Home Blog Page 1461

សាំងឡើងថ្លៃ៤ ៧៥០រៀល ក្នុង១លីត្រ ខណៈម៉ាស៊ូតឡើងដល់ ៤ ៨៥០រៀល

0

តម្លៃប្រេងនៅកម្ពុជាមានការកើនឡើងបើធៀបនឹងតម្លៃចាស់ក្នុងនោះតម្លៃសាំងបានឡើង១៥០រៀលក្នុង១លីត្រនិងម៉ាស៊ូតបានឡើងថ្លៃ១០០រៀលក្នុង១លីត្រវិញ។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ៧៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤ ៨៥០រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែកញ្ញា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕

មកស្គាល់ទឹកធ្លាក់មួយកន្លែង កម្ពស់ជាង៦០ម៉ែត្រ ជាកំណប់ទ្រព្យធម្មជាតិរបស់អ្នកស្រុកវាលវែង

0

ទឹកធ្លាក់ឆាយប្រុយ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយមមួយ ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ទឹកជ្រោះឆាយប្រុយ – ព្រះរាជាណាចក្រកម្ពុជាទឹកធ្លាក់នេះមានចម្ងាយប្រមាណជា ១៧០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ដោយមកដល់ស្រុកវាលវែង ភ្ញៀវទេសចរណ៍ត្រូវបត់ចូលមកសហគមន៍អូរសោមចម្ងាយ ៦០គីឡូម៉ែត្រ នឹងមកដល់រមណីយដ្ឋានធម្មជាតិនេះ។
ជាមួយនឹងទឹកធ្លាក់កម្ពស់ជាង៦០ម៉ែត្រ បានធ្វើឱ្យទឹកធ្លាក់ឆាយប្រុយ គឺជាសម្បត្តិធម្មជាតិមួយរបស់សហគមន៍អូរសោម ដែលមានសម្រស់ធម្មជាតិស្រស់ត្រកាល ទឹកស្អាត ភ្ញៀវជាតិ និងអន្តរជាតិ អាចមកហែលទឹកលេង និងស្ទូចត្រីកម្សាន្ត យ៉ាងសប្បាយរីករាយ ហើយទេសភាពមិនចាញ់រមណីយដ្ឋានធម្មជាតិផ្សេងៗនោះទេ។ទឹកធ្លាក់ ឆាយប្រុយ កំណប់ធម្មជាតិរបស់អ្នកស្រុកវាលវែង - Khmer Breaking Newsមិនតែប៉ុណ្ណោះ នៅទីនេះ ក៏មានបរិយាកាសខ្យល់អាកាសល្អបរិសុទ្ធ អមដោយព្រៃឈើជាច្រើនយោលទៅយោលមក និងសំឡេងបក្សីបក្សាខ្ញៀវខ្ញារកងរំពង ហាក់ចាំស្វាគមន៍ភ្ញៀវមកកម្សាន្ត៕No photo description available.

 

ម្តាយរបស់តារាចម្រៀងថៃល្បីឈ្មោះ Lisa បង្ហាញរឿងភាពយន្តដំបូងរបស់នាង

0

ប្រទេសថៃ ៖ អ្នកនាង Lisa BLACKPINK បានល្បីល្បាញតាំងពីក្មេងមកម៉្លេះ មុនពេលនាងក្លាយជាអ្នកចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោកនាពេលបច្ចុប្បន្ន ដោយសារនាងធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តថៃកាលពីនៅក្មេង ។ អ្នកស្រី Jitthip Braichweiler ត្រូវជាម្តាយរបស់ Lisa បានបង្ហោះវីដេអូខ្លីមួយនៅក្នុង IG Stories ហើយវាជាវីដេអូការសម្តែងរបស់ Lisa កាលពីវ័យកុមារ ព្រមទាំងសរសេរថា ៖ «ខ្សែភាពយន្តដំបូងគេរបស់កូនស្រី Lisa» ។Lisa BLACKPINK: Nữ hoàng Instagram - Niềm tự hào Thái Lan

