Home Blog Page 1460

ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្តទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅទស្សនាកកកុញ

0

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ-Equinox Angkor ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តដែលមានចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះម៉ោង០៥:០០នាទី ដល់ម៉ោង ០៧:០០នាទីព្រឹក។ នេះជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំដោយលើកទី១នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញា ឆ្លុះបញ្ចាំងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរ។May be an image of one or more people and temple

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានជំរុញឱ្យទេសចរជាតិនិងអន្តរជាតិជាច្រើនរូបដែលបានទៅទស្សនាផ្ទាល់នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ត្រៀមទូរសព្ទ កាមេរ៉ា ដើម្បីផ្តិតយករូបភាពដ៏ស្រស់ស្អាតគ្មានពីរនៅលើពិភពលោកនេះ។ ជាងនេះទៅទៀត តាមរយៈវីដេអូ និងរូបភាពដែលបានចែកចាយពេញបណ្តាញសង្គម គេសង្កេតឃើញមានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនបានទៅចូលរួមទស្សនាព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តយ៉ាងកកកុញ។May be an image of 5 people, temple and monument

មិនថាភ្ញៀវជាតិឬអន្តរជាតិទេ សុទ្ធតែបង្ហាញនូវអារម្មណ៍រំភើបចិត្តនឹងរីករាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍គួបផ្សំទិដ្ឋភាពដ៏ស្រស់ស្អាតនេះដែលកើតមាន២ដងប៉ុណ្ណោះក្នុងមួយឆ្នាំលើទឹកដីប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តឬព្រឹត្តិការណ៍សមរាត្រីគឺជាពេលវេលារវាងពេលថ្ងៃនិងពេលយប់ឱ្យមានរយៈពេលស្មើគ្នាដោយខុសពីខែធម្មតាខ្លះ ជួនកាលរយៈពេលយប់វែងជាងពេលថ្ងៃឬក៏រយៈពេលថ្ងៃវែងជាងពេលយប់នោះគឺជាព្រឹត្តិការណ៍ទូទៅរបស់ភពផែនដីដែលតែងតែកើតមាននៅក្នុងពិភពលោក។ ប៉ុន្តែសម្រាប់ប្រាសាទអង្គវត្តដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនេះព្រមទាំងមានព្រឹត្តិការណ៍សមរាត្រីកើតឡើងមិនមែនជារឿងចៃដន្យនោះទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេចដោយបំណងតម្រូវតាមបាតុភូតធម្មជាតិ៕May be an image of 2 people, temple and monument

រោគសញ្ញាមិនធម្មតាចំនួន ៧ របស់កុមារ ដែលអ្នកគួរតែដឹង

0

ភាគច្រើននៃកុមារគឺចូលចិត្តរត់លេង រហូតទាល់តែដួលបោកក្បាលនឹងដី ដែលធ្វើឱ្យមានរបួស ឬស្នាមជាំបន្តិចបន្តួច ប៉ុន្តែពេលខ្លះទៀតក៏មានរបួសធ្ងន់ធ្ងរដែលអាចគំរាមកំហែងដល់អាយុជីវិតបាន។ ប្រសិនបើកុមារមានឧបទ្ទវហេតុដោយក្បាល ឬមានរោគសញ្ញាមិនធម្មតាមួយចំនួនដូចខាងក្រោមនេះ ចូលអ្នកគួរតែនាំកុមារទៅជួបគ្រូពេទ្យជាបន្ទាន់។ កាលណាដែលកុមារដួលបោកក្បាលនឹងដីខ្លាំងពេក អាចបណ្តាលឱ្យខួរក្បាលរបស់កុមារមិនមានសកម្មភាព ឬស្ពឹកខួរក្បាល អស់កម្លាំង និងមិនអាចរស់នៅក្នុងជីវិតប្រចាំថ្ងៃដូចពីមុនបានទៀតទេ។Emotions For Kids: Helping Your Child Understand Their Feelings - Begin  Learningដូច្នេះហើយ រោគសញ្ញាមិនធម្មតាចំនួន ៧ របស់កុមារមានដូចជា៖

