Home Blog Page 1417

ក្រុមហ៊ុនអាកាសចរណ៍ Air Asia នឹងបើកប្រូម៉ូសិនសំបុត្រយន្តហោះដោយឥតគិតថ្លៃទាំងក្នុងនិងក្រៅប្រទេស

0

ប្រទេសថៃ៖ ដំណឹងល្អសម្រាប់ភ្ញៀវទេសចរណា ដែលមានគម្រោងធ្វើដំណើរទៅក្រៅប្រទេសជាមួយក្រុមហ៊ុន Air Asia បានធ្វើការប្រូម៉ូសិនសំបុត្រយន្តហោះម្តងទៀតដោយឥតគិតថ្លៃ ទាំងជើងហោះហើរក្នុងប្រទេស និងក្រៅប្រទេស ដោយមានកៅទំនេរជាង ៣០,០០០ កៅអី។ ដូច្នេះ ភ្ញៀវទេសចរអាចធ្វើការកក់ចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ នេះតទៅ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ១១:០០ យប់ នឹងធ្វើដំណើរចាប់ពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥។airasia rewards Review: A Comprehensive Lifestyle Program

ការប្រូម៉ូសិនមានកំណត់ ដោយប្រូម៉ូសិនពិសេសនេះមានសម្រាប់តែជើងហោះហើរដែលមានលេខកូដ FD ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់តម្លៃសំបុត្ររបស់ Air Asia មិនរាប់បញ្ចូលពន្ធព្រលានយន្តហោះឡើយ រីឯពន្ធប្រេងឥន្ធនៈ សេវាបន្ថែម និងថ្លៃសេវាផ្សេងៗទៀត តម្លៃប្រូម៉ូសិនចាប់ផ្តើមពី ០ បាត ក្នុងមួយផ្លូវ ដោយអ្នកអាចកក់បានតាមរយៈ airasia.com និង airasia superapp ប៉ុណ្ណោះយោងទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន។AirAsia to start Ahmedabad-Bangkok flight – Business Traveller

គួរបញ្ជាក់ដែរថា តម្លៃសំបុត្រមួយជើងចាប់ផ្តើមពី ០ បាតសម្រាប់តែជើងហោះហើរក្នុងស្រុកដូចជា បាំងកកទៅឈៀងម៉ៃ, បុរីរ៉ាំ, អ៊ូប៊ុន រាជថានី, ឧដុង្គថានី, នគរស៊ីធម្មរាត, ដាវ, ស៊ូរ៉ាត់ថានី, និងភូកេត។ ចំណែកឯជើងហោះហើរក្រៅប្រទេសវិញមានដូចជា ពីឈៀងម៉ៃ ទៅដាណាង និងហាណូយ, ក្វាងចូវ, ម៉ាកាវ, ឆុងឈីង, ក្រុង Shenzhen, ទីក្រុង Chengdu (Tianfu), សិង្ហបុរី, កូឡុំប៊ី, ទីក្រុងហូជីមិញ, Johor Bahru, វៀងច័ន្ទ, សៀមរាប, ភ្នំពេញ, និងយ៉ាំងហ្គោន។AF20200429_First flight resume -165.jpg

របៀបកក់ប្រាក់ប្រូម៉ូសិន ០ បាតពី Air Asia៖
-ការកក់សំបុត្រយន្តហោះ Air Asia ចាប់ផ្តើមពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ ព្រឹក ដល់ថ្ងៃទី ២៥ តុលា ២០២៣ វេលាម៉ោង ១១:០០ យប់។
-រយៈពេលធ្វើដំណើរចាប់ផ្តើមនៅថ្ងៃទី ៤ មីនា ២០២៤ ដល់ ១៩ មីនា ២០២៥។
-ការកក់សំបុត្រយន្តហោះ Air Asia តាមរយៈ airasia.com និង airasia Superapp តែប៉ុណ្ណោះ៕
ប្រភព៖sanook

វៀតណាមត្រៀមក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញលំដាប់ពិភពលោក

0

ប្រទេសវៀតណាម ៖ Cushman & Wakefield គឺជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកអចលនទ្រព្យពាណិជ្ជកម្មលំដាប់ពិភពលោក បានកត់សម្គាល់ថា វៀតណាមបានក្លាយជាប្រទេសគោលដៅរបស់បណ្តាក្រុមហ៊ុនជាច្រើនផ្នែកផលិត និង Logistics ដោយសារការរីកចម្រើនផ្នែក Ecommerce រួមផ្សំនឹងតម្រូវការកើនឡើងក្នុងវិស័យអចលនទ្រព្យ ដែលមានប្រព័ន្ធ Logistics នាំមុខគេនៅវៀតណាម ។

