Home ព័ត៌មានអន្តរជាតិ ជប៉ុនគ្រោងសាងសង់ «ខ្សែក្រវាត់ព្រះចន្ទ» ដើម្បីទាញយកអគ្គិសនីមកប្រើលើភពផែនដីដោយគ្មានដែនកំណត់

ជប៉ុនគ្រោងសាងសង់ «ខ្សែក្រវាត់ព្រះចន្ទ» ដើម្បីទាញយកអគ្គិសនីមកប្រើលើភពផែនដីដោយគ្មានដែនកំណត់

16
0

សឹងមិនគួរឲ្យជឿ ប៉ុន្តែគឺជាការពិត! ប្រទេសជប៉ុនបានបង្ហាញពីគម្រោងអនាគតដ៏អស្ចារ្យមួយ នោះគឺការសាងសង់ខ្សែក្រវាត់សូឡាដ៏ធំមួយដែលព័ទ្ធជារង្វង់ជុំវិញភពព្រះច័ន្ទ ដោយមានគោលបំណងបង្កើតថាមពលស្អាតរួចបញ្ជូនយកមកប្រើប្រាស់លើភពផែនដីវិញដោយឥតដែនកំណត់។ នេះបើតាមការព័ត៌មានដែលចេញផ្សាយដោយគេហទំព័រ Fossbytes។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSb3RLraCp9ZUvCR4VuPI69Ttzn83e85CQiEsmSoNtzeEF6Pg3IUJOcgsb1-bp-4xY-r_QxhFqDbJupF9sp1WaEqtGYvCuHaHc23NfuZOetV8z-g88hlZwsqUBLGNLZHZvMRZELWSLhLGst3GK29N_Q8oXD-EJyec6CagmLbnZ7Or4Ut-7m-grQ_civg5V/s1280/photo_2026-02-09_11-22-29%20(2).jpg

គម្រោងនេះ ជារឿយៗត្រូវបានគេហៅថា “កងរង្វង់ព្រះចន្ទ ឬ Luna Ring” ដែលនឹងលាតសន្ធឹងប្រហែល 6,800 ម៉ាយឬប្រហែល 10,943.5 គីឡូម៉ែត្រនៅជុំវិញផ្ទៃព្រះច័ន្ទ។ គំនិតនៃការសាងសង់កងរង្វង់ព័ទ្ធជុំវិញព្រះចន្ទនេះត្រូវបានស្នើឡើងដោយក្រុមហ៊ុន Shimizu Corporation ដើម្បីបង្កើតអគ្គិសនី ហើយបំលែងទៅជាថាមពលមីក្រូវ៉េវ ឬឡាស៊ែរ និងបញ្ជូនចេញមកកាន់ស្ថានីយ៍ទទួលនៅលើផែនដីដោយប្រព័ន្ធឥតខ្សែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb9edOIhGNErPv9dY7sqN7_uXJQvVot_Fic1fjyeVgmn68fzGRQlV2KGV2U6cGwhJbHvu9dJVwD41SJWQrwpDsSmonzi72XJ9yLuCxg1YhoPWIV9dRdRV_zKLkrzWDmHnWVKDvorGLMucuMB7guezIqC6qq1L0tDDGJaLMXmVDf1eSfmbwIJ4eR36Me3jX/s940/photo_2026-02-09_11-22-29%20(3).jpg
វាមានលក្ខខណ្ឌខុសពីភពផែនដី, ភពព្រះច័ន្ទមិនមានបរិយាកាស ឬអាកាសធាតុទេ ដូច្នេះវាអនុញ្ញាតឱ្យបន្ទះបន្ទះសូឡាទាំងនេះទទួលបានពន្លឺព្រះអាទិត្យពេញលេញដោយមិនមានការរំខានក្នុងរយៈពេលយូរ។ អ្នកគាំទ្រគម្រោងនេះអះអាងថា ថាមពលព្រះអាទិត្យដែលចាំងផ្លាតពីឋានព្រះច័ន្ទ អាចផ្តល់ប្រភពថាមពលកកើតឡើងវិញដែលមានស្ថេរភាព និងមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីទាំងយប់ទាំងថ្ងៃ ផ្ទុយពីការស្រូបទាញថាមពលព្រះអាទិត្យរបស់ផ្ទាំងសូឡារនៅលើភពផែនដី ដែលអាចធ្វើបានតែនៅពេលថ្ងៃប៉ុណ្ណោះ។

