Home Blog Page 1431

ទម្លាប់ល្អ ៥ យ៉ាងដែលឪពុកម្តាយគួរតែបង្រៀនកុមារតូចៗ

0

ពិតណាស់ ការផ្លាស់ប្តូរទម្លាប់មិនល្អមួយចំនួនអាចនឹងពិបាកខ្លាំងនៅពេលដែលយើងក្លាយជាមនុស្សធំ ប៉ុន្តែយើងអាចកែប្រែ ឬជួយតម្រង់ទិសដល់កុមារតូចៗ ដើម្បីឱ្យកុមារមានច្បាប់ទម្លាប់ល្អត្រឹមត្រូវ និងអាចចូលរួមក្នុងសង្គមបានយ៉ាងល្អទៅថ្ងៃអនាគតរបស់ពួកគេ។ ដូច្នេះខាងក្រោមនេះ KBN News នឹងណែនាំគន្លឹះមួយចំនួនដែលឪពុកម្តាយអាចបង្រៀន និងណែនាំកុមារតូចៗបាន ដើម្បីឱ្យពួកគាត់ធំឡើងមានទម្លាប់ល្អ៖

១.បង្រៀនការងារផ្ទះ៖ អ្នកអាចឱ្យពួកគេជួយធ្វើកិច្ចការតូចតាច ដូចជារក្សាបន្ទប់ឱ្យស្អាត រៀបចំប្រដាប់ប្រដាក្មេងលេង និងបត់ខោអាវទុកដាក់ជាដើម -ល-។ ម៉្យាងទៀតការធើ្វបែបនេះ វាបង្រៀនពួកគេឱ្យមានភាពឯករាជ្យជាងមុន ដូច្នេះពួកគេក៏នឹងចេះគោរពឱ្យតម្លៃដល់អ្នកដែលជួយសំអាតផ្ទះ ទាំងនៅសាលារៀន ឬនៅភោជនីយដ្ឋានផងដែរ។Kids and Money: 8 Smart Ways Parents Can Teach Kids About Money | SELF

២.បង្រៀនចំណេះដឹងទូទៅ៖ សម្រាប់ក្មេងៗតូចៗការរៀនអានសៀវភៅចំណេះដឹងផ្សេងៗគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគេ លើសពីនេះ ការរៀនពីតួអក្សរ និងលេខ ឬការអានក៏ជួយបង្កើនជំនាញភាសារបស់ពួកគេទៀតផង។Teaching Kids About Money: 10 Activities for Parents and Children - Picklee

៣.រក្សាអនាម័យ៖ កុមារភាគច្រើនតែងចំណាយពេលលេងខាងក្រៅ ដែលធ្វើឱ្យសម្លៀកបំពាក់របស់ពួកគេមានស្នាមប្រឡាក់ នឹងប្រមូលផ្តុំដោយបាក់តេរីអាក្រក់ៗ រួមទាំងបន្សល់ទុកនូវសម្លៀកបំពាក់ដែលមានក្លិនស្អុយទៀតផង ដូច្នេះហើយ អ្នកគួរសម្អាតនិងរក្សាអនាម័យសម្រាប់កុមារឱ្យបានទៀងទាត់ ដើម្បីធ្វើជាគំរូល្អដល់កុមារ។The Only Way To Teach Your Kids To Clean - A Mess Free Life

៤.បង្រៀនកុមារឱ្យចេះផឹកទឹក៖ ការផឹកទឹកគឺសំខាន់ខ្លាំងណាស់សម្រាប់សុខភាពកុមារ ចំពោះកុមារតូចៗភាគច្រើនគឺពួកគាត់មិនសូវចូលចិត្តផឹកទឹកនោះទេ មានន័យថាបើយើងមិនប្រាប់គឺគាត់មិនផឹកទឹកនោះទេ ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់និងបង្រៀនកុមារឱ្យគាត់មានទម្លាប់ល្អក្នុងការផឹកទឹកឱ្យបានច្រើន។When Can Babies Drink Water?

៥.បង្រៀនកុមារឱ្យចូលគេងទៀងម៉ោង៖ ការចូលគេង និងក្រោកឱ្យបានទៀងម៉ោង គឺជាទម្លាប់ដ៏ល្អបំផុតដែលឪពុកម្តាយមិនគួរមើលរំលងចំពោះកុមារ ដូច្នេះតើកុមារត្រូវការគេងប៉ុន្មានម៉ោង?
ចំនួនម៉ោងនៃការគេង គឺខុសៗគ្នាទៅតាមអាយុរបស់ពួកគេដូចជា៖
កុមារពី ០-១១ខែ ត្រូវការគេង ១៤ ទៅ ១៨ ម៉ោងក្នុង១ថ្ងៃ។
កុមារពី ១-២ឆ្នាំ ត្រូវការគេង ១០ ទៅ ១៤ ម៉ោងក្នុង១ថ្ងៃ។
កុមារ ៣-៥ ឆ្នាំ ត្រូវការគេង ១០ ទៅ ១៣ ម៉ោងក្នុង១ថ្ងៃ។
កុមារ ៦-១៣ឆ្នាំ ត្រូវការគេង ៩ ទៅ ១០ ម៉ោងក្នុង១ថ្ងៃ។
កុមារ ១៤-១៨ឆ្នាំ ត្រូវការគេង ៨ ទៅ ៩ ម៉ោងក្នុង១ថ្ងៃ៕

