Home Blog Page 1414

សូមប្រុងប្រយ័ត្ន! ភ្លៀងនៅបន្តធ្លាក់ពីថ្ងៃទី២០-២៣ ដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន

0

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ថា ព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) នៅឈូងសមុទ្រតុងកឹងប្រទេសចិន នឹងរំកិលចូលមកកាន់ឆ្នេរសមុទ្រនៃភាគខាងត្បូងប្រទេសចិន កត្តានេះធ្វើឱ្យមានប្រព័ន្ធសម្ពាធខ្ពស់គ្របដណ្តប់លើតំបន់ខ្ពង់រាបភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលមានខ្យល់មូសុងកម្រិតមធ្យមបានកើតឡើង តែព្យុះទី១៦ SANBA នេះ ពុំមានឥទ្ធិពលផ្ទាល់មកលើប្រទេសកម្ពុជាទេ។

ក្រសួងបានបញ្ជាក់បន្ថែមថាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា នៅតាមខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។ លើសពីនេះ ខ្យល់មូសុងនិរតីបានបោកបក់លើសមុទ្រអាដាំមែន (Andaman Sea) និងឈូងសមុទ្រថៃ ប្រការនេះបណ្តាលឱ្យមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថា តំបន់ខ្លះអាចមានភ្លៀងធ្លាក់បង្គួរ លាយឡំនឹងផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្រដបណ្តប់លើផ្ទៃដីពី ៤០% ទៅ ៥០% ជាពិសេសនៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល។ ជាមួយគ្នានេះប្រជាពលរដ្ឋនៅតំបន់មួយចំនួនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕May be an image of text

ក្តៅៗ! កម្ពុជា អាចនឹងមានសិទ្ធឡើងទៅជុំទី២ ប្រសិនបើប៉ាគីស្ថានរងពិន័យ FIFA

0

ថ្មីៗនេះ មានការវែកញែកជាច្រើនៅលើបណ្តាញសង្គម X (twitter) ប៉ះព័ន្ធនឹង ប៉ាគីស្ថានអាចនឹងត្រូវបានដកសិទ្ធវិញ ប្រសិនបើ FIFA រកឃើញមានការជ្រៀតជ្រែកពី ភាគីទី៣ ទៅក្នុងសហព័ន្ធបាល់ទាត់ប៉ាគីស្ថាន។

FIFA បានបើកការស៊ើបអង្កេតភ្លាមៗ ក្រោយពីប៉ាគីស្ថានបានយកឈ្នះកម្ពុជា ១-០ នៅក្នុងការជម្រុះជុំទីមួយ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។Pakistan beat Cambodia in first-ever football World Cup qualifying win |  Football News | Al Jazeeraការស៊ើបអង្កេតនេះទាក់ទងទៅនឹង ការជ្រៀតជ្រែកពី ភាគីទី៣ ទៅក្នុងសហព័ន្ធបាល់ទាត់ប៉ាគីស្ថានដោយសារតែក្នុងគម្រោងរបស់ FIFA គឺតែងផ្តល់ថវិការាប់លានដុល្លារទៅកាន់សហព័ន្ធបាល់ទាត់ជាសមាជិក ដើម្បីសាងសង់ទីលាន និងគម្រោងផ្សេងៗ ក្នុងការអភិវឌ្ឍបាល់ទាត់។

តែជាក់ស្តែងកីឡដ្ឋានរបស់ប៉ាគីស្ថាន នៅពេលប្រកួតជាមួយកម្ពុជា ហាក់មានសភាពមិនសមប្រកបក្នុងការលេង ដែលជាហេតុធ្វើឱ្យ FIFA សង្ស័យថាមានភាគីទី៣ ចូលទៅកាន់កាប់សហព័ន្ធបាល់ទាត់ប៉ាគីស្ថាន និងបានយកលុយដែល FIFA ផ្តល់ឱ្យ ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។Support our heroes': Pakistan to host international football match after  eight years today | Arab News PKតែយ៉ាងណាមិញនេះ គ្រាន់តែជំហានដំបូងតែប៉ុណោះរបស់ FIFA លទ្ធផលយ៉ាងណា យើងមានតែរងចាំបន្ត នៃចំណាត់ការរបស់ FIFA។