នៅក្នុងវីដេអូនេះ គេនឹងឃើញក្មេងស្រីតូចម្នាក់សម្លឹងមកកាន់កាមេរ៉ា និងមើលទៅគួរឱ្យអាណិតអាសូរជាខ្លាំង ព្រមទាំងនិយាយថា «ខ្ញុំឃ្លាន» ។ ក្រោយពីវីដេអូនេះត្រូវបានគេចែកចាយក្នុងបណ្តាញសង្គម អ្នកគាំទ្រនាងជាច្រើននាក់បានស្វែងរកចម្លើយរហូតដល់ដឹងថា ការពិត ខ្សែភាពយន្តដំបូងដែលអ្នកនាង Lisa បានសម្តែងនោះ គឺរឿង «ព្រះនាងសុំទាន» ដែលបានផ្សាយតាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រទេសថៃ កាលពីឆ្នាំ២០០៧ និងដឹកនាំសម្តែងដោយ Ta Warit និង Namfon Patcharin ។

ក្រៅពីនេះ នៅមានឈុតឆាកដែលអ្នកនាង Lisa និងមិត្តភក្តិរបស់នាងផ្សេងទៀតហាត់រាំតាមចម្រៀងបទ «មនុស្សចិត្តងាយ» របស់តារាចម្រៀងប្រុសឈ្មោះ Ice Sarunyu ទៀតផង ។ ក្នុងសាច់រឿងនេះ ក្មេងៗទាំងអស់ត្រូវតែហាត់រាំ ដើម្បីរៀបចំការប្រគំតន្ត្រីរៃអង្គាសប្រាក់ជួយផ្តល់ឱ្យមណ្ឌលកុមារកំព្រា ។

ក្រោយបានទស្សនាវីដេអូសម្តែងខ្លីរបស់នាង Lisa ពលរដ្ឋថៃជាច្រើនប្រាប់ថា នាងពិតជាមានទេពកោសល្យមិនធម្មតា និងល្បីល្បាញតាំងពីក្មេង ។ អ្នកគាំទ្រជាច្រើននាក់ចង់ឃើញ Lisa ធ្វើការផ្នែកសម្តែងផងដែរ ហើយពួកគេសួរថា តើវានឹងជំរុញដល់ការងាររបស់នាងនាថ្ងៃអនាគតដែរឬទេ ? ប្រភព ៖ Coco News

ប្រទេសថៃលក់ការ៉េមរូបក្រុងបុរាណស្រីទេពទាក់ទាញភ្ញៀវទេសចរ

0

ប្រទេសថៃ ៖ ក្រោយពីទីក្រុងបុរាណស្រីទេព ស្ថិតនៅខេត្ត Phetchabun ប្រទេសថៃ ត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៅតំបន់ទីក្រុងបុរាណស្រីទេពបានធ្វើការ៉េមរូបក្រុងបុរាណស្រីទេព លក់ឱ្យភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនេះ ។ ការ៉េមនេះធ្វើឡើងឱ្យដូចរូបចម្លាក់ផ្សេងៗ និងមានច្រើនរសជាតិទៀតផង ។ បច្ចុប្បន្ន ពលរដ្ឋថៃជាច្រើននាក់និយមទិញការ៉េមនេះមកបរិភោគ ដោយសារវាកំពុងល្បីល្បាញក្នុងបណ្តាញសង្គម ។

ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ «Si Thep» បានបង្ហោះរូបភាពការ៉េមក្រុងបុរាណស្រីទេព ដែលបានធ្វើឡើងជារូបរាងផ្សេងៗគ្នា ដូចគ្នានឹងការ៉េមវត្តអារុណដែរ ដោយទំព័រហ្វេសប៊ុកនេះសរសេរថា ៖ «ការ៉េមបុរាណរបស់ទីក្រុងបុរាណស្រីទេព… Intrend មិនតិចទេ ។ ការ៉េមឆ្ងាញ់ៗ បើបានមកលេងទីក្រុងបុរាណស្រីទេព នឹងដឹងថា វាមានរូបអ្វី ហើយរូបនេះស្ថិតនៅត្រង់កន្លែងណារបស់ទីក្រុងស្រីទេព ។ មកកម្សាន្តនៅទីក្រុងនេះឱ្យបានច្រើនគ្នាណា»

