ផ្អើលទៀតហើយ! ការបំផ្ទុះគ្រាប់បែកនៅក្នុងមន្ទីរពេទ្យ Gaza បានស.ម្លា.ប់.មនុស្ស ៥០០ នាក់ និងរបួសធ្ងន់ជាច្រើននាក់
បរទេស៖ ការបំផ្ទុះគ្រាប់បែកនៅក្នុងមន្ទីរពេទ្យ Gaza បានសម្លាប់មនុស្ស ៥០០ នាក់ និងរងរបួសជាច្រើននាក់ទៀត ខណៈដែលក្រុមហាម៉ាស់កំពុងចោតប្រកាន់ទៅលើអ៊ីស្រាអែលថាជាអ្នកបំផ្ទុះគ្រាប់បែក ដោយអ៊ីស្រាអែលក៏បានតបវិញថា វាជាគ្រាប់កាំជ្រួចរបស់កម្លាំងផ្សេងទេ។
យោងតាមសារព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ១៨ ខែតុលាថ្មីៗនេះថា ការផ្ទុះនៅមន្ទីរពេទ្យ Al-Hali ក្នុងទីក្រុង Gaza ពោរពេញទៅដោយអ្នករបួស និងជនភៀសខ្លួនជាច្រើននាក់ ខណៈដែលក្រុមហាម៉ាសបាននិយាយថាមានមនុស្សយ៉ាងតិច ៥០០ នាក់ត្រូវបានសម្លាប់។ ក្រុមហាម៉ាសក៏បានឱ្យដឹងទៀតថា ការផ្ទុះនេះអាចបណ្តាលមកពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ហើយបានពណ៌នាការវាយប្រហារនេះថាជាអំពើប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់បំផុត។
នៅក្នុងថ្ងៃដដែលនោះ អ៊ីស្រាអែលក៏បានចង្អុលបង្ហាញថាវាជាកាំជ្រួចពីកម្លាំង«ជីហាដ»មួយទៀតនៅប៉ាឡេស្ទីនដែលបានបាញ់ទៅទីនោះ។ ដូច្នេះ យោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែលបាននិយាយថាក្រុមជីហាដគឺជាអ្នកទទួលខុសត្រូវចំពោះឧប្បត្តិហេតុដ៏រន្ធត់នេះ។ ទោះជាយ៉ាងណា ក្រុមជីហាដក៏បានបដិសេធការលើកឡើងនេះដែរ ដោយពួកគេបាននិយាយថា អ៊ីស្រាអែលកំពុងព្យាយាមជៀសវាងការទទួលខុសត្រូវចំពោះអំពើឃោរឃៅរបស់ខ្លួន។
បច្ចុប្បន្នរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តឯកជនកំពុងជួយដឹកអ្នករបួសជាង ៣៥០ នាក់ពីមន្ទីរពេទ្យ Al-Ali ទៅកាន់មន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យសំខាន់មួយនៅក្នុងតំបន់ហ្គាហ្សា។ នាយកមន្ទីរពេទ្យ Al-Shifa និយាយថា មន្ទីរពេទ្យរបស់ខ្លួនកំពុងទទួលរងនូវចំនួនអ្នករបួសយ៉ាងខ្លាំងពីការវាយប្រហារលើកមុនរួចទៅហើយ រីឯប្រេងដែលប្រើជាឥន្ធនៈសម្រាប់ផលិតអគ្គិសនីក្នុងមន្ទីរពេទ្យក៏នឹងអស់ក្នុងពេលឆាប់ៗនេះផងដែរ៕
















ប្រភព ៖ Mono News
តែយ៉ាងមិញ ក្រៅពីកូរ៉េខាងជើង ក៏នៅមានប្រទេសតួកមេនីស្ថាន (Turkmenistan) មួយទៀតផងដែរ ដែលត្រូវបានគេចាត់ទុកថាជាប្រទេសផ្តាច់ការជាងគេលើលោក ឬអាចថាផ្តាច់ការជាងកូរ៉េខាងជើងទៀតឯណោះ។
ជាក់ស្តែង នៅក្នុងរាជធានីប្រទេសនេះ ដែលមានអគារស្រោបដោយមាស មិនអនុញ្ញាតឱ្យរថយន្តសេរីចាស់ ឬកង្វក់ បើកចូលទីក្រុងនោះទេ។ មិនតែប៉ុណ្ណោះសូម្បីតែរថយន្តមានពណ៌ខ្មៅក៏ត្រូវបានហាមឃាត់មិនឱ្យនាំចូលប្រទេសនេះផងដែរ។
លើសពីនេះទៅទៀត មនុស្សប្រុសស្រី ដែលជាគូស្នេហា មិនអនុញ្ញាតឱ្យកាន់ដៃគ្នានៅទីសាធារណនោះទេ ព្រោះវាខុសទៅនឹងប្រពៃណី។
អ្វីដែលសំខាន់នោះ រដ្ឋាភិបាល តែងតែឃ្លាំមើល រាល់ការចូល Google របស់ប្រជាជនអំពីវេបសាយ ដែលពួកគេបានចូល search ដើម្បីធានាបានថាពលរដ្ឋរបស់ខ្លួនមិនមានការបញ្ចេញព័ត៌មានអាក្រក់ និងអសន្តិសុខណាមួយនៅក្នុងប្រទសខ្លួនឱ្យទៅពិភពលោកខាងក្រៅបានឃើញ។
សូមបញ្ជាក់ថា ជាប្រចាំឆ្នាំ ប្រទេសតួកមេនីស្ថាន (Turkmenistan) មានភ្ញៀវទេសចរណ៍ទៅទស្សនាតិចជាងប្រទេសកូរ៉េខាងជើងនោះទេ ដោយភ្ញៀវទេសចរណ៍ភាគច្រើនតម្រូវឱ្យធ្វើដំណើរតាមមគ្គុទេសក៍ទេសចរណ៍ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ពួកគេ៕


សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ”។





២-ទូកដែលចូលរួមប្រកួត ត្រូវធ្វើការហ្វឹកហាត់សាកល្បង និងមានលក្ខណៈសមស្រប ដោយត្រូវជ្រើសរើស អ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ និងចេះហែលទឹកស្ទាត់ជំនាញ។ ទូកដែលអាចចាត់តាំងចូលរួមប្រកួតបាន លុះត្រាតែបានទទួលការឯកភាពពីអាជ្ញាធរមូលដ្ឋានសាមី តាមរយៈរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក។ ការដាក់ពាក្យចូលរួមប្រកួត ចាប់ទទួលពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយភ្ជាប់មកជាមួយនូវ៖-ពាក្យសុំចូលរួមប្រកួត -បញ្ជីរាយនាមក្រុមកីឡាករ និង-ប្រវត្តិសង្ខេបទូកនីមួយៗ។