សូមបញ្ជាក់ផងដែរថា សហព័ន្ធបាល់ទាត់ប៉ាគីស្ថានធ្លាប់ទទួលរងនូវការដាក់បម្រាមពី FIFA ៣លើករួចមកហើយ ពាក់ព័ន្ធនឹងករណីមានការជ្រៀតជ្រែករបស់ភាគីទី៣ នៅឆ្នាំ ២០១៧ ២០១៨ និង ២០២១៕

 

 

សោកស្តាយ! ដំរីដែលបម្រើភ្ញៀវទេសចរនៅវត្តភ្នំ​៣០ឆ្នាំ ពេលនេះបានបាត់បង់ជីវិតហើយ

0

សំបូរ ជាដំរីមួយក្បាល ធ្លាប់បម្រើការជាអ្នកដឹកភ្ញៀវទេសចរណ៍នៅជុំវិញតំបន់វត្តភ្នំអស់រយៈពេល៣០ឆ្នាំ មុនពេលដែលត្រូវបញ្ជូនឱ្យមកនៅព្រៃវិញនៅឆ្នាំ២០១៤។

សំបូរ ត្រូវបាន គេយកទៅថែរក្សាទុកក្នុងតំបន់ព្រៃការពារក្នុងស្រុកកែវសីមា ក្នុងជ្រលងភ្នំមួយនៃខេត្តមណ្ឌលគីរី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤។No photo description available.ថ្មីៗនេះ សំបូរ បានបាត់បង់ជីវិតហើយនៅអាយុ៦៣ឆ្នាំ ក្នុងខេត្តមណ្ឌលគិរី ដោយសារឆ្លងជំងឺធ្មេញអស់រយៈពេលជាងមួយខែចុងក្រោយ ដែលធ្វើឱ្យស្ថានភាពទ្រុឌទ្រោមខ្លាំងទៅ មិនមានលទ្ធភាពក្នុងការព្យាបាលទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYXaGAOr9ORJaTvHD3oES46Vv92tLIAyaq-C4ediK0BKClj1nLyJNMveqRmWLt9RGfT5e002dndSC-gRlgx236hnXkwhhuJWFIxR8PT9KCy6YTymhUIF_6Idds_h9ZWDiR2bgRJqTe5JXCkaQrYYKkQItrT5_BQX-aJTrfYyFK2JfVO_Dyka507Lu8sR0/s1527/Screenshot%202023-10-20%20083133.png

សំបូរ ត្រូវបានគេស្គាល់ទាំងជាតិនិងអន្តរជាតិ វាតែងតែបង្ហាញវត្តមាននៅរមណីយដ្ឋានវត្តភ្នំរៀងរាល់ថ្ងៃដើម្បីរង់ចាំដឹកភ្ញៀវទេសចរណ៍ដែលទៅកំសាន្តនៅទីនោះ។ វាបានរស់នៅជាមួយលោកអ៊ំប្រុសម្នាក់ ឈ្មោះ ស៊ិន ស៊ន ក្នុងអំឡុងសម័យសង្គមរាស្ដ្រនិយមរហូតដល់សម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។

នៅសម័យនោះពួកខ្មែរក្រហមបានដកហូតសត្វចតុបាតនេះទុក។ លុះដល់របបខ្មែរក្រហមបានដួលរលំ លោកស៊ន បានស្វែងរកដំរីនេះឡើងវិញហើយបានយកមកចិញ្ចឹមនិងបានប្រើវាក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍កំសាន្តនៅជុំវិញវត្តភ្នំ ចាប់តាំងពីទសវត្សរ៍១៩៨០មកម្ល៉េះ។

