Affairs

២.ផឹកទឹក៖ ការផឹកទឹកមួយកែវភ្លាមៗនៅពេលក្រោកពីគេងជារៀងរាល់ព្រឹក នឹងជួយឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការបានល្អ ការពាររាងកាយពីការខ្សោះជាតិទឹក ក៏ដូចជាបំពេញតម្រូវការរបស់រាងកាយ និងជួយឱ្យការបន្ទោរបង់មានប្រសិទ្ធភាពពេញលេញផងដែរ។Should You Be Drinking A Glass of Water When You Wake Up? Here's What Health Experts Say

៣.ស្រូបយកពន្លឺព្រះអាទិត្យនៅពេលព្រឹក៖ ការប៉ះនឹងពន្លឺព្រះអាទិត្យនៅពេលព្រឹកជារៀងរាល់ថ្ងៃ អាចជួយឱ្យសុខភាពរាងកាយកាន់តែប្រសើរឡើង ក៏ដូចជាជួយក្នុងការសម្រកទម្ងន់បានយ៉ាងល្អផងដែរ ព្រោះពន្លឺថ្ងៃពេលព្រឹកជួយឱ្យរាងកាយសំយោគវីតាមីន D ដែលជាវីតាមីនចាំបាច់បំផុតសម្រាប់រាងកាយ។Wake up early to pare breast cancer risk

៤.ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណស្រាលៗដូចជា យូហ្គា ការដើរ ឬរត់តិចៗ នៅពេលព្រឹកជារៀងរាល់ថ្ងៃ នឹងជួយសម្រួលដល់ប្រព័ន្ធឈាម បង្កើនការរំលាយអាហារ ក៏ដូចជាជំរុញឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងល្អ។How to Stay Fit Like a Pro

៥.ធ្វើអាហារពេលព្រឹកដោយខ្លួនឯង៖ ការធ្វើអាហារពេលព្រឹកដោយខ្លួនឯងជារៀងរាល់ថ្ងៃ នឹងជួយផ្តល់ឱកាសល្អក្នុងការជ្រើសរើសអាហារដែលខ្លួនចង់ញ៉ាំ ក៏ដូចជាជ្រើសរើសអាហារដែលមានប្រូតេអ៊ីនខ្ពស់ ដែលជួយបង្កើនការរំលាយអាហារ និងជួយឱ្យរាងកាយដុតកាឡូរីពេញមួយថ្ងៃ៕
ប្រភព៖sanook

TikTok ប្រើប្រាស់កម្មវិធីថ្មី MyRTO ដើម្បីងាយស្រួលគ្រប់គ្រងបុគ្គលិក

0

ក្រុមហ៊ុន TikTok បានប្រើប្រាស់កម្មវិធីថ្មីមួយឈ្មោះ MyRTO ដើម្បីងាយស្រួលគ្រប់គ្រង និងតាមដានបុគ្គលិកមកធ្វើការក្នុងការិយាល័យ ក្រោយការធ្វើការពីផ្ទះ (Work From Home) ត្រូវបានបញ្ចប់ ដោយក្រុមហ៊ុននេះបានយក Software នៅក្នុងក្រុមហ៊ុនមកអភិវឌ្ឍន៍ជាថ្មី រួចដាក់ឈ្មោះថា «MyRTO» ។ កម្មវិធីនេះអាចត្រួតពិនិត្យ និងប្រមូលអវត្តមានបុគ្គលិក ព្រមទាំងបញ្ជូនទិន្នន័យទៅឱ្យអ្នកគ្រប់គ្រង, ផ្នែកធនធានមនុស្ស (HR) និងបុគ្គលិកទាំងអស់ ។TikTok alarms employees by using 'MyRTO' app to track office attendance

MyRTO បានអភិវឌ្ឍន៍ឡើងដើម្បីជួយឱ្យក្រុមហ៊ុន TikTok អាចគ្រប់គ្រងការធ្វើការរបស់បុគ្គលិកចំនួន៧.០០០នាក់នៅសហរដ្ឋអាមេរិក ។ បុគ្គលិកទាំងនេះបានធ្វើការនៅតាមទីក្រុងផ្សេងៗដូចជា Los Angeles, Washington និង New York ក្នុងអំឡុងពេលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ហេតុនេះ TikTok ត្រូវការឱ្យបុគ្គលិកត្រឡប់មកធ្វើការក្នុងការិយាល័យចំនួន៣ថ្ងៃ ឬ៥ថ្ងៃក្នុង១សប្តាហ៍ ហើយនឹងអនុវត្តចាប់ពីខែតុលា ឆ្នាំ២០២៣ តទៅ ។

