Home Blog Page 1413

បែបនេះសោះបានជា ឡូរីន សង្សារ វណ្ណដា ចំណាប់ធ្វើម្ហូបយ៉ាងនេះ

0

ដូចប្រិយមិត្តតាមដានវិស័យសិល្បៈជ្រាបមកហើយថាសង្សាររបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា កញ្ញា ឡូរីន មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនិងពូកែតុបតែងខ្លួនទាក់ភ្នែកប៉ុណ្ណោះទេ តែស្នាដៃធ្វើម្ហូបវិញក៏មិនអន់ដែរ។ ការពិតកត្តាដែលបំផុសគំនិតឱ្យស្រីស្អាតរូបនេះចេះធ្វើម្ហូបយ៉ាងចំណាប់បែបនេះគឺដោយសារម្តាយរបស់នាងផ្ទាល់តែម្តងបានបង្រៀននាងតាំងពីក្មេងៗមិនទម្រើសកូនស្រីឡើយគួបផ្សំ ឡូរីន ក៏ចូលចិត្តធ្វើម្ហូបដូចគ្នា។May be an image of 1 person

ឆ្លើយតបជាមួយអ្នកគាំទ្រដែលបានជីកសួរអ្នកណាជាអ្នកបំផុសគំនិតឱ្យធ្វើម្ហូប ស្រីស្អាត ឡូរីន បានឆ្លើយថាគឺម្តាយរបស់ខ្លួនផ្ទាល់តែម្តង។ ឡូរីន បានបន្ថែមថា កាលពីនៅតូចៗម្តាយរបស់នាងចូលចិត្តនាំទៅផ្សារហើយពេលត្រលប់មកវិញនាងអង្គុយមើលម្តាយធ្វើម្ហូប ហើយខ្លួនក៏ជួយបេះបន្លែខណៈម្តាយក៏បណ្តោយឱ្យធ្វើទោះបីជាខុសខ្លះត្រូវខ្លះក៏ដោយ។No photo description available.

ឡូរីន បញ្ជាក់បន្ថែមថា ម្តាយរបស់ខ្លួនមិនបង្ខំឱ្យធ្វើនេះធ្វើនោះទេ ប៉ុន្តែដោយសារខ្លួននាងផ្ទាល់តែម្តងមានចំណង់ចំណូលចិត្តលើរឿងធ្វើម្ហូបនេះតាំងពីលេងធ្វើម្ហូបបាយឡុកបាយឡ រហូតរៀនធ្វើម្ហូបរបស់ពិតតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0eXB3yRRgmES3bFcc34UDOxqK2-YID2CaxiqY0F6fVGU6H7fXVIrNxVLw8DEQxcnCoghZTKDQoTbC-3TSY521bgOwZfRuNyoFcGIh_L8Kn-Id7vITDAR2k1T0hrqsyk-LlL6kT1r2ZlGXDr7z1XMVGMjSyO8rW3G__X-cHXOpoK0Rga2dIJRdxNbs5kc/s588/Capture%20(88).PNG

មិនត្រឹមតែជំរុញឱ្យកូនស្រីចេះធ្វើម្ហូបតែប៉ុណ្ណោះទេ បើតាម ឡូរីន ធ្លាប់បង្ហោះរូបភាពលើStory វិញបានឱ្យដឹងថារយៈពេល២២ឆ្នាំហើយដែលនាងឃើញឪពុកម្តាយរបស់ខ្លួននៅតែមានភាពផ្អែមល្ហែមដាក់គ្នាមិនចាញ់កំលោះក្រមុំទេ។ ដូច្នេះហើយនេះក៏ជារឿងគម្រូមួយក្នុងជីវិតគូទើបអ្នកគាំទ្រសង្កេតឃើញថា ឡូរីន និងវណ្ណដា មិនបង្ហោះរូបភាពជាមួយគ្នាញឹកញាប់លើបណ្តាញសង្គមក្តីប៉ុន្តែនៅខាងក្រៅអ្នកទាំងពីរតែងតែទៅណាមកណាជាមួយគ្នាញឹកញាប់៕

 

លោកនាយករដ្ឋមន្ត្រីស្នើក្រុមហ៊ុន Xiaomi ពង្រីកការវិនិយោគនៅថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង លោក Alain Lam មានតួនាទីជា Vice President នៃក្រុមហ៊ុន Xiaomi បានចូលជួបសម្តែងការគួរសមជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ។ លោក Alain Lam លើកឡើងថា Xiaomi គឺជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលបានបង្កើតឧស្សាហកម្មឌីជីថលចម្រុះ និងល្បីល្បាញក្នុងការផលិតទូរស័ព្ទដៃអាចដំណើរការលើកម្មវិធី ដើម្បីគ្រប់គ្រងប្រតិបត្តិការរបស់ឧបករណ៍អេឡិចត្រូនិកក្នុងប្រព័ន្ធ Android ។Xiaomi invited to expand market, investment in Thailand - Pattaya Mail

ក្រុមហ៊ុន Xiaomi មានបណ្តាញ និងអាជីវកម្មនៅទូទាំងពិភពលោក ហើយក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនៅប្រទេសថៃនៅឆ្នាំ២០១៨ និងរីកចម្រើនជាបន្តបន្ទាប់ ។ ក្រុមហ៊ុនបានយកប្រទេសថៃធ្វើជាការិយាល័យកណ្តាលនៅក្នុងតំបន់ ហើយក្រុមហ៊ុនបានគាំទ្រថៃក្នុងផ្នែកផ្សេងៗដូចជា ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ឬផ្នែកអប់រំ ។ ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនឈ្មោះ Xiaomi Technology នៅប្រទេសថៃ ដើម្បីលក់ចែកចាយ និងផលិតទូរស័ព្ទដៃនៅថៃ រួមទាំងពង្រីកទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ ក្នុងនោះទីផ្សារឥណ្ឌូណេស៊ីមានទំហំធំបំផុត បន្ទាប់មក គឺថៃ ។

ចំណែកលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណចំពោះការជឿជាក់របស់ក្រុមហ៊ុនមកលើប្រទេសថៃ ហើយលោកបញ្ជាក់ថា ថៃនឹងគាំទ្រការពង្រីកទីផ្សារ និងការវិនិយោគនៅថៃបន្ថែមទៀត ។ លោក សេដ្ឋា ថាវីស៊ីន ជឿថា ប្រទេសថៃមានគុណសម្បត្តិផ្នែកអាជីវកម្ម ដែលក្រុមហ៊ុននឹងទទួលបានផលប្រយោជន៍ច្រើនក្នុងការវិនិយោគ និងពង្រីកទីផ្សារក្នុងតំបន់ ។Xiaomi invited to expand market, investment in Thailand - Pattaya Mail

លោកនាយករដ្ឋមន្ត្រីថៃក៏បានសរសើរចំពោះដំណើរការរបស់ក្រុមហ៊ុន និងស្នើឱ្យក្រុមហ៊ុនពង្រីកការវិនិយោគ និងពាណិជ្ជកម្មនៅប្រទេសថៃ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានអរគុណចំពោះការផ្ទេរបច្ចេកវិទ្យា R&D សម្រាប់គម្រោង Land Bridge ដែលនឹងក្លាយជាឱកាសរបស់ក្រុមហ៊ុន ខណៈក្រុមហ៊ុនកំពុងស្វែងរកទីតាំងផលិត ឬរោងចក្រផលិត ដើម្បីគាំទ្រកំណើនអាជីវកម្មពាក់ព័ន្ធនឹងផ្នែកជាច្រើន រួមទាំងរថយន្តអគ្គិសនីផងដែរ ។

លោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ពីការផ្តល់ទំនុកចិត្តដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីក្នុងតំបន់ តាមរយៈកត្តាគាំទ្រ និងបរិស្ថានអំណោយផល ។ លោកនាយករដ្ឋមន្ត្រីលើកឡើងថា មានក្រុមហ៊ុនផលិតជាច្រើនមានបំណងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅថៃ ដោយសារថៃមានប្រៀបផ្នែកភូមិសាស្ត្រ និងគម្រោង Land Bridge ដែលអាចតភ្ជាប់ការដឹកជញ្ជូនទៅកាន់តំបន់ផ្សេងៗយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ។Xiaomi invited to expand market, investment in Thailand - Pattaya Mail

ក្រុមហ៊ុនបញ្ជាក់ថា នឹងពង្រីកការផលិតគ្រឿងបន្លាស់ឧបករណ៍អេឡិចត្រូនិកផ្សេងៗនៅប្រទេសថៃសម្រាប់ផលិតផលរបស់ក្រុមហ៊ុន ហើយចែកចាយទៅកាន់ទីផ្សារពិភពលោក ។ ដូច្នេះ វានឹងជួយបង្កើនជំនាញផ្នែកផលិតដល់ពលរដ្ឋថៃ រួមទាំងការបណ្តុះបណ្តាលដើម្បីកាត់បន្ថយបញ្ហាកង្វះខាតកម្លាំងពលកម្មមានជំនាញផងដែរ ៕China's Xiaomi raises $1.2 billion in debt as Beijing targets the tech  sector ប្រភព ៖ mgronline

មនុស្ស ៣ បានស្លា..ប់បន្ទាប់ពីហែលទឹកសមុទ្របានមួយថ្ងៃ

0

បរទេស៖ យោងតាមសារព័ត៌មាន New York Times បានឱ្យដឹងថា មានមនុស្ស ៣ នាក់បានស្លាប់នៅក្នុងតំបន់ញូវយ៉កដោយសារតែការឆ្លងមេរោគ Vibrio sepsis ដែលជាបាក់តេរីស៊ីសាច់មនុស្សដោយមេរោគនេះភាគច្រើនរស់នៅក្នុងទឹកសមុទ្រក្តៅ។
សាស្ត្រាចារ្យ James Oliver អ្នកជំនាញផ្នែកមីក្រូជីវសាស្រ្តនៅសាកលវិទ្យាល័យ North Carolina បាននិយាយថា ភ្នាក់ងារបង្ករោគទាំងនេះអាចចូលក្នុងខ្លួនមនុស្សបាននៅពេលដែលមានស្នាមឆ្កូត ឬស្នាមមុតរបួសថ្មីៗនៅលើដងខ្លួន ដូច្នេះប្រសិនបើឆ្លងមេរោគនេះ អ្នកអាចនឹងស្លាប់ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។Vibrio vulnificus: Flesh-eating bacteria deadly for high-risk people

បាក់តេរី Vibrio sepsis ភាគច្រើនត្រូវបានគេរកឃើញជាចម្បងនៅជុំវិញរដ្ឋផ្លរីដា និងឈូងសមុទ្រម៉ិកស៊ិក ដែលបច្ចុប្បន្នវាកំពុងធ្វើអាណានិគមលើមហាសមុទ្រថ្មីៗទៀត។ មេរោគ Vibrio sepsis ក៏កំពុងតែកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសគឺនៅក្នុងទ្វីបអឺរ៉ុប។ ដូច្នេះការជ្រមុជក្នុងទឹកសមុទ្រកាន់តែមានគ្រោះថ្នាក់ខ្លាំង ក៏ព្រោះតែចំនួនបាក់តេរីរស់នៅក្នុងទឹកសមុទ្រកើនឡើងយ៉ាងឆាប់រហ័ស ដោយសារការឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមឯកសាររបស់អ្នកស្រាវជ្រាវដាណឺម៉ាកដែលបានបោះពុម្ពផ្សាយនាពេលថ្មីៗនេះនៅក្នុង Emerging Infectious Diseases។No-one to listen to the Father of young eng. who died in GMCH Pool

ទោះជាយ៉ាងណាក៏ដោយ យោងតាមការសិក្សាបានរកឃើញថា មនុស្សចាស់ និងបុរសពេញវ័យ ក៏ដូចជាក្មេងប្រុសច្រើនតែមានហានិភ័យខ្ពស់នៃការប៉ះពាល់នឹងមេរោគទាំងនេះ។ អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា នេះប្រហែលជាដោយសារតែពួកគេទំនងជាទទួលរងការកោស ឬស្នាមរបួសនៅពេលចូលរួមក្នុងកីឡាដូចជាការនេសាទ ឬជិះទូកជាដើម។ បញ្ហាចម្បងគឺថាមេរោគទាំងនេះមានការឆ្លងតាមរយៈត្រចៀកច្រើនជាងការឆ្លងមុខរបួស។ ជាលទ្ធផលបង្ហាញថា ទោះបីជាមិនមានស្នាមប្រេះនៅលើដងខ្លួនក៏ដោយ ក៏វាមានហានិភ័យខ្ពស់នៃការឆ្លងមេរោគនេះបន្ទាប់ពីចូលទៅក្នុងទឹកសមុទ្រដែលមានសីតុណ្ហភាពក្តៅ៕Flesh-eating' bacteria spreading across East Coast could explode from  climate change - Study Finds