សិល្បករវៀតណាមដែលផ្សាយពាណិជ្ជកម្មលើសពីការពិតនឹងត្រូវជាប់ក្នុងបញ្ជីខ្មៅ

0

ក្នុងកិច្ចប្រជុំនៅមជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញកាលពីរសៀលថ្ងៃទី៥ ខែតុលា ប្រធាននាយកដ្ឋានព័ត៌មានវៀតណាមបាននិយាយថា អង្គភាពតែងតែពិនិត្យលើបណ្តាញសង្គមឃ្លាំមើលទៅលើគណនីដែលរាយការណ៍ព័ត៌មានមិនពិត រួមទាំងសិល្បករ សិល្បការិនី។ទីភ្នាក់ងារគ្រប់គ្រងបាននិយាយថា សិល្បករ និងតារាល្បីៗដែលផ្សាយពាណិជ្ជកម្មមិនពិតនឹងត្រូវបានដាក់ក្នុង “បញ្ជីខ្មៅ” ហើយនឹងត្រូវបានរឹតបន្តឹងពីការសហការជាមួយម៉ាកយីហោ។ 

លោក Nguyen Thanh Hoa ប្រធាននាយកដ្ឋានព័ត៌មាន បាននិយាយថា «ក្រសួងព័ត៌មាន និងទំនាក់ទំនងក៏បានសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដើម្បីបង្កើតបញ្ជីពីរ គឺស និងខ្មៅ ជាពិសេសបញ្ជីខ្មៅ។ លោកបានបន្ថែមទៀតថាការបង្កើតនេះជាមធ្យោបាយមួយក្នុងចំណោមវិធីផ្សេងទៀតដើម្បីឱ្យនៅលើប្រព័ន្ធអនឡាញមិនច្របូលច្របល់ទទួលព័ត៌មានលើសពីការពិត។ បទប្បញ្ញត្តិសម្រាប់គ្រប់គ្រងគណនីដែលបំពានព័ត៌មាននៅលើបណ្តាញសង្គមត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ។

ប្រធានការិយាល័យមន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញ បានឱ្យដឹងថា នាពេលថ្មីៗនេះ ទីភ្នាក់ងារគ្រប់គ្រងបានខិតខំប្រឹងប្រែងផ្សព្វផ្សាយក្រមសីលធម៌សម្រាប់អ្នកនិពន្ធ និងសិល្បករ។ យោងតាមមាត្រា ៩ នៃក្រមសីលធម៌សម្រាប់សិល្បករ នៅពេលចូលរួមក្នុងសកម្មភាពផ្សាយពាណិជ្ជកម្ម តារាល្បីៗ “ត្រូវធានាឱ្យមានការផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងច្បាស់លាស់អំពីការប្រើប្រាស់ និងលក្ខណៈពិសេស” នៃផលិតផល និងទំនិញស្របតាមច្បាប់ ជាពិសេសផលិតផលនៅក្នុង វិស័យសុខាភិបាល អប់រំ និងបរិស្ថាន”។

គួរបញ្ជាក់ថា កាលពីខែកញ្ញា កន្លងមកនេះសិល្បការិនី Cat Tuong បាននិយាយថាផលិតផលទឹកដោះគោអាចជំនួសថ្នាំព្យាបាលជំងឺទឹកនោមផ្អែមបាន។ ក្រោយនិយាយបែបនេះធ្វើឱ្យប្រជាជនវៀតណាមរិះគន់យ៉ាងខ្លាំង ខណៈតារាសម្តែងវ័យ៤៥ឆ្នាំរូបនេះចេញមកទទួលស្គាល់កំហុសរបស់ខ្លួនផងដែរក្នុងការប្រើកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃផលិតផល៕

អូស្ត្រាលីនឹងសាងសង់អគារឈើខ្ពស់ជាងគេក្នុងពិភពលោក

0

អូស្ត្រាលី៖ ប្រទេសអូស្ត្រាលី នឹងអនុម័តផែនការសាងសង់អគារកម្ពស់ ១៩១.២ ម៉ែត្រ ដោយប្រើបន្ទះក្តារ រួមជាមួយនឹងបេតុងពង្រឹង ដែលអគារខ្ពស់នេះមានឈ្មោះថា C៦។

យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ៥ ខែតុលាថា អគារនេះនឹងមានកម្ពស់ជិតពីរដងនៃកំណត់ត្រាពិភពលោកបច្ចុប្បន្ន ដូច្នេះនៅពេលសាងសង់រួចរាល់ អគារខ្ពស់កប់ពពក C៦ នឹងក្លាយជាអគារកូនកាត់បេតុងឈើខ្ពស់ជាងគេបំផុតលើពិភពលោក។Australia will be home to the world's tallest timber tower | CNN

