នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុង ខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ច្បាស់ៗ ទាក់ទងនឹងមតិមួយចំនួនដែលថា កម្ពុជាបានកែប្រែច្បាប់ ដោយឱ្យជនបរទេសអាចមានសិទ្ធធ្វើជាម្ចាស់អចលនាទ្រព្យ។
ជុំវិញករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖”គ្មានការកែច្បាប់ ឱ្យជនបរទេស អាចទិញអចលនទ្រព្យ ធ្វើជាកម្មសិទ្ធិនោះទេ តែការធ្វើបែបនេះក៏ព្រោះតែ៖
១. ការអនុញ្ញាតឱ្យជនបរទេសជួលផ្ទះរយៈពេលយូរ មិនមែនជាការលក់ផ្ទះ លក់ដី ឱ្យជនបរទេសនោះទេ
២. ការជួលឱ្យជនបរទេសរយៈពេលយូរ (១៥ឆ្នាំ ទៅ ៥០ឆ្នាំ) គឺដើម្បីប្រយោជន៍សេដ្ឋកិច្ច
៣. ជនបរទេសដាច់ខាតមិនអាចក្លាយជាកម្មសិទ្ធិករលើដីធ្លីខ្មែរបានឡើយ










