លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៣ នឹងត្រូវប្រកាសមុនថ្ងៃកំណត់ ពោលគឺនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងព្រឹកថ្ងៃទី ២៤ វិច្ឆិកា ២០២៣ សម្រាប់តាមបណ្ដាខេត្តផ្សេងទៀត នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់អ្នកដែលប្រឡងជាប់ គួរណាស់តែជ្រើសមុខវិជ្ជាក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សាទៅតាមការចូលចិត្តនិងទេពកោសល្យរបស់ពួកគេ។ ដោយឡែកអ្នកធ្លាក់ កុំបាក់ទឹកចិត្ត ព្រោះអ្នកធ្លាក់បាក់ឌុបក៏នៅមានជម្រើសជាច្រើនទៀតក្នុងការបន្តដំណើរទៅមុខ។
មិនតែប៉ុណ្ណោះ ការបន្តរៀនថ្នាក់១២ឡើងវិញមួយឆ្នាំទៀត មិនមែនមានន័យថាខ្លួនឯងអន់នោះទេ គឺសបញ្ជាក់ថាខ្លួនមានភាពក្លាហានហ៊ានទទួលស្គាល់ការពិត និងអាចដឹងពីចំណុចខ្វះខាតប្រឹងប្រែងកែប្រែដើម្បីទទួលជោគជ័យនៅឆ្នាំក្រោយ។
តែសម្រាប់លទ្ធផលយ៉ាងណាវិញ សិស្សានុសិស្សអាចទៅស្តាប់ផ្ទាល់នៅមណ្ឌលប្រឡងក៏បាន ឬក៏អាចរងចាំប្រកាសរបស់ផេកផ្លូវការរបស់ក្រសួងអប់រំ ដែលនៅក្នុងផេកក្រសួងអប់រំបង្ហោះតែអ្នកជាប់តែប៉ុណ្ណោះ៕