គម្រោងអាគារថ្មី C៦ នឹងមានកម្ពស់ ៥០ ជាន់ រួមជាមួយអាផាតមិនជាង ២០០ ដែលធ្វើឱ្យវាក្លាយជាអគារផ្ទះល្វែងអព្យាក្រឹតកាបូនដំបូងគេនៅភាគខាងលិចប្រទេសអូស្ត្រាលី។ ដូច្នេះ ប្រហែល ៤២% នៃប៉មនេះនឹងត្រូវបានសាងសង់ពីឈើចំនួន ៧៤០០ ម៉ែត្រគូប ដែលប្រមូលបានពី ៦០០ ដើម ដោយមានសសរ និងស្នូលធ្វើពីបេតុងពង្រឹង រួមទាំងបញ្ចូលគ្នានូវធ្នឹមឈើដែលមានគ្រោងឆ្អឹងដែកដើម្បីទ្រទ្រង់រចនាសម្ព័ន្ធ។ លើសពីនេះ ផែនការរបស់ក្រុមហ៊ុនក៏រួមបញ្ចូលនូវទីធ្លាពណ៌បៃតងជាច្រើនដូចជា សួនច្បារនៅលើដំបូលអគារ កសិដ្ឋានក្នុងទីក្រុង ក៏ដូចជាផ្តល់ឱ្យអ្នកស្រុកនូវរថយន្តអគ្គិសនី Tesla Model ៣s ចំនួន ៨០ គ្រឿងផងដែរ។World's tallest wooden tower to be built in Australia | Albany Herald  Travel | albanyherald.com

លោក Philip Oldfield សាស្ត្រាចារ្យរងផ្នែកស្ថាបត្យកម្ម និងជានាយកសាលាបរិស្ថានសាងសង់នៅសាកលវិទ្យាល័យ New South Wales បាននិយាយថា បរិស្ថាននៃគម្រោងនេះគឺមានគុណភាពល្អបំផុត។ លោក Oldfield ក៏បានបន្តទៀតថា “ជាធម្មតាយើងសាងសង់អគារខ្ពស់ៗពីដែកថែប និងបេតុង ដោយស៊ីម៉ងត៍ទទួលខុសត្រូវចំពោះការបំភាយឧស្ម័ន CO2 សរុបចំនួន ៨% ។ ដូច្នេះ ការជំនួសបេតុង និងដែកដោយប្រើជីវវត្ថុធាតុដូចជាឈើនឹងកាត់បន្ថយផលប៉ះពាល់បរិស្ថានយ៉ាងសំខាន់នៃអគារ៕

កំណើនការគំ.រាមកំ.ហែងទៅលើសិស្សជប៉ុននៅតាមសាលាគួរឱ្យកត់សម្គាល់

0

ប្រទេសជប៉ុន ៖ ក្រសួងអប់រំប្រទេសជប៉ុនឱ្យដឹងថា ករណីគំរា.មកំហែ.ងនៅតាមសាលារៀនរបស់ជប៉ុនបានកើនឡើងខ្លាំងកាលពីឆ្នាំ២០២២ ដោយកូនសិស្សត្រូវបានគេគំរា.មកំហែ.ង គឺស្មើរហូតដល់ចំនួន៦៨១.៩៤៨ករណី (ជាង៦៨ម៉ឺនករណី) ។ វាជាតួលេខខ្ពស់ខ្លាំងសម្រាប់ករណីគំរា.មកំហែ.ងតាមសាលារៀននានានៅប្រទេសជប៉ុន ។Walking to School System in Japan! - YouTube

ករណីបៀ.តបៀ.ននៅសាលារៀនបឋមសិក្សា បានកើនឡើងរហូតដល់៥៥១.៩៤៤ករណី បន្ទាប់មក មានករណីគំរា.មកំហែ.ងនៅសាលារៀនមធ្យមសិក្សាចំនួន១១១.៤០៤ករណី និងនៅសាលារៀនជិតបញ្ចប់កម្រិតមធ្យមសិក្សាចំនួន១៥.៥៦៨ករណី ។ លើសពីនេះ គេរកឃើញករណីគំរា.មកំហែ.ងនៅក្នុងសាលាសម្រាប់កុមារដែលមានតម្រូវការពិសេសចំនួន៣.០៣២ករណី ។ ចំណែកការគំរា.មកំហែ.ងក្នុងកម្រិតខ្លាំងក្លាស្មើនឹង៩២៣ករណី ដែលបានធ្វើឱ្យកុមារត្រូវអវត្តមាន ឬធ្វើអត្ត.ឃា.ត ។Preparing Your Child to Walk to School in Japan Without You - Savvy Tokyo

