Home Blog Page 1454

ធនាគារថៃនឹងមិនដំឡើងអត្រាការប្រាក់កម្ចីដើម្បីជួយសម្រាលបន្ទុកពលរដ្ឋ

0

ប្រទេសថៃ ៖ លោក វិថ័យ រតនៈកន (Withai Rattanakorn) នាយកធនាគារអមស៊ីន (Government Savings Bank) របស់ប្រទេសថៃលើកឡើងថា ធនាគារអមស៊ីន នឹងមិនដំឡើងអត្រាការប្រាក់កម្ចីទេ ហើយធនាគារនឹងរក្សាអត្រាការប្រាក់កម្ចីឱ្យបានយូរបំផុត តាមអ្វីដែលធនាគារអាចធ្វើបាន ។ ការរក្សាអត្រាការប្រាក់កម្ចីនៅដដែលនេះ គឺដើម្បីជួយសម្រាលបន្ទុកការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋថៃ ក្នុងអំឡុងពេលសេដ្ឋកិច្ចកំពុងងើបឡើងវិញ ។ ប៉ុន្តែធនាគារអមស៊ីន នឹងដំឡើងអត្រាការប្រាក់បញ្ញើឱ្យខ្ពស់ជាងមុន ។ᒍᑌᔕT ᗰIKE on X: "Government Savings Bank Shutdown ATM System After Hackers  Steal 12m Baht https://t.co/dskV6jWiH6 #Thailand https://t.co/m700aPQSCh" /  X

លោក វិថ័យ រតនៈកន នាយកធនាគារអមស៊ីន បន្តថា បើទោះជាកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការគោលនយោបាយហិរញ្ញវត្ថុបានសម្រេចបង្កើនអត្រាការប្រាក់គោលពី០,២៥% ទៅ២,៥០% ក្នុង១ឆ្នាំ ហើយមានធនាគារពាណិជ្ជកម្មមួយចំនួនចាប់ផ្តើមផ្លាស់ប្តូរអត្រាការប្រាក់របស់ពួកគេក្តី ក៏ប៉ុន្តែធនាគារអមស៊ីន នៅតែរក្សាអត្រាការប្រាក់កម្ចីដូចមុន ។

ធនាគារអមស៊ីន នឹងរក្សាអត្រាការប្រាក់កម្ចីចំនួន៣ប្រភេទ រួមមាន ៖
១-អត្រាការប្រាក់កម្ចីសម្រាប់អតិថិជនធំៗ
២-អត្រាការប្រាក់កម្ចីសម្រាប់អតិថិជនធំៗប្រភេទប្រាក់បន្ថែម
៣-អត្រាការប្រាក់កម្ចីសម្រាប់អតិថិជនតូចៗGSB Launches Measure to Curb Non-performing Loans - Thailand Business News

លោក វិថ័យ រតនៈកន នាយកធនាគារអមស៊ីន បន្ថែមទៀតថា ៖ «យើងបានទទួលគោលនយោបាយពីរដ្ឋាភិបាលថៃរួចហើយ គឺធនាគារអមស៊ីន នឹងត្រៀមខ្លួនជួយសម្រាលបន្ទុកការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋយ៉ាងពេញទំហឹង ដោយការរក្សាអត្រាការប្រាក់កម្ចីដូចមុនឱ្យបានយូរបំផុត ។ ការមិនដំឡើងអត្រាការប្រាក់កម្ចី នឹងផ្តល់ប្រយោជន៍ដល់អតិថិជនដែលបានខ្ចីប្រាក់ពីធនាគារយើងខ្ញុំ សរុបចំនួន៦លាននាក់ ។ លើសពីនេះ អត្រាការប្រាក់កម្ចីរបស់ធនាគារអមស៊ីន នាពេលបច្ចុប្បន្ន គឺទាបជាងអត្រាការប្រាក់កម្ចីរបស់ធនាគារពាណិជ្ជកម្មផ្សេងទៀត ។ ចំណែកអត្រាការប្រាក់បញ្ញើវិញ ធនាគារនឹងដំឡើងឱ្យអតិថិជនឱ្យស្របតាមតម្លៃទីផ្សារបន្តទៀត» ៕ ប្រភព ៖ Thansettakij

ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា កម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប

0

សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថាចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា កម្ពុជាទទួលឥទ្ធិពលខ្សោយ ពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅភាគពាយ័ព្យ និង ភាគខាងជើង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ជាមួយ នឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៤០%។
រីឯនៅរាជធានី និងបណ្ដាខេត្តដទៃទៀត នៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ្រ អាចមានភ្លៀងនៅក្នុងកម្រិត ពីតិចទៅបង្គួរ ជាមួយនឹងភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៧០-៩០%។

ដោយឡែករាជធានីភ្នំពេញនៅក្នុងថ្ងៃនេះ អាចមានភ្លៀងនៅកម្រិតបង្គួរ ជាមួយនឹងភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី៩០%៕May be an image of text

ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ

0

បរទេស៖ យោងតាមប្រភពព័ត៌មាន Wall Street Journal (WSJ) ដែលបានរាយការណ៍កាលពីទី ២៨ ខែកញ្ញាថា បច្ចុប្បន្នប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងការខ្វះខាតថាមពលក្នុងស្រុក ដែលបណ្តាលឱ្យវិមានក្រឹមឡាំងបានហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត និងប្រេងសាំងក្នុងខែនេះ។Russia's Putin orders government to stabilise retail fuel prices | Reuters
មូលហេតុនៃការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរបែបនេះ គឺដោយសារតែប្រទេសរុស្ស៊ី ដំបូងឡើយផ្តោតតែលើការនាំចេញប្រេងទៅបរទេសប៉ុណ្ណោះ ដែលធ្វើឱ្យអាជីវកម្មប្រេងក្នុងស្រុកទទួលបានប្រាក់ចំណេញទាបជាងការនាំចេញ រហូតដល់ប្រឈមមុខនឹងអតិផរណាខ្ពស់ ប្រាក់រូប្លទន់ខ្សោយ កង្វះកម្លាំងពលកម្ម រួមទាំងជម្លោះជុំវិញតុល្យភាពប្រាក់ចំណេញ និងស្ថិរភាពនៃទីផ្សារថាមពលក្នុងស្រុក។Russia temporarily bans fuel exports to most countries in response to  shortages | Reuters

ដូច្នេះហើយ ក្រុមហ៊ុនប្រេងថ្មីៗនេះបានទទួលប្រាក់រាប់ពាន់លានដុល្លារពីការទូទាត់របស់រដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីលើកទឹកចិត្តឱ្យពួកគេលក់ប្រេងឥន្ធនៈបន្ថែមទៀតនៅក្នុងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេងក្នុងប្រទេសរុស្ស៊ីនៅតែបន្តកើនឡើង បើទោះជាហាមឃាត់ការនាំចេញក៏ដោយ។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យរដ្ឋាភិបាលមានប្រតិកម្ម “ឱ្យបានឆាប់” ចំពោះការកើនឡើងនៃតម្លៃប្រេងឥន្ធនៈក្នុងស្រុក ខណៈដែលតម្លៃប្រេងសាំងលក់ដុំបន្តកើនឡើងយ៉ាងខ្លាំង។Russia curbs gasoline and diesel exports to ease shortages | CNN Business

លោកប្រធានាធិបតីពូទីនបាននិយាយថា “យើងនឹងពឹងផ្អែកលើការពិតចំពោះវិធានការណ៍ដែលបានស្នើឡើងនឹងមានប្រសិទ្ធភាព” ដោយអំពាវនាវឱ្យរដ្ឋាភិបាលសហការកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនប្រេងដើម្បីបញ្ចុះតម្លៃសម្រាប់អ្នកប្រើប្រាស់។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា រុស្ស៊ី គឺជាប្រទេសនាំចេញប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ដូច្នេះការហាមឃាត់ការនាំចេញប្រេងរបស់រុស្ស៊ីអាចធ្វើឱ្យប្រទេសដែលនាំចូលមួយចំនួនដូចជា ប្រេស៊ីល ទួរគី អាហ្វ្រិកខាងជើង និងខាងលិច ព្រមទាំងបណ្តាប្រទេសនៅក្នុងតំបន់ឈូងសមុទ្រ កំពុងប្រឈមនឹងការខ្វះខាតប្រេងយ៉ាងខ្លាំងផងដែរ៕Russia oil and gas: Analysts fear the West may soon hit energy exports
ប្រភព៖cafef.com