១.អារម្មណ៍ប្រែប្រួល ច្របូកច្របល់ ឆាប់ខឹង ឬការទាមទារមិនធម្មតា។
២.មិនអាចទ្រាំទ្រនឹងការរំញោចផ្សេងៗដូចជាកន្លែងដែលមានមនុស្សកកកុញ ឬសំឡេងខ្លាំងៗ។
៣.គេងមិនលក់ មានការភ័យស្លន់ស្លោ ឬសុបិន្តអាក្រក់។
៤.មានបញ្ហាការចងចាំ រៀនគិតយឺត ធ្វើសកម្មភាពយឺត និងមិនអាចផ្តោតអារម្មណ៍បាន។
៥.ឈឺក្បាលស្រាលៗ សម្រាកច្រើនខុសធម្មតា។
៦.ការមើលឃើញគឺមិនធម្មតា និយាយមិនច្បាស់ ឬមានបញ្ហាក្នុងការគិត។
៧.ក្អួតស្រាលៗ ដូចជា ១-២ ដងក្នុងមួយថ្ងៃ ជាធម្មតានៅពេលអស់កម្លាំង ឬឈឺក្បាល។4 Steps to Teaching Your Child Emotional Control - Focus on the Family

ហេតុនេះហើយ បើអ្នកឃើញកុមារបន្ទាប់ពីដួលបោកនឹងដី មានរោគសញ្ញាខុសប្រក្រតីទាំង ៧ ខាងលើនេះ ចូលប្រញាប់នាំពួកគាត់ទៅមន្ទីពេទ្យជាបន្ទាន់ ព្រោះវាមិនមែនជារោគសញ្ញាធម្មតាឡើយ៕
ប្រភព៖sanook

ប្រទេសថៃនឹងបញ្ចុះតម្លៃទំនិញបន្ថែមទៀត ក្រោយបញ្ចុះតម្លៃប្រេងឥន្ធនៈ

0

ប្រទេសថៃ ៖ ក្រសួងពាណិជ្ជកម្មថៃបានបញ្ជាឱ្យបញ្ចុះតម្លៃទំនិញផ្សេងៗដូចជា អង្ករ, សាច់មាន់, ស៊ុត និងសាច់ជ្រូក ក្នុងរយៈពេល១៥ថ្ងៃ ដើម្បីជួយសម្រាលបន្ទុកការចំណាយក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ក្រោយពីប្រទេសថៃបានបញ្ចុះតម្លៃប្រេងម៉ាស៊ូតចំនួន២បាតក្នុង១លីត្រ ។ ហេតុនេះ ក្រុមហ៊ុនអាជីវកម្ម និងអាជីវករទាំងអស់ត្រូវតែបញ្ចុះតម្លៃទំនិញតាមដែរ ។Thailand oil company revises investments to build out retail hubs - Nikkei  Asia

លោក ភូមិថាំ វេជឆាយ៉ាឆ័យ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីវិធានការបញ្ចុះតម្លៃទំនិញ ក្រោយពីរដ្ឋាភិបាលប្រកាសបញ្ចុះតម្លៃប្រេងម៉ាស៊ូតនាពេលកន្លងមក ។ លោកបានប្រគល់ការងារនេះទៅខាងនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ដើម្បីត្រួតពិនិត្យរឿងការបញ្ចុះតម្លៃទំនិញក្នុងរយៈពេល១៥ថ្ងៃ ។5 Great Markets in Bangkok - Where to Find Thai Markets in Bangkok – Go  Guides

លោក ភូមិថាំ វេជឆាយ៉ាឆ័យ បានស្នើឱ្យពិចារណាពីតម្លៃទំនិញទាំងអស់ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ ក្នុងនោះត្រូវពិនិត្យមើលថា តើទំនិញនីមួយៗមានតម្លៃប៉ុន្មាន ហើយតើអាចបញ្ចុះតម្លៃបានកម្រិតណា ។ គេរំពឹងថា នៅដើមខែតុលា ឆ្នាំ២០២៣ នឹងមានភាពច្បាស់លាស់ជាងនេះ ។Thai Supermarket: From Golden Mile To Aperia Mall - Little Day Out

