ប្រទេសថៃ ៖ បាក់ដងសន្ទួចនៅកណ្តាលទីក្រុងបាងកក ប្រទេសថៃ សង្ស័យតែបាបកម្មតាមស្នងម្ចាស់កម្មពារដែលបានបំផ្លា.ញប្រាសាទព្រះវិហារខ្មែរហើយ បានជាប្រទេសថៃទទួលគ្រោះផ្ទួនៗ មានទាំងទឹកជំនន់ មានទាំងភ្លើងឆេះ មានទាំងខ្យល់ពុល មិនដែលខាននោះ ។
គ្រោះថ្នា.ក់ទៀតហើយនៅប្រទេសថៃ! ដងស្ទួចដ៏ធំមួយនៅការដ្ឋានសំណង់ក្បែរហាងលក់ទំនិញ Terminal 21 តាមបណ្តោយផ្លូវសុខុមវីត ទីក្រុងបាងកក បានបាក់សង្កត់លើកម្មករមីយ៉ាន់ម៉ាបណ្តាលឱ្យរងរបួសធ្ងន់២នាក់ ។ ហេតុការណ៍នេះបង្កការភ័យស្លន់ស្លោយ៉ាងខ្លាំងចំពោះអ្នកឃើញហេតុការណ៍ ពីព្រោះប្រទេសថៃទើបតែបាក់ដងស្ទួចជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះបណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសជាច្រើននាក់ ។
.jpg)
សារព័ត៌មាន Khaosod រាយការណ៍ថា កាលពីវេលាម៉ោង១០និង២៧នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដងស្ទួច (Tower Crane) នៅការដ្ឋានសំណង់ក្បែរហាងលក់ទំនិញ Terminal 21 ផ្លូវសុខុមវីត តំបន់អាសូក ទីក្រុងបាងកក បានបាក់សង្កត់លើកម្មករមីយ៉ាន់ម៉ាដែលកំពុងធ្វើការនៅខាងក្រោម បណ្តាលឱ្យកម្មករ២នាក់រងរបួសធ្ងន់ (ក្នុងនោះមានស្រីម្នាក់ ប្រុសម្នាក់) ។ បន្ទាប់មក សមត្ថកិច្ច និងភ្នាក់ងារសង្គ្រោះ បានត្រួតពិនិត្យនៅកន្លែងកើតហេតុ និងបញ្ជូនកម្មកររងរបួសធ្ងន់ទាំង២នាក់ទៅមន្ទីរពេទ្យ ។
បើតាមភ្នាក់ងារសង្គ្រោះ បន្ទាប់ពីដងស្ទួចបាក់សង្កត់លើ កម្មករប្រុសបានសន្លប់នៅនឹងកន្លែង ភ្នាក់ងារសង្គ្រោះក៏បានធ្វើចលនាបេះដូងរហូតដឹងខ្លួនឡើងវិញ និងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យសង្គ្រោះជាបន្ទាន់ ។
ចំណែកមូលហេតុបណ្តាលឱ្យបាក់ដងស្ទួច មិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមូលហេតុពិតប្រាកដ និងត្រួតពិនិត្យពីសុវត្ថិភាពក្នុងការដ្ឋានសំណង់ដើម្បីបង្ការកុំឱ្យគ្រោះថ្នាក់កើតឡើងម្តងទៀត ។

គ្រោះថ្នាក់បានកើតឡើងផ្ទួនៗគ្នាបែបនេះធ្វើឱ្យពលរដ្ឋថៃញញឺតលែងចង់ធ្វើដំណើរឆ្លងកាត់តាមម្តុំនោះ និងថា ការបាក់ដងស្ទួចហាក់មានអ្នកណាម្នាក់ធ្វើឱ្យបាក់អីចឹង ឬមួយត្រូវបណ្តាសា និងសំណូមពរឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាលចាត់វិធានការលើក្រុមហ៊ុនសំណង់ជាបន្ទាន់ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមករា ដងស្ទួច (Crane) ដ៏ធំមួយរបស់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន បានបាក់សង្កត់លើក្បួនរថភ្លើង១ខ្សែនៅខេត្តណាខនរ៉ាជសីម៉ា ដែលកំពុងធ្វើដំណើរពីទីក្រុងបាងកក ទៅខេត្តឧប៊ុនរ៉ាជថានី បណ្តាលឱ្យមនុស្សស្លាប់រហូតដល់ជាង៣០នាក់ និងរបួសជាច្រើននាក់ ។ រំលង១ថ្ងៃ គឺនៅថ្ងៃទី១៥ ខែមករា ដងស្ទួច១ទៀតក្នុងការដ្ឋានសំណង់នៅផ្លូវព្រះរ៉ាម២ ខេត្តសមុទ្រសាខន បានបាក់រលំសង្កត់លើស្ពានអាកាសបណ្តាលឱ្យអ្នកដំណើរស្លា.ប់ ចំនួន២នាក់ និងរងរបួសជាច្រើននាក់ ដែលហេតុការណ៍ទាំង២លើកនេះត្រូវបានពលរដ្ឋថៃចាត់ទុកមិនគួរកើតឡើង ៕