ចិន ដេកភ័យនឹងច្រករបៀងបៃតងអាមេរិក បន្ថែមលុយ១០០ពាន់លានដុល្លារ

0

រដ្ឋធានីប៉េកាំង៖ ស្របពេលបណ្ដាប្រទេសបស្ចិមលោក និង សម្ពន្ធមិត្ត ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក បានបង្កើតច្រករបៀងបៃតង តភ្ជាប់ពីតំបន់អាស៊ី ទៅកាន់ទ្វីបអឺរ៉ុប សម្រាប់ទប់ទល់នឹងផែនការរបស់ចិន នោះមក រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសដាក់កញ្ចប់ថវិកាបន្ថែមថ្មី រហូតដល់ ១០០ពាន់លានដុល្លារ សម្រាប់មូលនិធិ«គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និង ផ្លូវ»។Xi Jinping hails 'deep friendship' with Vladimir Putin as leaders meet in  Beijing

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ដោយដកស្រង់សម្ដីរបស់លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានបញ្ជាក់ កាលពីថ្ងៃពុធ (ទី១៨ ខែតុលា) ថា រដ្ឋាភិបាលចិន នឹងដាក់បញ្ចូលថវិកាបន្ថែម ចំនួន ១០០ពាន់លានដុល្លារអាមេរិក ទៅក្នុងមូលនិធិរបស់ចិន «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និង ផ្លូវ»។China's Belt and Road Initiative: Examining Its Economic and Military  Implications | Asia Society

ខ្សែក្រវាត់ និងផ្លូវ ជាសសរស្តម្ភកណ្តាល ជាការជួយជ្រោមជ្រែងអំណាចរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ពង្រីកឥទ្ធិពលរបស់ចិន នៅក្រៅប្រទេស ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែអះអាង ថា ឥឡូវនេះ ចិនបានចុះហត្ថលេខាលើកិច្ចសន្យា ជាង២ពាន់ពាន់លានដុល្លារអាមេរិក (over $ 2 trillion dollars) នៅជុំវិញពិភពលោក។ ចិនជាគាំទ្រសាទរ ចំពោះការនាំយកធនធាន និង កំណើនសេដ្ឋកិច្ច មកកាន់លោកខាងត្បូង ប៉ុន្តែគំនិតផ្តួចផ្តើមនេះ ក៏បានរងនូវថ្កោលទោស មកពីប្រទេសក្រីក្រ ដែលកំពុងតែជាប់បំណុលដ៏ធំសម្បើមរបស់ខ្លួន។

លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រកាស កាលពីថ្ងៃពុធ (ទី១៨ ខែតុលា) ថា ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីដ៏សំខាន់ដល់«ខ្សែក្រវាត់ និងផ្លូវ» រួមមាន ធនាគារអភិវឌ្ឍន៍ចិន និង ធនាគារនាំចេញ-នាំចូល ហើយឥឡូវនេះ នឹងផ្តល់ប្រាក់កម្ចីបន្ថែម ចំនួន១០០ពាន់លានដុល្លារអាមេរិក។ ធនាគារទាំង២នេះ នឹងបង្កើតឱកាសផ្ដល់ហិរញ្ញវត្ថុ រហូតដល់ ៣៥០លានយន់ (លុយចិន) ឬស្មើនឹង ៤៧,៩ពាន់លានដុល្លារអាមេរិក (US$47.9 billion) សម្រាប់គម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ( BRI)។ រីឯទឹកប្រាក់បន្ថែម ចំនួន ៨០ពាន់លានយន់ នឹងត្រូវចាក់បញ្ចូលទៅក្នុងស្ថាប័នផ្តល់ប្រាក់កម្ចីផ្លូវការរបស់គម្រោងនេះ ដែលជាមូលនិធិផ្លូវសូត្រ។China's Massive Belt and Road Initiative | Council on Foreign Relations

វេទិកាសប្តាហ៍នេះ មានការចូលរួម មកពីតំណាងប្រទេស ចំនួន១៣០ ហើយក្លាយជាកិច្ចប្រជុំកំពូលលើកទី៣ ត្រូវបានរៀបចំឡើង ដោយរដ្ឋាភិបាលក្រុងប៉េកាំង ចាប់តាំងពីការសម្ពោធ«ខ្សែក្រវាត់ និងផ្លូវ» កាលពីឆ្នាំ២០១៣ មក។

ក្រុមអ្នករិះគន់ បានចង្អុលបង្ហាញជាយូរមកហើយ ចំពោះការកំណត់តម្លៃដ៏អាប់អួរ សម្រាប់គម្រោង BRI ដែលបានសាងសង់ ដោយក្រុមហ៊ុនចិន ដោយមានប្រទេសជាច្រើន រួមទាំង ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា។ ប្រទេសទាំងនេះ បានចរចាឡើងវិញ ចំពោះកិច្ចព្រមព្រៀងនេះ ដើម្បីកាត់បន្ថយនូវការចំណាយ។China's Belt and Road Initiative faces huge challenges in Southeast Asia,  Economy News - ThinkChina

រដ្ឋាភិបាលក្រុងប៉េកាំង បានអះអាង នៅខែតុលា នេះ ថា បណ្ដាប្រទេសជាច្រើន ដែលបានចូលរួម ជាមួយនឹងគម្រោង BRI បានជំពាក់បំណុលច្រើន ជាង៣០០ពាន់លានដុល្លារ ពីធនាគារនាំចេញ-នាំចូលរបស់ចិន។