លទ្ធផលស្ទង់មតិរបស់ក្រសួងអប់រំជប៉ុនលើកនេះបានផ្តោតទៅលើករណីគំរា.មកំហែ.ងក្នុងកម្រិតខ្លាំងក្លា និងមូលហេតុដែលធ្វើឱ្យកូនសិស្សមិនព្រមចូលថ្នាក់រៀន ។ ចំនួនកូនសិស្សអវត្តមានរយៈពេល៣០ថ្ងៃ ឬច្រើនជាងនេះ បានកើនឡើងខ្ពស់រហូតដល់២៩៩.០៤៨ករណី ។ នេះចាត់ទុកថា វាបានកើនឡើងលើសឆ្នាំ២០២១ រហូតដល់២២% ។Guidelines on curbing virus issued as Japan's schools set to reopen - The  Japan Times

តាមទិន្នន័យនេះបង្ហាញឱ្យឃើញពីសារសំខាន់នៃការអនុវត្តវិធានការប្រឆាំងនឹងការគំរា.មកំហែ.ងផ្សេងៗ ដោយបង្កើតបរិយាកាសល្អដើម្បីជំរុញការសិក្សា និងរក្សាសុវត្ថិភាពក្នុងបរិវេណសាលារៀនជប៉ុន ។ ការលើកឡើងពីការគំរា.មកំហែ.ងនានា គឺជាការការពារកុមារទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងបង្កើតទំនុកចិត្តដល់កុមារគ្រប់រូបឱ្យទទួលបានឱកាសរៀនសូត្រ និងពុំចាំបាច់ភ័យខ្លាច ឬត្រូវគេគំរា.មកំហែ.ង ៕ ប្រភព ៖ Mono News

ប្រទេសទាំង ៧ ដែលមានបុរសសង្ហាជាងគេលើពិភពលោក

0

ភាពស្រស់ស្អាត និងភាពទាក់ទាញ គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប។ បុរសដែលសង្ហារគឺគេផ្តោតលើរូបសម្រស់ដូចជា ច្រមុះស្រួច សម្បុរពណ៌មាស សក់ដ៏ល្អឥតខ្ចោះ ខ្ពស់ស្រឡះ រូបរាងប្រាំមួយកង់ និងការបញ្ចេញសំឡេងដ៏គួរឱ្យទាក់ទាញ រួមទាំងចំណេះដឹង អាកប្បកិរិយា សីលធម៌ សុជីវធម៌…ជាដើម។ ដូច្នេះបុរសដែលមានគុណសម្បត្តិទាំងអស់នេះ គឺជាទីប្រាថ្នារបស់មនុស្សស្រីគ្រប់រូប។ យោងតាមប្រភព Basic Planet បានឱ្យដឹងថា បុរសដែលមានគុណសម្បត្តិទាំងនោះភាគច្រើនស្ថិតក្នុងប្រទេសដូចជា៖

១.ប្រទេសអ៊ីតាលី (Italy)៖ អ៊ីតាលីគឺជាប្រទេសដែលមានបុរសសង្ហាជាងគេទី ១ នៅលើពិភពលោក។ បុរសជនជាតិអ៊ីតាលីមានរូបរាងល្អ និងសង្ហាខ្លាំង ជាមួយនឹងកែវភ្នែកពណ៌ខៀវដ៏កម្រ រួមទាំងសមត្ថភាពអស្ចារ្យជាច្រើនទៀត។A list of sexy Italian men you want to know about - Life in Italy

២.ប្រទេសប្រេស៊ីល (Brazil)៖ បុរសប្រេស៊ីលឈរនៅលំដាប់ទី ២ លើពិភពលោក ដោយរូបរាងរបស់ពួកគេគឺពិតជាអស្ចារ្យ ស៊ិចស៊ី និងទាក់ទាញខ្លាំងជាមួយនឹងរូបរាងកាយដ៏សង្ហា បូកនឹងសម្បុរពណ៌អាល់ម៉ុន គឺស្រស់សង្ហារខ្លាំងដែលមិនអាចប្រៀបផ្ទឹមបាន។Brazilian Men - All Things A Girl Must Know When Dating A Brazilian Men - StarBiz.com

៣.ប្រទេសអង់ហ្គោឡា (Angola)៖ ប្រទេសនេះមិនខុសពីប្រេស៊ីលនោះទេ អង់ហ្គោឡាមានបុរសអស្ចារ្យបំផុតក្នុងពិភពលោក។ លក្ខណៈពិសេសរបស់ពួកគេគឺមានសម្បុរខ្មៅស្រអែម ខ្ពស់ស្រឡះ និងទាក់ទាញខ្លាំងជាមួយរូបរាងស្អាត ពួកគេមានជំនាញទំនាក់ទំនងល្អ ពួកគេសាមញ្ញ និងក្លាហាន ដែលជាទីប្រាថ្នារបស់មនុស្សស្រីគ្រប់រូប។Candidate from Cabinda wins Mister Angola 2022 and is elected the most handsome man in the country - Ver Angola - Daily, the best of Angola