លើសពីនេះ លោកនឹងពិភាក្សាជាមួយក្រុមហ៊ុនអាជីវកម្មធំៗអំពីបញ្ហានេះ ព្រោះអ្នកធំត្រូវតែជួយអ្នកតូចឱ្យរស់នៅបានទាំងអស់គ្នា, ជួយដោះស្រាយបញ្ហា, ព្រមទាំងបង្កើតចំណុចតុល្យភាពរវាងក្រុមហ៊ុនផលិត និងអតិថិជន ដើម្បីកុំឱ្យប៉ះពាល់ដល់គ្រប់ផ្នែក ។Popular Thai Supermarket in Golden Mile Now Has Online Store With Exclusive  Items - Goody Feed

គេរំពឹងថា ទំនិញដែលទទួលបានការពិចារណាបញ្ចុះតម្លៃ គឺជាទំនិញដែលពលរដ្ឋទិញជាប្រចាំក្នុងជីវភាពប្រចាំថ្ងៃ មានប្រមាណជា២០មុខ ដូចជា អង្ករ, សាច់មាន់, សាច់ជ្រូក និងស៊ុតជាដើម ។ ហេតុនេះ ការបញ្ចុះតម្លៃទំនិញគ្រប់មុខនឹងធ្វើតាមគោលការណ៍ស្វែងរកចំណុចតុល្យភាព និងមានការយល់ស្របពីគ្រប់ភាគី ហើយវាគឺជាដំណោះស្រាយសម្រាប់បញ្ហាទំនិញឡើងថ្លៃ ៕ ប្រភព ៖ chiangmai news

អាមេរិកហាមឃាត់ពលរដ្ឋធ្វើដំណើរទៅកាន់ប្រទេសទាំងនេះ

0

សហរដ្ឋអាមេរិក ៖ ក្រសួងការបរទេសអាមេរិកបានបង្ហាញឈ្មោះប្រទេសចំនួន១៩ ដែលអាមេរិកហាមពលរដ្ឋធ្វើដំណើរទៅកាន់ប្រទេសទាំងនេះ ដោយសារអាចគ្មានសុវត្ថិភាព ។ ក្រសួងការបរទេសអាមេរិកបានបែងចែកគ្រោះថ្នាក់របស់ប្រទេសទាំងអស់ជា៤កម្រិត ដោយពិចារណាលើគ្រោះថ្នាក់បណ្តាលមកពីឧក្រិ.ដ្ឋ.កម្ម, ការព្រមានពីសុខភាពសាធារណៈ និងបញ្ហាអសន្តិសុខនៅក្នុងប្រទេស ដែលអាចធ្វើឱ្យកម្រិតគ្រោះថ្នាក់ក្នុងប្រទេសនោះផ្លាស់ប្តូរបាន ។Quiz: Can You Answer the Hardest Citizenship Test Questions? - The New York  Times

ការបែងចែកគ្រោះថ្នាក់ផ្សេងៗមាន៤កម្រិត រួមមាន ៖
១-ប្រទេសត្រូវការប្រុងប្រយ័ត្នជាធម្មតា
២-ប្រទេសត្រូវបង្កើនការប្រុងប្រយ័ត្ន
៣-ប្រទេសគួរពិចារណាការធ្វើដំណើរជាថ្មី
៤-ប្រទេសដែលអាមេរិកហាមពលរដ្ឋធ្វើដំណើរដាច់ខាតU.S. screened 500 mln fewer airport passengers in 2020 | Reuters

គេសង្កេតឃើញថា នៅក្នុងកម្រិតទី៤ ប្រទេសដែលអាមេរិកហាមពលរដ្ឋធ្វើដំណើរដាច់ខាត គឺមានចំនួន១៩ប្រទេស រួមមាន ៖ រុស្ស៊ី, នីហ្សេរីយ៉ា, ស៊ូដង់ខាងត្បូង, សូម៉ាលី, ម៉ាលី, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, បួគីណាហ្វាសូ, ហៃទី, បេឡារុស, កូរ៉េខាងជើង, មីយ៉ាន់ម៉ា, វ៉េណេស៊ុយអេឡា, ស៊ីរី, លីប៊ី, អ៊ីរ៉ាក់, អាហ្វហ្គានីស្ថាន, អ៊ុយក្រែន, ស៊ូដង់ និងយេម៉ែន ។5 of world's 10 busiest airports are in US: List - cleveland.com

