បន្លែបង្ការនៅថៃឡើងថ្លៃបណ្តាលមកពីអាកាសធាតុត្រជាក់
ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Sakda Boonluek អាយុ៣៦ឆ្នាំ ជាអាជីវករលក់បន្លែនៅក្នុងផ្សារ «ផិម៉ាយមឿងម៉ៃ» ស្ថិតនៅស្រុកផិម៉ាយ ខេត្តនគររាជសីម៉ា ប្រទេសថៃ បាននិយាយប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ន បន្លែបង្ការបានឡើងថ្លៃស្ទើរគ្រប់មុខ ដូចជា ម្ទេសស្រស់ និងស្ពៃ ជាដើម ។ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ បន្លែពុំទាន់ឡើងថ្លៃទេ ប៉ុន្តែនៅពេលអាកាសធាតុចាប់ផ្តើមត្រជាក់ ស្រាប់តែបន្លែស្រស់ឡើងថ្លៃខ្ពស់ ។
អាជីវកររូបនេះបន្តថា ជាធម្មតា ម្ទេសស្រស់មានតម្លៃ៧០បាតក្នុង១គីឡូក្រាម បានកើនឡើងរហូតដល់១០០បាតក្នុង១គីឡូក្រាម ។ ចំណែកស្ពៃមានតម្លៃ១០០បាតក្នុង១គីឡូក្រាម បានកើនឡើងរហូតដល់១៣០បាតក្នុង១គីឡូក្រាម ។ ដូចគ្នានេះ បន្លែបង្ការផ្សេងៗទៀត ដូចជា ស្លឹកខ្ទឹម និងជី ក៏បានឡើងថ្លៃផងដែរ ហើយធ្វើឱ្យអ្នកមកទិញបន្លែនៅក្នុងផ្សាររអ៊ូរទាំគ្រប់ៗគ្នាថា សព្វថ្ងៃនេះ តម្លៃបន្លែថ្លៃខ្លាំងណាស់ ។
ចំពោះមូលហេតុបណ្តាលឱ្យបន្លែបង្ការភាគច្រើនឡើងថ្លៃ ដោយសារចម្ការបន្លែផ្សេងៗដែលដាំដុះបន្លែសម្រាប់លក់នៅក្នុងប្រទេសថៃ និងនាំចេញទៅក្រៅប្រទេស កំពុងជួបនឹងបញ្ហាអាកាសធាតុត្រជាក់ ។ ហេតុនេះ ធ្វើឱ្យមានទឹកដក់លើបន្លែច្រើននៅពេលយប់ ហើយបណ្តាលឱ្យបន្លែទាំងនេះមិនអាចធំលូតលាស់ ព្រោះជួបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ។
លើសពីនេះ កសិករ និងម្ចាស់ចម្ការបន្លែមួយចំនួនបានជួបនឹងបញ្ហាបន្លែស្អុយ ឬងា.ប់នៅក្នុងចម្ការ ហើយថែមទាំងមានសត្វល្អិតបំផ្លាញទៀតផង ទើបធ្វើឱ្យការដាំដុះបន្លែពុំទទួលបានផលច្រើន ។ ប៉ុន្តែតម្រូវការទិញបន្លែនៅលើទីផ្សារបែរជាកើនឡើង ទើបធ្វើឱ្យតម្លៃបន្លែកើនឡើងខ្ពស់បែបនេះ ៕






លោក Ye Bin នាយកក្រុមហ៊ុនការពារបរិស្ថាន (SJEP) បាននិយាយថា ប្រេងឆាដែលបានយកពីភោជនីយដ្ឋានត្រូវបានដាក់ចូលក្នុងធុងធំនិងឆ្លងកាត់ដំណើរការបន្សុតដើម្បីយកទឹកដែលនៅសល់ និងភាពមិនស្អាតចេញ ក្លាយជាប្រេងឧស្សាហកម្មពណ៌លឿងច្បាស់លាស់។ ឥន្ធនៈនេះនឹងត្រូវបាននាំចេញទៅកាន់អតិថិជន ភាគច្រើននៅអឺរ៉ុប សហរដ្ឋអាមេរិក និងសិង្ហបុរី។ ពួកគេនឹងបន្តដំណើរការប្រេងដើម្បីបង្កើតជា “ឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព” (SAF)។

កាលពីថ្ងៃទី២១ ខែវិច្ឆិកាកន្លងទៅនេះ មហាជននៅក្នុងបណ្តាញសង្គមបានធ្វើការរិះគន់យ៉ាងជះដៃទៅលើនារីម្នាក់ច្រៀងចម្រៀងអសុរសនៅលើឆាកតន្ត្រីអកកេះ ដែលមានអ្នកចែករំលែកវីដេអូរាប់ពាន់នាក់នៅក្នុងគេហទំព័រ Facebook ។ មិនយូរប៉ុន្មាននៅថ្ងៃយប់ថ្ងៃទី២២ ខែវិច្ឆិកា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានកោះហៅក្រុមតន្រ្តីកុសល់ប្រម៉ូតន្រ្តី មកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍អសីលធម៌ ដែលប៉ះពាល់ប្រពៃណីវប្បធម៌ និងសីលធម៌សង្គម។








ដោយសារតែមានអ្នកសួរនាំច្រើន កុយ អេនណា បានបកស្រាយថា «មួយរយៈមុនដោយសារតែខ្លួនត្រៀមទៅក្រៅប្រទេស ហើយនាងក៏បានដាក់កាលវិភាគរបស់ខ្លួនទៅកាន់ក្រុមហ៊ុនផ្ទាល់ដោយសុំ Clear ការងារឱ្យរួចរាល់ហើយសុំទៅស្រុកក្រៅមានធុរៈកិច្ចចឹងក្រុមហ៊ុនក៏យោគយល់ Clearការងារឱ្យហើយមុនចេញទៅ និងអត់ទទួលការងារឡើយ»។



កន្លងទៅគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា មួយចំនួនបានធ្វើខុសទៅនឹងតួនាទី ដោយតែងតែហៅរថយន្ត ឬម៉ូតូ ដែលជាខុសច្បាប់ ដើម្បីឱ្យបង់ប្រាក់។




