Home តារាជាតិ ណូលី បង្ហើបតួលេខថាមួយបទបាន២០០០ដុល្លារគឺជារឿងមិនពិត

ណូលី បង្ហើបតួលេខថាមួយបទបាន២០០០ដុល្លារគឺជារឿងមិនពិត

12
0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា តារាចម្រៀង ណូលី ធ្លាប់បានបង្ហើបប្រាប់មហាជនថាលោកឡើងច្រៀងមួយបទបានចំនួន២០០០ដុល្លារក្នុងថ្ងៃមង្គលកូនកំលោះកម្ពុជានិងកូនក្រមុំវៀតណាមដែលល្បីខ្លាំងនៅលើបណ្តាញសង្គម។ ទោះជាយ៉ាងណាតម្លៃខ្លួនដែលតារាចម្រៀងរូបនេះទទួលបានចំនួន២០០០ដុល្លារគឺជារឿងមិនពិតឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN2E8aq91F8E75qvsPAZU_jZm2mdjuBWYNv0AH7CxOp3ephJ5lnjf7dLiqM2F_BJfZWoaOo-U4Ju0e56dvowWPaGYKXz_3PHNuiQg45Eeit26AaeRzrYuGqnd0CpO2p80sAq-2wzTXp68LqLYLiOC16p5mBkmpHBU6xs_UbNQKGxmSHYH62q2cfptvCMka/s2048/image_2026-01-30_14-54-06.png
«ភាសាបេះដូង» ពីសំនៀងរបស់តារាចម្រៀង ណូលី អំពីគូស្នេហ៍ឆ្លងប្រទេសរវាងកូនកំលោះ អាន ឡុងហួរ និងកូនក្រមុំជាវៀតណាម ង្វៀន ធីយៀន បានទាញការចាប់អារម្មណ៍យ៉ាងច្រើនប៉ុន្តែក៏រងនូវភាពចម្រូងចម្រាសដូចគ្នា។ ការជជែកវែកញែកនេះបានចាប់ផ្តើមនៅពេលដែល តារាចម្រៀង ណូលី បានបង្ហើបពីតម្លៃខ្លួនបាននូវទឹកប្រាក់ចំនួន២០០០ដុល្លារក្នុងមួយបទ ហើយត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់សំឡេងរបស់លោកថាសំឡេងដូចភេទទី៣សោះបាន២០០០ដុល្លារដែរ។ ការរិះគន់នេះទៀតសោតភរិយាតារាចម្រៀងរូបនេះក៏បានចេញមុខតបតជំនួសស្វាមីដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe9TBUcr1hWhuaAeniadJAnPS1a-EiitC6YsrEkB9f_3NEqAZQdjy0CeLgN1enQtcI4hYfP46L4Hc-ONhkxcCwj_1Lvk4BAtp1cfbGH3CAXO2Av-OvNhcty81CpfAA1WmOIW_OaMSA3FNZ1XnYaYe8X-Vq_2iWVWWaVsuIi-em5ell5T2PO8M3hL2MrCGy/s1776/image_2026-01-30_15-10-05.png
បន្ទាប់ពីរឿងនេះបានសាយភាយធ្វើឱ្យកូនកំលោះកើតទុក្ខមិនសុខចិត្តពីព្រោះតួលេខដែល ណូលី បង្ហាញជាសាធារណពុំត្រឹមត្រូវឡើយរហូតដល់តារាចម្រៀងរូបនេះបានចេញមកបញ្ជាក់សាជាថ្មីអំពីតម្លៃខ្លួនពុំមែនតួលេខ២០០០ដុល្លារនោះទេ ផ្ទុយមកវិញគឺលោកទទួលបានតម្លៃខ្លួនរហូតដល់ទៅជិត៤០០០ដុល្លារឯណោះ។ នេះបើតាមការបញ្ជាក់របស់ ណូលី នៅលើ Story Facebook។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicqBPRjA-Vzh5tUBQSYkVsB0gt9RVabsutc8zz5_Lmw65ZE6dMAn8BXJvizumZ6M03Y96loC53xqb0itmV1ajY6SWG9MisEo6YTo5jRmIEHAjMSVdXQ7RnQYRJJYhzGStvOjATXLG1gBgnoF-Aes-cGdjJeCYjJDErQZPmqCtnyZkybukF6gt7wkppD5yC/s724/image_2026-02-02_16-21-29.png
ដ្បិតតែសំឡេងរបស់លោករងការវែកញែកប៉ុន្តែ តារាចម្រៀង ណូលី ហាក់ត្រូវប៉ាន់ទីផ្សារបទចម្រៀងសម្រាប់គូស្នេហ៍យ៉ាងច្រើន។ កន្លងមកលោកធ្លាប់ផលិតបទចម្រៀងសម្រាប់អាពាហ៍ពិពាហ៍សម្រាប់ខ្លួននិងអ្នកដទៃបានជាច្រើនដូចជាបទ «ពន្លឺច័ន្ទថ្លា» «ចាំជាតិ» «មួយលានជាតិ» និងបទ «ស្រលាញ់អូនរយពាន់ម៉ឺនឆ្នាំ» ជាដើម៕