លោកស្រី Jodi Seth អ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok លើកឡើងថា ៖ «ក្រៅពីការតាមដានបុគ្គលិក កម្មវិធី MyRTO អាចកំណត់ភាពច្បាស់លាស់នៃការបំពេញការងារឱ្យមានប្រសិទ្ធភាព និងជួយលើកកម្ពស់ទំនាក់ទំនងប្រកបដោយតម្លាភាព ។ ចំណុចសំខាន់ កម្មវិធីនេះនឹងជួយក្រុមហ៊ុនអាចរៀបចំគម្រោងការងារ និងការប្រជុំបានយ៉ាងល្អ» ។TikTok Is Tracking Return-to-Office Attendance With Surveillance Tool

បុគ្គលិកភាគច្រើនរបស់ក្រុមហ៊ុន TikTok បានសម្តែងការមិនពេញចិត្ត បន្ទាប់ពីពួកគេដឹងអំពីការប្រើប្រាស់កម្មវិធីថ្មី MyRTO ។ បុគ្គលិកមួយចំនួនប្រាប់ថា ខ្លួនមានអារម្មណ៍ភ្ញាក់ផ្អើល ហើយហាក់ដូចជាត្រូវក្រុមហ៊ុនតាមដានការងារ និងកន្លែងរស់នៅជារៀងរាល់ថ្ងៃ ហើយបើបុគ្គលិកណាមិនធ្វើតាម គឺនឹងត្រូវចាត់ការតាមច្បាប់របស់ក្រុមហ៊ុន ៕ ប្រភព ៖ beartaiBRIEF

អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៥ នៃស្លឹកម្លូ

0

ស្លឹកម្លូ គឺជារុក្ខជាតិដ៏មានសារសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមានចាស់ៗ និងប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត ឬតំបន់ដាច់ស្រយាលមួយចំនួនបានយកវាមកបៀកជាមួយកំបោរ ហើយទំពារជាមួយស្លាទុំជាដើម។ ប៉ុន្តែតើអ្នកដឹងទេ ស្លឹកម្លូមានអត្ថប្រយោជន៍អ្វីខ្លះ? ទើបចាស់ៗភាគច្រើនចូលចិត្តទំពារវា? ដូច្នេះហើយ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃស្លឹកម្លូ៖

១.សម្រួលដល់ការទល់លាមក៖ ស្លឹកម្លូគឺជាថាមពលនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជម្រះរ៉ាឌីកាល់ចេញពីរាងកាយ ហើយវាស្តារកម្រិត PH ធម្មតាក្នុងរាងកាយ និងជួយដល់ក្រពះពោះវៀន ដើម្បីបំបាត់ការទល់លាមក។

២.ព្យាបាលមុខរបួស៖ ស្លឹកម្លូគឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលវាកាត់បន្ថយភាពតានតឹង និងជួយព្យាបាលរបួសបានលឿន។ វាក៏អាចត្រូវបានគេប្រើក្នុងការកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីការកាប់, ជាំ, និងកន្ទួលជាដើម។ស្លឹកម្លូ និងប្រទាលកន្ទុយក្រពើ  ត្រូវបានស្រ្តីជនជាតិឥណ្ឌូនេស៊ីជាច្រើនសតវត្សរ៍មកហើយ  ប្រើប្រាស់ក្នុងការព្យាបាលបញ្ហារោគស្រ្តី! (មាន ...