ប្រទេសឡាវសាកល្បងប្រើប្រាស់ប្រាក់គីបឌីជីថល

0

ប្រទេសឡាវ ៖ ធនាគារកណ្តាលប្រទេសឡាវ និងក្រុមហ៊ុន SORAMITSU ដែលប្រកបអាជីវកម្មផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន បានទទួលជោគជ័យក្នុងការសាកល្បងប្រើប្រាស់ប្រាក់គីបឌីជីថល ។ វាជាគំរូដើមនៃរូបិយប័ណ្ណឌីជីថលដើម្បីបង្កើនការគ្របដណ្តប់ផ្នែកហិរញ្ញវត្ថុក្នុងចំណោមពលរដ្ឋ ដែលមិនទាន់មានលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុនៅប្រទេសឡាវ ។Laos Hopes to Develop Own Digital Currency - Laotian Times

នៅឆ្នាំ២០២០ ក្រុមហ៊ុន SORAMITSU បានទទួលជោគជ័យលើការសហការជាមួយធនាគារជាតិនៃប្រទេសកម្ពុជា ដោយការចេញរូបិយប័ណ្ណឌីជីថលដំបូងគេរបស់កម្ពុជា ហៅថា «Bakong» ។ បើគិតចាប់ពីការដាក់ឱ្យដំណើរការកម្មវិធីនេះនៅកម្ពុជាមក មានអ្នកប្រើប្រាស់ Bakong ប្រមាណ៨លាន៥សែននាក់ និងមានបរិមាណប្រតិបត្តិការប្រមាណ១ម៉ឺន៥ពាន់លានដុល្លារអាមេរិក ។ ការប្រើប្រាស់បច្ចេកវិទ្យានេះបានធ្វើឱ្យពលរដ្ឋខ្មែរងាកមកទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗតាមរយៈការស្កេន QR Code ទាំងនៅកម្ពុជា និងនៅប្រទេសក្នុងតំបន់អាស៊ានផងដែរ ។

ពលរដ្ឋឡាវប្រមាណ៧០% នៃចំនួនពលរដ្ឋឡាវសរុបជាង៧លាននាក់ គឺគ្មានធនាគារទេ ហើយពួកគេនៅតែចាយវាយក្រដាសប្រាក់សម្រាប់ទិញទំនិញ និងសេវាកម្មផ្សេងៗ ។ ហេតុនេះ នៅពេលប្រទេសឡាវសាកល្បងប្រើប្រាស់ប្រាក់គីបឌីជីថលនឹងជួយឱ្យពលរដ្ឋអាចទូទាត់ប្រាក់ ឬផ្ទេរប្រាក់តាមរយៈការស្កេន QR Code បាន មិនថាពួកគេមានបញ្ជីធនាគារឬក៏អត់ ។ លើសពីនេះ វានឹងជួយកាត់បន្ថយការចំណាយលើការផ្ទេរប្រាក់ពីក្រៅប្រទេសទៀតផង ។ ដូច្នេះ ការផ្ទេរប្រាក់ផ្សេងៗស្មើប្រមាណ២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឡាវនៅឆ្នាំ២០២១ ឬស្មើប្រមាណ៤៣៥លានដុល្លារអាមេរិក ដែលបានធ្វើឱ្យការផ្ទេរប្រាក់ក្លាយជាប្រភពចំណូលសំខាន់សម្រាប់សេដ្ឋកិច្ចឡាវ ។Lao kip bundle - Investvine

ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ គឺជាកត្តាជំរុញឱ្យប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ឈានមកកាន់សង្គមឌីជីថល និងធ្វើឱ្យ E-commerce ព្រមទាំងសេវាកម្មផ្នែកហិរញ្ញវត្ថុផ្សេងៗរីកចម្រើនយ៉ាងឆាប់រហ័ស ។ ទោះយ៉ាងណា ប្រទេសឡាវមិនអាចប្រើប្រាស់ប្រយោជន៍ពីបច្ចេកវិទ្យាពេញលេញទេ ដោយសារខ្វះខាតការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។