ការ៉េមក្រុងបុរាណស្រីទេព ក្រៅពីមានរូបរាងផ្សេងៗគ្នាហើយ ថែមទាំងមានរសជាតិខុសគ្នាផងដែរ ដូចជា រសជាតិតែថៃ ពណ៌ទឹកក្រូច, រសជាតិផ្អែម ពណ៌ស្វាយ និងរសជាតិទឹកឃ្មុំលាយក្រូចឆ្មារ ពណ៌លឿង សម្រាប់ឱ្យអ្នកទិញជ្រើសរើសតាមចំណង់ចំណូលចិត្ត ។

គួរបញ្ជាក់ថា អង្គការយូណេស្កូបានប្រកាសចុះឈ្មោះទីក្រុងបុរាណស្រីទេព ដែលមានទីតាំងស្ថិតនៅស្រុកស្រីទេព ខេត្ត Phetchabun ប្រទេសថៃ ឱ្យក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ហើយវាជាកន្លែងទី៤ បន្ទាប់ពីទីក្រុងប្រវត្តិសាស្ត្រសុខោទ័យ, ទីក្រុងប្រវត្តិសាស្ត្រព្រះនគរស្រីអយុធ្យា និងកន្លែងបុរាណវិទ្យាបានឈៀង ៕ ប្រភព ៖ coco news  

ឥណ្ឌូណេស៊ីហាមពលរដ្ឋលក់ផលិតផលតាមអនឡាញ

0

ប្រទេសឥណ្ឌូណេស៊ី ៖ នៅខែកញ្ញា ឆ្នាំ២០២៣ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីត្រៀមរៀបចំគម្រោងហាមឃាត់ពលរដ្ឋលក់ផលិតផលតាមអនឡាញ ហើយបម្រាមនេះស្ថិតនៅក្រោមច្បាប់ពាណិជ្ជកម្មថ្មី ។

រដ្ឋាភិបាលឥណ្ឌូណេស៊ីយល់ឃើញថា ការលក់ផលិតផលតាមអនឡាញនឹងអាចគំរាមកំហែងដល់ទីផ្សារនានានៅប្រទេសឥណ្ឌូណេស៊ី ។ ម្យ៉ាងទៀត ច្បាប់ពាណិជ្ជកម្មនៅពេលបច្ចុប្បន្ន មិនបានគ្របដណ្តប់ដោយផ្ទាល់លើការលក់ផលិតផលតាមអនឡាញទេ ។Indonesia to ban online shopping via social media | Retail News Asia

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកឡើងថា បណ្តាញសង្គម និងការលក់ផលិតផលតាមអនឡាញមិនអាចរួមគ្នាបានទេ ដូចជា ការផ្សាយបន្តផ្ទាល់ដើម្បីលក់ផលិតផលតាមបណ្តាញសង្គមរបស់ចិន TikTok ។ ដូច្នេះ ការត្រួតពិនិត្យច្បាប់ពាណិជ្ជកម្មថ្មីនេះ នឹងហាមឃាត់ការលក់ផលិតផលតាមអនឡាញគ្រប់ប្រភេទ ។

ចំណែកក្រុមហ៊ុន TikTok បានឆ្លើយតបថា ការបែងចែកបណ្តាញសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិកដាច់ដោយឡែកពីគ្នា គឺអាចរារាំងដល់គំនិតច្នៃប្រឌិត ។ TikTok រំពឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងបង្កើតសមភាពសម្រាប់ក្រុមហ៊ុន ព្រោះបើរដ្ឋាភិបាលធ្វើបែបនេះ អាចធ្វើឱ្យអ្នកលក់ និងអតិថិជនឥណ្ឌូណេស៊ីចាញ់ប្រៀប ។Indonesia to ban goods transactions on social media