៣.ជំនួយធ្មេញឱ្យរឹងមាំ៖ ស្លឹកម្លូរមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគក្នុងមាត់ ក៏ដូចជាបំបាត់ការឈឺធ្មេញ ឈឺអញ្ចាញធ្មេញ ហើម និងមេរោគក្នុងមាត់ផងដែរ។ តាមការសិក្សាបង្ហាញថា ការទំពាស្លឹកម្លូជួយបង្កើនទឹកមាត់ កាត់បន្ថយការរីកលូតលាស់នៃបាក់តេរី ដោយស្ដារឡើងវិញនូវកម្រិត pH ក្នុងមាត់ និងធ្មេញ។

៤.សម្រកទម្ងន់៖ ស្លឹកម្លូជួយពង្រឹងការរំលាយអាហារ បង្កើនការបញ្ចេញទឹករំលាយអាហារ និងបញ្ចេញជាតិទឹក និងជាតិពុលដែលលើសពីរាងកាយ។ បរិមាណជាតិសរសៃនៅក្នុងស្លឹកម្លូជួយបំបាត់អាការទល់លាមកផងដែរ ដែលវាត្រូវបានគេជឿថាអាចកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ។បើដឹងពីកំពូលអត្ថប្រយោជន៍របស់វា លោកអ្នកនឹងលែងឆ្ងល់ពីរឿងចាស់ៗចូលចិត្តហូបម្លូ

៥.កាត់បន្ថយបញ្ហាផ្លូវដង្ហើម៖ ស្លឹកម្លូ ជួយព្យាបាលបញ្ហាក្អក និងផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព វាក៏ជាឱសថព្យាបាលដ៏ល្អសម្រាប់អ្នកដែលមានបញ្ហាទ្រូង តឹងសួត និងជំងឺហឺត។ ដោយអ្នកអាចស្ងោរស្លឹកម្លូពីរបីសន្លឹកក្នុងទឹក ដោយបន្ថែមក្រវាញ ខ្ទឹមស ក្នុងទឹកពីរពែង រួចរម្ងាស់វាឱ្យសល់មកត្រឹម ១ ពែង ហើយទទួលទានវា ២ ទៅ ៣ ដងក្នុង ១ ថ្ងៃ ដើម្បីទទួលបានការធូរស្បើយយ៉ាងល្អឥតខ្ចោះពីការកកស្ទះ និងបញ្ហាផ្លូវដង្ហើម៕

កូនស្ដេចថៃ ទាមទារឲ្យលើកយកច្បាប់ប្រមាថរាជវង្ស មកពិភាក្សាជាចំហ

0

រាជធានីបាងកក៖ ព្រះរាជបុត្ររបស់ព្រះមហាក្សត្រថៃ កំពុងតែជំរុញឲ្យមានការពិភាក្សាគ្នាជាចំហ ពាក់ព័ន្ធនឹងច្បាប់ប្រមាថព្រះមហាក្សត្រ ខណៈ ប្រជាពលរដ្ឋថៃ រាប់រយនាក់ បានជាប់ពន្ធនាគារ កាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ដោយសារតែច្បាប់នេះ

បណ្ដាញទូរទស្សន៍ Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២០ ខែកញ្ញា ថា ព្រះអង្គម្ចាស់ វ៉ាឆារ៉េសន វីវ៉ាឆារ៉ាវង់សេ (Vacharaesorn Vivacharawongse) ជា ព្រះរាជបុត្រទី២របស់ព្រះមហាក្សត្រថៃ មហាវ៉ាជីរ៉ាឡុងខន (Maha Vajiralongkorn) បានជំរុញឱ្យពិភាក្សាជាចំហ លើច្បាប់ ពាក់ព័ន្ធនឹងការប្រមាថគ្រួសាររាជវង្ស។ ការលើកឡើង អំពីច្បាប់ដ៏តឹងរឹងនេះ កំពុងតែក្លាយជាប្រធានបទដ៏រសើបបំផុតមួយនៅក្នុងប្រទេសថៃ។ រីឯការអនុវត្ដមាត្រា ១១២នេះ បាននាំឲ្យមានការកាត់ទោសដល់មនុស្ស រាប់រយនាក់ កាត់ទោសដាក់ពន្ធនាគារ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងទៅថ្មីៗនេះ។Thai king's son urges open discussion of royal insult law | ABS-CBN News