នៅឆ្នាំ២០២០ តាមរបាយការណ៍របស់មជ្ឈមណ្ឌលការសិក្សាយុទ្ធសាស្ត្របញ្ជាក់ថា មានពលរដ្ឋឡាវត្រឹមតែ៤៣% ប៉ុណ្ណោះ ដែលអាចប្រើប្រាស់អ៊ីនធើរណេតបាន ។ ក្រៅពីនេះ ពលរដ្ឋឡាវជាច្រើននាក់គ្មានសមត្ថភាពប្រាក់ថ្លៃសេវាអ៊ីនធើរណេតមានតម្លៃខ្ពស់ទេ ។ សេវាអ៊ីនធើរណេតនៅឡាវមានតម្លៃជាមធ្យមប្រមាណ៥៣ដុល្លារអាមេរិកក្នុង១ខែ ខណៈសេវាអ៊ីនធើរណេតនៅកម្ពុជាមានតម្លៃជាមធ្យមប្រមាណ៣៣ដុល្លារអាមេរិកក្នុង១ខែ ។Kip depreciation affects Lao economy | World | Vietnam+ (VietnamPlus)

ប្រសិនបើប្រទេសឡាវអាចតភ្ជាប់បណ្តាញឌីជីថលជាមួយប្រទេសចិន, កម្ពុជា និងប្រទេសផ្សេងៗនៅក្នុងតំបន់ វានឹងជួយបង្កើនការទូទាត់ថ្លៃទំនិញឆ្លងកាត់ព្រំដែន និងអភិវឌ្ឍន៍ពាណិជ្ជកម្ម ។ ចំណែកប្រទេសវៀតណាម និងហ្វីលីពីន ក៏កំពុងសិក្សាពីលទ្ធភាពនៃការប្រើប្រាស់ប្រាក់ឌីជីថលរបស់ធនាគារកណ្តាលដូចគ្នាដែរ ៕ ប្រភព ៖ AEC connect

ឈ្វេងយល់! ហេតុអ្វីពលរដ្ឋខ្មែរ ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

0

ភ្ជុំបិណ្ឌ ជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ដែលបុណ្យនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។

នៅក្នុងនោះ ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ រីឯថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពិធីបុណ្យកាន់បិណ្ឌ។ថ្ងៃនេះបិណ្ឌ១! សូមស្វែងយល់អំពីប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់របស់បងប្អូនប្រជាជនខ្មែរពិធីបុណ្រនេះមានប្រវត្តិតាំងពីសម័យមុនអង្គរមកម៉្លេះ ដែលមានឆ្លាក់នៅលើសិលាចរឹក K.279c នៅស.វទី៩ ក្នុងរាជព្រះបាទ យសោវរ្ម័នទី១ ដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យ ព្រះភូមិ ឬយមទូត ឱ្យចាប់ឆ្កែចងសុំផ្លូវទៅផងទៅជូនដូនតា។

នៅក្នុងសង្គមខ្មែរ ពលរដ្ឋជឿថាការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីហេតុផលសំខាន់៣៖”

• ទី១ ដើម្បីឧទ្ទិសបុណ្យកុសល ញាតិកាទាំង ៧ សន្ដាននិងបុព្វការីជន តាមរយៈអានុភាពនៃការប្រគេននូវចង្ហាន់និងទេយ្យទានផ្សេងៗដល់ព្រះសង្ឃ
• ទី២ ដើម្បីទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ ដោយសារតែ ក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត
• ទី៣ ដើម្បីបង្កើតសាមគ្គីរបស់ខ្មែរយើង ចាប់តាំងពីថ្នាក់ភូមិ សហគមន៍ រហូតដល់ប្រទេសជាតិទាំងមូលប្រវត្តិ និង​ជំនឿ​ផ្សេងៗ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខ្មែរ | ភ្នំពេញ ប៉ុស្ដិ៍

សូមបញ្ជាក់ផងដែរថា ពីបុរាណកាលមក គេនិយមប្រារព្ធពិធីបុណ្យនេះ រយៈពេល៣ខែ គឺចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សាតែម្តង។ តែក្រោយមក បុព្វបុរសខ្មែរ ជាពិសេសព្រះបាទអង្គឌួង ដោយឈ្វេងយល់ថា ការរកចង្ហាន់របស់ប្រជារាស្ត្រ មកប្រគេនព្រះសង្ឃ មានការលំបាក និងមិនសូវបានល្អ ទើបព្រះអង្គ បានកាត់បន្ថយមកត្រឹម១៥ថ្ងៃវិញ៕