អ្នកជំនាញរបស់ក្រុមហ៊ុនលើកឡើងថា វៀតណាមជាទីតាំងយុទ្ធសាស្ត្រជាប់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសចិន ។ ដូច្នេះ វៀតណាមជាទីតាំងរបស់ការិយាល័យធំៗនៃក្រុមហ៊ុនឧស្សាហកម្ម, គីមី, ពាណិជ្ជកម្ម និងបច្ចេកវិទ្យាអេឡិចត្រូនិកជាច្រើន ។ ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកលំដាប់ពិភពលោកជាច្រើនបានជ្រើសរើសវៀតណាមធ្វើជាគោលដៅរបស់ពួកគេ ដូចជា ៖ Panasonic, LG Display, Canon, Foxconn, Samsung, Jinko Solar និងក្រុមហ៊ុនជាច្រើនទៀត ។Top 10 largest seaports in Vietnam

ក្រៅពីនេះ វៀតណាមមានប្រៀបផ្នែកប្រព័ន្ធគមនាគមន៍សម្បូរបែប ដោយសារប្រទេសនេះមានឆ្នេរសមុទ្រយ៉ាងវែងសម្រាប់ធ្វើជាទីតាំងរបស់កំពង់ផែធំៗជាច្រើនកន្លែង ។ លើសពីនេះ វៀតណាមមានផ្លូវរថភ្លើងចំនួន២ខ្សែតភ្ជាប់ជាមួយប្រទេសចិន រួមទាំងមានផ្លូវប្រវែងរាប់សែនគីឡូម៉ែត្រជាច្រើនខ្សែទៀត ។

ចំណុចគួរកត់សម្គាល់ គឺក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានការវិនិយោគក្នុងប្រព័ន្ធកំពង់ផែជាច្រើននៅវៀតណាម ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗស្របតាមស្តង់ដារអន្តរជាតិ ជាពិសេស កំពង់ផែទូរកុងតឺន័រនៅទីក្រុងហាយហ្វុង និងទីក្រុងហូជីមិញ ។ កំពង់ផែទាំងពីរកន្លែងនេះស្ថិតក្នុងចំណោមកំពង់ផែដ៏ធំបំផុតនៅលើពិភពលោក ចំនួន៥០ ។

លក្ខខណ្ឌគួរឱ្យទាក់ទាញទាំងនេះបានធ្វើឱ្យវៀតណាមមានសក្តានុពលគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងជាមួយមជ្ឈមណ្ឌល Logistics លំដាប់ពិភពលោកផ្សេងៗ ដូចជា ៖ ទីក្រុងឌូបៃរបស់សហព័ន្ធអារ៉ាប់រួម, ហុងកុង ឬសូម្បីតែសិង្ហបុរី និងទីក្រុងសៀងហៃរបស់ចិន ។ ហេតុនេះ វៀតណាមមិនត្រឹមតែត្រូវការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញលំដាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមក៏ជាតំបន់តភ្ជាប់ដ៏សំខាន់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មលំដាប់ពិភពលោកផងដែរ ៕Vietnam's Shipping Industry: Proposed Upgrade to Container Fleet ប្រភព ៖ AEC connect

ភាសា ដែលមានមនុស្សប្រើប្រាស់ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន

0

នៅក្នុងបណ្តាអស់ក្នុងតំបន់អាស៊ាន មានភាសាចម្រុះគ្នា ជាង២០ភាសា ដែលក្នុងនោះមិនរាប់បញ្ចូលភាសារបស់ជនជាតិភាគតិច នៃបណ្តាប្រទេសនីមួយៗនោះទេ។

នៅក្នុងភាសាជាង២០ភាសានោះ ភាសាម៉ាឡេ ជាភាសាដែលប្រជាជននៅតំបន់អាស៊ាននិយមនិយាយច្រើនជាងគេបំផុត។10 Tips To Speak Malay Quickly. Have you been learning Malay since… | by  Ling Learn Languages | Mediumភាសាម៉ាឡេនេះ មានពីរបែប គឺមួយ បាហាសាម៉ាឡាយូ (Bahasa Malayu) និងមួយទៀត បាហាសាឥណ្ឌូណេសុី (Bahasa Indonesia) ដែលឃើញមានប្រើប្រាស់នៅប្រទេសម៉ាឡេសុី ឥណ្ឌូណេស៉ី សិង្ហបុរី និងភាគខាងត្បូងនៃប្រទេសថៃដែលជាប់ជាមួយប្រទេសម៉ាឡេសុី។

ខាងក្រោមនេះជាភាសាផ្លូវការទាំងអស់នៃបណ្តាប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ាន ប្រើប្រាស់៖