ការធ្វើអត្ថាធិប្បាយរបស់ព្រះអង្គម្ចាស់ បានកើតឡើង ក្រោយពេលព្រះអង្គបានយាងទតមើលការតាំងពិព័រណ៍មួយ នៅក្នុងទីក្រុងញូវយ៉ក។ មាត្រា១១២ នៃច្បាប់ដ៏តឹងតែងនេះ ក្លាយជាផ្នែកមួយ នៃក្រមព្រហ្មទណ្ឌ ការពារព្រះមហាក្សត្រ និងក្រុមគ្រួសារជិតស្និទ្ធរបស់រាជវង្ស បានរងនូវការរិះគន់យ៉ាងខ្លាំងក្លា ហើយវាជាបញ្ហាដ៏រសើប នៅក្នុងប្រទេសថៃ ។

ការតវ៉ាទ្រង់ទ្រាយធំ នៅក្នុងអំឡុង ឆ្នាំ២០២០ បានមើលឃើញ ពីមនុស្ស រាប់ម៉ឹននាក់ ជំរុញឱ្យមានការធ្វើវិសោធនកម្មមាត្រា១១២ ពាក់ព័ន្ធនឹងការប្រមាថដល់ព្រះមហាក្សត្រ។ ស្របគ្នានេះដែរ គណបក្សឆ្ពោះទៅមុខ (MFP) ដែលបានឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតជាតិ កាលពីខែឧសភា បានដាក់ចេញនូវគោលនយោបាយរបស់ខ្លួនយ៉ាងច្បាស់លាស់ ជំរុញឲ្យរធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីដោះលែងអ្នកជាប់ពន្ធនាគារ ដោយសារតែការពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់ពួកគេ។ ប៉ុន្ដែ នៅទីបំផុត ការប្ដេជ្ញាចិត្តរបស់គណបក្ស MFP នៅក្នុងការកែប្រែច្បាប់នេះ ត្រូវបានរារាំង ពីសមាជិកសភា និង ព្រឹទ្ធសភា មិនអនុញ្ញាឱ្យលោក ភិថា លីមចារឿនរ៉ាត់ មេដឹកនាំបក្សនេះ ឡើងកាន់អំណាច នៅក្នុងប្រទេសថៃ។Thai king's 2nd son makes rare visit to country after 27 years in US - EFE  Noticias

ព្រះរាជបុត្ររបស់ព្រះមហាក្សត្រថៃ អង្គនេះ បានបង្ហោះជាភាសាថៃ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា «ខ្ញុំបានចូលរួមជាមួយនឹងប្រជាជាតិថៃ ដែលស្រលាញ់ និង គោរពព្រះមហាក្សត្រ ប៉ុន្តែខ្ញុំជឿ ថា «ការដឹង« ប្រសើរជាង «ការមិនស្គាល់»។ អ្នករាល់គ្នា គួរតែចែករំលែកយោបល់របស់ពួកគេ ដោយផ្អែកលើបទពិសោធផ្សេងៗគ្នា។ ការមិនអើពើនឹងមតិ មិនធ្វើឲ្យបាត់បង់ទេ។Profile: Thailand's King Vajiralongkorn - BBC News

ព្រះអង្គម្ចាស់ ជាព្រះរាជបុត្រទី២ ព្រះជន្ម៤២ព្រះវស្សា អង្គនេះ បានសរសេរបន្ដ ថា «ដោយសារតែរឿងនេះ ខ្ញុំជឿ ថា ការស្តាប់ពួកគេ វាជារឿងល្អ។ អ្នករិះគន់បានរក្សាច្បាប់ជាយូរមកហើយត្រូវបានប្រើប្រាស់ជាអាវុធ ដើម្បីបំបិទមាត់របស់អ្នកប្រឆាំង»៕

កម្ពុជាត្រៀមនាំចេញផ្លែដូងទៅកាន់ទីផ្សារប្រទេសចិន

0

ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ជាមួយអគ្គរដ្ឋបាលគយយចិន ។

បើតាមលោកជំទាវអ្នកនាំពាក្យ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា៖”កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន”។

ទន្ទឹមគ្នានេះដែរ អគ្គនាយកដ្ឋានកសិកម្ម ក៏បានជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន។

អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ៕May be an image of ticket stub and textMay be an image of blueprint and text

 