 

នគរបាលខេត្តព្រៃវែង ប្រឈមមុខនឹងការដកស័ក្កិ ប្រសិនបើជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព

0

យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ដែលបានបង្ហោះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ជួយថតរូបនគរបាលខេត្តព្រៃវែងណា ដែលជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍ផ្ញើរមកកាន់ស្នងការ។

នៅក្នុងសារដែលបានបង្ហោះលើគណនី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងថា៖”សូមជួយថតរូបផ្ញើផង នគរបាលខេត្តព្រៃវែងទីណាជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬម៉ូតូអត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ ។ បើនគរបាលធ្វើបែបនេះបាន នគរបាលនោះគួរទម្លាក់ស័ក្កិ!”៕

 

៨ ខែ វៀតណាមកើបបាន៥៣លានដុល្លារពីប្រទេសជប៉ុនលើការនាំចេញក្តាមសេះសមុទ្រ

0

ក្នុងរយៈពេល៨ ខែនៃឆ្នាំ២០២៣នេះ ប្រទេសជប៉ុនបានចំណាយថវិកាចំនួន៥៣ លានដុល្លារអាម៉េរិកដើម្បីនាំចូលក្តាមសេះសមុទ្រពីប្រទេសវៀតណាម ដែលចំនួនតួលេខនេះកើនឡើង៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សន្និសីទផ្សព្វផ្សាយស្តង់ដារនាំចេញទៅកាន់ប្រទេសជប៉ុននារសៀលថ្ងៃទី២៩ ខែកញ្ញា លោក Nguyen Hoai Nam អគ្គលេខាធិការរងសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រ (VASEP) បានឱ្យដឹងថា ទីផ្សារជប៉ុនកំពុងពេញចិត្តគ្រឿងសមុទ្រវៀតណាមកាន់តែខ្លាំង។ នៅក្នុងបរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ច អតិផរណា និងការថយចុះតម្រូវការអ្នកប្រើប្រាស់ ការនាំចេញអាហារសមុទ្រទៅកាន់ប្រទេសនេះមានការរំខានតិចតួច។
ប្រភពដដែលបានឱ្យដឹងទៀតថាក្នុងរយៈពេល ៨ខែដើមឆ្នាំនេះ ជប៉ុនបានចំណាយប្រាក់ជិត ១ពាន់លានដុល្លារដើម្បីនាំចូលគ្រឿងសមុទ្រពីប្រទេសវៀតណាម។ បច្ចុប្បន្ន អាម៉េរិក ចិន និងជប៉ុន គឺជាទីផ្សារធំជាងគេទាំង៣ ដែលនាំចូលគ្រឿងសមុទ្រពីវៀតណាមលើសពីតម្លៃកំណត់ ១ពាន់លានដុល្លារ។ក្តាមសេះលេខ2​ 8-10ក្តាមមួយគីឡូធម្មជាត100%

ក្នុងចំណោមក្រុមគ្រឿងសមុត្រទាំង១៥ ដែលនាំចេញទៅប្រទេសជប៉ុន មាន៥ ក្រុមដែលមានកំណើនវិជ្ជមាន ជាមួយនឹងការកើនឡើងនៃប្រាក់ចំណូលពី ៦-៥០% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ក្នុងចំណោមនោះ ក្តាមសេះ គឺជាផលិតផលដែលមានកំណើនគួរឱ្យចាប់អារម្មណ៍បំផុតរបស់វៀតណាម។ ជាក់ស្តែងក្នុងរយៈពេល៨ ខែនៃឆ្នាំនេះ ការនាំចេញក្តាមទៅកាន់ប្រទេសជប៉ុនបានឈានដល់ ៥៣ លានដុល្លារកើនឡើង ៥១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលស្មើនឹង ៥.៥% នៃតម្លៃនាំចេញសរុប។

តំណាងសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រ បាននិយាយថា ជប៉ុនចូលចិត្តក្តាមវៀតណាម ដោយសារគុណភាពរបស់វាខ្ពស់ ទំនិញត្រូវបានធានាមិនបំពុលដោយថ្នាំអង់ទីប៊ីយោទិច និងបាក់តេរីបង្កជំងឺ។ ក្រៅពីជប៉ុន អាម៉េរិក និងចិនក៏ចូលចិត្តក្តាមពីវៀតណាមដែរ។ លើសពីនេះក៏មានការព្យាករណ៍ថាការនាំចេញក្តាមនេះនឹងមានការកើនឡើងបន្តទៀតសម្រាប់ថ្ងៃបុណ្យសំខាន់ៗ ដូចជាបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំ។អ៊ីតាលីកំពុងភ័យ ព្រោះមានក្តាមសេះជាច្រើនវាយប្រហារនៅសមុទ្រ  ធ្វើឱ្យប៉ះពាល់ការចិញ្ចឹមលៀសធ្ងន់ធ្ងរ – Popular Magazine

ទោះបីជាការនាំចេញក្តាមសមុទ្រនេះមានការកើនឡើងក្តី ការនាំចេញគ្រឿងសមុត្រសំខាន់ៗចំនួន៨ របស់វៀតណាមទៅកាន់ប្រទេសផ្សេងទៀតបានធ្លាក់ចុះពី ៨-៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះហើយក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ការនាំចេញគ្រឿងសមុទ្រសម្រេចបានត្រឹមតែជាង៦.៦ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ២២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕

ប្រេស៊ីលប្រទះឃើញត្រីងា.ប់រាប់រយក្បាលពាសពេញទន្លេ

0

ប្រទេសប្រេស៊ីល ៖ នេះគឺជារូបភាពរបស់ហ្វូងត្រីរាប់រយក្បាលដែលបានងា.ប់ពាសពេញទន្លេ នៅក្នុងតំបន់អាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល ក្រោយពីប្រឈមនឹងសីតុណ្ហភាពទឹកកើនឡើងខ្ពស់ និងកម្រិតទឹកស្រកចុះ ខណៈប្រទេសប្រេស៊ីលមានបញ្ហាខ្វះខាតទឹកស្អាតដោយសារគ្រោះរាំងស្ងួត ។ អាជ្ញាធរប្រេស៊ីលជឿជាក់ថា នេះគ្រាន់តែជាចំណុចចាប់ផ្តើមរបស់គ្រោះមហន្តរាយប៉ុណ្ណោះ ។Brazil sets up task force for unprecedented drought in Amazon: minister |  Tuoi Tre News

រដ្ឋាភិបាលប្រេស៊ីលត្រៀមបញ្ជូនមន្ត្រីមកជួយសង្គ្រោះពលរដ្ឋក្នុងតំបន់អាម៉ាហ្សូន ចំនួន១១ម៉ឺន១ពាន់នាក់ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ។ កម្រិតទឹកស្រកចុះ និងក្តៅខ្លាំងពេក ក្រៅពីធ្វើឱ្យត្រីងា.ប់ហើយ វាក៏បានប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវទឹក, បរិមាណអាហារ និងទឹកស្អាតផងដែរ ដោយសារពលរដ្ឋរស់នៅក្នុងតំបន់នេះបរិភោគត្រីក្នុងទឹកទន្លេសម្រាប់ចិញ្ចឹមជីវិត ។Severe drought leaves hundreds of fish dead in Brazil | ABS-CBN News

អ្នកនាង ឃែរ៉ូឡៃ ស៊ីល្វា ជាអាជីវករនិយាយថា ៖ «វាពិបាកណាស់ ដោយសារមានជាតិពុលនៅក្នុងទឹក ហើយយើងចាំបាច់ត្រូវប្រើប្រាស់ទឹកនេះសម្រាប់ងូត ។ កន្លងមក យើងធ្លាប់ផឹកទឹកនេះបាន ប៉ុន្តែនៅពេលវាមានជាតិពុល យើងមិនអាចផឹកបានទៀតទេ ។ ដូច្នេះ ឪពុករបស់ខ្ញុំបានធ្វើដំណើរទៅកាន់ទីក្រុង ដើម្បីទិញទឹកយកមកប្រើប្រាស់» ។Drought in Brazil's Amazon kills hundreds of fish | Townsville Bulletin