បើតាមលោក ស៊ិន ស៊ន បានឱ្យដឹងថា មុនចូលនិវត្តន៍សំបូរ បានសម្រាកនៅផ្ទះរបស់លោកអស់រយៈពេលជិតពីរឆ្នាំមកហើយ ដោយសារសំបូរឈឺជើងមុខខាងស្តាំ មិនអាចបម្រើការដឹកភ្ញៀវទេសចរណ៍បានទៀត៕សំបូរ ដែល​ជា​ដំរី​អាយុ​៥៤​ឆ្នាំ​មួយ​ក្បាល នឹង​ត្រូវ​យក​ទៅ​ថែរក្សា​ទុក​ក្នុង​តំបន់​ព្រៃ​ការពារ​ក្នុង​ស្រុក​កែវសីមា ក្នុ​ងជ្រលង​ភ្នំ​មួយ​នៃ​ខេត្ត​មណ្ឌល​គីរី នៅ​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj09IA3xVF7tNju3weDfUSBAXpKoosCrDmEQUkklllPkmuomScJe7ScVXVivqFvF_gma8UbXz5kyfzur4darli6_SOzXoS_kmW3Evf-BMgE5A_feiRmCEWU0XrwkLUYiPS8Rm5vms3_XvVPxtYu0vHeZCa1d_d1bqV7wl9uKwmOJgILaj4SFbPlgDwpFwY/s1060/Screenshot%202023-10-20%20083104.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl5qKmAWWO6TvcFcwxUDWGJuFGamFSizXkFsAEMpi-p_QVFIPww7498mcr7_lCRa1odVvctyzLDfaagVenZCKkpBFCrwT0ynbTmIyO1oP-yIwL0yqUdDkghGBVqJVKwmreD8z5ofYDZsDYONplczIlE4t28FhSRXQ0OC430Qr_hxCgDO0aQEBrDnLL9sg/s1433/Screenshot%202023-10-20%20083200.png

 

សារព័ត៌មាន CNN ចុះផ្សាយព្រលានយន្តហោះអន្តរជាតិអង្គរ ធំជាងគេបំផុតនៅកម្ពុជា

0

ពលរដ្ឋកម្ពុជាបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីសារព័ត៌មានធំរបស់សហរដ្ឋអាម៉េរិក CNN បានចុះផ្សាយពីព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបដែលបានដាក់ឱ្យដំណើរការហើយ។ ការចុះផ្សាយនៅក្នុងស្ថាប័នដ៏ធំនេះពលរដ្ឋរំពឹងថានឹងជំរុញឱ្យកាន់តែមានភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន និងកាន់តែធ្វើឱ្យអ្នកផ្សេងទៀតបានស្គាល់ពីប្រទេសកម្ពុជា។No photo description available.

សារព័ត៌មាន CNN បានចុះផ្សាយជាមួយចំណងជើងធំថា «Cambodia’s newest and biggest airport opens in Siem Reap, the gateway to UNESCO-listed Angkor»។ ខ្លឹមសារនៅក្នុងអត្ថបទនោះបានលើកឡើងថាអាកាសយានដ្ឋានថ្មី និងធំជាងគេបំផុតរបស់កម្ពុជា បានបើកដំណើរការអាជីវកម្មនៅខេត្តសៀមរាប ភាគពាយ័ព្យនៃប្រទេសក្នុងសប្តាហ៍នេះ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមហិរញ្ញប្បទានរបស់ប្រទេសចិនក្នុងតម្លៃ១ ១០០លានដុល្លារ ជាច្រកទ្វារដ៏សំខាន់ទៅកាន់កន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសរមណីយដ្ឋានអង្គរដែលចុះបញ្ជីដោយអង្គការយូណេស្កូ។ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ(SAI) ដែលបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២០បានជំនួសអាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP) ដែលបានបើកដំណើរការដំបូងក្នុងឆ្នាំ ១៩៣២ និងមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីបរិវេណអង្គរប៉ុណ្ណោះ។May be an image of aircraft

បន្ថែមពីលើនេះ សារព័ត៌មានដ៏ល្បីនេះក៏បានរំលេចការរចនាព្រលានយន្តហោះថ្មីនេះគឺធ្វើឡើងដោយរចនាប័ទ្មស្ថាបត្យកម្មប្រពៃណីខ្មែរ និងបានលើកឡើងពីទិន្នន័យភ្ញៀវទេសបរទេសមានការកើនឡើងបើធៀបនឹងឆ្នាំ២០២២ ប៉ុន្តែមានការធ្លាក់ចុះបើធៀបនឹងឆ្នាំ២០១៩ មុនពេលប្រទេសកម្ពុជាបិទព្រំដែនដោយសារតែជំងឺកូវីដ៕May be an image of aircraft

តារាដ៏ល្បីរបស់កូរ៉េខាងត្បូងចំនួន ៣ ដួងបានបង្ហើបគន្លឹះថែសម្រស់ងាយៗ ដែលអ្នកអាចអនុវត្តបាន