៤.អារ៉ាប៊ីសាអូឌីត (Saudi Arabia)៖ បុរសអារ៉ាប់ពិតជាអស្ចារ្យណាស់ ដោយលក្ខណៈពិសេសរបស់ពួកគេគឺជ្រៅ ហើយមានភ្នែកមុតគួរឱ្យស្រឡាញ់ធ្វើឱ្យពួកគេកាន់តែមានភាពទាក់ទាញនិងមើលទៅសង្ហាខ្លាំង។Arabian Smiling Man With Traditional Wear Stock Photo - Download Image Now - iStock

៥.ប្រទេសបារាំង (France)៖ ប្រទេសបារាំងជាប់ក្នុងបញ្ជីបុរសសង្ហាជាងគេលើពិភពលោកយូរហើយ ពួកគេមានរូបរាងស្រស់សង្ហារ មានការស្លៀកពាក់ទំនើប និងទាន់សម័យខ្លាំង ដែលធ្វើឱ្យនារីភាគច្រើនលង់ដកចិត្តមិនរួច។Why French Women Love Brooklyn Men | Vogue

៦.ប្រទេសអាល្លឺម៉ង់ (Germany)៖ បុរសអាល្លឺម៉ង់ឈរនៅលំដាប់ទី ៦ នៅលើពិភពលោក ជាមួយលក្ខណៈពិសេសរបស់ពួកគេនិងរូបរាងដ៏ស្រស់ស្អាតអស្ចារ្យ រួមទាំងស្បែកស សក់ពណ៌ទង់ដែង កែវភ្នែកដ៏ទាក់ទាញ និងស្នាមញញឹមដ៏រស់រវើកបំផុត។7 Reasons Why German Men Are Perfect for a Relationship / Bright Side

៧.ប្រទេសអូស្ត្រាលី (Australia)៖ បុរសសង្ហាបំផុតលំដាប់ទី ៧ បានទៅលើប្រទេសអូស្ត្រាលី បុរសអូស្ត្រាលីភាគច្រើនមានរាងស្អាតគួរឱ្យស្រឡាញ់និងមុខមាត់ដ៏គួរឱ្យទាក់ទាញ រួមជាមួយរាង ៦ កង់ដ៏ស៊ីចស៊ី៕Australian Man Images - Free Download on Freepik

ភ្ញាក់ផ្អើល! រឿងថ្មីរបស់ ជាំងស៊ីឈិក យកលុយក្រដាស១០០រៀលទៅថត

0

មហាជនអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីរឿងខ្លីរបស់ចិនដែលមានតួឯកស្រី ជាំងស៊ីឈិក បានយកលុយក្រដាស១០០រៀលខ្មែរទៅថត ស្របពេលដែលចុងក្រោយនេះល្បីថាក្រដាសប្រាក់១០០រៀលមានអាថាន់ មានទាំងរូបសង្ឃ( រូបព្រះបរមរតនកោដ្ឋ)មានទាំងរូបព្រះពុទ្ធនាំឱ្យមានជំនឿផ្សេងៗ។ ជាំងស៊ីឈិក (Jiang ShiQi) គឺតួឯកស្រីដែលមានមនុស្សជាច្រើនប្រាថ្នាចង់បានជីវិតដូចនាងនៅក្នុងរឿងជាមនុស្សក្រលំបាកតែបានជួបស្នេហាសុទ្ធតែមហាសេដ្ឋី ហើយរឿងចិនខ្លីៗដែលនាងសម្តែងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ជាពិសេសប្រជាជនកម្ពុជាក៏និយមទស្សនារឿងរបស់នាងសម្តែងផងដែរ។ រាល់សាច់រឿងដែលនាងសម្តែងគឺយកឈ្មោះជាំងស៊ីឈិក មកប្រើទាំងអស់ ខណៈរឿងនីមួយៗសុទ្ធតែបង្កប់តម្លៃអប់រំឱ្យមនុស្សធ្វើអំពើល្អ ឱ្យតម្លៃមនុស្សជុំវិញខ្លួនមិនថាមានឬក្រក្តីកុំមើលងាយមនុស្សក្រលំបាក។

ដោយឡែកនាពេលថ្មីៗនេះនៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះក្នុងវីដេអូរឿងរបស់ ជាំងស៊ីឈិក បានយកលុយក្រដាស១០០រៀលរបស់ខ្លួនយកទៅថត ក្នុងវគ្គទៅទិញគ្រឿងអលង្ការតម្លៃ២លានដោយនាងបានហុចក្រដាស១០០រៀលនេះទៅឱ្យអ្នកលក់។ ការបង្ហាញក្រដាសប្រាក់១០០រៀលនេះបានបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនេះមិនមែនជារូបភាពប្រឌិតឡើយប៉ុន្តែវាជាការពិត។

អ្វីដែលចាប់អារម្មណ៍បន្ថែមទៀតរយៈពេលចុងក្រោយនេះផងដែរ លុយក្រដាស១០០រៀលមានភាពល្បីល្បាញយ៉ាងខ្លាំងជាពិសេសជនជាតិថៃដោយសារគេមានជំនឿថាលុយនេះមានអាថាន់ មានទាំងរូបសង្ឃ( រូបព្រះបរមរតនកោដ្ឋ)មានទាំងរូបព្រះពុទ្ធ ការពារគ្រោះផ្សេងៗ៕