• កម្ពុជា=ខ្មែរ
• ថៃ = ថៃ
• វៀតណាម =វៀតណាម
• ហ្វលីពីន = ហ្វីលីពីនណូ និងអង់គ្លេស
• ម៉ាឡេសុី = ម៉ាឡេ
• សិង្ហបុរី = ម៉ាឡេ
• ប្រុយណេ = ម៉ាឡេ និងអង់គ្លេស
• ឥណ្ឌូណេសុី = បាហាសា
• ភូមា ឬមីយ៉ាន់ម៉ា = ភាសាភូម
• ទីម័រខាងកើត = ព័រទុយហ្គាល់ និងតេធូម

ប្រភព៖ holidify

 

ខ្សែភាពយន្តឯកសារប្រគំតន្ត្រីរបស់ Taylor Swift រកចំណូលបានច្រើនមិនធម្មតា

0

តារាចម្រៀងប៉ុប Taylor Swift បានគ្រប់គ្រងលើប្រអប់សំបុត្រភាពយន្តកាលពីចុងសប្តាហ៍ ខណៈដែលខ្សែភាពយន្តប្រគំតន្ត្រីរបស់តារាចម្រៀងរូបនេះរកចំណូលបានប្រមាណ ១២៦លានដុល្លារទៅ ១៣០ លានដុល្លារជុំវិញពិភពលោក។Taylor Swift Eras Tour Concert Movie Theater Audiences Dance and Sing – The  Hollywood Reporter

ភាពយន្តឯកសារ Taylor Swift: The Eras Tourបានទាញអារម្មណ៍ទស្សនិកទៅទស្សនាយ៉ាងច្រើនដែលបានចាក់បញ្ចាំងតាមរោងកុន ជាមួយបទ Shake It Off, Anti-Hero និងបទផ្សេងទៀតពីអាជីព ១៧ ឆ្នាំរបស់តារាចម្រៀងរូបនេះមកបង្ហាញរហូតជំរុញឱ្យភាពយន្តហូលីវូដខខ្លះសម្រេចចិត្តពន្យារពេលចេញផ្សាយជាដើម។Taylor Swift: The Eras Tour Has Biggest Ever Concert Film Opening Weekend |  Pitchfork

អ្នកចែកចាយ AMC Theaters បាននិយាយថាការលក់សំបុត្រភាពយន្តឯកសាររបស់ Taylor Swift នៅសហរដ្ឋអាម៉េរិក និងកាណាដា ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៩៥ លានដុល្លារទៅ ៩៧ លានដុល្លារនៅចុងថ្ងៃអាទិត្យ ទី១៥ ខែតុលា។ លើសពីនេះទឹកប្រាក់ចំនួន ៣៣ លានដុល្លាររកបាននៅក្នុងទីផ្សារអន្តរជាតិ យោងតាមការប៉ាន់ប្រមាណភាពយន្តនេះអាចរកចំណូលសរុបពី ១២៦ លានដុល្លារទៅ ១៣០ លានដុល្លារ។Taylor Swift Eras Tour movie breaks presales records at AMC Theatres | CNN  Business

ជាមួយគ្នានេះភាពយន្តឯកសារការប្រគំតន្រ្តីនេះគ្រោងនឹងចាក់បញ្ចាំងនៅតាមរោងកុនក្នុងប្រទេសជាច្រើនទៀត រួមមានប្រទេសប្រេស៊ីល កូរ៉េខាងត្បូង សិង្ហបុរី និងម៉ាឡេស៊ី ក្នុងខែវិច្ឆិកា។ បើតាមសមាគមជាតិនៃម្ចាស់រោងមហោស្រពបាននិយាយថា ការស្ទង់មតិលើអ្នកទស្សនាភាពយន្តចំនួន ៦,០០០នាក់បានរកឃើញថា ៧២ %ចង់មើលភាពយន្តឯកសារការប្រគំតន្ត្រីជាច្រើនទៀតនៅក្នុងរោងកុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ៕The numbers are in: Taylor Swift's 'Eras' Tour brought more than 400,000  visitors to Pittsburgh | Pittsburgh Post-Gazette

ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល

0

បរទេស៖ យោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិកដែលបានប្រកាសថ្មីៗនេះថា លោកប្រធានាធិបតី Joe Biden នឹងត្រូវទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលនាថ្ងៃទី១៨ ខែតុលា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់។U.S. President Joe Biden To Visit Israel On Wednesday - Report - I24NEWS

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា ប្រធានាធិបតីនឹងបញ្ជាក់ឡើងវិញនូវសាមគ្គីភាពរបស់អាមេរិកជាមួយអ៊ីស្រាអែល ក៏ដូចជាប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ខ្លួន។ លោក Blinken ក៏បានបន្តទៀតថា ប្រធានាធិបតី Biden «សង្ឃឹមថានឹងអាចសម្របសម្រួល ដើម្បីកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល ក៏ដូចជាអនុញ្ញាតឱ្យក្រុមជំនួយមនុស្សធម៌បានទៅដល់តំបន់ Gaza Strip របស់ប៉ាឡេស្ទីនផងដែរ។Joe Biden to visit Israel Wednesday - Globes