ការប្រកាសឈ្មោះប្រទេស និងហាមពលរដ្ឋអាមេរិកធ្វើដំណើរទៅកាន់ប្រទេសទាំងនេះ ក្រោយពីអាមេរិក និងអ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងធ្វើការផ្លាស់ប្តូរអ្នកទោសរវាងប្រទេសទាំងពីរ ។ កិច្ចព្រមព្រៀងនេះបានសម្រេចបន្ទាប់ពីអាមេរិកលុបចោលការបង្កកមូលនិធិចំនួន៦.០០០លានដុល្លារអាមេរិក ៕ ប្រភព ៖ Mono News

អាហារសម្រកទម្ងន់ ៥មុខ ដែលងាយស្រួលសម្រាប់បុរស

0

ចំពោះបុរសដែលកំពុងព្យាយាមសម្រកទម្ងន់ អាហារមួយចំនួនខាងក្រោមនេះ អាចជួយបង្កើនសារធាតុចិញ្ចឹម និងថាមពល កាត់បន្ថយទម្ងន់ខាងក្នុង ផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការសម្រកទម្ងន់ ស្រកបានឆាប់រហ័ស ហើយមានអត្ថប្រយោជន៍ចំពោះសុខភាព និងរាងកាយ។ ដូច្នេះខាងក្រោមនេះគឺជាអាហារសម្រកទម្ងន់ ៥មុខសម្រាប់បុរសមានដូចជា៖

១.បន្លែចម្រុះ៖ បន្លែចម្រុះ នឹងជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងល្អ មានប្រយោជន៍ដល់រាងកាយ សាកសមសម្រាប់អ្នកដែលចង់គ្រប់គ្រងរបបអាហារ ដោយអ្នកគ្រាន់តែបន្ថែមបន្លែគ្រប់មុខចូលក្នុងចាន រួចកូរជាមួយទឹកស្អាត ឬប្រើប្រេងធម្មជាតិ និងបន្ថែមគ្រឿងទេសតិចតួចដើម្បីឱ្យមានរសជាតិ ជាការស្រេច។Mix Veg Recipe | Restaurant Style Mixed Vegetable Curry | VegeCravings

២.ផ្សិតចំបើង ជាមួយនឹងបង្គា ឬសាច់ជ្រូក៖ ម៉ឺនុយនេះនឹងផ្តល់ឱ្យអ្នកនូវប្រូតេអ៊ីន រួមទាំងសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលមានលក្ខណៈពេញលេញ។ ដោយអ្នកគ្រាន់តែបន្ថែមផ្សិត បន្លែ បង្គា ឬសាច់ជ្រូក ចូលទៅក្នុងចាន រួចប្រើគ្រឿងទេសដែលមិនបង្កជាតិពុលដល់រាងកាយ ជាការស្រេច។Chopsuey for Everyone: XO Braised Straw Mushrooms with Shrimp & Crabstick

៣.ស៊ុបសារ៉ាយសមុទ្រ៖ សូមណែនាំស៊ុបសារ៉ាយសមុទ្រ ជាមួយនឹងការបន្ថែមបន្លែជាច្រើនមុខនិង ស៊ុត សាច់ជ្រូក ដើម្បីទទួលបានសារធាតុចិញ្ចឹមពេញលេញ។ វាក៏ជាអាហារពេលព្រឹកដ៏ឆ្ងាញ់ និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។Korean Seaweed Soup (Miyuk Guk) Recipe

៤.ត្រីធូណា បន្លែស្រស់៖ ម៉ឺនុយនេះប្រាកដជាពេញចិត្តសម្រាប់មនុស្សជាច្រើន ដោយអ្នកគ្រាន់តែបន្ថែម ត្រីធូណា បន្លែស្រស់ អង្ករសំរូប ឬអង្ករដំណើប រួចលាយបញ្ចូលគ្នាដើម្បីបង្កើតរសជាតិឆ្ងាញ់ជាការស្រច ដែលវាគឺជាអាហារគ្រប់គ្រងទម្ងន់ដ៏ល្អបំផុតសម្រាប់បុរស។Raw Tuna: Is It Safe to Eat?