ក្រៅពីនេះ TikTok ដែលមានអ្នកលក់ក្នុងបណ្តាញសង្គមរបស់ខ្លួនរហូតដល់២លាននាក់ ធ្លាប់បានលើកឡើងមុននេះថា មិនទាន់មានគម្រោងប្រកបអាជីវកម្មឆ្លងកាត់ព្រំដែនឥណ្ឌូណេស៊ីទេ ក្រោយពីរដ្ឋាភិបាលសម្តែងការបារម្ភថា ពាណិជ្ជកម្មអេឡិចត្រូនិករបស់ក្រុមហ៊ុននេះអាចធ្វើឱ្យផលិតផលចិនហូរចូលឥណ្ឌូណេស៊ី ។ ចំណែកហ្វេសប៊ុកដែលមានកម្មវិធី Marketplace ដូចគ្នាដែរ នៅពុំទាន់បញ្ចេញយោបល់អ្វីទេពាក់ព័ន្ធនឹងបញ្ហានេះ ៕ ប្រភព ៖ AEC connect

ក្រសួង រៀបចំឯកសារដាក់បញ្ចូលមន្ទីស២១ និងក្រមា ជាសម្បត្តិបេតិភណ្ឌពិភពលោក

0

យោងតាមសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យនៃការដាក់បញ្ជូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក លោក គង់ ពុទ្ធិកា អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានបង្ហើបថា៖”លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីក្រមា និងមន្ទីរស-២១ ដែលបច្ចុប្បន្នគឺសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ឯកឧត្ដមបានបន្តឱ្យដឹងថា៖ “ក្រសួងវប្បធម៌ វិចិត្រសិល្បៈ លោកមានផែនការនៅក្នុងការរៀបចំ ស្នើសុំចុះបញ្ជីប្រាង្គប្រាសាទផ្សេងៗទៀត ក៏ដូចជាវប្បធម៌អរូបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ បើតាមអ្វីដែលខ្ញុំ អាចទទួលព័ត៌មានបាន គឺលោកជំទាវរដ្ឋមន្ត្រី លោកកំពុងរៀបចំ ឯកសារដើម្បីស្នើសុំ ចុះបញ្ជីក្រមាទៅក្នុងបេតិកភណ្ឌពិភពលោកអរូបីមួយដែរ ដោយនេះជាការរំពឹងទុក ហើយយើងនឹងខិតខំប្រឹងប្រែងទៅមុខទៀត។

ក្រៅពីនោះ លោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌ ក៏បានខិតខំប្រឹងប្រែង នៅក្នុងការស្នើសុំចុះបញ្ជី មន្ទីរគុកទួលស្លែង (មន្ទីរស-២១) ទៅក្នុងបញ្ជីបេតិកភណ្ឌនៃការចងចាំពិភពលោកដែរ ដើម្បីឱ្យពិភពលោកចងចាំថា អ្វីដែលកើតមានឡើងនៅកម្ពុជានេះ គឺជាមេរៀនមួយដែរ ដែលមិនត្រូវកើតមានឡើងនៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោក “៕ក្រមាវែងជាងគេលើពិភពលោក | សាលារាជធានីភ្នំពេញ

 

ក្រុមហ៊ុនរបស់ Musk បានចាប់ផ្តើមសាកល្បងដំបូងក្នុងការផ្សាំបន្ទះឈីបនៅក្នុងខួរក្បាលមនុស្ស

0

បរទេស៖ Neuralink គឺជាក្រុមហ៊ុនដែលបង្កើត និងដំណើរការដោយ Elon Musk បានចាប់ផ្តើមជ្រើសរើសអ្នកស្ម័គ្រចិត្តដើម្បីរៀបចំសម្រាប់ការផ្សាំបន្ទះឈីបខួរក្បាល។

កាលពីថ្ងៃទី ១៩ ខែកញ្ញា ក្រុមហ៊ុន Neuralink បាននិយាយថា ក្រុមហ៊ុនបានឆ្លងកាត់ការសាកល្បងពីក្រុមប្រឹក្សាត្រួតពិនិត្យឯករាជ្យដែលមានអ្នកជំនាញខាងសរសៃប្រសាទ និងវេជ្ជបណ្ឌិតនាំមុខគេនៅសហរដ្ឋអាមេរិក ដោយហេតុនេះត្រូវបានអនុញ្ញាតឱ្យធ្វើតេស្តបញ្ចូលបន្ទះសៀគ្វីចូលទៅក្នុងខួរក្បាលរបស់អ្នកជំងឺខ្វិន។ ដូច្នេះ អ្នកដែលខ្វិនដោយសាររបួសខួរឆ្អឹងខ្នងមាត់ស្បូន ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (ALS) មានសិទ្ធិអនុវត្ត។Elon Musk shows off a working brain implant | CNN Business