ដោយឡែក លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែកញ្ញា បានចេញនូវផែនការមួយ ជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្លាយជាដៃគូដ៏សំខាន់បំផុត សម្រាប់ជំនួសផែនការរបស់ចិន និង ការវិនិយោគ នៅក្នុងប្រទេសអភិវឌ្ឍន៍ ជាពិសេស នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ស្របគ្នានេះដែរ ក្រុមមន្ត្រីជាច្រើន បានអះអាង ថា កិច្ចព្រមព្រៀងលើហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងអាចកាត់បន្ថយពេលវេលាដឹកជញ្ជូន ការចំណាយលើថ្លៃដើម ការប្រើប្រាស់ប្រេងឥន្ធនៈ និង ធ្វើឱ្យពាណិជ្ជកម្ម កាន់តែលឿន ហើយមានតម្លៃថោក។

ទីភ្នាក់ងារសារព័ត៌មាន អារ៉ាប់ SPA បានរាយការណ៍ កាលពីទី៩ ខែកញ្ញា ថា អារ៉ាប៊ីសាអូឌីត និង សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាមួយ (MoU) ដើម្បីបង្កើតពិធីសារ ដោយមានគោលបំណង កសាងច្រករបៀងបៃតង។ ច្រករបៀងឆ្លងកាត់នេះ នឹងតភ្ជាប់ រវាងអាស៊ី និង អឺរ៉ុប ដោយឆ្លងកាត់ប្រទេសអារ៉ាប៊ីសាអូឌីត តាមផ្លូវរថភ្លើង ហើយមានគោលបំណង ជួយសម្រួលដល់ការផ្ទេរថាមពលអគ្គិសនីកកើតឡើងវិញ និង សម្អាតអ៊ីដ្រូសែន តាមរយៈខ្សែកាប្ល៍ និង បំពង់ ខណៈ MoU នេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។CHINA'S BELT AND ROAD INITIATIVES: CONTOURS, IMPLICATIONS AND ALTERNATIVES  - National Maritime Foundation

គម្រោងនេះ ក៏មានគោលបំណង ជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង នៅក្នុងការអភិវឌ្ឍថាមពលស្អាត ពង្រីកសេដ្ឋកិច្ចឌីជីថល តាមរយៈការផ្ទេរទិន្នន័យតាមខ្សែកាប្ល៍អុបទិក ពង្រឹងពាណិជ្ជកម្ម និង បង្កើននូវការឆ្លងកាត់ទំនិញ ដោយការភ្ជាប់តាមផ្លូវរថភ្លើង និង កំពង់ផែ។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត ឥណ្ឌា និង បណ្ដាប្រទេសផ្សេងៗទៀត នៅក្នុងតំបន់ កំពុងតែពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀង លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចមាន ឬ អាចកំណត់លើហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឡើងវិញ រវាងតំបន់ឈូងសមុទ្រ និង តំបន់អាស៊ីខាងត្បូង។ បើតាមផែនការនេះ នឹងតភ្ជាប់ពីបណ្តាប្រទេស នៅតំបន់មជ្ឈិមបូព៌ា តាមផ្លូវដែក និង តភ្ជាប់មកកាន់ប្រទេសឥណ្ឌា តាមរយៈកំពង់ផែ។China ports volumes trend downwards as lockdowns make impact - Port  Technology International

ផែនការកំពង់ផែចម្រុះជាតិសាសន៍ និង កិច្ចព្រមព្រៀងផ្លូវដែក នឹងឈានមកដល់ នៅក្នុងពេលវេលាដ៏សំខាន់ណាមួយ នាពេលខាងមុខ។ គម្រោងនេះ ធ្វើឡើង សម្រាប់ទប់ទល់នឹងការជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក ក្រោមគោលនយោបាយ«ខ្សែក្រវាត់និងផ្លូវ»របស់លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន៕

ប្លែក! សេវាកម្មងាយៗមួយចំនួនជួយដល់ប្រជាពលរដ្ឋដែលប្រទេសដទៃគួរសិក្សាតាមប្រទេសកូរ៉េខាងត្បូង

0

ប្រទេសកូរ៉េខាងត្បូង ជាប្រទេសដែលចាត់ទុកថាខ្លាំងផ្នែកបច្ចេកវិទ្យាដោយផ្តល់អត្ថប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋរបស់ខ្លួននូវដំណោះស្រាយទំនើបៗ ដែលលើកកំពស់ការរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំង។ ការជំរុញឱ្យមានការរីកចម្រើនរបស់ប្រទេសនេះបង្ហាញពីការលាយបញ្ចូលគ្នានៃការអនុវត្តជាក់ស្តែង និងការច្នៃប្រឌិត ដែលប្រទេសជាច្រើនគួរសិក្សាស្វែងយល់បន្ថែមបាន។

ខាងក្រោមនេះគឺជារឿងគួរឱ្យស្ងប់ស្ងែងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលអាចផ្តល់ប្រយោជន៍ដល់ប្រទេសនានាជុំវិញពិភពលោកជូនទៅដល់ប្រជាពលរដ្ឋ៖

១. មានឆ័ត្រតាមដងផ្លូវ៖ ប្រសិនបើអ្នកធ្លាប់ទៅប្រទេសកូរ៉េក្នុងរដូវក្តៅ អ្នកដឹងថាវាក្តៅ ប៉ុណ្ណាហើយការរង់ចាំឆ្លងកាត់ភ្លើងសញ្ញាចរាចរណ៍ក្រោមមេឃដ៏ក្ដៅគគុកមិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែកុំបារម្ភអី ព្រោះប្រទេសកូរ៉េបានផ្តល់ភាពងាយស្រួលដល់ប្រជាជនជាមួយឆ័ត្រធំសម្រាប់អ្នកឈររង់ចាំឆ្លងផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj64X48gy9QwOMRpTxuTF5q9NL-hVyAomhHEtXJldxzYbMQoI0acUGGlHQalQjvln1kV4w_VUguYpLU7pfdlvzr8FohfnhadIL3pUhi68Mcq6yX3Cita4WbY6IHC6dyD56Nd8xnF7n6wIMQGlbsld1agWlF9kEi0IPMnn2ng6zkbL2eE4_2YVJNUq-_4SI/s940/image_2023-10-19_11-41-28.png