វៀតណាមប្រជែងជាមួយថៃ ដោយបង្កើនការនាំចេញទុរេនទៅចិន

0

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានបង្កើនការនាំចេញទុរេនទៅចិន តាមរយៈការដឹកជញ្ជូនតាមផ្លូវគោកនៅបរិវេណជាយដែន ដើម្បីគ្រប់គ្រងការចំណាយដើមទុនដឹកជញ្ជូន ។ ដូច្នេះ យុទ្ធសាស្ត្ររបស់វៀតណាមអាចក្លាយជាឧបសគ្គដល់ការនាំចេញទុរេនរបស់ប្រទេសថៃ ។

ការនាំចេញទុរេនវៀតណាមឆ្លងកាត់ព្រំដែនបានកើនឡើងជាបន្តបន្ទាប់ តាំងពីប្រទេសចិនទទួលទិញទុរេនវៀតណាមជាផ្លូវការកាលពីឆ្នាំ២០២២ ។ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៣ វៀតណាមបាននាំចេញទុរេនទៅចិន ស្មើទឹកប្រាក់រហូតដល់៨៧៦លានដុល្លារអាមេរិក ខណៈកន្លងមក វៀតណាមបាននាំចេញទុរេនទៅចិន ស្មើទឹកប្រាក់៨៣៥លានដុល្លារអាមេរិក ។Vietnam to witness bright prospects for fruit, vegetable exports-Xinhua

Jack Nguyen គឺជាដៃគូរបស់ក្រុមហ៊ុនប្រឹក្សាផ្នែកអាជីវកម្ម Mazars លើកឡើងថា ការដឹកជញ្ជូនទុរេនតាមរថយន្តធំៗទៅកាន់ព្រំដែន គឺមានចម្ងាយផ្លូវសរុប១.៣០៦គីឡូម៉ែត្រ ។ ការដឹកជញ្ជូនតាមផ្លូវគោកនឹងអាចសន្សំសំចៃការចំណាយដើមទុន ហើយវាពាក់ព័ន្ធនឹងតម្លៃលក់រាយរបស់ទុរេនផងដែរ ។ ក្រៅពីនេះ សក្តានុពលទីផ្សារសម្រាប់ទុរេនវៀតណាមដែលដឹកជញ្ជូនតាមផ្លូវគោក បានជំរុញឱ្យទីក្រុងនៅជាប់ព្រំដែនរបស់ចិន ត្រូវអភិវឌ្ឍន៍ផ្នែក Logistics សម្រាប់ពាណិជ្ជកម្ម ។

ទុរេនបានក្លាយជាផ្លែឈើមួយប្រភេទក្នុងចំណោមផ្លែឈើតំបន់ក្តៅ ដែលមានរសជាតិល្អបំផុតសម្រាប់អ្នកមានជីវភាពមធ្យមនៅប្រទេសចិន ។ គេសង្កេតឃើញថា អតិថិជននៅតំបន់ខ្លះបានទិញផ្លែទុរេនធ្វើជាកាដូសម្រាប់គូស្វាមីភរិយាទើបរៀបការថ្មី ខណៈអ្នកខ្លះទៀតយកវាទៅជូនឪពុក-ម្តាយក្មេក ។Vietnam's durian exports jump 18 times in Jan-May on bloated demand from  China | The Star

ទោះយ៉ាងណា ទិន្នផលដាំដុះទុរេនរបស់ចិនមានបរិមាណតិចតួច បើធៀបជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នៅត្រីមាសទី១ ឆ្នាំ២០២៣ តម្រូវការទុរេននៅជុំវិញពិភពលោក បានកើនឡើងរហូតដល់៤០០% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រទេសចិនត្រូវការទុរេនច្រើនជាងគេ ។

ចំណែកប្រទេសថៃបាននាំចេញទុរេនទៅចិនរហូតដល់៩៩% ក្នុងចំណោមទុរេនមកពីតំបន់អាស៊ីអាគ្នេយ៍ ។ ទុរេនថៃល្បីឈ្មោះរឿងមានរសជាតិផ្អែម និងក្រអូប ប៉ុន្តែប្រទេសថៃបានចំណាយពេលវេលាដឹកជញ្ជូនទុរេនទៅកាន់ប្រទេសចិន យ៉ាងហោចណាស់ចំនួន៤ថ្ងៃ ៕Vietnam's durian exports may fetch $1.5bn this year | Tuoi Tre News ប្រភព ៖ AEC connect