ក្រុមហ៊ុន Neuralink មិនទាន់បង្ហាញចំនួនអ្នកចុះឈ្មោះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការលាតត្រដាងរបស់បុគ្គលិក និងអតីតបុគ្គលិកមួយចំនួន ក្រុមហ៊ុនអាចទទួលយកអ្នកជំងឺបានប្រហែល ១០ នាក់ ដោយរំពឹងថាដំណើរការសាកល្បងនៃការផ្សាំបន្ទះឈីបខួរក្បាលលើអ្នកជំងឺខ្វិននឹងត្រូវចំណាយពេលប្រហែល ៦ ឆ្នាំ។

អ្នកតំណាងក្រុមហ៊ុន Neuralink បាននិយាយថា ការដាក់បញ្ចូលបន្ទះឈីបខួរក្បាល-កុំព្យូទ័រ (BCI) នឹងត្រូវធ្វើឡើងដោយមនុស្សយន្តទាំងស្រុង។ គោលដៅដំបូងគឺដើម្បីជួយអ្នកជំងឺផ្លាស់ទីទស្សន៍ទ្រនិចកណ្តុរឬបញ្ចូលអត្ថបទទៅក្នុងកុំព្យូទ័រដោយគ្រាន់តែគិត។Watch The Science Behind Elon Musk's Neuralink Brain Chip | Currents | WIRED

មុនពេល Neuralink ប្រកាសចាប់ផ្តើមសាកល្បងដំបូងក្នុងការផ្សាំបន្ទះឈីបនៅក្នុងខួរក្បាលមនុស្ស ក៏មានក្រុមហ៊ុនមួយទៀត ឈ្មោះ Synchron បានទទួលជោគជ័យក្នុងការបញ្ចូលបន្ទះឈីបទៅក្នុងអ្នកជំងឺជនជាតិអាមេរិកដែលមានជំងឺសរសៃប្រសាទប៉ះពាល់ដល់សមត្ថភាពក្នុងការផ្លាស់ទី។

ក្រុមហ៊ុន Neuralink ត្រូវបានបង្កើតឡើងដោយមហាសេដ្ឋី Elon Musk ក្នុងឆ្នាំ ២០១៦ ដោយសង្ឃឹមថានឹងទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍ “ចំណុចប្រទាក់ខួរក្បាល-កុំព្យូទ័រ” ដើម្បីអនុញ្ញាតឱ្យមនុស្សបញ្ចូលគ្នាជាមួយ AI នាពេលអនាគត។ បច្ចុប្បន្នក្រុមហ៊ុននេះមានស្ថាបនិកតែពីរនាក់ប៉ុណ្ណោះគឺលោក Elon Musk និងវិស្វករផ្សាំ Dongjin Seo៕Elon Musk's Neuralink can start testing its brain implants in humans
ប្រភព៖vnexpress

ភ្ញៀវទេសចរសម្រុកមកកម្សាន្តនៅប្រទេសថៃច្រើនលើសលប់

0

ប្រទេសថៃ ៖ ក្រសួងទេសចរណ៍ និងកីឡាបានបង្ហាញពីស្ថានការណ៍វិស័យទេសចរណ៍រយៈពេលចុងក្រោយនេះថា ប្រទេសថៃបានសម្រេចគោលដៅទេសចរណ៍របស់ខ្លួន គឺចាប់តាំងពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសថៃ សរុបចំនួន១៩.០០០.៩៨៨នាក់ (ជាង១៩លាននាក់) ហើយថៃទទួលបានប្រាក់ចំណូលចំនួន៧៩៥.១១៤លានបាត (ជាង៧៩ម៉ឺនលានបាត) ។

ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅប្រទេសថៃច្រើនជាងគេ រួមមាន ៖
១-ម៉ាឡេស៊ី ៣.០៧៦.២៧៤នាក់
២-ចិន ២.៣៤១.០៨០នាក់
៣-កូរ៉េខាងត្បូង ១.១២៥.៦៣៩នាក់
៤-ឥណ្ឌា ១.០៩៧.៣៩៥នាក់
៥-រុស្ស៊ី ៩៦១.៣៤៨នាក់

ចំណែកចំនួនភ្ញៀវទេសចរដែលបានធ្វើដំណើរមកប្រទេសថៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គឺស្មើចំនួន៤៧០.៧០៨នាក់ ។ បើគិតជាចំនួនភ្ញៀវទេសចរធ្វើដំណើរមកប្រទេសថៃ គឺជាមធ្យមស្មើនឹង៦៧.២៤៤នាក់ក្នុង១ថ្ងៃ ។Airports of Thailand denies Premium Lane cards corruption scheme - Thailand  Business News

ភ្ញៀវទេសចរម៉ាឡេស៊ីបានកើនឡើងជាបន្តបន្ទាប់ គឺកើនក្នុងអត្រា២០,៥៦% ខណៈភ្ញៀវទេសចរចិនកើនឡើង៦,០២% ។ ចំណែកភ្ញៀវទេសចរជប៉ុនបានកើនឡើង២៧,៩៧% ដោយសារប្រទេសជប៉ុនមានថ្ងៃឈប់សម្រាក Silver week ។ រីឯភ្ញៀវទេសចរឥណ្ឌាបានធ្លាក់ចុះ៦,៣៩% ហើយភ្ញៀវទេសចរកូរ៉េខាងត្បូងធ្លាក់ចុះ៣% ។Thai airport authorities block almost 100 travellers - Khmer Times

អង្គភាពសេដ្ឋកិច្ច ទេសចរណ៍ និងកីឡាប្រទេសថៃព្យាករណ៍ថា ចំនួនភ្ញៀវទេសចរអន្តរជាតិនៅសប្តាហ៍ខាងមុខនឹងកើនឡើងជាបន្តបន្ទាប់ ដោយសារមានថ្ងៃឈប់សម្រាកជាប់ៗគ្នានៅតាមបណ្តាប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី និងជប៉ុន ។ ប្រទេសថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៤៩ម៉ឺននាក់មកពីប្រទេសក្នុងតំបន់អាស៊ីបូព៌ា, អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ។Suvarnabhumi Airport: observation deck - Bangkok, Thailand (2023) (4K)  Bangkok Airport - YouTube

លោក Settha Thaweesin នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានលើកឡើងថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តវិធានការជំរុញកំណើនភ្ញៀវទេសចរបន្ទាន់ គឺការលើកលែងទិដ្ឋាការ (Free Visa) សម្រាប់ភ្ញៀវទេសចរចំនួន២ប្រទេស គឺចិន និងកាហ្សាក់ស្ថាន ។ ដូច្នេះ ការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន គឺនឹងអនុវត្តចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ ។ វិធានការលើកលែងទិដ្ឋាការនេះ ដើម្បីជំរុញឱ្យភ្ញៀវទេសចរមកពីប្រទេសទាំងពីរធ្វើដំណើរមកប្រទេសថៃកាន់តែច្រើន ។

ទោះយ៉ាងណា ក៏មានបញ្ហាមួយចំនួនសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរមកពីប្រទេសជាច្រើន ដូចជា ចំនួនជើងហោះហើរមិនគ្រប់គ្រាន់ និងការងើបឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍មិនដូចការរំពឹងទុក បានធ្វើឱ្យសំបុត្រយន្តហោះមកកាន់ប្រទេសថៃមានតម្លៃខ្ពស់ បើធៀបជាមួយប្រទេសគូប្រជែង ៕ ប្រភព ៖ Thansettakij

Big Hit Music នឹងបរិច្ចាគជាង៧៥ម៉ឺនដុល្លារដល់គណៈកម្មាធិការ UNICEF Korea ដើម្បីអបអរ ការបន្តកុងត្រាជាមួយ BTS