៥.Suki Roll៖ មុខម្ហូបដ៏អស្ចារ្យសម្រាប់អ្នកសម្រកទម្ងន់ដែលកំពុងមានប្រជាប្រិយភាពខ្លាំងគឺ Suki Roll ដែលជាស្ពៃចិនឆ្អិន ភ្ជាប់មកជាមួយសាច់ដែលអ្នកចូលចិត្ត និងបន្លែជាច្រើនប្រភេទ រួចមូលចូលគ្នា ហើយស្ងោរ ឬចំហុយឱ្យឆ្អិន បន្ទាប់មកប្រឡាក់ដោយទឹកត្រីស៊ូគីយ៉ាគី ជាការស្រច៕Suki​ Roll​ | Cabbage​ Roll | Healthy​ Thai​ food​ - YouTube
ប្រភព៖sanook

កូរ៉េខាងត្បូង តម្រូវឱ្យសិស្សប្រើ Samsung Galaxy Tab ធ្វើជាសៀវភៅពុម្ព

0

ថ្មីៗនេះ ក្រសួងអប់រំកូរ៉េខាងត្បូង បានដាក់ចេញនូវគម្រោង “សៀវភៅពុម្ពឌីជីថល” ដែលតម្រូវឱ្យ សិស្សថ្នាក់ទី៧ទាំងអស់ នៅក្នុងទីក្រុងសេអ៊ូល ប្រើប្រាស់ Samsung Galaxy Tab ធ្វើជាសៀវភៅពុម្ព។

ការអនុវត្តគម្រោងនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ដោយរដ្ឋនឹងបែងចែក Galaxy Tab ជាង៧០មុឺនគ្រឿង ទៅតាមសាលា នៅទីក្រុងសេអ៊ូល។Amazon.com: Samsung Galaxy Tab S8 / S7 Book Cover - Original Samsung Tablet  Case - Blue Navy : Cell Phones & Accessories

នៅក្នុងនោះ Galaxy Tab ទាំងអស់ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ដែលបានដាក់បញ្ចូលមុខងារកំណត់ម៉ោងនៃការប្រើប្រាស់ នៅពេលដែលសិស្សរៀនចប់ Galaxy Tab នោះនឹងបិទខ្លួនឯតែម្តង។

លើសពីនេះទៅទៀត រដ្ឋាភិបាល ក៏បានដាក់បិទមុខងារហ្គេម និងអុីនធើណេតផងដែរ ដើម្បីកុំឱ្យសិស្សអាចឆ្លៀតឱកាស លេងបណ្តាញសង្គមឬហ្គេមផ្សេងៗបាន។No photo description available.

គម្រោង “សៀវភៅពុម្ពឌីជីថល” មិនអនុញ្ញាតឱ្យសិស្សយក Galaxy Tab ទៅផ្ទះនោះទេ ដោយត្រូវទុកនៅក្នុងថ្នាក់រៀន ដែលមានឆ្នាំងសាក និងព្រីភ្លើងនៅតាមថតតុនីមួយៗជាស្រេច។

ការធ្វើបែបនេះ ក្រសួងអប់រំកូរ៉េខាងត្បូងសង្ឃឹមថា “សៀវភៅពុម្ពឌីជីថល” នឹងជួយសម្រួល ដល់ការសិក្សាបានមួយកម្រិត និងជួយឱ្យកុមារមានការចងចាំប្រសើរជាងមុន៕7th Grade Collaborates in “The Social Planet” Project — YISS - Yongsan  International School of Seoul

ប្រភព៖ The Straits Times

ខ្យល់ព្យុះកំបុតត្បូងនៅក្នុងប្រទេសចិនបណ្តាលឱ្យមនុស្ស ១០ នាក់ស្លា.ប់ និងរលំផ្ទះជាង ១៣០ខ្នង

0

ប្រទេសចិន៖ ខ្យល់ព្យុះកំបុតត្បូងនៅក្នុងខេត្ត Jiangsu បានបណ្តាលឱ្យមនុស្ស ១០នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយបានរលំផ្ទះជាង ១៣០ខ្នង។10 dead after tornadoes tear through two cities in eastern China | CNNយោងតាមស្ថានីយ៍ទូរទស្សន៍ជាតិចិន CCTV ដែលបានរាយការណ៍កាលពីថ្ងៃទី ២០ ខែកញ្ញាថា “កាលពីរសៀលម្សិលមិញ ខ្យល់ព្យុះកំបុតត្បូងមួយបានលេចឡើងនៅក្នុងទីក្រុង Sutian ខេត្ត Jiangsu ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងជាច្រើននាក់ទៀតរងរបួស រួមជាមួយការខូចខាតទ្រព្យសម្បត្តិនៅក្នុងតំបន់មួយចំនួន” ។