លើសពីនេះ ជាមួយនឹងចលនាបង្វិលយឺតៗរបស់ព្រះច័ន្ទ បន្ទះសូឡាអាចប្រមូលផលថាមពលស្ទើរតែគ្រប់ពេលទាំងអស់ ដោយយកឈ្នះលើដែនកំណត់នៃពេលយប់ និងពពកបាំងថ្ងៃដែលលើផែនដីប្រឈមមុខ។ ក្រុមហ៊ុន Shimizu បាននិយាយថា ប្រព័ន្ធនេះអាចបង្កើតថាមពលរហូតដល់ 13,000 តេរ៉ាវ៉ាត់ ប្រសិនបើវាត្រូវបានអភិវឌ្ឍយ៉ាងពេញលេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV-bm32PhNDgoDxOaibMFfENiKIaEBhFiAC7KSF-ac1_wR1uhwVv68ZikB-czRqTtq1jaVRDftrWXMAnnQ_DT3yoM5K1k6Mwq9MkkV4beF_9MG2ipECILssz-lC-QlYwVPHgaRfFFwJUfm-mE7v9JNHEVAAq9HZBA6bnUXk0BuVNzO6IhkcQSkY20QcnYq/s1024/photo_2026-02-09_11-22-29%20(4).jpg

ទោះជាយ៉ាងណាក៏ដោយ សំណើនេះនៅតែជាទ្រឹស្តីខ្ពស់ ហើយប្រឈមមុខនឹងបញ្ហាប្រឈមធំៗជាច្រើន ដោយអ្នកជំនាញនិយាយថា គម្រោងនេះអាចចំណាយពេលច្រើនឆ្នាំទៀតដើម្បីសម្រេចបាន ប៉ុន្តែក៏គួរចាត់ទុកវាថាជានិមិត្តរូបនៃរបៀបដែលបច្ចេកវិទ្យាអវកាស អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាថាមពលរបស់ផែនដីនៅថ្ងៃណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimIYaZdp2XuV4KioEZ6omThJdfYKBe5SX-q39WPJEKRw9WUTQ-TtweIvZ-_kQD8vDtYp3XQpuU3-8bnwbK1q-_1dj0rWSFw-cMqjF-jUQ21FMe-_sOzekkn5Y3ZLo15S0WHR_UmT85xlkoHgduzbggK3FdkSETG6eODeRlBiUvfh6etf1JpMc5FKIwEP1G/s810/photo_2026-02-09_11-22-29.jpg
ក្រុមហ៊ុន Shimizu បានប៉ាន់ប្រមាណថាគម្រោងនេះអាចរួចរាល់សម្រាប់ការសាងសង់នៅប្រហែលឆ្នាំ ២០៣៥ បន្ទាប់ពីការបង្ហាញសាកល្បងរួចរាល់។ ប្រសិនបើទទួលបានជោគជ័យ «ខ្សែក្រវាត់សូឡា» ដែលព័ទ្ធជុំវិញព្រះច័ន្ទនេះ អាចសម្គាល់ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រមួយនៅក្នុងរបៀបដែលមនុស្សជាតិផលិតថាមពល ដោយប្រែក្លាយព្រះច័ន្ទទៅជាសសរស្តម្ភសំខាន់នៃប្រព័ន្ធថាមពលនាពេលអនាគតរបស់ផែនដី៕