0

នៅថ្ងៃទី២០ ខែកញ្ញា HYBE បានប្រកាសថា Big Hit Music ដែលជាភ្នាក់ងារគ្រប់គ្រងក្រុមចម្រៀងដ៏ល្បីល្បាញ BTS នឹងបន្តកិច្ចសន្យាផ្តាច់មុខរបស់ខ្លួនជាមួយក្រុមរាប់ចាប់ពីឆ្នាំ ២០២៥ ទៅ។ ដើម្បីអបអរភាពជោគជ័យនេះក្រុមហ៊ុននឹងបរិច្ចាគ១ពាន់លានវ៉ុនប្រមាណ៧៥,៥០០០ដុល្លារទៅគណៈកម្មាធិការ UNICEF Korea ដែលអង្គការនេះផ្តោយទៅលើការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប។All 7 BTS members renew contracts with Big Hit Music | ABS-CBN News

ការសម្រេចចិត្តនេះត្រូវបានបញ្ជាក់ដោយការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលធានាដល់ការបន្តទំនាក់ទំនងរបស់ទីភ្នាក់ងារតន្ត្រីជាមួយនឹងសមាជិក BTS ទាំង៧រូបគឺ RM, Jin, SUGA, J-Hope, Jimin, V និង Jungkook នៅបន្តកុងត្រាដដែល។BTS Members Renew Contracts With Big Hit Music – Billboard

BTS គឺជាក្រុមចម្រៀងដែលទទួលបានការសាទរជាអន្តរជាតិ និងតំណាងឱ្យភាពលេចធ្លោនៃកម្លាំងវប្បធម៌របស់ប្រទេសកូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់ Big Hit Entertainment ដែលជាអ្នកកាន់តំណែងមុនរបស់ HYBE កាលពីឆ្នាំ ២០១៣។ ក្រុមនេះបានកើនឡើងយ៉ាងឆាប់រហ័សនូវភាពល្បីល្បាញទូទាំងពិភពលោក។ ពេញមួយអាជីពដ៏អស្ចារ្យរបស់ពួកគេ BTS បានសាងកំណត់ត្រា ឈ្នះពានជាច្រើននៅក្នុងដៃ ថែមទាំងបានយកឈ្នះលើតារាងតន្រ្តីនៃប្រទេសជាច្រើនជាប់ចំណាត់ដថ្នាក់កំពូលដូច US Billboard, UK Official Charts, Japanese Oricon, iTunes, Apple Music និងតារាងផ្សេងទៀតជាច្រើន។Rayakan Pembaruan Kontrak BTS, Big Hit Music Akan Mendonasikan 1 Miliar Won  kepada Komite UNICEF Korea - Korea Banget

កម្ពស់ជាសាកលរបស់ក្រុមនេះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ និងលើសពីតន្ត្រីរបស់ពួកគេ BTS ក៏មានឥទ្ធិពលសង្គមយ៉ាងសំខាន់តាមរយៈការខិតខំប្រឹងប្រែងដូចជាការថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ និងការផ្តួចផ្តើមយុទ្ធនាការ LOVE MYSELF ជាដើម។ ជាផ្នែកនៃដំណើរការបន្តកិច្ចសន្យានេះ Big Hit Music នឹងចាប់ផ្តើមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមាជិកម្នាក់ៗជាបន្តបន្ទាប់ និងពេញលេញនៃកិច្ចសន្យាផ្តាច់មុខថ្មីនៅឆ្នាំ ២០២៥បន្ទាប់ពីសមាជិកបានបញ្ចប់កាតព្វកិច្ចយោធារួចរាល់។PROFILE | BTS | BIGHIT MUSIC