0

 

តារាសម្តែងស្រីដ៏ល្បីរបស់កូរ៉េខាងត្បូងចំនួន ៣ ដួងគឺ Han So Hee, Bae Suzy និង Shin Hye Sun បានបង្ហើបគន្លឹះថែរក្សាសម្រស់រៀងៗខ្លួននៅក្នុងកម្មវិធីមួយ ដោយពួកគាត់បាននិយាយថា ដើម្បីថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ ក៏ដូចជាថែរក្សារូបរាងឱ្យល្អឥតខ្ចោះ ប្រកបដោយសុវត្ថិភាពនិងសុខភាពល្អមាំមួន គឺចាំបាច់ត្រូវតែអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

 

១.ការគេង៖ តារាសម្តែង Han So Hee បាននិយាយថាសម្រាប់នាងការគេងគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាសម្រស់ឱ្យបានស្អាត ហើយក៏ជាចំណែកមួយដែលអាចជួយពង្រឹងសុខភាពស្បែកផងដែរ។ ដូច្នេះទើបនាងព្យាយាមគេងយ៉ាងតិច ៤ ម៉ោងក្នុងមួយថ្ងៃ ក៏ព្រោះតែនាងគឺជាតារាសម្ដែងដែលមានកាលវិភាគមមាញឹកខ្លាំង ប៉ុន្តែសម្រាប់មនុស្សទូទៅវិញគឺត្រូវគេងឱ្យបាន ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃទើបជាការល្អ។Han So Hee Tests Positive For COVID-19 During “Gyeongseong Creature”  Filming | Soompi

 

២.ថែរក្សាស្បែកដោយរូបមន្ត ៤-២-៤៖ តារាស្រីសម្រស់ធម្មជាតិ Bae Suzy វិញក៏មានវិធីសាស្ត្រក្នុងការថែរក្សាសុខភាពស្បែក ដោយប្រើនូវក្បួនលាងសម្អាតមុខ ៤-២-៤ មានន័យថាៈ

– ៤ នាទីសម្រាប់ការម៉ាស្សាលើស្បែកថ្នមៗជាមួយប្រេងលាងសម្អាតមុខ។

– ២​ នាទីសម្រាប់ម៉ាស្សាជាមួយហ្វូមលាងសម្អាតមុខ។

-និង ៤ នាទីចុងក្រោយដើម្បីលុបលាងមុខជាមួយទឹកក្ដៅឧណ្ហៗ និងទឹកត្រជាក់។

វិធីសាស្ត្រនេះអាចជួយបង្រួមរន្ធញើសហើយបន្តឹងស្បែកមុខ ក៏ដូចជាជួយសម្រួលចលនាចរន្តឈាមលើផ្ទៃមុខ។Bae Suzy's best movies and TV shows

 

៣.ប្រើម៉ាសធម្មជាតិសម្រាប់បិតក្រោមភ្នែក៖ ចំពោះតារាស្រី Shin Hye Sun វិញក៏បានផ្ដល់អាទិភាពខ្លាំងទៅលើផលិតផលថែរក្សាសម្រស់ដោយនាងបានប្រើម៉ាសធម្មជាតិសម្រាប់បិតក្រោមភ្នែកជារៀងរាល់ថ្ងៃ។ ក្រៅពីការថែរក្សាពីខាងក្រៅហើយ នាងក៏មិនភ្លេចការថែរក្សាស្បែកពីផ្នែកខាងក្នុងដែរ ដោយនាងតែងតែជ្រើសរើសយកការញ៉ាំផ្លែឈើជាអាហារសម្រន់ ដែលវាគឺជាចំណែកមួយជួយឱ្យស្បែកមានសុខភាពល្អ និងផឹកទឹកខូឡាជែនដើម្បីពន្យឺតភាពចាស់ផងដែរ៕Shin Hye Sun (신혜선) Gallery HanCinema - The Korean Movie And Drama Database HD  wallpaper | Pxfuel

 

 

 

មេបុណ្យខាងកើត ប្រាសាទដ៏ស្រស្អាតមួយ ដែលមិនគួរំលង ពេលទៅទស្សនាទឹកដីអង្គរ

0

ប្រាសាទមេបុណ្យខាងកើត មានទីតាំងស្ថិតនៅចំកណ្តាលបារាយណ៍ខាងកើត ចំងាយប្រហែល ៥០០ម៉ែត្រ ពីប្រាសាទប្រែរូប។