យោងតាមស្ថិតិបឋម ព្យុះកំបុតត្បូងបានប៉ះពាល់ដល់មនុស្សចំនួន ៥,៥០០ នាក់ និងបានដួលរលំផ្ទះចំនួន ១៣៧ ខ្នង បណ្តាលឱ្យមនុស្ស ១០ នាក់បានស្លាប់ភ្លាមៗ និងមនុស្សជាង ៤០០ នាក់ទៀតត្រូវជម្លៀសចេញ។
ព្យុះកំបុតត្បូងបានកើតឡើងក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែបង្កឱ្យមានការខូចខាតយ៉ាងខ្លាំង ដោយរូបភាពនៅលើបណ្ដាញសង្គមបង្ហាញពីរថយន្តក្រឡាប់ ខ្សែភ្លើងខូច សំរាម និងកម្ទេចកម្ទីដែលហោះនៅគ្រប់ទីកន្លែង និងរាយប៉ាយនៅតាមដងផ្លូវនៃទីក្រុង Tuc Thien។Tornado kills 5 people in eastern China - The Week

ការព្រមានអំពីអាកាសធាតុក៏ត្រូវបានចេញនៅថ្ងៃទី ២០ ខែកញ្ញាសម្រាប់តំបន់មួយចំនួននៅភាគនិរតីនៃទីក្រុង Chongqing និង Guizhou, Hunan នៅភាគខាងជើង, Anhui នៅភាគខាងកើត និង Hubei នៅតំបន់កណ្តាល។

បច្ចុប្បន្ន គិតក្នុងឆ្នាំ ២០២៣ នេះប្រទេសចិនបានកត់ត្រានូវភ្លៀងធ្លាក់ខ្លាំង និងកត់ត្រានៃការកើនឡើងកំដៅ។ យោងតាមអ្នកវិទ្យាសាស្ត្រ ព្រឹត្តិការណ៍អាកាសធាតុខ្លាំងកំពុងកើតឡើងជាញឹកញាប់ ដែលបណ្តាលឱ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរ ដោយសារតែការប្រែប្រួលអាកាសធាតុ៕China: Tornado kills at least 10 and injures several in Jiangsu province |  World News | Sky News
ប្រភព៖vnexpress

សាំងឡើងថ្លៃ៤ ៧៥០រៀល ក្នុង១លីត្រ ខណៈម៉ាស៊ូតឡើងដល់ ៤ ៨៥០រៀល

0

តម្លៃប្រេងនៅកម្ពុជាមានការកើនឡើងបើធៀបនឹងតម្លៃចាស់ក្នុងនោះតម្លៃសាំងបានឡើង១៥០រៀលក្នុង១លីត្រនិងម៉ាស៊ូតបានឡើងថ្លៃ១០០រៀលក្នុង១លីត្រវិញ។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ៧៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤ ៨៥០រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែកញ្ញា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕

មកស្គាល់ទឹកធ្លាក់មួយកន្លែង កម្ពស់ជាង៦០ម៉ែត្រ ជាកំណប់ទ្រព្យធម្មជាតិរបស់អ្នកស្រុកវាលវែង

0

ទឹកធ្លាក់ឆាយប្រុយ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយមមួយ ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ទឹកជ្រោះឆាយប្រុយ – ព្រះរាជាណាចក្រកម្ពុជាទឹកធ្លាក់នេះមានចម្ងាយប្រមាណជា ១៧០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ដោយមកដល់ស្រុកវាលវែង ភ្ញៀវទេសចរណ៍ត្រូវបត់ចូលមកសហគមន៍អូរសោមចម្ងាយ ៦០គីឡូម៉ែត្រ នឹងមកដល់រមណីយដ្ឋានធម្មជាតិនេះ។
ជាមួយនឹងទឹកធ្លាក់កម្ពស់ជាង៦០ម៉ែត្រ បានធ្វើឱ្យទឹកធ្លាក់ឆាយប្រុយ គឺជាសម្បត្តិធម្មជាតិមួយរបស់សហគមន៍អូរសោម ដែលមានសម្រស់ធម្មជាតិស្រស់ត្រកាល ទឹកស្អាត ភ្ញៀវជាតិ និងអន្តរជាតិ អាចមកហែលទឹកលេង និងស្ទូចត្រីកម្សាន្ត យ៉ាងសប្បាយរីករាយ ហើយទេសភាពមិនចាញ់រមណីយដ្ឋានធម្មជាតិផ្សេងៗនោះទេ។ទឹកធ្លាក់ ឆាយប្រុយ កំណប់ធម្មជាតិរបស់អ្នកស្រុកវាលវែង - Khmer Breaking Newsមិនតែប៉ុណ្ណោះ នៅទីនេះ ក៏មានបរិយាកាសខ្យល់អាកាសល្អបរិសុទ្ធ អមដោយព្រៃឈើជាច្រើនយោលទៅយោលមក និងសំឡេងបក្សីបក្សាខ្ញៀវខ្ញារកងរំពង ហាក់ចាំស្វាគមន៍ភ្ញៀវមកកម្សាន្ត៕No photo description available.