យោងតាមប្រភពព័ត៌មាន ABC News បានឱ្យដឹងទៀតថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Tel Aviv បានព្រមព្រៀងគ្នា “បង្កើតផែនការអនុញ្ញាតឱ្យក្រុមជំនួយមនុស្សធម៌ពីប្រទេស និងអង្គការពហុភាគី បានទៅដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា” ដែលជាតំបន់បិទដោយអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស ។

នៅថ្ងៃដដែលនោះ សេតវិមានក៏បានប្រកាសថា លោក Biden នឹងធ្វើដំណើរពីអ៊ីស្រាអែលទៅកាន់ហ្ស៊កដានី ដើម្បីជួបជាមួយមេដឹកនាំប៉ាឡេស្ទីន Mahmud Abbas និងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi រួមជាមួយស្តេចហ្ស៊កដានី Abdullah II ដែលរំពឹងថានឹងពិភាក្សា “តម្រូវការមនុស្សធម៌របស់ជនស៊ីវិលទាំងអស់នៅក្នុងស្ទ្រីប Gaza”។U.S. President Biden's Visit to Israel, 13-15 July 2022 - Speeches and Remarks - U.S. Embassy in Israel

គួរបញ្ជាក់ដែរថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះសិទ្ធិការពារអ៊ីស្រាអែល ប្រឆាំងនឹងសកម្មភាពរបស់ក្រុមហាម៉ាស ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ឱ្យរដ្ឋាភិបាលអ៊ីស្រាអែលនូវអ្វីដែលខ្លួនត្រូវការដើម្បីការពារសាធារណៈជន៕

បាលិលេយ្យ ប្រាសាទបុរាណដ៏ស្រស់ស្អាតមួយ លាក់ខ្លួនក្នុងព្រៃឧទ្យានអង្គរ

0

ប្រាសាទព្រះបាលិលេយ្យមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាស និងនៅខាងក្រោយប្រាសាទទេពប្រណម។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ដែលជាស្នាដៃរបស់ព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ គឺព្រះបាទធរណីន្ទ្រវរ្ម័នទី២ (១១៥០ – ១១៦០) ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ប្រាសាទបាលិលេយ្យ - ប្រាសាទខ្មែរ | រក្សាកម្សាន្ត
ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ប្រាសាទនេះមានព្រះពន្លាកិត្តិយសមួយសាងអំពីថ្មភក់លម្អដោយបង្កាន់នាគក្បាលប្រាំ និងចម្លាក់តោបែរទៅទិសខាងកើត។ប្រាសាទបាលិលេយ្យ - ប្រាសាទខ្មែរ | រក្សាកម្សាន្តសូមបញ្ជាក់ថា ប្រាសាទព្រះបាលិលេយ្យ ត្រូវបានកសាងឡើងដោយប្រើថ្មភក់និងថ្មបាយក្រៀម ដែលមានទីតាំងចម្ងាយជាង ១៣ គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ស្ថិតនៅខាងជើងប្រាសាទភិមានអាកាសប្រហែល៤០០ម៉ែត្រ៕No photo description available.No photo description available.No photo description available.

 

ថៃដាក់ផែនការបញ្ជូនពលករចំនួន៦.០០០នាក់មកប្រទេសវិញ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោក ស៊ុថិន ក្លាងស៊ែង (Suthin Klangsaeng) រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសថៃបានលើកឡើងថា ភារកិច្ចបញ្ជូនពលករថៃត្រឡប់មកប្រទេសកំណើតលើកនេះអាចដំណើរការបានល្អ ។ ចំណែកការទៅទទួលពលករថៃពីប្រទេសអ៊ីស្រាអែលនៅតែជួបឧបសគ្គ គឺការប្រយុ.ទ្ធគ្នា ព្រោះលោកបានទទួលរបាយការណ៍ពីឯកអគ្គរាជទូតថៃនៅអ៊ីស្រាអែលថា នៅតែមានការវា.យប្រហា.រដោយគ្រាប់រ៉ុក្កែតជាបន្តបន្ទាប់ ។ ហេតុនេះ ពលករថៃពិបាកធ្វើដំណើរចេញពីតំបន់គ្រោះថ្នាក់មកកាន់អាកាសយានដ្ឋាន ខណៈអាជ្ញាធរត្រូវបំពេញការងារយ៉ាងម៉ឺងម៉ាត់ ព្រោះគោលដៅ គឺគ្រប់គ្នាត្រូវមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4PVvBIWHZ6kfz19niy1MRmQcXF1RPaSTIGgssmYUw00nKIvX1vxpPQtWm1Tqp1ejsxHI9RmgKUGAsRzauw2GxbGkelI66yeJ7ZmLrry65iivrYeqFMccz5wnqUTrGEmgLgh8YX142YLY5ghjHQRv2-ITuZHQ1vOazz1Su-oRkGlKjtQMsmgKt5m_Srd8/s1280/photo_2023-10-17_11-43-58.jpg

