ជាតិសាសន៍នេះមិនដែលបោះបង់មហិច្ចតារបស់ពួកគេក្នុងការទន្រ្ទានយកទឹកដីខ្មែរឡើយ! នៅចុងបញ្ចប់ប្រជាជនថៃនៅតែជ្រើសរើស អានុទីន ឲ្យបន្តដឹកនាំប្រទេសដដែលបើទោះជាកន្លងមកពួកគេធ្លាប់រិះគ.ន់នាយករដ្ឋមន្រ្តីរូបនេះយ៉ាងណាក៏ដោយ។ នេះសបញ្ជាក់ឲ្យឃើញថា ប្រជាជនថៃភាគច្រើននៅតែគាំទ្រទង្វើឈ្លានពាន រំលោ.ភយកទឹកដីកម្ពុជាតាមរយៈការគាំទ្រគោលនយោបាយគណបក្សភូមិចៃថៃរបស់អានុទីន។

លទ្ធផលនៃការបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មីរបស់ប្រទេសថៃដែលចេញផ្សាយនៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញថា គណបក្សភូមិចៃថៃ ដឹកនាំដោយលោក អានុទីន ឆានវីរ៉ាគុល បានបង្កើតរបត់ថ្មីក្នុងនយោបាយថៃ តាមរយៈការនាំមុខដាច់ក្នុងការរាប់សន្លឹកឆ្នោតជាង ៨៧% ដែលជំរុញឱ្យមេដឹកនាំគណបក្សរូបនេះប្រកាសជ័យជម្នះជាផ្លូវការ និងត្រៀមរៀបចំរដ្ឋាភិបាលថ្មី។
យោងតាមការផ្សាយរបស់កាសែត The Strait Time របស់សិង្ហបុរីបានអះអាងថា មានកត្តាធំៗ៣យ៉ាងដែលជួយឲ្យលោក អានុទីន ឈ្នះឆ្នោត ក្នុងនោះរួមមានទាំងជម្លោះព្រំដែនជាមួយកម្ពុជាផងដែរ។ តាមការលើកឡើងរបស់កាសែតអន្តរជាតិដដែលនេះ អ្វីដែលផ្ដល់ប្រៀបឈ្នះដល់លោក អានុទីន និង គណបក្សភូមិចៃថៃ អាចមកពីកត្តាចំនួនបីគឺ៖ ជំហរដ៏រឹងមាំរបស់លោកចំពោះប្រទេសកម្ពុជា ការបញ្ចូលអ្នកបច្ចេកទេស និងសមត្ថភាពអភិបាលកិច្ច។
.jpg)
ជាមួយគ្នានោះ បើតាមអ្នកវិភាគ និងអ្នកជំនាញផ្នែកនយោបាយរបស់ថៃផ្ទាល់ក៏បានមើលឃើញដែរថា យជម្នះរបស់គណបក្សភូមិចៃថៃ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ។ គណបក្សនេះបាននិងកំពុងប្រើប្រាស់ «សន្លឹកបៀជាតិនិយម» ដែលមិនមែនត្រឹមតែលើបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងពាក់ព័ន្ធនឹងមនោគមវិជ្ជា «ភាពជាថៃ» ផងដែរ។
ក្នុងន័យនេះ តាមរយៈលទ្ធផលដែលទទួលបាននៅពេលនេះហើយ គឺជាការសបញ្ជាក់យ៉ាងច្បាស់ថាទោះជារដ្ឋាភិបាលនិងប្រជាជនគេមានការមិនចុះសម្រុងនឹងគ្នាយ៉ាងណា ឬមានការរិះគ.ន់ខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែនៅចុងបញ្ចប់ពួកគេនៅតែត្រូវរូវគ្នាដើម្បីធ្វើទុក្ខបុ.កម្នេកម្ពុជាដដែល។
ជ័យជម្នះរបស់ អានុទីន មិនត្រឹមតែសបញ្ជាក់ពីការផ្លាស់ប្តូរទម្រង់អំណាចពីគណបក្សភឿថៃមកកាន់បក្សភូមិចៃថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញារបស់បក្សប្រឆាំងក្នុងការទទួលយកសំឡេងឆ្នោត ដើម្បីរក្សាស្ថិរភាពសង្គម ជាមួយនឹងគោលនយោបាយដុតបញ្ឆេះស្មារតី «ជាតិនិយម» ដោយយកបញ្ហាព្រំដែនមកធ្វើជាឧបករណ៍ទាក់ទាញសម្លេងឆ្នោត៕










