មូលហេតុនេះហើយបានជា ហ្សេដេស គោរពស្រលាញ់ វណ្ណដា ខ្លាំង
ទឹកចិត្តរបស់ វណ្ណដា ជួយជាសំលៀកបំពាក់ដល់បេក្ខជនម្នាក់ក្នុងការប្រកួតចម្រៀងរ៉េបបានធ្វើឱ្យទស្សនិកជនមានការស្ងប់ស្ងែងយ៉ាងខ្លាំង។ រឿងរ៉ាវមួយនេះបានជំរុញឱ្យ ហ្សេដេស បញ្ជាក់ថានោះហើយជាមូលហេតុដែលលោកគោរពស្រលាញ់ វណ្ណដា ខណៈពេលអ្នកទាំងពីរសហការគ្នា វណ្ណដា ក៏មានបំណងជួយលើការផលិត MV ទៀតប្រសិនជាលោកចង់។

កាលពីពេលថ្មីៗនេះ បេក្ខជនម្នាក់មកពីខេត្តព្រៃវែងធ្វើការនៅរោងចក្របានបង្ហាញពីទស្សនិកជនពីភាពខ្វះខាតរបស់ខ្លួនពុំមានសំលៀកបំពាក់ឡូយឆាយសម្រាប់ការប្រកួតនោះទេ។ នេះបានជំរុញឱ្យ វណ្ណដា សម្រេចចិត្តផ្តល់ជាសំលៀកបំពាក់សម្រាប់បេក្ខជនរូបនោះក្នុងមួយការប្រកួត។ ទឹកចិត្តមួយនេះបានធ្វើឱ្យទស្សនិកជនសរសើរទៅកាន់ វណ្ណដា ផងដែរដែលជួយដល់បេក្ខជនរូបនោះ។
ការជួយរបស់ វណ្ណដា ក៏បានជំរុញឱ្យតារារ៉េប ហ្សេដេស បានបង្ហាញពីដែរថានេះជាហេតុផលដែលរូបគេគោរព វណ្ណដា ខ្លាំង។ ជាមួយគ្នានេះម្ចាស់បទ «ក្រឡុក» បានរម្លឹកពីការសហការលើកដំបូងជាមួយនឹង វណ្ណដា ថា « បទ SIDEQUEST ដែលខ្ញុំ ft ជាមួយគាត់ គាត់សួរខ្ញុំថា ចង់ថត MV អត់??? បើចង់ថត គាត់ជួយខ្ញុំទៀត តែខ្ញុំមិនចង់រំខានដល់គាត់ គាត់ជាអាយដល ជាបងប្រុសដ៏ល្អម្នាក់»។
គេចាំបានថា តារាចម្រៀង Kwan ធ្លាប់លើកឡើងពី វណ្ណដា នៅក្នុងកម្មវិធីផតខាសរបស់លោករៀនថតដោយនិយាយថា MV បទ «មេឃបើកថ្ងៃ» វណ្ណដា បានជួយជាថវិកាក្នុងការផលិត៕



.jpg)






.jpg)
.jpg)
.jpg)


.jpg)
.jpg)
.jpg)







.jpg)

.jpg)
.jpg)

.jpg)










.jpg)





