កសិករថៃសម្លឹងឃើញឱកាសប្រមូលចំណូលពីដំណាំក្រូចសើច
ប្រទេសថៃ ៖ ពលរដ្ឋរស់នៅខេត្តនគររាជសីម៉ា ប្រទេសថៃ បានសម្លឹងឃើញឱកាសសម្រាប់ដំណាំក្រូចសើច ដែលមានតម្រូវការខ្ពស់នៅលើទីផ្សារទាំងការនាំចេញ និងការកែច្នៃ ។ ហេតុនេះ កសិករក៏បានសម្រេចចិត្តចំណាយដើមទុនដាំដើមក្រូចសើចចំនួន៧ពាន់ដើម និងប្រើប្រាស់ប្រព័ន្ធកសិកម្មឆ្លាតវៃសម្រាប់ថែទាំដំណាំ ។
លោក សុឆាតិ លុងសាំរ៉ូង មានមុខរបរជាអ្នកម៉ៅការសំណង់ ហើយលោកក៏បានសម្រេចចិត្តដាំដើមក្រូចសើចធ្វើជាមុខរបរទី២ បន្ថែមទៀតដើម្បីយកស្លឹកលក់ ដោយការប្រើប្រាស់ប្រព័ន្ធកសិកម្មឆ្លាតវៃជួយថែទាំដំណាំ ។ លោកបានដាំដើមក្រូចសើចចំនួន៧ពាន់ដើមនៅលើផ្ទៃដី០.៣២ហិកតា នៅស្រុកតាខុប ស្រុកប៉ាថុងឆ័យ ខេត្តនគររាជសីម៉ា ហើយលោកប្រាប់ថា លោកបានដំឡើងឧបករណ៍គ្រប់គ្រងការស្រោចទឹកដើមក្រូចសើចដែលទើបដាំថ្មី ហើយការដាំដុះ ត្រូវមានគម្លាតគ្នាពីដើមមួយទៅដើមមួយទៀត ចំនួន៥០សង់ទីម៉ែត្រ ។
លោក សុឆាតិ សង្ឃឹមថា ក្រោយពីបានដាំដុះដំណាំក្រូចសើចរយៈពេល៨ខែ លោកនឹងអាចកាត់ស្លឹករបស់វាលក់បាន ។ លើសពីនេះ អ្នកលក់ពូជដើមក្រូចសើច បានសុំទិញទិន្នផលផលិតទាំងអស់ ហើយលោកជឿថា គ្មានបញ្ហារឿងទីផ្សារទេ ។ លោកថា ៖ «ស្លឹកក្រូចសើចមានតម្លៃថ្លៃគួរសម នៅតាមផ្សារនីមួយៗឃើញថា ស្លឹកក្រូចសើចមានតម្លៃ៥០បាតក្នុង១គីឡូក្រាម ហើយខ្ញុំត្រូវកាត់ស្លឹកនៅជាប់នឹងមែករបស់វាដើម្បីលក់បានថ្លៃ ។ ខ្ញុំបានថែទាំតាំងពីចាប់ផ្តើមដាំ រហូតដល់វាមានអាយុ៨ខែ ទើបកាត់ស្លឹកលក់» ។
លោកបានតាំងចិត្តថា នឹងដាំដើមក្រូចសើចឱ្យបាន១ម៉ឺនដើម ព្រោះលោកសម្លឹងឃើញឱកាសថា ក្រូចសើចអាចនាំចេញ ឬកែច្នៃបាន ហើយបើលោកអាចថែទាំដើមវាបានល្អ គឺលោកអាចកាត់ត្រួយរបស់វាលក់បានមិនក្រោម១០ឆ្នាំទេ ។ ចំណែកការថែទាំដំណាំនេះ លោក សុឆាតិ ប្រាប់ថា តាមធម្មជាតិ ក្រូចសើច ជាដំណាំធុននឹងជំងឺ និងមានសត្វល្អិតយាយីតិចតួច បើធៀបនឹងដំណាំផ្សេងទៀត ។ ទោះយ៉ាងណា ត្រូវប្រយ័ត្នជំងឺផ្សិត និងដង្កូវស៊ីស្លឹក ជាពិសេស ក្នុងអំឡុងពេលដាំដំបូង ដែលដើមរបស់វាមិនទាន់រឹងមាំល្អ គឺត្រូវថែទាំជាពិសេស ៕
ប្រភព ៖ Thai PBS