ប្រាសាទនេះ បែរមុខទៅទិសខាងកើត ប្រាសាទនេះត្រូវបានកសាងឡើង នៅភាគទី២ នៃសតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី១ ឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហមញ្ញសាសនា។ប្រាសាទមេបុណ្យខាងកើតកាលពីដើម ប្រាសាទនេះស្ថិតនៅលើកោះតូចមួយកណ្តាលបារាយណ៍ខាងកើត ដែលអាចធ្វើដំណើរបានដោយជិះទូក តែបច្ចុប្បន្នបារាយណ៍នោះគោកអស់ទៅហើយ។ប្រាសាទមេបុណ្យខាងកើតប្រាសាទមេបុណ្យខាងកើត មានប្រាង្គសំខាន់ចំនួនប្រាំ សង់ឡើងអំពីឥដ្ឋ ស្ថិតនៅលើខឿនដែលសង់អំពីថ្មបាយក្រៀមនិងថ្មភក់ រីឯជញ្ជាំងខាងក្រៅ នៃប្រាង្គទាំងប្រាំ មានតួប៉មតូចៗផ្សេងទៀត នៅសងខាងកាំជណ្តើរនៃតួប្រាសាទនេះមានលម្អទៅដោយចម្លាក់សត្វតោ ចំណែកនៅតាមជ្រុងនៃខឿនជាន់ទី១ និងទី២ គឺលម្អទៅដោយរូបដំរី ដែលមានប្រមោយសំយ៉ុងត្រង់ចុះមកក្រោម ហើយនៅលើដំរីមានលម្អខ្សែកទៀតផង៕ប្រាសាទមេបុណ្យខាងកើត

សមាជិក NewJeans ម្នាក់នេះទាញប្រជាប្រិយភាពខ្លាំងនៅប្រទេសជប៉ុនអាចដោយសារកត្តានេះ

0

ក្រុមចម្រៀង NewJeans ដ្បិតថាទើបបង្ហាញខ្លួនជាផ្លូវការបាន១ឆ្នាំក្តី(២២ កក្កដា ២០២២) ប៉ុន្តែប្រជាប្រិយភាពក្រុមនារីជំនាន់ទី៤ របស់ K-Pop នេះបានទាញបេះដូងអ្នកគាំទ្រមកពីជុំវិញពិភពលោកដោយសមាជិកទាំង៥នាក់បានកំណត់ស្តង់ដារថ្មីសម្រាប់ទេពកោសល្យ និងសោភ័ណភាពដ៏ទាក់ទាញរបស់ពួកគេ។Armani Beauty names Hanni of NewJeans as brand ambassador

នៅក្នុងក្រុមចម្រៀង K-pop ជាធម្មតាមានសមាជិកច្រើននាក់ដែលអាចមានទំនោរកើតឡើងដោយសមាជិកខ្លះមានភាពលេចធ្លោជាងអ្នកផ្សេងទៀតទាក់ទងនឹងប្រជាប្រិយភាព។ ទោះ ជាយ៉ាងណាក៏ដោយសម្រាប់ NewJeans មានភាពលេចធ្លោពិសេសនៅក្នុងពិភព K-pop ដោយសារតែសមាជិកម្នាក់ៗសុទ្ធតែទទួលបានការស្រលាញ់ និងការកោតសរសើរពីអ្នកគាំទ្រទូទាំងពិភពលោក។Gucci Announces NewJeans' Hanni as Brand Ambassador Ahead of Seoul Show -  EnVi Media

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានសង្កេតឃើញថា សមាជិក Hanni មានចំណុចពិសេសមួយក្នុងចិត្តអ្នកគាំទ្រជនជាតិជប៉ុន។ ពួកគេបានជជែកវែកញែកទៅលើប្រធានបទនេះទាក់ទងនឹងប្រជាប្រិយភាពរបស់សមាជិក NewJeans រូបនេះផងដែរ។Profil Hanni New Jeans, Vokalis Utama dengan Segudang Bakat! Page All |  Orami