លោក ស៊ុថិន ក្លាងស៊ែង រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា ផែនការរបស់កងទ័ពអាកាសដែលត្រូវទៅទទួលពលករថៃនៅប្រទេសអ៊ីស្រាអែល គឺបានរៀបចំជើងហោះហើរសរុបចំនួន៥ ហើយនឹងធ្វើដំណើរម្តងទៀតនៅថ្ងៃទី១៨ ខែតុលា នេះ ។ យន្តហោះនឹងអាចទទួលយកពលករថៃត្រឡប់មកប្រទេសវិញប្រមាណ៨០០នាក់នៅចុងខែតុលា ហើយថៃសង្ឃឹមថា នឹងអាចបញ្ជូនពលកររបស់ខ្លួនត្រឡប់មកប្រទេសវិញ ប្រមាណ៦.០០០នាក់តាមផែនការបច្ចុប្បន្ន ។

បច្ចុប្បន្ន អាជ្ញាធរថៃបានរៀបចំផែនការ និងព្យាយាមស្វែងរកវិធីផ្សេងៗដើម្បីជួយជនជាតិថៃនៅប្រទេសអ៊ីស្រាអែល ហើយគេជឿថា ជនជាតិថៃដែលនឹងធ្វើដំណើរត្រឡប់មកប្រទេសវិញនឹងមានចំនួនច្រើនជាងនេះ ខណៈមានជនជាតិថៃសុំចុះឈ្មោះត្រឡប់មកប្រទេសវិញ ស្មើជាង៧.០០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihxJBxwZcr-oRRKxRsK3v5d8lv4UbGmXhs9GMLrds0CLIWcoPn4BIi4txBikkpnaAcxQRJ_IblMhJuCB7V7pQX6UqO1yM2TyGpYq0tXSyXwkq6HWcrvsUcKgvxy5NEkCHbkRUowmQnCmJo4O3Z9kkSVtI1q99Bas1f_Qin_DaPvFe7S5Y5eTRlby8-sOw/s1280/photo_2023-10-17_11-43-57%20(2).jpg

ចំណែកពលករថៃភាគច្រើនដែលទើបត្រឡប់ពីប្រទេសអ៊ីស្រាអែល បានរៀបរាប់ពីអារម្មណ៍ដូចៗគ្នាថា ពួកគេមិនចង់ត្រឡប់ទៅធ្វើការនៅទីនោះទៀតទេ ហើយពួកគេត្រូវចំណាយពេលវេលាធ្វើចិត្តឱ្យស្ងប់ជាមុនសិន ។ ពលករថៃម្នាក់និយាយថា ខ្លួនបានព្យាយាមរត់យករួចខ្លួនក្នុងសមរភូមិយ៉ាងលំបាក ហើយពួកហាម៉ាស់បានសម្រុកចូលមកបា.ញ់ខ្លួន និងមិត្តភក្តិផ្សេងទៀតចំនួន២ដងក្នុង១ថ្ងៃ ។

តាមការប្រជុំរបស់គណៈរដ្ឋមន្ត្រីថៃបានពិភាក្សាគ្នាពីការជួយសង្គ្រោះពលករនៅអ៊ីស្រាអែល ដោយក្រសួងការងារបញ្ជាក់ថា ប្រទេសថៃមានវិធានការមួយចំនួនជួយពលករ ដូចជា ៖
-ករណីត្រឡប់មកប្រទេសថៃដោយសារសង្គ្រាម ពលករនឹងទទួលបានប្រាក់ចំនួន១ម៉ឺន៥ពាន់បាតក្នុងម្នាក់
-ករណីគ្រូពេទ្យបញ្ជាក់ថា ជាជនពិការ ពលករនឹងទទួលបានប្រាក់ចំនួន៣ម៉ឺនបាតក្នុងម្នាក់
-ករណីស្លា.ប់បា.ត់ប.ង់ជីវិតនៅក្រៅប្រទេស គ្រួសារស.ពនឹងទទួលបានប្រាក់ចំនួន៤ម៉ឺនបាត
-ប្រាក់សម្រាប់ចំណាយធ្វើបុណ្យស.ពនៅក្រៅប្រទេស នឹងទទួលបានប្រាក់មិនលើសពី៤ម៉ឺនបាត ។

ចំណែកលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ក៏បានបញ្ជាឱ្យរដ្ឋាភិបាលទទួលខុសត្រូវលើការចំណាយថ្លៃទិញសំបុត្រយន្តហោះផងដែរ សម្រាប់ពលករដែលបានទិញសំបុត្រយន្តហោះត្រឡប់មកថៃដោយខ្លួនឯង គិតចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ គឺរដ្ឋាភិបាលនឹងសងប្រាក់ទៅពួកគេវិញ ៕Israel Hamas War: Israel-Palestine War Updates: First charter flight  carrying 212 Indians, including an infant departs from Israel's Ben Gurion  Airport - The Economic Times ប្រភព ៖ Mono News

ភាពចម្រូងចម្រាសលើអ៊ីនធឺណិតបានផ្ទុះឡើងជុំវិញពិធីបុណ្យ Halloween នៅកូរ៉េខាងត្បូង បន្ទាប់ពីសោកនាដកម្មកាលពីឆ្នាំមុន

0

មួយឆ្នាំបានកន្លងផុតទៅហើយចាប់តាំងពីសោកនាដកម្មនៅសង្កាត់ Itaewon ដែលបានឆក់យកជីវិតរបស់យុវជនចំនួន ១៥៩ នាក់ក្នុងអំឡុងពេលមួយយប់ដែលជាការប្រារព្ធពិធីបុណ្យ Halloween ។

ជាមួយនឹងរដូវកាលបុណ្យ Halloween ម្តងទៀតនៅឆ្នាំនេះកំពុងមានប្រធានបទជជែកវែកញែកយ៉ាងក្តៅគគុកនៅលើអ៊ីនធឺណិតនាពេលថ្មីៗនេះ។ តាមការបង្ហោះនៅលើប្រព័ន្ធអនឡាញបានជំរុញឱ្យមានការពិភាក្សាថាគួរទៅទីនោះ ឬមិនទៅបន្ទាប់ពីមានហេតុការណ៍កើតឡើងកាលពីឆ្នាំមុន។Over 150 dead after Halloween crowd surge in Seoul : NPR

នៅលើការជជែកនោះអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានលើកឡើងពីការព្រួយបារម្ភនិងមិនចង់ទៅពិធីបុណ្យ Halloween នៅឆ្នាំនេះ អ្នកផ្សេងទៀតមានអារម្មណ៍ថាមិនមានការបង្កគ្រោះថ្នាក់នោះទេ។BREAKING] Over 100 people experience cardiac arrest after crowd surge in  Itaewon where thousands gathered for Halloween | allkpop

អ្នកដែលចូលចិត្តទៅលេង Itaewon អះអាងថា បំណងរបស់ពួកគេនៅពីក្រោយដំណើរទេសចរណ៍នេះគឺដើម្បីរំលឹកដល់សោកនាដកម្ម Itaewon និងជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងយប់ដ៏រន្ធត់នោះ។ លើសពីនេះ ពួកគេសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា ជាជាងការរីករាយក្នុងពិធីបុណ្យ។S. Koreans ashamed over safety failures in Halloween tragedy | AP News

គួរបញ្ជាក់ថាកាលពីឆ្នាំមុន នៅយប់ថ្ងៃទី២៩ ខែតុលា នៅទីក្រុងសេអ៊ូល មនុស្សជាង ១០០,០០០ នាក់បានប្រមូលផ្តុំគ្នានៅក្នុងសង្កាត់ Itaewon ដើម្បីប្រារព្ធពិធីបុណ្យ Halloween ។ ដោយសារតែមានការសង្ស័យថាមានការកើនឡើងនៃហ្វូងមនុស្ស មនុស្សជាងមួយរយនាក់ត្រូវបានគេរាយការណ៍ថាបានទទួលរងនូវការគាំងបេះដូង។Halloween horror in South Korea: How stampede killed hundreds in Seoul. 10  points | Mint

យ៉ាងណាមិញ យោងតាមសារព័ត៌មាន The Korea Herald បានឱ្យដឹងថាឆ្នាំនេះ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានរៀបចំវិធានការសុវត្ថិភាពផ្សេងៗ ដើម្បីការពារឧប្បត្តិហេតុស្រដៀងគ្នានេះ រួមទាំងប្រព័ន្ធត្រួតពិនិត្យការកកកុញ ដែលប្រើកាមេរ៉ាឃ្លាំមើល ដើម្បីវាស់ស្ទង់ចំនួនមនុស្សក្នុងតំបន់ដោយស្វ័យប្រវត្តិ និងវិភាគដង់ស៊ីតេហ្វូងមនុស្ស៕