• ខ្លោងទ្វារខាងកើតមួយផ្សេងទៀត ស្ថិតនៅចំផ្លូវខាងមុខប្រាសាទបាយ័នមានមុខងារសម្រាប់ដង្ហែរសាកសពរបស់អ្នកដែលរស់នៅខាងក្នុងបរិវេណអង្គរធំ ដើម្បីយកទៅបូជា ឬចោលទៅក្នុងទឹកស្ទឹងនៅបរិវេណផ្នែកខាងក្រៅនៃទីក្រុង។ ខ្លោងទ្វារនោះត្រូវបានគេដាក់ឈ្មោះថា ខ្លោងទ្វារខ្មោច
• ខ្លោងទ្វារខាងត្បូងត្រូវបានប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទាំងវណ្ណៈក្សត្រ ទាំងវណ្ណៈនម៉ឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្រ្តសាមញ្ញ ដែលអាចចេញចូលបានគ្រប់ពេលវេលាតាំងពីព្រលឹម(ថ្ងៃរះ) ទល់ព្រលប់(ថ្ងៃលិច) ក្នុងគោលបំណងកិច្ចការរដ្ឋបាល សាសនា និងរកស៊ីជួញដូរ ដូច្នេះវាជាខ្លោងទ្វារដែលមមាញឹកជាងគេ។ បច្ចុប្បន្នខ្លោងទ្វារនេះត្រូវបានគេហៅថា ខ្លោងទ្វារទន្លេអ៊ុំ
• ខ្លោងទ្វារខាងលិចត្រូវបានគេប្រើប្រាស់សម្រាប់ប្រហារជីវិត។ នៅពេលមានជនណាម្នាក់បានព្រឹត្តនូវបទល្មើសធ្ងន់ធ្ងរ មិនអាចលើកលែងទោសបាន ជននោះត្រូវបានគេនាំយកទៅប្រហារជីវិតនៅខាងក្រៅបរិវេណនៃខ្លោងទ្វារដោយជីករណ្តៅកប់និងយកដីឬថ្មកប់កគ្របពីលើ(ឯកសារ ជីវ តាក្វាន់) បច្ចុប្បន្នខ្លោងទ្វារនេះត្រូវបានខ្លោងទ្វារតាកែវ










ប្រភព ៖ TNN World





ម៉្យាងវិញទៀត ក៏ដើម្បីទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ ដោយសារតែ ក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត។



ការរញ្ជួយដីជារឿយៗកើតឡើងដោយសារកម្លាំងធ្វើឱ្យផ្លាកតិចតូនិចមានចលនាដូចជា រុញ ទាញ និងកកិតគ្នា ដែលបណ្តាលឱ្យផ្លាកខូចទ្រង់ទ្រាយក្នុងការទប់ទល់និងកម្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារមានបំណងចង់ខួងយកគំរូបន្ថែមទៀតសម្រាប់ការសិក្សា ដើម្បីកាត់បន្ថយការរញ្ជួយដី៕









ព្រលានយន្តហោះនេះ មានទីតាំងនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយលាតសន្ធឹងលើផ្ទៃដីសរុប ២៦០០ ហិកតា ដែលមានចម្ងាយប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។
ប្រសិនបើមិនមានការប្រែប្រួលនោះទេ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងដាក់ឱ្យសាកល្បងហោះហើរជាលើកដំបូងនៅឆ្នាំ២០២៤ ខាងមុខនេះ៕



