ប្រទេសចិន ៖ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសបានចុះផ្សាយថា នៅស្រុក Luyi ទីក្រុង Zhoukou ខេត្ត Henan ប្រទេសចិន កសិករបានចិញ្ចឹមសត្វចៀមពូជហួយសានជាច្រើនក្បាល និងល្បីល្បាញនៅក្នុងតំបន់ ។ ការលក់ដូររោម និងសាច់ចៀមរបស់អ្នកស្រុករស់នៅក្នុងតំបន់នេះបានកាក់កបជាបន្តបន្ទាប់ ប៉ុន្តែសត្វចៀមប្រភេទនេះមានរោមតិចតួចណាស់ ។China Professional Full Face 22pcs Makeup Brush Set Manufacturers Suppliers  Factory

ហេតុនេះ សត្វចៀមពូជហួយសានមានរោមតិចតួច ធ្វើឱ្យពលរដ្ឋរស់នៅស្រុក Luyi មិនចាប់អារម្មណ៍យករោមចៀមទាំងនេះទៅកែច្នៃទេ ហើយពួកគេក៏យកវាទៅបោះចោលកាលពីកន្លងមក ។ ប៉ុន្តែបច្ចុប្បន្ន ពួកគេបានប្រើប្រាស់ប្រយោជន៍ពីរោមចៀម ដោយប្រមូលយករោមចៀមទុកសម្រាប់ធ្វើជក់ផាត់មុខ តាមរយៈការផលិតចំនួន១៥ដំណាក់កាល ។

ក្រុមហ៊ុននានាបានផលិតជក់សម្រាប់ប្រើប្រាស់ជាមួយគ្រឿងសម្អាងជាច្រើនប្រភេទនៅប្រទេសចិន ក្នុងនោះគេប្រទះឃើញថា មានជក់តុបតែងមុខយ៉ាងតិចចំនួន៥ ក្នុងចំណោមជក់ចំនួន១០ គឺបានផលិតនៅស្រុក Luyi ។ លើសពីនេះ ជក់តុបតែងមុខចំនួន៩ ក្នុងចំណោមជក់ចំនួន១០ ដែលប្រទេសចិនបាននាំចេញនោះ ក៏បានផលិតនៅស្រុក Luyi ផងដែរ ។ ដូចគ្នានេះ ជក់តុបតែងមុខជាច្រើនប្រភេទទៀត ដែលក្រុមហ៊ុនផលិតបានដាក់វានៅក្នុងកញ្ចប់គ្រឿងសំអាងសម្រាប់លក់នៅក្រៅប្រទេស គឺសុទ្ធតែបានផលិតនៅស្រុក Luyi ។Why is Merino Wool Great for Outdoor Activities – showerspassuk

បច្ចុប្បន្ន នៅស្រុក Luyi មានក្រុមហ៊ុនផលិតជក់ពីរោមចៀមសម្រាប់ប្រើប្រាស់ជាមួយគ្រឿងសម្អាង ស្មើជាង១៦០ក្រុមហ៊ុន ។ ក្រុមហ៊ុនលើកឡើងថា រោមចៀមមិនត្រឹមតែក្លាយជាឧស្សាហកម្មសំខាន់នៅប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់ឱកាសឱ្យអ្នករស់នៅក្នុងតំបន់នេះមានការងារធ្វើជិតស្មើ១សែននាក់ឯណោះ ៕ ប្រភព ៖ China face