 

https://youtu.be/bmoUj7egqfU

មកស្គាល់ប្រភេទប្រេត ទាំង១២ នៅក្នុងជំនឿពុទ្ធសាសនា

0

នៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនា សត្វប្រេត ជាសត្វមួយប្រភេទ ដែលមានស្ថានឬភព ជាទីអាស្រ័យ និងជាទីចាប់កំណើត ដូចសត្វដទៃទៀតដែរ។ ស្ថានប្រេត ជាស្ថានមួយ ដែលស្ថិតក្នុងស្ថានអបាយភូមិ រួមមានស្ថាននរក, ស្ថានប្រេត, ស្ថានអសុរកាយ និងស្ថានតិរច្ឆាន។ ដូច្នេះ សត្វប្រេត ពិតជាមានក្នុងធម្មជាតិមែន បើតាមព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ។

ក្នុងស្ថានប្រេតនេះ មានសត្វប្រេត ចំនួន១២ពួកគឺ៖

  • វន្តាសប្រេត ប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ
  • កុណបាសប្រេត ប្រេតដែលស៊ីសាកសព
  • គូថខាទកប្រេត ប្រេតដែលស៊ីឩច្ចារៈ (លាមក)
  • អគ្គិជាលមុខប្រេទ ប្រេតដែលមានភ្លើងនៅក្នុងមាត់
  • សូចិមុខប្រេត ប្រេតដែលមានមាត់ប៉ុនម្ជុល
  • តណ្ហដ្តិប្រេត ប្រេតដែលត្រូវសេចក្តីលំបាកបៀតបៀន
  • សុនិជ្ឈាមកប្រេត ប្រេតដែលត្រូវឆេះខ្មៅដូចគល់ឈើ
  • សត្ថង្គប្រេត ប្រេតមានក្រចកដូចកាំបិត
  • បព្វតង្គប្រេត ប្រេតមានកាយដូចភ្នំ
  • អជគរង្គប្រេត ប្រេតមានកាយដូចពស់ថ្លាន់
  • វិមានកប្រេត ប្រេតមានវិមាននៅ
  • មហិទ្ធិកប្រេត ប្រេតមានឫទ្ធិខ្លាំង

ប្រភេទ​ប្រេត​ទាំង​១២ក្នុង​ជំនឿ​ពុទ្ធ​សាសនា​ - Kley kley

IU បានទទួលការគំរាមកំហែងមនុស្សឃា.តយ៉ាងធ្ងន់ធ្ងរ

0

នៅថ្ងៃទី៦ ខែតុលា ផលិតកម្ម EDAM បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទាក់ទងនឹងសិល្បករ IU ដែលទទួលបានការគំរាមកំហែងសម្លាប់យ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុនបានបញ្ជាក់ថា

ការគំរាមកំហែងមនុស្សឃាតលើសិល្បករ IU ត្រូវបានទទួលកាលពីមួយរយៈមុន ដោយបានបញ្ជូនអាជ្ញាធរស៊ើបអង្កេតបន្ទាន់ទៅកាន់អគារក្រុមហ៊ុន អគារ Kakao Entertainment និងផ្ទះរបស់សិល្បករ។

ផលិតកម្មបានបន្តទៀតថា សិល្បករកំពុងស្ថិតក្នុងកាលវិភាគនៃការថតនៅពេលនោះ ហើយនៅពេលដែលអាជ្ញាធរបានបញ្ចប់ការស៊ើបអង្កេតបន្ទាប់ពីបញ្ជាក់ថាស្ថានភាពមានសុវត្ថិភាព។ EDAM Entertainment បានចាត់វិធានការប្រឆាំងនឹងការគំរាមកំហែងដោយបង្កើនចំនួនសន្តិសុខនិងបន្ថែមការការពារទៅលើសិល្បករ។IU says she was “overwhelmed” playing a single mother in the film 'Broker'

ក្រុមហ៊ុនក៏បានបន្ថែមថា “ដោយសារតែឧបទ្ទវហេតុនេះច្បាស់ជាបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រហើយក៏ដូចជាឧប្បត្តិហេតុបែបនេះអាចបង្កឱ្យមានការចាប់អារម្មណ៍អវិជ្ជមានដែលមិនចាំបាច់នោះ EDAM Entertainment បានគិតយ៉ាងជ្រាលជ្រៅថាតើការផ្សព្វផ្សាយព្រឹត្តិការណ៍ថ្មីៗនេះអាចជាសាធារណៈឬអត់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាសារព្រមានខ្លាំងៗប្រឆាំងនឹងកងកម្លាំងដែលមានគំនិតអាក្រក់ និងដើម្បីការពារករណីបន្ថែមទៀតនៃអាជ្ញាធររដ្ឋាភិបាលដែលត្រូវបានបញ្ជូនសម្រាប់ការគំរាមកំហែងដ៏អាក្រក់បែបនេះ ក្រុមហ៊ុនបានសម្រេចចិត្តចេញបញ្ចេញជាសាធារណៈ។Who Is IU? South Korean Singer: Age, Boyfriend, Career