អ្នកលេងអ៊ីនធឺណិត បានបញ្ចេញមតិថា អ្នកគាំទ្រជប៉ុនចូលចិត្ត Hanni ដោយសារនាងគួរឱ្យស្រលាញ់មានលក្ខណៈគ្រប់យ៉ាងដែលប្រជាជនជប៉ុនស្រលាញ់គឺមានភ្នែកមូល មុខមូល ចង្កាតូច និងថ្ពាល់ប៉ោងមើលទៅដូចជាតួអង្គតុក្កតា។ អ្នកខ្លះបន្ថែមថា Hanni មិនត្រឹមមានប្រជាបប្រិយភាពខ្លាំងនៅប្រទេសជប៉ុនប៉ុណ្ណោះទេ តែនាងមានប្រជាប្រិយភាពគ្រប់ទីកន្លែង៕Shop Levi's® & NewJeans HANNI's Look | Levi's® Official Online Store PH

សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង គ្រោងនឹងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាជាលើកដំបូង

0

បរទេស៖ កូរ៉េខាងត្បូងគ្រោងនឹងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាជាលើកដំបូងជាមួយអាមេរិក និងជប៉ុននៅចុងសប្តាហ៍នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ Yonhap News ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែតុលាថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាជាមួយត្រីភាគីដែលធ្វើឡើងនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ សមយុទ្ធនេះនឹងមានខ្លឹមសារនៃការហោះហើរជាទម្រង់ ដែលក្នុងនោះអ្នកប្រយុទ្ធមកពីបីប្រទេសនឹងអមដំណើរដោយយន្តហោះទម្លាក់គ្រាប់បែក B-52។S. Korea rejected repeated proposals by US, Japan to hold trilateral  military exercises : International : News : The Hankyoreh

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់អាមេរិកបានចុះចតនៅប្រទេសកូរ៉េនៅថ្ងៃទី ១៧ ខែតុលា។ នេះជាលើកទីមួយហើយ ដែលយន្តហោះ B-52 របស់អាមេរិក បានចុះចតនៅមូលដ្ឋានទ័ពអាកាសកូរ៉េ។ ឧត្តមសេនីយ Kim Seung-kyum ប្រធានអគ្គសេនាធិការចម្រុះកូរ៉េ បាននិយាយថា ការធ្វើសមយុទ្ធរួមគ្នានេះ គឺដើម្បីបង្ហាញពីកម្លាំងរបស់យើងប្រឆាំងនឹងកូរ៉េខាងជើង។US, S. Korea begin 5-day joint air drills - Khmer Times

គួរបញ្ជាក់ដែរថា កូរ៉េខាងជើងកន្លងមកបានរិះគន់ដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្តហោះអាមេរិកដោយហៅវាថាជា “ការញុះញង់យោធាដោយឥតលាក់លៀមដែលធ្វើឱ្យស្ថានការណ៍ទៅជាមហន្តរាយ” ហើយបានព្រមានថា “ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរនឹងអាចកើតមានឡើងក្នុងពេលឆាប់នេះ”។
បច្ចុប្បន្នភាពតានតឹងនៅលើឧបទ្វីបកូរ៉ បានកើតឡើងដោយសារតែការបង្កើនសកម្មភាពយោធាដោយភាគីទាំងអស់នៅក្នុងតំបន់។ យោធាអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នាពេលថ្មីៗនេះក៏បានធ្វើសមយុទ្ធការពារការចូលដែនសមុទ្រនៅតំបន់ភាគខាងត្បូងនៃឧបទ្វីបកូរ៉េផងដែរ៕US flies B-1B over South Korea in show of force against North

បែបនេះសោះបានជា ឡូរីន សង្សារ វណ្ណដា ចំណាប់ធ្វើម្ហូបយ៉ាងនេះ

0

ដូចប្រិយមិត្តតាមដានវិស័យសិល្បៈជ្រាបមកហើយថាសង្សាររបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា កញ្ញា ឡូរីន មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនិងពូកែតុបតែងខ្លួនទាក់ភ្នែកប៉ុណ្ណោះទេ តែស្នាដៃធ្វើម្ហូបវិញក៏មិនអន់ដែរ។ ការពិតកត្តាដែលបំផុសគំនិតឱ្យស្រីស្អាតរូបនេះចេះធ្វើម្ហូបយ៉ាងចំណាប់បែបនេះគឺដោយសារម្តាយរបស់នាងផ្ទាល់តែម្តងបានបង្រៀននាងតាំងពីក្មេងៗមិនទម្រើសកូនស្រីឡើយគួបផ្សំ ឡូរីន ក៏ចូលចិត្តធ្វើម្ហូបដូចគ្នា។May be an image of 1 person