២. ថង់ដាក់ឆ័ត្រ និងម៉ាស៊ីនសម្ងួត៖ ដើម្បីការពារកុំឱ្យមានទឹកហូរពេញហាងពេលមេឃធ្លាក់ភ្លៀងខណៈពេលដែលអ្នកកំពុងដើរទិញអីវ៉ាន់ ប្រទេសកូរ៉េខាងត្បូងបានផ្តល់ភាពងាយស្រួលឱ្យអ្នកនូវថង់តូចៗជាច្រើនទំហំផ្សេងៗសម្រាប់ដាក់ឆ័ត្រព្រមទាំងមានម៉ាស៊ីនសម្ងួតឱ្យអ្នកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW5uk49z6OOzTPXrMydQO0_Myz0hdhxKWcqhgplR4BxvfmXjOQTDz34a-pVgI49Ist-X_w7CQewwXso2w-Sp3USgqFVupiVOO8FmFxP_rJ3_q8hEPCy-ut0RKBoCvuSqdVBDN4O_OzCGaRhHRsqHueDXYmuHOTmZiaw1jiV0ukpEYoZvVnl20VhMnhR4o/s799/image_2023-10-19_11-41-28%20(2).png

៣. កន្លែងចតរថយន្តសម្រាប់តែនារី៖ យានដ្ឋានចតរថយន្តមួយចំនួននៅក្នុងប្រទេសកូរ៉េផ្តល់កន្លែងចតរថយន្តសម្រាប់តែនារីប៉ុណ្ណោះសម្រាប់គោលបំណងសុវត្ថិភាព។ ជាញឹកញយ ពួកគេនៅជិតច្រកចូលអគារបំផុត ហើយជាធម្មតាត្រូវបានកំណត់ជាពណ៌ផ្កាឈូកសម្រាប់សម្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrG5lWPGEU9OJEmwY_Tc1x5_2eZ7e7-bOWG5XSRPfr-R5V45ijoR2mMiBa_XZnZb3tZFXkooYCAZ709mid1pgEC2TubghRApsD6y6EFN0ZOFG5OOupbT2DyBuELs-CE5W2nw9UiRsxHC4lRB4bKe7A0-OY3GvPtbaB3DMN6X__uxYJt_xVXVJB7fLwhHc/s796/image_2023-10-19_11-41-29.png

៤. ភ្លើងឆ្លងផ្លូវអ្នកថ្មើរជើង៖ ប្រជាជនកូរ៉េភាគច្រើនតែងតែមើលទូរស័ព្ទរបស់ពួកគេ ជាពិសេសនៅពេលរង់ចាំភ្លើងសញ្ញាចរាចរណ៍។ ដើម្បីជួយសម្រួលប្រជាជនលើចំណុចនេះកូរ៉េបានអនុវត្តភ្លើងសញ្ញាជាបន្តបន្ទាប់នៅលើដី ដែលនឹងភ្លឺពណ៌បៃតង ឬក្រហមអាស្រ័យលើថាតើអ្នកអាចឆ្លងផ្លូវបានឬអត់។null

៥. អាចកុម្ម៉ង់អាហារគ្រប់ទីកន្លែង៖ ប្រទេសកូរ៉េបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងប្រសិនជាអ្នកកំពុងតែឃ្លានស្ថិតក្នុងតំបន់ណាមួយវាគ្មានបញ្ហានាទេ ព្រោះសេវាដឹកជញ្ជូនអាហាររបស់ប្រទេសកូរ៉េ អាចនាំការកុម្ម៉ង់របស់អ្នកបានទោះបីជាកំពុងតែដើរនៅសួនកម្សាន្តក៏ដោយ។Food Delivery in Korea 101 - KED Global

៦. ប៊ូតុង Yogiyo នៅលើតុភោជនីយដ្ឋាន៖ ជាធម្មតាភ្ញៀវលើកដៃឡើងដើម្បីហៅអ្នករត់តុ ប៉ុន្តែប្រទេសកូរ៉េបានសម្រួលដំណើរការដោយដំឡើងប៊ូតុងនៅលើតុដើម្បីហៅអ្នករត់តុ។ គ្រាន់តែចុចប៊ូតុងនោះ អ្នកនឹងឮសំឡេងរោទ៍ ដែលជាសញ្ញាប្រាប់អ្នករត់តុឱ្យមកដល់តុយើងតែម្តង។ អ្នកនឹងឃើញវត្ថុទាំងនេះជាញឹកញាប់នៅក្នុងភោជនីយដ្ឋានកូរ៉េ ហើយវិធីសាស្រ្តនេះមានភាពងាយស្រួលណាស់ដែលភោជនីយដ្ឋានផ្សេងទៀតគួរតែធ្វើតាម។Hwaro Korean Barbecue Restaurant in Seoul

៧. អាវអៀមនៅភោជនីយដ្ឋាន៖ ប្រសិនបើភ្ញៀវញុំាអាហារនៅភោជនីយដ្ឋានតែខ្លាចប្រឡាក់អាវដែលកំពុងតែពាក់នោះអ្នកអាចស្នើសុំអាវអៀមពាក់បានពេលដែលកំពុងញ៉ាំហើយវាជាភាពងាយស្រួលមួយទៅដល់ភ្ញៀវដែលមកពិសារអាហារ៕

លំហាត់ប្រាណ ៥ ប្រភេទដើម្បីឱ្យអ្នកមានរាងស៊ិចស៊ី

0

នារីៗភាគច្រើនប្រាកដជាចង់បានចង្កេះតូចដងខ្លួនស៊ីចស៊ី ក៏ដូចជាសុខភាពល្អរាងកាយមាំមួន ថែមទាំងចូលចិត្តធ្វើអ្វីដែលងាយស្រួលផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាក្បាច់ហាត់ប្រាណសាមញ្ញៗនឹងងាយស្រួលបំផុតដែលនារីភាគច្រើនអាចអនុវត្តតាមដោយវិធីចំនួន ៥ ដូចជា៖

១.Plank Pose៖ គឺជាក្បាច់ដែលជួយពង្រឹងសាច់ដុំពោះ និងរឹតចង្កេះឱ្យមើលទៅតូចជាងមុន ដោយចាប់ផ្តើមដំបូងតម្រូវឱ្យអ្នកគេងផ្កាប់មុខ បញ្ឍរដៃនិងជើងរបស់អ្នកឱ្យត្រង់ រួចលើកខ្លួនឡើង និងរឹតបន្តឹងក្រពះរយៈពេល ៣០ នាទីជាការស្រេច ត្រូវអនុវត្តបែបនេះ ២-៣ ដងក្នុងមួយសប្តាហ៍។The Only Workout That Will Change Your Body Shape, Says Top Trainer