លើសពីនេះ EDAM Entertainment បានធ្វើបច្ចុប្បន្នភាពអ្នកគាំទ្រ និងសាធារណៈជនអំពីស្ថានភាពនៃករណីផ្លូវច្បាប់ផ្សេងៗរបស់ខ្លួនប្រឆាំងនឹងអ្នកប្រើប្រាស់អ៊ីនធឺណិតដែលមានគំនិតអាក្រក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ផលិតកម្មបានបន្ថែមថា អ្នកដែលត្រូវបានគេជឿថាបានចូលរួមក្នុងការបង្កាច់បង្ខូចជាទម្លាប់ប្រឆាំងនឹងសិល្បករ រួមទាំងសមាជិកនៃក្រុម និងសហគមន៍ដែលបានរៀបចំ នឹងត្រូវប្រឈមមុខនឹងការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌ និងរដ្ឋប្បវេណី៕South Korean singer IU continues birthday tradition of donating over  $200,000 to charity | The Straits Times

ថៃបង្ក្រាបកន្លែងលក់ថ្នាដាស់អារម្មណ៍ និងឧបករ.ណ៍ផ្លូ.វភេ.ទនាំចូលពីចិន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ កងកម្លាំងប៉ូលិសបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា បានយកដីការបស់តុលាការចូលទៅឆែកឆេរផ្ទះមួយកន្លែងមានកម្ពស់៣ជាន់ ស្ថិតនៅតំបន់ឡាតក្រាបាំង ទីក្រុងបាងកក ក្រោយពីលទ្ធផលស៊ើបអង្កេតរកឃើញថា ផ្ទះនេះជាកន្លែងប្រមូលផ្តុំផលិតផលលួចលាក់នាំចូលពីក្រៅប្រទេស និងលក់ចែកចាយទៅឱ្យអតិថិជន ។ปอท.ทลายโกดังสินค้าเซ็กซ์ทอยขายโซเชี่ยล | Police News Varieties

កម្លាំងប៉ូលិសបានឆែកឆេរឃើញផលិតផលដាស់អារម្មណ៍ និងឧបករណ៍ផ្លូ.វភេ.ទប្រមាណជិត២ម៉ឺនមុខ ស្មើនឹងទឹកប្រាក់១០លានបាត ។ ចំណែកម្ចាស់ផ្ទះលក់ផលិតផលខុសច្បាប់នេះ គឺជាស្ត្រីជនជាតិថៃ អាយុ២៤ឆ្នាំ និងស្វាមីជនជាតិចិន អាយុ២៨ឆ្នាំ ។

លោកវរសេនីយ៍ឯក Patthaphawit Wongphinij ធ្វើការផ្នែកបង្ក្រាបបទល្មើសខាងផ្លូ.វភេទតាមបច្ចេកវិទ្យាលើកឡើងថា បន្ទាប់ពីលោកបានត្រួតពិនិត្យការលក់ផលិតផលតាមអនឡាញឃើញថា ពួកគេបានផ្សព្វផ្សាយថា វាជាផលិតផលផ្នែកម៉ាស្សា ប៉ុន្តែផលិតផលជាក់ស្តែង គឺជាថ្នាំសម្រើ.ប និងឧបករ.ណ៍ផ្លូ.វភេ.ទ ដែលលួចនាំចូលពីចិន ។ตำรวจสอบสวนกลาง บุกทลายโกดังเซ็กซ์ทอย นำเข้าประเทศจีน 18,500 ชิ้น มูลค่ากว่า 500,000 บาท พบ 3 ปี ทำรายได้ 10 ล้านบาท – CM108 เชียงใหม่108 จังหวัดเชียงใหม่ chiangmai Thailand

លោក វរសេនីយ៍ឯក Patthaphawit Wongphinij បន្តថា ចំណែកជនល្មើ.សបានលាក់អត្តសញ្ញាណរបស់ខ្លួន ដោយប្រើប្រាស់ឈ្មោះអ្នកដទៃដើម្បីសុំចុះឈ្មោះបើកហាងលក់ផលិតផល ។ បន្ទាប់ពីប៉ូលិសបានស៊ើបអង្កេតរួចឃើញថា ផ្ទះមួយកន្លែងនេះជាទីកន្លែងលាក់ទុកផលិតផលខុសច្បាប់ ។ ដូច្នេះ ប៉ូលិសក៏បានស្នើឱ្យតុលាការចេញដីកាឆែកឆេរ និងចាប់ខ្លួនតែម្តងដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ចុងក្រោយ ជនល្មើ.សបានទទួលស្គាល់ថា ពួកគេបាននាំចូលផលិតផលទាំងនេះពីប្រទេសចិន និងលួចដាក់លក់នៅប្រទេសថៃ អស់រយៈពេលជាង៣ឆ្នាំហើយ ។ ក្នុង១ខែៗ ពួកគេអាចលក់ផលិតផលទាំងនេះបានចំនួន២.០០០ប្រភេទ និងទទួលបានប្រាក់ចំណូលរាប់លានបាត ៕ ប្រភព ៖ Mono News