ឆ្លើយតបជាមួយអ្នកគាំទ្រដែលបានជីកសួរអ្នកណាជាអ្នកបំផុសគំនិតឱ្យធ្វើម្ហូប ស្រីស្អាត ឡូរីន បានឆ្លើយថាគឺម្តាយរបស់ខ្លួនផ្ទាល់តែម្តង។ ឡូរីន បានបន្ថែមថា កាលពីនៅតូចៗម្តាយរបស់នាងចូលចិត្តនាំទៅផ្សារហើយពេលត្រលប់មកវិញនាងអង្គុយមើលម្តាយធ្វើម្ហូប ហើយខ្លួនក៏ជួយបេះបន្លែខណៈម្តាយក៏បណ្តោយឱ្យធ្វើទោះបីជាខុសខ្លះត្រូវខ្លះក៏ដោយ។No photo description available.

ឡូរីន បញ្ជាក់បន្ថែមថា ម្តាយរបស់ខ្លួនមិនបង្ខំឱ្យធ្វើនេះធ្វើនោះទេ ប៉ុន្តែដោយសារខ្លួននាងផ្ទាល់តែម្តងមានចំណង់ចំណូលចិត្តលើរឿងធ្វើម្ហូបនេះតាំងពីលេងធ្វើម្ហូបបាយឡុកបាយឡ រហូតរៀនធ្វើម្ហូបរបស់ពិតតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0eXB3yRRgmES3bFcc34UDOxqK2-YID2CaxiqY0F6fVGU6H7fXVIrNxVLw8DEQxcnCoghZTKDQoTbC-3TSY521bgOwZfRuNyoFcGIh_L8Kn-Id7vITDAR2k1T0hrqsyk-LlL6kT1r2ZlGXDr7z1XMVGMjSyO8rW3G__X-cHXOpoK0Rga2dIJRdxNbs5kc/s588/Capture%20(88).PNG

មិនត្រឹមតែជំរុញឱ្យកូនស្រីចេះធ្វើម្ហូបតែប៉ុណ្ណោះទេ បើតាម ឡូរីន ធ្លាប់បង្ហោះរូបភាពលើStory វិញបានឱ្យដឹងថារយៈពេល២២ឆ្នាំហើយដែលនាងឃើញឪពុកម្តាយរបស់ខ្លួននៅតែមានភាពផ្អែមល្ហែមដាក់គ្នាមិនចាញ់កំលោះក្រមុំទេ។ ដូច្នេះហើយនេះក៏ជារឿងគម្រូមួយក្នុងជីវិតគូទើបអ្នកគាំទ្រសង្កេតឃើញថា ឡូរីន និងវណ្ណដា មិនបង្ហោះរូបភាពជាមួយគ្នាញឹកញាប់លើបណ្តាញសង្គមក្តីប៉ុន្តែនៅខាងក្រៅអ្នកទាំងពីរតែងតែទៅណាមកណាជាមួយគ្នាញឹកញាប់៕

 

លោកនាយករដ្ឋមន្ត្រីស្នើក្រុមហ៊ុន Xiaomi ពង្រីកការវិនិយោគនៅថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង លោក Alain Lam មានតួនាទីជា Vice President នៃក្រុមហ៊ុន Xiaomi បានចូលជួបសម្តែងការគួរសមជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ។ លោក Alain Lam លើកឡើងថា Xiaomi គឺជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលបានបង្កើតឧស្សាហកម្មឌីជីថលចម្រុះ និងល្បីល្បាញក្នុងការផលិតទូរស័ព្ទដៃអាចដំណើរការលើកម្មវិធី ដើម្បីគ្រប់គ្រងប្រតិបត្តិការរបស់ឧបករណ៍អេឡិចត្រូនិកក្នុងប្រព័ន្ធ Android ។Xiaomi invited to expand market, investment in Thailand - Pattaya Mail