២.អង្គុយលើកជើង៖ លំហាត់ប្រាណនេះនឹងជួយពង្រឹងសាច់ដុំពោះផ្នែកខាងលើ ដោយចាប់ផ្តើមដំបូងតម្រូវឱ្យអ្នកដេកលើខ្នងរបស់អ្នក រួចលើកជើងឡើងលើ បន្ទាប់មកក្រវីចុះឡើងរយៈពេល ១៥-២០ ដងការស្រេច ធ្វើបែបនេះជារៀងរាល់ថ្ងៃនឹងទទួលបានលិទ្ធផលឆាប់រហ័ស។

៣.គេងបញ្ឍរជើងឡើងលើ៖ ក្បាច់នេះនឹងជួយពង្រឹងសាច់ដុំពោះនៅសងខាង ដោយចាប់ផ្តើមដំបូងតម្រូវឱ្យអ្នកគេងរួចបញ្ឍរជើងឡើងលើរយៈពេល ១៥-២០ នាទីជាការស្រេច ត្រូវអនុវត្តបែបនេះជារៀងរាល់ថ្ងៃនោះអ្នកនឹងទទួលបានរាងដ៏ស៊ីចស៊ី។Want To Have Toned Sexy Legs? Follow These Exercises - Boldsky.com

៤.Twist៖ គឺជាលំហាត់ប្រាណបែបរមួលចង្កេះដែលវាជួយពង្រឹងសាច់ដុំពោះនៅសងខាង ដោយចាប់ផ្តើមដំបូងតម្រូវឱ្យអ្នកឈរត្រង់ រួចពត់ជង្គង់ទាំងពីរបន្តិច រឹតបន្តឹងក្រពះរបស់អ្នក បង្វិលទៅស្តាំដោយដៃស្តាំរបស់អ្នកប៉ះជង្គង់ឆ្វេង បន្ទាប់មកសង្កត់ប្រហែល ១ វិនាទី ធ្វើបែបនេះរយៈពេល ១៥-២០ ដង ជាការស្រេច។

៥.Squat៖ គឺជាក្បាច់ដែលជួយពង្រឹងសាច់ដុំភ្លៅ និងត្រគាក ដោយចាប់ផ្តើមពីការឈរត្រង់ ញែកជើងទាំងពីរដាច់ពីគ្នាដោយទទឹងស្មា រួចពត់ជង្គង់របស់អ្នក បន្ទាប់មករឹតបន្តឹងសាច់ដុំជើង និងត្រគាករបស់អ្នក រុញខ្លួនអ្នកទៅទីតាំងចាប់ផ្តើមរយៈពេល ១៥-២០ ដង ជាការស្រេច៕45 Squat Variations to Maximize Your Workout
ប្រភព៖thethaiger

អាស៊ានត្រូវរួមគ្នាក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីលើពិភពលោក

0

ប្រទេសឥណ្ឌូណេស៊ី ៖ នៅពេលរដ្ឋាភិបាលឥណ្ឌូណេស៊ីព្យាយាមជំរុញឥណ្ឌូណេស៊ីឱ្យក្លាយជាប្រទេសនាំមុខគេផ្នែកឧស្សាហកម្មរថយន្តអគ្គិសនី ប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍ ក៏អាចរួមគ្នាដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅលើពិភពលោក និងក្លាយជាតំបន់នាំមុខក្នុងការជំរុញឱ្យមាននិរន្តរភាពផងដែរ ។Message from the CEO - Bakrie & Brothers

Anindya Bakrie ជានាយកប្រតិបត្តិក្រុមហ៊ុន Bakrie & Brothers នៅប្រទេសឥណ្ឌូណេស៊ីលើកឡើងថា ការប្រកួតប្រជែងក្នុងឧស្សាហកម្មរថយន្តអគ្គិសនីរវាងឥណ្ឌូណេស៊ីជាមួយប្រទេសជិតខាង គឺមិនមែនជាការប្រកួតប្រជែងពិតប្រាកដនោះទេ ពីព្រោះម៉ាឡេស៊ីក៏មានកេរ្តិ៍ឈ្មោះផ្នែកសមត្ថភាពផលិតបន្ទះឈីប ។ ចំណែកថៃមានចំណុចខ្លាំងក្នុងការផលិតរថយន្តកង់៤ និងរថយន្តអគ្គិសនី ខណៈវៀតណាមបានទទួលជោគជ័យក្នុងការចុះបញ្ជីទីផ្សារហ៊ុននៅសហរដ្ឋអាមេរិក ។Joining the EV revolution in Asean

នាយកប្រតិបត្តិក្រុមហ៊ុន Bakrie & Brothers បន្តថា អាស៊ានគឺជាក្រុមពាណិជ្ជកម្មក្នុងតំបន់ ហើយអាស៊ានកំពុងស្ថិតនៅលើផ្លូវមួយដើម្បីក្លាយជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុតលំដាប់ទី៤ លើពិភពលោក និងជាតំបន់នាំចេញដ៏ធំបំផុតផងដែរ ។ ហេតុនេះ អាស៊ានមិនត្រឹមតែជាតំបន់រីកចម្រើន និងមានស្ថេរភាពផ្នែកភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែអាស៊ានជាតំបន់ដែលអាចបង្កើតនិរន្តរភាព ។What Is ASEAN? | Council on Foreign Relations

ប្រទេសឥណ្ឌូណេស៊ីមានគម្រោងពង្រីកឧស្សាហកម្មរថយន្តអគ្គិសនី ហើយប្រទេសនេះបានដាក់គោលដៅផលិតរថយន្តអគ្គិសនីឱ្យស្មើ៦សែនគ្រឿងនៅឆ្នាំ២០៣០ ខណៈរដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់គោលដៅជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីឱ្យស្មើ២លានគ្រឿងនៅឆ្នាំ២០៣០ ។ ទោះយ៉ាងណា ឥណ្ឌូណេស៊ីបានប្រើរថយន្តអគ្គិសនីតិចជាង១% បើធៀបនឹងការប្រើរថយន្តផ្ទាល់ខ្លួននៅតាមផ្លូវ ដែលស្មើប្រមាណ១៧លានគ្រឿងនៅឆ្នាំ២០២៣ ៕Malaysia looks to become driving force in ASEAN's electric vehicle market ប្រភព ៖ AEC connect