វៀតណាមអភិវឌ្ឍន៍ផ្លូវជាតិតភ្ជាប់ជាមួយប្រទេសឡាវ និងចិន

0

ប្រទេសវៀតណាម ៖ អាជ្ញាធរផ្លូវថ្នល់វៀតណាមបានស្នើទៅកាន់ក្រសួងគមនាគមន៍ឱ្យលើកកម្ពស់ និងកែលម្អផ្លូវជាតិ ដែលតភ្ជាប់រវាងប្រទេសវៀតណាមជាមួយតំបន់ភាគខាងជើងប្រទេសឡាវ និងចិន ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនាពេលបច្ចុប្បន្ន ។ លើសពីនេះ វាជាការពង្រឹងការតភ្ជាប់តាមច្រករបៀងសេដ្ឋកិច្ចខាងកើត និងខាងលិច ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសទាំងពីរផងដែរ ។Vietnam Road Department and Vietnam Expressway Department

ផ្លូវជាតិចំនួន៣ខ្សែនឹងទទួលបានការកែលម្អឱ្យមានគន្លងចរាចរណ៍ចំនួន២, មានភាពធំទូលាយជាងមុន និងមានស្តង់ដារបច្ចេកទេស ដូចជា ៖ ផ្លូវជាតិលេខ២៧៩ នៅត្រង់បរិវេណព្រំដែន Dien Bien-Tay Trang ក្នុងខេត្ត Dien Bien ។ ផ្លូវជាតិលេខ៤H និងផ្លូវជាតិលេខ២១៧ ដែលមានប្រវែង៥២គីឡូម៉ែត្រពីផ្លូវជាតិលេខ១ រហូតដល់ផ្លូវល្បឿនលឿនហូជីមិញ នៅខេត្ត Thanh Hoa ។Highway travel just got a lot easier down south - Chinadaily.com.cn

នៅពេលការកែលម្អផ្លូវជាតិលេខ២១៧ បញ្ចប់ជាស្ថាពរ វានឹងផ្តល់ជាប្រយោជន៍សម្រាប់បង្កើនកម្រិតការធ្វើពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងឡាវ តាមរយៈច្រកព្រំដែន Na Meo ក៏ដូចជាតភ្ជាប់ជាមួយប្រព័ន្ធដឹកជញ្ជូននៅតំបន់ភាគខាងជើង និងខាងត្បូង ព្រមទាំងកំពង់ផែក្នុងតំបន់ទៀតផង ។

ការវិនិយោគគម្រោងនេះ នឹងអាចបំពេញតម្រូវការសម្រាប់ការដឹកជញ្ជូនកើនឡើង, កាត់បន្ថយចម្ងាយផ្លូវរវាងច្រកព្រំដែន និងកំពង់ផែ ព្រមទាំងជួយកាត់បន្ថយពេលវេលាក្នុងការបើកបររថយន្ត ។ ហេតុនេះ វាអាចជួយកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូន, កាត់បន្ថយការបំពុលបរិស្ថាន ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ទៀតផង ។ គម្រោងលើកកម្ពស់ និងកែលម្អផ្លូវជាតិនេះ នឹងអនុវត្តរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៩ ៕ Province proposes expansion of key expressway linking Saigon, Dong Nai |  Tuoi Tre Newsប្រភព ៖ AEC connect

ផ្សិតពុលចំនួន ៧ ប្រភេទដែលអ្នកមិនគួរបរិភោគ

0

ផ្សិត គឺជាអាហារនិងឱសថសម្រាប់បំពេញតម្រូវការរបស់មនុស្ស ហើយវាក៏មានអត្ថប្រយោជន៍ផងដែរ ប៉ុន្តែផ្សិតមិនអាចយកមកបរិភោគបានទាំងអស់នោះទេ ក៏ព្រោះតែប្រភេទផ្សិតមួយចំនួនធំមានផ្ទុកសារធាតុពុលខ្ពស់ រហូតអាចបង្កគ្រោះថ្នាក់ឱ្យយើងបាត់បង់ជីវិតទៀតផង។ ដូច្នេះខាងក្រោមនេះ គឺជាប្រភេទផ្សិតគ្រោះថ្នាក់ដែលត្រូវបានហាមមិនឱ្យបរិភោគ៖

 

១.ផ្សិតឈើ ឬ Autumn Skullcap៖ ជាទូទៅផ្សិតនេះច្រើនតែដុះនៅក្នុងព្រៃ ហើយមានដុះជាច្រើននៅតំបន់អឌ្ឍគោលខាងជើង និងផ្នែកខ្លះនៃប្រទេសអូស្ត្រាលី។ ក្រោយទទួលទានផ្សិតនេះ គឺអាចបណ្តាលឱ្យរាគ ក្អួត ថយចុះកម្តៅ និងខូចថ្លើម ហើយថែមទាំងអាចបណ្តាលឱ្យស្លាប់ទៀតផងប្រសិនបើមិនបានព្យាបាល។7 of the World's Most Poisonous Mushrooms | Britannica

 

