បច្ចុប្បន្នការផ្លាស់ប្តូរភេទ ក៏ដូចជាការវះកាត់អវៈយវៈភេទគឺជារឿងធម្មតាទៅហើយសម្រាប់មនុស្សដែលស្រឡាញ់ភេទដូចគ្នា។ ដូច្នេះចំពោះមនុស្សមួយចំនួនប្រាកដជាឆ្ងល់ហើយថា តើការផ្លាស់ប្តូរភេទពីបុរសទៅស្ត្រី ឬក៏ពីស្ត្រីទៅបុរស អាចបង្កកំណើតបានដែរឬទេ? ចម្លើយនោះគឺមិនអាចទេ មូលហេតុមានដូចខាងក្រោម៖
ជាដំបូង ការវះកាត់ប្តូរភេទ ចែកចេញជាពីរប្រភេទ គឺទីមួយជាការវះកាត់ប្ដូរភេទពីស្ត្រីទៅបុរស (Female to male: ស្រីទៅបុរស) និងមួយទៀតគឺជាការវះកាត់ប្ដូរភេទពីបុរសទៅស្ត្រី (Male to Female: ប្រុសទៅស្រី)។
ចំពោះការវះកាត់ក្នុងករណីទីមួយ (FTM: ស្រីទៅបុរស) ដែលជាការផ្លាស់ប្តូរពីស្ត្រីទៅបុរស នោះវាមានសារៈសំខាន់ណាស់ក្នុងការបង្កើតលិង្គ។ ដោយហេតុផលនេះ អ្នកជំងឺនឹងទទួលបានការវះកាត់កែលិង្គ ដើម្បីប្តូរកោសិកាពីជាលិកាផ្សេងទៀត ឬវះកាត់ពង្រីកគ្លីតូរីស ដើម្បីដំណើរការជាលិង្គ។ នៅពេលបង្កើតលិង្គ ជាលិការាងកាយមួយចំនួនត្រូវបានយកចេញ ហើយជាធម្មតាវាត្រូវបានបង្កើតឡើងដោយប្រើស្បែកពីផ្នែកផ្សេងទៀតនៃរាងកាយដូចជា កំភួនដៃ ភ្លៅ ឬពោះសម្រាប់បង្ហូរនោម។ ដូច្នេះនៅពេលវះកាត់រួចរាល់ការឡើងរឹងរបស់លិង្គគឺមិនអាចកើតឡើងនោះទេ ហេតុនេះហើយប្រសិនបើអ្នកចង់រួមភេទជាមួយស្ត្រីដូចគ្នាគឺពិបាកក្នុងការមានផ្ទៃពោះណាស់ ព្រោះដោយសារអ្នកមិនអាចមានពងស្វាសដែលផលិតមេជីវិតឈ្មោលបាននោះទេ។
រីឯការវះកាត់ក្នុងករណីទីពីរវិញ (MTF: ប្រុសទៅស្រី) ដែលជាការផ្លាស់ប្តូរពីបុរសទៅស្ត្រី គឺតម្រូវឱ្យអ្នកជំងឺត្រូវកាត់លិង្គចេញដើម្បីវះកាត់ប្តូរទៅជាប្រដាប់បន្តពូជរបស់ស្ត្រីវិញ ក៏ដូចជាការពង្រីកដើមទ្រូង ការវះកាត់កែសម្ផស្សលើផ្ទៃមុខ ការវះកាត់ឆ្អឹង កោរសក់ រួមទាំងការវះកាត់ទ្វារមាស និងការបញ្ចេញសំឡេងជាស្ត្រី។ ទោះជាយ៉ាងក៏ដោយ នៅពេលវះកាត់រួចរាល់ សុខភាពរាងកាយរបស់អ្នកដូចជាការបន្ទោរបង់ ឬក៏រួមភេទគឺធម្មតានោះទេ ប៉ុន្តែមិនអាចពពោះមានកូនដូចជាស្ត្រីពិតប្រាកដបានឡើយ ព្រោះដោយសារអ្នកមិនមានវដ្តរដូវដូចមនុស្សស្រីបានឡើយ៕