មកស្គាល់អគារខ្ពស់ជាងគេបំផុតនៅកម្ពុជា

0

ក្រោយបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៨ខាងមុខ អគារខុនដូ J-Tower 3 នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅកម្ពុជា។Premium 3 Bedroom Condo For Sale Jtower Tonle Bassac Phnom Penh 15625 | IPS Cambodiaអគារខុនដូនេះ មានទីតាំងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លាតសន្ធឹងលើផ្ទៃដី ៩៨ ៤៨០ ម៉ែត្រការ៉េ មាន៧៧ជាន់ និងកម្ពស់៣២០ម៉ែត្រ ដែលខ្ពស់ដាច់ជាង J- Tower 2 មានកម្ពស់ត្រឹមតែ១៨៩ម៉ែត្រ។

នៅក្នុងខុនដូដ៏ប្រណីតនេះ នឹងមាន៣៦០បន្ទប់ ដោយក្នុងមួយបន្ទប់មានទំហំ៣៤៤ម៉ែត្រការ៉េ និងមាន៣គ្រែគេង ជាមួយនឹងផ្ទះបាយ ដែលបានបំពាក់មកជាមួយឧបករណ៏ដ៏ប្រណីត។J-Tower3 Condominium – LAXURY EXCLUSIVEអ្វីដែលពិសេសជាងនេះទៅទៀតនោះ នៅលើអគារដ៏ខ្ពស់ស្កឹមស្កៃនេះ ក៏មានសួនឧទ្យានបៃតងខ្ចីនៅលើជាន់ទី២៦ថែមទៀតផងដែរ។

ក្រៅពីជាអគារខ្ពស់ជាងគេបំផុតនៅកម្ពុជា J-Tower 3 ក៏នឹងបំបែកកំណត់ត្រាពិភពលោក Guinness World Records ជាអគារខុនដូ ដែលមានអាងទឹកខ្ពស់ជាងគបំផុតនៅលើពិភពលោក ពោលនៅជាន់ទី៧៧។
សូមបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការសាងសង់ អគារខុនដូ J-Tower 3 ក៏នឹងក្លាយជាអគារខ្ពស់ជាងគេលេខ៨នៅក្នុងតំបន់អាស៊ានផងដែរ៕

Cambodia's tallest building J-Tower 3 to be completed by Dec 2028 - Khmer Times

ប្រភព៖ IPS. CAMBODIA

តើអ្នកមិនទាន់ឆ្លងជំងឺភ្នែកក្រហម និងអ្នកកើតហើយត្រូវធ្វើដូចម្តេចដើម្បីបង្ការកុំឱ្យកើតជំងឺនេះ?

0

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ជំងឺឆ្លងភ្នែកក្រហមកំពុងតែកើតឡើងគួរឱ្យកត់សម្គាល់តាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេស។ ដើម្បីបង្ការជំងឺនេះសម្រាប់អ្នកដែលមិនទាន់កើតជំងឺភ្នែកក្រហមត្រូវអនុវត្តវិធីខាងក្រោមជៀសវាងឆ្លងករណីនេះ៖
១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស់ ២០វិនាទី។ លាងសម្អាតដៃឱ្យ បានស្អាត មុននិងក្រោយពេលសម្អាត ឬដាក់ថ្នាំបន្តក់ភ្នែក ឬដាក់ថ្នាំលាបលើភ្នែកអ្នកជំងឺ។ ប្រសិនបើមិនមានសាប៊ូ និងទឹកទេ សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុល យ៉ាងតិច ៦០% ដើម្បីលាងសម្អាតដៃ។
២. លាងដៃរបស់អ្នកបន្ទាប់ពីប៉ះពាល់ជាមួយអ្នកមានជំងឺភ្នែកក្រហម ឬរបស់របរដែលគាត់ប្រើ និងលាងដៃរបស់ អ្នកបន្ទាប់ពីលាបថ្នាំបន្តក់ភ្នែក ឬក្រែមលាបភ្នែកឱ្យអ្នកជំងឺ ឬកាន់សម្លៀកបំពាក់អ្នកជំងឺ។
៣. ចៀសវាងការប៉ះភ្នែករបស់អ្នកដោយដៃដែលមិនបានលាងសម្អាត។
៤. កុំប្រើរបស់របរប្រើប្រាស់ជាមួយអ្នកជំងឺ ដូចជា ខ្នើយ ភួយ ស្រោមពូក និងកន្សែង ទឹកបន្តក់ភ្នែក គ្រឿងសម្អាង ភ្នែក ឬគ្រឿងសម្អាងលាបមុខ ជក់ផាត់មុខ កញ្ចក់កែវភ្នែក ស្រោមដាក់កញ្ចក់កែវភ្នែក ឬកែវភ្នែក។
៥. ចៀសវាងការប៉ះពាល់ផ្ទាល់ ឬចាប់ដៃអ្នកមានជំងឺភ្នែកក្រហម។
៦. រក្សាគម្លាតឱ្យបានឆ្ងាយ ដោយសារជំងឺភ្នែកក្រហមបង្កដោយវីរុស និងបាក់តេរីឆ្លងតាមខ្យល់តាមការក្អកនិង កណ្ដាស់នៃអ្នកមានជំងឺភ្នែកក្រហម។ កុំប៉ះវត្ថុ ឬផ្ទៃដែលមានវីរុសឬបាក់តេរី បន្ទាប់មកប៉ះភ្នែករបស់អ្នក ដោយមិនបានលាងសម្អាតដៃ។

បន្ថែមពីលើនេះក្រសួងក៏បានបញ្ជាក់ថាដើម្បីបង្ការកុំឱ្យមានជំងឺភ្នែកក្រហមឡើងវិញយើងត្រូវអនុវត្តដូចខាងក្រោម៖