២.ផ្សិតម្រាមដៃ ឬ Podostroma cornu-damae៖ ប្រភេទពូជផ្សិតដ៏កម្រនេះមានដើមកំណើតនៅទ្វីបអាស៊ី ដែលវាត្រូវបានគេមើលឃើញថា ដុះចេញមកដូចជាម្រាមដៃមនុស្ស និងមានផ្ទុកនូវជាតិពុលដ៏ខ្លាំងក្លា ដែលត្រូវបានគេស្គាល់ថាជាសារជាតិ trichothecene mycotoxins ។ បន្ទាប់ពីបានបរិភោគវាហើយអ្នកនឹងមានអាការៈដូចជា ឈឺក្រពះ, របកស្បែក, ជ្រុះសក់, មានសម្ពាធឈាមទាប, ខ្សោយថ្លើម, ខ្សោយតម្រងនោម និងបណ្តាលឱ្យស្លាប់ជាដើម។▷ Podostroma cornu-damae. El Hongo “Coral de fuego venenoso” | ???? Cesta y Setas

 

៣.ផ្សិតក្បាលថ្លែន ឬ Deadly Dapperling៖ ផ្សិតនេះច្រើនតែដុះនៅរដូវវស្សាដែលសំបូរដុះនៅទូទាំងទ្វីបអឺរ៉ុប និងផ្នែកខ្លះនៃទ្វីបអាស៊ី។ ផ្សិតប្រភេទនេះត្រូវបានគេដឹងថាមានផ្ទុកនូវសារជាតិអាម៉ាទីស៊ីន ដែលជាសារធាតុពុលក្នុងកម្រិតមធ្យម ហើយអាចបង្កឱ្យមានការពុលថ្លើមធ្ងន់ធ្ងរទៀតផង។Bisa Sebabkan Kematian, Ini 7 Jenis Jamur Paling Berbahaya di Dunia - Tribunpalu.com

 

៤.ផ្សិត Destroying Angels៖ ផ្សិត Destroying Angels ត្រូវបានគេប្រទះឃើញនៅអាមេរិកខាងជើង ដោយរោគសញ្ញាបន្ទាប់ពីបរិភោគវាមានដូចជា ក្អួត, ភ្លេចភ្លាំង, ប្រកាច់, រាគរូស ក្រោយបរិភោគបានចន្លោះពី ៥ ទៅ ២៤ ម៉ោង វានឹងបណ្ដាលឱ្យខ្សោយថ្លើម, ខ្សោយតំម្រងនោម និងអាចបណ្តាលឱ្យស្លាប់ផងដែរ។Deadly cousin of death cap mushrooms 'extremely common' in Manitoba | CBC News

 

៥.ផ្សិត Webcaps៖ ផ្សិតប្រភេទនេះមានផ្ទុកនូវសារធាតុពុល Orellanin ដែលបង្កឱ្យមានរោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយទូទៅដែរ បន្ទាប់មកជាតិពុលនៅក្នុងផ្សិត នឹងបណ្តាលឱ្យខ្សោយតម្រងនោម និងស្លាប់ភ្លាមៗប្រសិនបើមិនបានព្យាបាលទាន់ពេលវេលានោះ។Deadly Webcap

 

៦.ផ្សិតចិញ្ចៀន ឬ Conocybe filaris៖ ផ្សិត Conocybe filaris ឬផ្សិតចិញ្ចៀន គឺមានសារធាតុពុលខ្លាំងរហូតបង្កឱ្យបាត់បង់ជីវិតបានប្រសិនសង្គ្រោះមិនទាន់ពេល។ ក្រោយបរិភោគចាប់ពី ៦-២៤ ម៉ោង វានឹងមានរោគសញ្ញាចុកឆ្អល់ក្នុងក្រពះ ឬពោះវៀន និងអាចបង្កឱ្យខ្សោយថ្លើម ក៏ដូចជាខ្សោយតម្រងនោមជាដើម។7 of the World's Most Poisonous Mushrooms | Britannica

 

៧.ផ្សិតមួកខ្មោច ឬ Death cap mushroom៖ ផ្សិតដ៏គ្រោះថ្នាក់ប្រភេទនេះ ត្រូវបានគេរកឃើញនៅពាសពេញទ្វីបអឺរ៉ុប ដែលរូបរាងវាប្រហាក់ប្រហែលនឹងផ្សិតចំបើងដែរ។ យោងតាមការសិក្សាបានបង្ហាញថា ក្នុងរយៈពេលពី ៦ ទៅ ១២ ម៉ោងបន្ទាប់ពីទទួលទានរួច វានឹងបង្កឱ្យមានការឈឺពោះខ្លាំង ក្អួត និងរាគលាយឈាម បណ្តាលឱ្យបាត់បង់ជាតិទឹកយ៉ាងឆាប់រហ័សនិងបង្កឱ្យស្លាប់ភ្លាមៗផងដែរ៕The death cap (Amanita phalloides) - A Poisonous Wild Mushroom | Food Safety