លក្ខណៈវិនិច្ឆ័យចំនួនពីរដែលឈានដល់ការដាក់រមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីសម្បត្ដិបេតិកភណ្ឌពិភពលោក

0

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាថ្ងៃទី២០ ខែកញ្ញា បានបង្ហាញជាសាធារណៈលក្ខណៈវិនិច្ឆ័យនៃតម្លៃលេចធ្លោជាសកលរបស់ «រមណីយដ្ឋានប្រាសាទកោះកេរ» ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
នៅក្នុងកិច្ចប្រជុំលើកទី៤៥ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត (Saudia Arabia) គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចជាឯកច្ឆន្ទចុះ “រមណីយដ្ឋាន- ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួនពីរ ដែលមានចែងក្នុងគោលការណ៍ណែនាំប្រតិបត្តិនៃ អនុសញ្ញាឆ្នាំ១៩៧២ រួមមាន៖

– លក្ខណៈវិនិច្ឆ័យទី ២ (Criteria ii) ៖ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ បង្ហាញក្នុងលក្ខណៈ ដ៏វិសេសវិសាលមួយនូវចំណុចគួបប្រសព្វរវាងតម្លៃមនុស្សដែលបង្កើតបានជារចនាបថកោះកេរ ដែលក្នុងនោះក្បាច់ចម្លាក់បដិមាបង្ហាញពីភាពក្លាហាន រូបភាពបង្កប់នូវការស្រមៃ និងវិញ្ញាណរស់រវើកអំពីចលនារបស់ក្បាច់ចម្លាក់ដែលកើតចេញពីការបញ្ចូលគ្នានៃនិមិត្ដរូបសាសនា និងសិល្បៈ របស់ឥណ្ឌា ជាមួយគោលគំនិតរចនាក្នុងស្រុក និងសិល្បៈហត្ថកម្ម។ ទោះបីត្រូវបានបង្កើតឡើងក្នុងរយៈពេលដ៏ខ្លីត្រឹមតែ២៣ឆ្នាំក្នុងសតវត្សទី១០ក៏ដោយក៏រចនាបថកោះកេរបានជះឥទ្ធិពល យូរអង្វែងទៅលើការបញ្ចេញទឹកដៃសិល្បៈ នៅក្នុងសម័យកាលក្រោយៗមកទៀតនៃអាណាចក្រខ្មែរ និងនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។– លក្ខណៈវិនិច្ឆ័យទី ៤ (Criteria iv) រមណីយដ្ឋានបុរាណវិទ្យាកោះកេរ គឺជាគំរូដើមស្ដីពីដែនទេសភាពទីក្រុងថ្មីដែលមានសំណង់អគារធំៗ ដោយសារការប្រើប្រាស់ផ្ទាំងថ្មដុំធំៗដ៏ច្រើន សន្ធឹកសន្ធាប់នៅក្នុងការសាងសង់ និងការឆ្លាក់ក្បាច់និងបដិមា។ គំរូដើមនេះបានសម្ភោធឡើង នូវសម័យកាលនៃការសាងសង់ប្រាសាទថ្មអស់ជាច្រើនសតវត្សនៅទូទាំងអាណាចក្រខ្មែរ ហើយបានក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់ការសាងសង់ប្រាសាទដ៏អស្ចារ្យនានានៅអង្គរ និងនៅក្នុងអាស៊ីអាគ្នេយ៍ ក្នុងសតវត្សក្រោយៗមកទៀត។

ក្រសួងបានបញ្ជាក់ទៀតថា ការទទួលស្គាល់ជាផ្លូវការ “រមណីយដ្ឋានប្រាសាទកោះកេរ” ជាបេតិកភណ្ឌពិភពលោកនា ពេលនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតបន្ទាប់ពី តំបន់រមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅឆ្នាំ១៩៩២ ឆ្នាំ២០០៨ និង ឆ្នាំ២០១៧។ សមិទ្ធផលទាំងនេះ គឺពិតជាកើតចេញពីការចូលរួម និងទឹកចិត្តស្រឡាញ់មោះមុតរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រដ្ឋាភិបាលដែលជានិច្ច ជាកាលតែងតែផ្ដល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ៕  

