ក្រុមហ៊ុន TikTok បានប្រើប្រាស់កម្មវិធីថ្មីមួយឈ្មោះ MyRTO ដើម្បីងាយស្រួលគ្រប់គ្រង និងតាមដានបុគ្គលិកមកធ្វើការក្នុងការិយាល័យ ក្រោយការធ្វើការពីផ្ទះ (Work From Home) ត្រូវបានបញ្ចប់ ដោយក្រុមហ៊ុននេះបានយក Software នៅក្នុងក្រុមហ៊ុនមកអភិវឌ្ឍន៍ជាថ្មី រួចដាក់ឈ្មោះថា «MyRTO» ។ កម្មវិធីនេះអាចត្រួតពិនិត្យ និងប្រមូលអវត្តមានបុគ្គលិក ព្រមទាំងបញ្ជូនទិន្នន័យទៅឱ្យអ្នកគ្រប់គ្រង, ផ្នែកធនធានមនុស្ស (HR) និងបុគ្គលិកទាំងអស់ ។TikTok alarms employees by using 'MyRTO' app to track office attendance

MyRTO បានអភិវឌ្ឍន៍ឡើងដើម្បីជួយឱ្យក្រុមហ៊ុន TikTok អាចគ្រប់គ្រងការធ្វើការរបស់បុគ្គលិកចំនួន៧.០០០នាក់នៅសហរដ្ឋអាមេរិក ។ បុគ្គលិកទាំងនេះបានធ្វើការនៅតាមទីក្រុងផ្សេងៗដូចជា Los Angeles, Washington និង New York ក្នុងអំឡុងពេលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ហេតុនេះ TikTok ត្រូវការឱ្យបុគ្គលិកត្រឡប់មកធ្វើការក្នុងការិយាល័យចំនួន៣ថ្ងៃ ឬ៥ថ្ងៃក្នុង១សប្តាហ៍ ហើយនឹងអនុវត្តចាប់ពីខែតុលា ឆ្នាំ២០២៣ តទៅ ។

លោកស្រី Jodi Seth អ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok លើកឡើងថា ៖ «ក្រៅពីការតាមដានបុគ្គលិក កម្មវិធី MyRTO អាចកំណត់ភាពច្បាស់លាស់នៃការបំពេញការងារឱ្យមានប្រសិទ្ធភាព និងជួយលើកកម្ពស់ទំនាក់ទំនងប្រកបដោយតម្លាភាព ។ ចំណុចសំខាន់ កម្មវិធីនេះនឹងជួយក្រុមហ៊ុនអាចរៀបចំគម្រោងការងារ និងការប្រជុំបានយ៉ាងល្អ» ។TikTok Is Tracking Return-to-Office Attendance With Surveillance Tool

បុគ្គលិកភាគច្រើនរបស់ក្រុមហ៊ុន TikTok បានសម្តែងការមិនពេញចិត្ត បន្ទាប់ពីពួកគេដឹងអំពីការប្រើប្រាស់កម្មវិធីថ្មី MyRTO ។ បុគ្គលិកមួយចំនួនប្រាប់ថា ខ្លួនមានអារម្មណ៍ភ្ញាក់ផ្អើល ហើយហាក់ដូចជាត្រូវក្រុមហ៊ុនតាមដានការងារ និងកន្លែងរស់នៅជារៀងរាល់ថ្ងៃ ហើយបើបុគ្គលិកណាមិនធ្វើតាម គឺនឹងត្រូវចាត់ការតាមច្បាប់របស់ក្រុមហ៊ុន ៕ ប្រភព ៖ beartaiBRIEF