ការប្រកួតកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា២០២៣ ឬ Miss universe Cambodia 2023 បានបញ្ចប់មួយរយៈពេលហើយដោយម្ចាស់ជ័យលាភីគឺបានទៅលើកញ្ញា ចន សុទីម៉ា ខណៈតារាសម្តែង វណ្ណៈបូរមី ជាម្ចាស់ជ័យលាភីលំដាប់រងទី២នៅក្នុងកម្មវិធីនេះ។ ក្រោយពីប្រកួតរួចលំដាប់រងរូបនេះធ្លាប់បានសរសេរនៅលើបណ្តាញសង្គមថាមិនពេញចិត្តលទ្ធផលនេះដោយសារតែខ្លួនឯងធ្វើមិនទាន់បានល្អដែលនាំឱ្យមានរឿងយល់ច្រឡំរហូតបវរកញ្ញរូបនេះចេញមកបញ្ជាក់ផងទៀត។May be an image of 1 person and text

នៅលើបណ្តាញសង្គមនារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វណ្ណៈបូរមី បានបង្ហោះថា«ខ្ញុំអត់ដែលនិយាយថាខ្ញុំអត់សប្បាយចិត្តជាមួយនឹងតំណែងរងទី២ របស់ខ្ញុំទេ ប៉ុន្តែអីដែលខ្ញុំបានផុសនិងសរសេរនៅលើ facebook ហ្នឹងគឺខ្ញុំចង់និយាយថាខ្ញុំអត់សប្បាយចិត្តជាមួយនឹងការសម្ដែងរបស់ខ្ញុំនៅលើឆាក ព្រោះដោយសារក្រុមខ្ញុំទាំងមូលគឺឃើញពីថាមពលនិងសមត្ថភាពរបស់ខ្ញុំ។ ពួកគាត់គិតថាខ្ញុំអាចធ្វើបានល្អជាងហ្នឹង ជាពិសេសគឺទាក់ទងជាមួយនឹងសំណួរចម្លើយផ្ទាល់តែម្ដង។ ប៉ុន្តែចៃដន្យអីខ្ញុំធ្វើអត់បានល្អទេហើយនេះគឺជាអ្វីដែលខ្ញុំអត់សប្បាយចិត្តជាមួយនឹងខ្លួនឯង»។May be an image of 5 people and text

លំដាប់រងទី២ MUC 2023 រូបនេះបន្ថែមថា «ទឹកមុខរបស់ខ្ញុំគឺបានផ្លាស់ប្ដូរតាំងពីពេលដែលខ្ញុំឆ្លើយសំណួរចប់ម៉េស ប៉ុន្តែមានតែក្រុមខ្ញុំទេបានដឹងហើយនៅពេលដែលខ្ញុំផុសនៅក្នុង facebook ហ្នឹងគឺខ្ញុំចង់បង្ហាញពីកន្លែងហ្នឹងព្រោះដោយសារតែមានបងៗខ្លះគាត់ឃើញទឹកមុខខ្ញុំអត់សូវសប្បាយចិត្ត។ ប៉ុន្តែខ្ញុំអត់នឹកស្មានថាវាក្លាយទៅជាការយល់ច្រឡំធំមួយទៅដល់អ្នកទាំងអស់គ្នាទេ គឺអ្នកទាំងអស់គ្នាគិតថាខ្ញុំអត់សប្បាយចិត្តជាមួយនឹងតំណែងខ្ញុំ តែខ្ញុំសប្បាយចិត្តខ្លាំងមែនទែន។May be an image of 1 person and text

បូរមី បញ្ជាក់ទៀតថា «ខ្ញុំគិតថាតំណែងរងទីមួយនិងតំណែងឯកគឺស័ក្តិសមមែនទែនសម្រាប់ពួកគាត់ទាំងពីរនាក់ព្រោះពួកគាត់គឺជាមនុស្សដែលតស៊ូមកយូរហើយ។ អ៊ីចឹងអត់មានការអន់ចិត្តអីនៅក្នុងហ្នឹងទេហើយខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងឈប់យល់ច្រឡំទៀត»។May be an image of 1 person

គួរបញ្ជាក់ផងដែរថា កម្មវិធី Miss universe Cambodia 2023 បានរកឃើញម្ចាស់ជ័យលាភីនៅរាត្រីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ដោយបានទៅលើកញ្ញា ចន សុទីម៉ា នឹងត្រៀមតំណាងប្រទេសទៅប្រកួតអន្តរជាតិនាខែវិច្ឆិកា ខាងមុខ លំដាប់រងទី១ បានទៅលើ សៃហ្វុន លំដាប់ទី២បានទៅលើ វណ្ណៈបូរមី លំដាប់រងទី៣ បានទៅលើ ចាន់ណា ពិសី និងលំដាប់រងទី៤ បានទៅលើ Kolianne Maifait ៕