អតិថិជនប្តឹងក្រុមហ៊ុន Starbucks ពីការដាក់ឈ្មោះភេសជ្ជៈ

0

ក្រុមហ៊ុនភេសជ្ជៈដ៏ល្បីឈ្មោះ Starbucks បានទទួលលិខិតពីតុលាការរបស់រដ្ឋាភិបាលកណ្តាល ដើម្បីឱ្យក្រុមហ៊ុននេះទទួលស្គាល់ការចោទប្រកាន់ថា ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មភេសជ្ជៈលើសការពិត ។ អតិថិជនលើកឡើងថា ភេសជ្ជៈជាច្រើនមុខរបស់ Starbucks បានដាក់ឈ្មោះជាផ្លែឈើផ្សេងៗ ប៉ុន្តែនៅពេលពួកគេទិញមក បែរជាគ្មានគ្រឿងផ្សំពីផ្លែឈើក្នុងភេសជ្ជៈទាល់តែសោះ ។

តុលាការបញ្ជាក់ថា អតិថិជនភាគច្រើនរំពឹងថា ភេសជ្ជៈរបស់ Starbucks នឹងមានគ្រឿងផ្សំពីផ្លែឈើពិតប្រាកដ ដូចឈ្មោះដែលបញ្ជាក់ក្នុងបញ្ជីភេសជ្ជៈ ដូចជា រសជាតិស្វាយ, ម្នាស់, ផាស់សិន, ស្រកានាគ និងក្រូចឆ្មារជាដើម ។ ដូច្នេះ អតិថិជនសង្កេតឃើញថា ភេសជ្ជៈជាច្រើនប្រភេទមិនបានដាក់បញ្ចូលរសជាតិផ្លែឈើទាំងនេះទេ ។Starbucks Adds Two Kiwi Starfruit Drinks to Its Permanent Menu

អតិថិជនម្នាក់និយាយថា គ្រឿងផ្សំសំខាន់របស់ភេសជ្ជៈទាំងនេះ គឺទឹកធម្មតា, ទឹកទំពាំងបាយជូរខាប់ និងស្ករ ហើយក្រុមហ៊ុន Starbucks ថែមទាំងបានបំផ្លើសឈ្មោះភេសជ្ជៈក្នុងការផ្សាយពាណិជ្ជកម្មទៀតផង ដោយដាក់ឈ្មោះភេសជ្ជៈសុទ្ធតែផ្លែឈើ តែជាក់ស្តែង គ្មានផ្លែឈើ ។ ដូច្នេះ វាហាក់ដូចជាក្រុមហ៊ុនតម្រូវឱ្យអតិថិជនចំណាយប្រាក់ថែមទៀត ហើយវាជាការរំលោ.ភច្បាប់ការពារអតិថិជន ។Introducing bright and bold new Pineapple Passionfruit and Paradise Drink  Starbucks Refreshers beverages

តាមរបាយការណ៍បញ្ជាក់ថា ក្រុមហ៊ុន Starbucks បានពន្យល់ពីឈ្មោះភេសជ្ជៈទាំងនេះថា វាគ្រាន់តែជាការបង្ហាញពីរសជាតិភេសជ្ជៈប៉ុណ្ណោះ ហើយគ្រប់ភេសជ្ជៈទាំងអស់ ខាងក្រុមហ៊ុនអាចធ្វើឱ្យវាមានរសជាតិដូចការផ្សាយពាណិជ្ជកម្ម ។ ដូច្នេះ ការចោទប្រកាន់នេះមិនត្រឹមត្រូវ និងគ្មានសីលធម៌ទេ ហើយក្រុមហ៊ុននឹងតទល់ជាមួយរឿងក្តី ។Starbucks under pressure to keep restrooms open to public | Starbucks | The  Guardian

គេសង្កេតឃើញថា ភេសជ្ជៈជាច្រើនមុខរបស់ Starbucks បានដាក់គ្រឿងផ្សំផ្សេងៗដូចឈ្មោះរបស់ភេសជ្ជៈផងដែរ ដូចជា Ice Matcha Tea Latte ឬភេសជ្ជៈ Honey Citrus Mint Tea ដែលគេបានដាក់ទឹកឃ្មុំ និងជីអង្កាម ៕ ប្រភព ៖ beartaiBRIEF