ក្រុមហ៊ុន Xiaomi មានបណ្តាញ និងអាជីវកម្មនៅទូទាំងពិភពលោក ហើយក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនៅប្រទេសថៃនៅឆ្នាំ២០១៨ និងរីកចម្រើនជាបន្តបន្ទាប់ ។ ក្រុមហ៊ុនបានយកប្រទេសថៃធ្វើជាការិយាល័យកណ្តាលនៅក្នុងតំបន់ ហើយក្រុមហ៊ុនបានគាំទ្រថៃក្នុងផ្នែកផ្សេងៗដូចជា ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ឬផ្នែកអប់រំ ។ ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនឈ្មោះ Xiaomi Technology នៅប្រទេសថៃ ដើម្បីលក់ចែកចាយ និងផលិតទូរស័ព្ទដៃនៅថៃ រួមទាំងពង្រីកទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ ក្នុងនោះទីផ្សារឥណ្ឌូណេស៊ីមានទំហំធំបំផុត បន្ទាប់មក គឺថៃ ។

ចំណែកលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណចំពោះការជឿជាក់របស់ក្រុមហ៊ុនមកលើប្រទេសថៃ ហើយលោកបញ្ជាក់ថា ថៃនឹងគាំទ្រការពង្រីកទីផ្សារ និងការវិនិយោគនៅថៃបន្ថែមទៀត ។ លោក សេដ្ឋា ថាវីស៊ីន ជឿថា ប្រទេសថៃមានគុណសម្បត្តិផ្នែកអាជីវកម្ម ដែលក្រុមហ៊ុននឹងទទួលបានផលប្រយោជន៍ច្រើនក្នុងការវិនិយោគ និងពង្រីកទីផ្សារក្នុងតំបន់ ។Xiaomi invited to expand market, investment in Thailand - Pattaya Mail

លោកនាយករដ្ឋមន្ត្រីថៃក៏បានសរសើរចំពោះដំណើរការរបស់ក្រុមហ៊ុន និងស្នើឱ្យក្រុមហ៊ុនពង្រីកការវិនិយោគ និងពាណិជ្ជកម្មនៅប្រទេសថៃ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានអរគុណចំពោះការផ្ទេរបច្ចេកវិទ្យា R&D សម្រាប់គម្រោង Land Bridge ដែលនឹងក្លាយជាឱកាសរបស់ក្រុមហ៊ុន ខណៈក្រុមហ៊ុនកំពុងស្វែងរកទីតាំងផលិត ឬរោងចក្រផលិត ដើម្បីគាំទ្រកំណើនអាជីវកម្មពាក់ព័ន្ធនឹងផ្នែកជាច្រើន រួមទាំងរថយន្តអគ្គិសនីផងដែរ ។

លោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ពីការផ្តល់ទំនុកចិត្តដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីក្នុងតំបន់ តាមរយៈកត្តាគាំទ្រ និងបរិស្ថានអំណោយផល ។ លោកនាយករដ្ឋមន្ត្រីលើកឡើងថា មានក្រុមហ៊ុនផលិតជាច្រើនមានបំណងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅថៃ ដោយសារថៃមានប្រៀបផ្នែកភូមិសាស្ត្រ និងគម្រោង Land Bridge ដែលអាចតភ្ជាប់ការដឹកជញ្ជូនទៅកាន់តំបន់ផ្សេងៗយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ។Xiaomi invited to expand market, investment in Thailand - Pattaya Mail

ក្រុមហ៊ុនបញ្ជាក់ថា នឹងពង្រីកការផលិតគ្រឿងបន្លាស់ឧបករណ៍អេឡិចត្រូនិកផ្សេងៗនៅប្រទេសថៃសម្រាប់ផលិតផលរបស់ក្រុមហ៊ុន ហើយចែកចាយទៅកាន់ទីផ្សារពិភពលោក ។ ដូច្នេះ វានឹងជួយបង្កើនជំនាញផ្នែកផលិតដល់ពលរដ្ឋថៃ រួមទាំងការបណ្តុះបណ្តាលដើម្បីកាត់បន្ថយបញ្ហាកង្វះខាតកម្លាំងពលកម្មមានជំនាញផងដែរ ៕China's Xiaomi raises $1.2 billion in debt as Beijing targets the tech  sector ប្រភព ៖ mgronline