 

ម្តាយរបស់តារាចម្រៀងថៃល្បីឈ្មោះ Lisa បង្ហាញរឿងភាពយន្តដំបូងរបស់នាង

0

ប្រទេសថៃ ៖ អ្នកនាង Lisa BLACKPINK បានល្បីល្បាញតាំងពីក្មេងមកម៉្លេះ មុនពេលនាងក្លាយជាអ្នកចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោកនាពេលបច្ចុប្បន្ន ដោយសារនាងធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តថៃកាលពីនៅក្មេង ។ អ្នកស្រី Jitthip Braichweiler ត្រូវជាម្តាយរបស់ Lisa បានបង្ហោះវីដេអូខ្លីមួយនៅក្នុង IG Stories ហើយវាជាវីដេអូការសម្តែងរបស់ Lisa កាលពីវ័យកុមារ ព្រមទាំងសរសេរថា ៖ «ខ្សែភាពយន្តដំបូងគេរបស់កូនស្រី Lisa» ។Lisa BLACKPINK: Nữ hoàng Instagram - Niềm tự hào Thái Lan

នៅក្នុងវីដេអូនេះ គេនឹងឃើញក្មេងស្រីតូចម្នាក់សម្លឹងមកកាន់កាមេរ៉ា និងមើលទៅគួរឱ្យអាណិតអាសូរជាខ្លាំង ព្រមទាំងនិយាយថា «ខ្ញុំឃ្លាន» ។ ក្រោយពីវីដេអូនេះត្រូវបានគេចែកចាយក្នុងបណ្តាញសង្គម អ្នកគាំទ្រនាងជាច្រើននាក់បានស្វែងរកចម្លើយរហូតដល់ដឹងថា ការពិត ខ្សែភាពយន្តដំបូងដែលអ្នកនាង Lisa បានសម្តែងនោះ គឺរឿង «ព្រះនាងសុំទាន» ដែលបានផ្សាយតាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រទេសថៃ កាលពីឆ្នាំ២០០៧ និងដឹកនាំសម្តែងដោយ Ta Warit និង Namfon Patcharin ។

ក្រៅពីនេះ នៅមានឈុតឆាកដែលអ្នកនាង Lisa និងមិត្តភក្តិរបស់នាងផ្សេងទៀតហាត់រាំតាមចម្រៀងបទ «មនុស្សចិត្តងាយ» របស់តារាចម្រៀងប្រុសឈ្មោះ Ice Sarunyu ទៀតផង ។ ក្នុងសាច់រឿងនេះ ក្មេងៗទាំងអស់ត្រូវតែហាត់រាំ ដើម្បីរៀបចំការប្រគំតន្ត្រីរៃអង្គាសប្រាក់ជួយផ្តល់ឱ្យមណ្ឌលកុមារកំព្រា ។

ក្រោយបានទស្សនាវីដេអូសម្តែងខ្លីរបស់នាង Lisa ពលរដ្ឋថៃជាច្រើនប្រាប់ថា នាងពិតជាមានទេពកោសល្យមិនធម្មតា និងល្បីល្បាញតាំងពីក្មេង ។ អ្នកគាំទ្រជាច្រើននាក់ចង់ឃើញ Lisa ធ្វើការផ្នែកសម្តែងផងដែរ ហើយពួកគេសួរថា តើវានឹងជំរុញដល់ការងាររបស់នាងនាថ្ងៃអនាគតដែរឬទេ ? ប្រភព ៖ Coco News