លើសពីនេះទៅទៀត ដើម្បីបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះដំណឹងនេះ BTS និងអ្នកគាំទ្រក្រុម ARMY, Big Hit Music បានបង្ហាញថាពួកគេនឹងបរិច្ចាគ ១ ពាន់លានវ៉ុន ប្រមាណ៧៥,៥០០០ដុល្លារដល់គណៈកម្មាធិការ UNICEF Korea ។ ទង្វើដ៏សប្បុរសនេះសមឥតខ្ចោះជាមួយនឹងយុទ្ធនាការ LOVE MYSELF ដែល BTS និងភ្នាក់ងារបានបង្កើតឡើងរួមគ្នាក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧៕

អាមេរិកនឹងសាងសង់រោងចក្រផលិតមនុស្សយន្តដំបូងគេរបស់ពិភពលោក

0

បរទេស៖ យោងតាមប្រភពព័ត៌មាន New Atlas ដែលបានរាយការណ៍កាលពីថ្ងៃទី ១៩ ខែកញ្ញាថា ក្រុមហ៊ុន USA Agility Robotics Company បានសាងសង់រោងចក្រ RoboFab ទំហំ ៧០,០០០ ម៉ែត្រការ៉េ នៅទីក្រុង Salem រដ្ឋ Oregon ដែលមានសមត្ថភាពផលិតមនុស្សយន្តច្រើនជាង ១០,០០០ Digit ក្នុងមួយឆ្នាំ។
World's first humanoid robot factory set to open this year : r/technology
Digit គឺជាមនុស្សយន្ត bipedal កម្ពស់ ១៧៥ សង់ទីម៉ែត្រ ទម្ងន់ប្រហែល ៦៥ គីឡូក្រាម និងអាចផ្ទុកទំនិញមានទម្ងន់រហូតដល់ ១៦ គីឡូក្រាមជាមួយនឹងដៃកាន់មួយគូ វាគិតថ្លៃដោយស្វ័យប្រវត្តិ ហើយតាមទ្រឹស្តីអាចដំណើរការបាន ១៦ ម៉ោងក្នុងមួយថ្ងៃ ។robofab to start running world's first robot factory & produce 10,000  humanoid bots per year

អត្ថប្រយោជន៍របស់មនុស្សយន្ត Digit គឺអាចបត់ជើងរបស់វាត្រឡប់មកវិញដោយភាពបត់បែន ហើយវាក៏អាចអង្គុយចុះនៅពីមុខធ្នើរដើម្បីយកទំនិញដោយមិនចាំបាច់លុតជង្គង់។ មនុស្សយន្តនេះក៏ត្រូវបានបំពាក់ដោយកាមេរ៉ាឃ្លាំមើល និងបច្ចេកវិទ្យាស្កែនឡាស៊ែរ LiDAR ផងដែរ។ ប្រតិបត្តិករអាចគ្រប់គ្រងលេខតាមរយៈកុំព្យូទ័របន្ទះ ព្រោះមនុស្សយន្តគឺពិបាកសរសេរកូដជាមួយនឹងកិច្ចការផ្សេងៗគ្នាជាច្រើន ដែលភាគច្រើនជាទម្រង់នៃការរើសទំនិញ ហើយដាក់វានៅនឹងកន្លែង។robofab to start running world's first robot factory & produce 10,000  humanoid bots per year

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះក្រុមហ៊ុន Agility Robotics បាននឹងកំពុងធ្វើការពិសោធន៍ដោយប្រើគំរូភាសាធំ AI ដើម្បីបង្កើតកម្មវិធី Digit ដោយខ្លួនឯង និងឆ្លើយតបទៅនឹងការបញ្ជាដោយសំឡេង។
បច្ចុប្បន្ន ក្រុមហ៊ុន Agility Robotics គ្រោងនឹងបង្កើតមនុស្សយន្តខ្ទង់រាប់រយនាក់ក្នុងឆ្នាំដំបូង បន្ទាប់មកនឹងពង្រីកទំហំបន្ថែមទៀត។ រោងចក្រ RobotFab ក៏ត្រូវបានគេរំពឹងថានឹងបើកនៅចុងឆ្នាំនេះ ហើយចាប់ផ្តើមចែកចាយផលិតផលដល់អតិថិជននៅឆ្នាំ ២០២៤៕Opening RoboFab: World's First Factory for Humanoid Robots — Agility  Robotics
ប្រភព៖vnexpress