ប្រទេសបែលហ្ស៊ិកគ្រោងសាងសង់កោះថាមពលសិប្បនិម្មិតដំបូងគេរបស់ពិភពលោក

0

បរទេស៖ យោងតាមប្រតិបត្តិករបញ្ជូនរបស់បែលហ្ស៊ិក បានប្រកាសនៅថ្ងៃទី ៥ ខែតុលាថាខ្លួនបានទទួលអាជ្ញាប័ណ្ណដើម្បីសាងសង់កោះថាមពលសិប្បនិម្មិត Princess Elisabeth ដែលមានសមត្ថភាព ៣.៥ GW ។The world's first artificial energy island just got the go-ahead | Electrekកោះ Princess Elisabeth រួមបញ្ចូលមជ្ឈមណ្ឌលថាមពលចម្ងាយ ៤៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ដោយភ្ជាប់ប្រព័ន្ធអគ្គិសនីដីគោកទៅកាន់កសិដ្ឋានខ្យល់ថ្មី ក៏ដូចជាបណ្តាញតភ្ជាប់ពីចក្រភពអង់គ្លេស និងដាណឺម៉ាក ទៅកាន់បណ្តាញអគ្គិសនីបែលហ្ស៊ិក។ កោះនេះនឹងរួមបញ្ចូលគ្នាទាំងថាមពល DC និង AC ដូច្នេះការសាងសង់លើគម្រោងនេះនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៤ ហើយនឹងបញ្ចប់ក្នុងរយៈពេលប្រហែល ២ ឆ្នាំ។Elia planning 'world's first' artificial energy island | Offshore

លោកស្រី Tinne Van der Straeten រដ្ឋមន្ត្រីក្រសួងថាមពលបែលហ្ស៊ិកបាននិយាយថា បែលហ្ស៊ិកគឺជាប្រទេសនាំមុខគេខាងថាមពលខ្យល់នៅឆ្នេរសមុទ្រ។ បែលហ្ស៊ិកក៏កំពុងជំរុញការផ្លាស់ប្តូរថាមពលដោយការបង្កើនសមត្ថភាពថាមពលខ្យល់ក្នុងសមុទ្រខាងជើងចំនួនបួនដង ដោយកសាងកោះថាមពល និងបណ្តាញតភ្ជាប់ជាមួយប្រទេសជុំវិញ។ លោកស្រី បានបន្តទៀតថា កោះថាមពលថ្មីនេះនឹងក្លាយជាមជ្ឈមណ្ឌលថាមពលខ្យល់នៅឯនាយសមុទ្រ ដោយផ្តល់ថាមពលថោក និងនិរន្តរភាពដល់គ្រួសារ រួមទាំងក្រុមហ៊ុនក្នុងប្រទេសបែលហ្ស៊ិក ដោយប្រែក្លាយសមុទ្រខាងជើងទៅជារោងចក្រថាមពលបៃតង។Denmark to become world's first country to build two energy islands,  including a man-made island in North Sea - De51gn

បច្ចុប្បន្ន ប្រតិបត្តិកររបស់បែលហ្សិក បានបញ្ចប់ការរចនា ដោយរួមបញ្ចូលវិធានការការពារសត្វព្រៃនៅក្នុងសមុទ្រ និងនៅលើកោះ។ ការរចនានេះត្រូវបានបង្កើតឡើងដោយមានការណែនាំពីអ្នកជំនាញដើម្បីពិចារណាថាតើធាតុណាដែលត្រូវផ្លាស់ប្តូរ ឬបន្ថែមដើម្បីបង្កើនជីវចម្រុះនៅលើ និងជុំវិញកោះ។Denmark embraces 'energy islands' to cut reliance on Russian fossil fuels |  Euronewsបេតុងសរុបចំនួន ២៣ បន្ទប់ បណ្តោយ ៦០ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ និង កម្ពស់ ៣០ ម៉ែត្រ នឹងត្រូវអូសទៅកាន់ទីតាំងឈូងសមុទ្រ ហើយដំឡើងនៅនឹងកន្លែងក្នុងកំឡុងឆ្នាំ ២០២៤ និង ២០២៥។ នៅពេលដែលបានដំឡើងរួច កោះនេះនឹងត្រូវបានចាក់បំពេញឡើងវិញតាមរយៈកម្រិតខ្សាច់ និងការរៀបចំ សម្រាប់ការដំឡើងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី។ យោងតាមលោក Van Quickenborne ទួរប៊ីនខ្យល់ដំបូងនៅលើកោះនេះនឹងត្រូវបានចែកចាយនៅឆ្នាំ ២០២៨៕
ប្រភព៖cfef.com