ចំណែកភ្នាក់ងារការពារសុវត្ថិភាពពលរដ្ឋដាស់តឿនថា គ្រោះរាំងស្ងួតបានកើតឡើងដោយសារបាតុភូតអេនីណូ និងពិភពលោកក្តៅ ហើយវាអាចប៉ះពាល់ដល់ការរស់នៅរបស់មនុស្ស រហូតដល់៥សែននាក់នៅតំបន់អាម៉ាហ្សូន ។Photos: Amazon rainforest faces a severe drought affecting thousands |  Drought News | Al Jazeera

ចុងក្រោយ កងទ័ពអាកាសប្រេស៊ីលត្រៀមបញ្ជូនកងកម្លាំងជំនាញរបស់រដ្ឋាភិបាលផ្នែកផ្លូវអាកាសទៅកាន់រដ្ឋអាម៉ាសូណាស់ និងរដ្ឋអេឃ័រ ព្រមទាំងមានទឹកស្អាត, ម្ហូបអាហារ, ថ្នាំសង្កូវ និងសម្ភារៈផ្សេងៗទៅចែកជូនពលរដ្ឋ ។ លើសពីនេះ រដ្ឋាភិបាលនឹងបែងចែកប្រាក់ចំនួន១៤០លានដុល្លារអាមេរិកសម្រាប់ស្តារទន្លេ និងអភិវឌ្ឍន៍កំពង់ផែក្នុងតំបន់នេះ ដើម្បីអាចធ្វើដំណើរទៅមកបាន បើទោះជាកម្រិតទឹកស្រកចុះក្តី ៕ ប្រភព ៖ TNN World

Lisa ក្លាយជាតារា K-pop ដំបូងក្តោបកំណត់ត្រាពិភពលោកហ្គីណេស៨ ខណៈ PSY ជាប់លេខ២ក្តោបកំណត់ត្រា៥

0

LISA សមាជិកក្រុម BLACKPINK បានបង្កើតព្រឹត្តិការណ៍ដ៏សំខាន់ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រវត្តិសាស្ត្រ K-pop ដោយសម្រេចបាននូវស្នាដៃដែលមិនមានតារា K-pop ផ្សេងទៀតសម្រេចបានរហូតមកដល់បច្ចុប្បន្ន។BLACKPINK's Lisa Breaks Fourth Guinness World Record Of 2023

Lisa ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញក្នុងឧស្សាហកម្មថាជាតារា K-pop ដែលមានកិត្តិយសបំផុតក្នុងទសវត្សរ៍នេះដោយបានគ្រប់គ្រងលើតារាងតន្ត្រីសំខាន់ៗ ទទួលបានតំណែងកំពូលនៅលើវេទិកាដូចជា YouTube, Spotify និង iTunes ត្រឹមតែបទចម្រៀងពីរបទរបស់នាង និងទទួលបានពានរង្វាន់អន្តរជាតិ។
មកទល់ពេលនេះ Lisa ទទួលបានកំណត់ត្រាពិភពលោកហ្គីណេសទី៨ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានដោយសិល្បករអាស៊ី ខណៈចំណាត់ថ្នាក់លេខ២ គឺបានទៅលើ PSY ម្ចាស់បទល្បីទូទាំងពិភពលោក« gangnam style» ដែលកាន់កំណត់ត្រានេះចំនួន៥។5 Fakta Kesulitan yang Lisa BLACKPINK Atasi di Perjalanannya Menuju  Kesuksesan