– បោះចោល ហើយជំនួសគ្រឿងសម្អាងភ្នែក ឬមុខ ឬជក់ផាត់មុខដែលអ្នកបានប្រើពេលមានជំងឺភ្នែកក្រហម
– បោះចោលកែវភ្នែកដែលប្រើ បោះចោលបាន និងប្រអប់ដាក់កែវភ្នែកដែលអ្នកបានប្រើពេលឈឺភ្នែកក្រហម
– បោះចោលនូវទឹកបន្តក់ដាក់ភ្នែក ដែលអ្នកធ្លាប់ប្រើ ពេលឈឺភ្នែកក្រហមឱ្យបានសមស្រប
– សម្អាតវ៉ែនតា និងស្រោមដាក់វ៉ែនតា ដែលអ្នកបានប្រើពេលអ្នកឈឺភ្នែកក្រហម។

ចំណែកឯការថែទាំព្យាបាលវិញករណីភាគច្រើននៃជំងឺឆ្លងភ្នែកក្រហម គឺស្រាលនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។ ទោះយ៉ាងណាក៏ដោយក្នុងករណីខ្លះការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣សប្ដាហ៍ ឬច្រើនជាងនេះដើម្បីជាសះស្បើយ។ គ្រូពេទ្យអាចផ្តល់ថ្នាំអង់ទីប៊ីយោទិច ដូចជាថ្នាំបន្តក់ភ្នែក ឬថ្នាំដាក់ភ្នែក។ ការឱ្យថ្នាំបន្តក់ឬថ្នាំដាក់ភ្នែក ជួយបន្ថយរយៈពេលនៃ ការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ៕May be an image of 1 person, slow loris, medicine and text

សូមប្រុងប្រយ័ត្ន! ជំងឺឆ្លងភ្នែកក្រហមកំពុងកើនឡើងក្នុងបណ្ដាខេត្តមួយចំនួន

0

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនៅថ្ងៃទី១៩ ខែតុលា ថាគិតត្រឹមថ្ងៃទី១៨
ខែតុលា មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួនដែលតម្រូវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នលើករណីនេះ។May be an image of 1 person, slow loris, medicine and text

ក្រសួងបានបញ្ជាក់ថា រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាននៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របក ភ្នែកជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬ ចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) ឈឺគ្រាប់ភ្នែក ។ល។May be an image of slow loris and text

ជំងឺភ្នែកក្រហមនេះបណ្តាលមកពីមូលហេតុធំៗដូចជា៖
១. បង្កដោយវីរុស៖ អាចកើតមានលាយឡំជាមួយនឹងជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៀត ចាប់ផ្តើមក្នុងភ្នែកម្ខាង ហើយអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ មានហៀរទឹកចេញពីភ្នែក តែមិនខាប់ទេ។
២. បង្កដោយបាក់តេរី៖ ភាគច្រើនមានអាចម៍ភ្នែក ដែលអាចនាំឱ្យត្របកភ្នែកស្អិតជាប់គ្នា។
ក្រសួងបានសង្កត់ធ្ងន់ថា ជំងឺភ្នែកក្រហមដោយវីរុសនិងបាក់តេរីឆ្លងលឿនណាស់ រាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀត។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺភ្នែកក្រហម ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ (សម្អាត ដៃឱ្យបានស្អាតជានិច្ច)។ ចំណែកឯអ្នកមានជំងឺឆ្លងភ្នកក្រហមត្រូវអនុវត្តដូចជា៖
១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស់ ៣០វិនាទី ឬប្រើទឹកអាល់កុល លាងដៃមុននិងក្រោយពេលសម្អាត ឬដាក់ថ្នាំបន្តក់ភ្នែក ឬដាក់ថ្នាំលាបលើភ្នែកឈឺ។
២. ចៀសវាងការប៉ះ ឬត្រដុស ឬញីភ្នែក ពីព្រោះធ្វើឱ្យកាន់តែរលាក ឬរាលដាលទៅភ្នែកម្ខាងទៀត។
៣. ប្រើដៃស្អាត លាងសម្អាតជុំវិញភ្នែករបស់អ្នកឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដោយប្រើក្រណាត់ស្អាតសិចរបស់ ស្អាត។ បោះចោលដុំសំឡីបន្ទាប់ពីប្រើប្រាស់រួច ឬបោកគក់សម្អាតក្រណាត់ដែលបានបើរឡំជាមួយទឹកក្តៅ ។ សាប៊ូបោកខោអាវ បន្ទាប់មកលាងដៃម្តងទៀតជាមួយសាប៊ូ។

៤. កុំប្រើថ្នាំបន្តក់ភ្នែកដបតែមួយ សម្រាប់ភ្នែកដែលឈឺ និងភ្នែកមិនទាន់ឈឺ (កុំប្រើថ្នាំលើភ្នែកមិនឈឺ)។
៥. បោកគក់ខ្នើយ ភួយ ស្រោមពូក និងកន្សែងឱ្យបានញឹកញាប់ក្នុងទឹកក្តៅ និងសាប៊ូបោកខោអាវ លាងដៃរបស់អ្នក បន្ទាប់ពីកាន់របស់របរប្រឡាក់ទាំងនេះ។
៦. សម្អាតវ៉ែនតា ដោយប្រុងប្រយ័ត្នកុំឱ្យប៉ះវត្ថុកខ្វក់ (ដូចជាកន្សែងដៃ) ដែលអាចនឹងត្រូវបានអ្នកដទៃប្រើជាមួយ។
៧. កុំចែករំលែករបស់របរផ្ទាល់ខ្លួន ដូចជា ខ្នើយ ភួយ ស្រោមពូក កន្សែង ទឹកបន្តក់ភ្នែក គ្រឿងសម្អាងភ្នែក ឬគ្រឿង សម្អាងមុខ ជក់ផាត់មុខ កែវដាក់កញ្ចក់ ប្រអប់ដាក់កញ្ចក់កែវភ្នែក ឬកែវភ្នែកជាមួយអ្នកដទៃ។
៨. កុំប្រើអាងហែលទឹក។
៩. បើអ្នកមានរោគសញ្ញាភ្នែកក្រហម ត្រូវសម្រាកពីកន្លែងធ្វើការ ឬសាលារៀន ដើម្បីចៀសវាងការឆ្លងទៅមនុស្សផ្សេងទៀត៕May be an illustration of map and textMay be an illustration of textMay be an illustration of text