កំណត់ត្រាពិភពលោកហ្គីណេសទាំង៨របស់ Lisa រួមមាន៖
– អ្នកឈ្នះពានរង្វាន់ K-pop ទោលដំបូងគេក្នុងកម្មវិធី MTV Video Music Awards
– អ្នកឈ្នះពានរង្វាន់ K-pop ទោលដំបូងគេនៅក្នុងកម្មវិធី MTV Europe Music Awards
– អាល់ប៊ុមដំបូងរបស់តារាចម្រៀង K-pop ទោលដែលមានអ្នកចូលមើលដល់ទៅ ១ពាន់លានដងនៅលើ Spotify
– តារា K-pop ទោលលឿនបំផុតដែលមានអ្នកចូលមើល ១ ពាន់លានដងលើ Spotify ខាងអ្នកចម្រៀងស្រី
– អ្នកតាមច្រើនវីដេអូចម្រៀងថ្មីដែលបានចេញផ្សាយពីសិល្បករទោលក្នុងរយៈពេល ២៤ម៉ោងនៅលើ YouTube
– វីដេអូចម្រៀងដែលមានអ្នកមើលច្រើនបំផុតក្នុងរយៈពេល២៤ម៉ោងដោយសិល្បករ K-pop ទោល។
– មានអ្នកតាមដានច្រើនជាងគេនៅលើ Instagram សម្រាប់សិល្បករ Kpop
– បទ K-pop ដំបូងរបស់សិល្បករទោលដែលមានអ្នកចូលមើល ១ ពាន់លានដងនៅលើ Spotify
បន្ថែមពីលើនេះនៅក្នុងខែកញ្ញា Lisa បានក្លាយជាសិល្បករតន្ត្រីអាស៊ីដ៏មានឥទ្ធិពលបំផុតនៅសហរដ្ឋអាម៉េរិក និងទូទាំងពិភពលោកជាប់ចំណាត់ថ្នាក់ទី៤ តាមពី Selena Gomez, Taylor Swift និង Justin Bieber ៕

ប្រលងចម្រៀងធ្លាក់មកធ្វើពិធីករអានព័ត៌មាន តីងតុង តបវិញយ៉ាងសុភាព

0

អតីតបេក្ខជនកម្មវិធី The Voice Cambodia រដូវកាលទី៣ ឈិត សុវណ្ណនិមិត្ត ហៅ តីងតុង បានឆ្លើយតបយ៉ាងសុភាពរាបសារជុំវិញចំពោះមតិអ្នកមួយមួយក្នុងន័យផ្លែផ្កាឱ្យលោកថាប្រលងចម្រៀងធ្លាក់មកធ្វើជាពិធីករអានព័ត៌មានវិញ។

កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុករបស់សិល្បករ តីងតុង និងជាអតីតបេក្ខជនកម្មវិធី The Voice បានបង្ហោះវីដេអូខ្លីមួយក្នុងនាមជាពិធីករអានព័ត៌មាន។ ទន្ទឹមនឹងនេះ ស្រាប់តែអ្នកលេងបណ្តាញសង្គមមួយចំនួនចូលទៅបញ្ចេញមតិផ្លែផ្កាដាក់លោក។

អ្នកលេងបណ្តាញសង្គមបានសរសេរថា «ចុម ប្រលងធ្លាក់មកធ្វើពិធីករហ្មង, ប្រលងចម្រៀងមកជាប់ពិធីករ, ទៅចឹងវិញ…» មិនឆ្លើយតបគ្រប់ខម្មិនក្តីតែលោកបានតបមតិមួយដោយបានសរសេរថា «បាទបង មិនមានធ្លាក់ខ្លួនអីទេ ការងារប្រចាំថ្ងៃយូរហើយ។ ប្រលងជាប់ក៏ធ្វើ ធ្លាក់ក៏នៅតែធ្វើ»។

ទោះបីជាអ្នកមួយចំនួនហាក់សើចចំអកផ្លែផ្កាដាក់លោកក្តី ប៉ុន្តែអ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានពោលសរសើរលោកផងដែរថាមានសំឡេងពីរោះ និងអ្នកខ្លះក៏បានបញ្ចេញមតិតបតអ្នករិះគន់ជំនួសលោកដែរថា «ការងារគាត់ទោះគាត់ធ្លាក់ហើយមកធ្វើរឺធ្វើពីមុនមកក៏ដោយមានអីគួរឱ្យអស់សំណើចមែនឆក់ប្លន់ណា»។

គួរបញ្ជាក់ថាមុនលោក ឈិត សុវណ្ណនិមិត្ត ចូលរួមប្រកួតចម្រៀងលំដាប់ពិភពលោកនោះការពិតលោកជាសិល្បករពេញដោយទេពកោសល្យទៅហើយទាំងចម្រៀងសម័យទាំងបុរាណគឺលោកអាចធ្វើបានគ្រប់ទម្រង់។ តីងតុង បានធ្លាក់ចេញពីកម្មវិធី The Voice Cambodia រដូវកាលទី៣ ក្នុងវគ្គ Live Show សប្តាហ៍ទី៣៕