នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីប្រកាសស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ដោយនៅក្នុងនោះគេឃើញថា បេក្ខជនទទួលបាននិទ្ទេស A មានការកើនឡើង៦២៤នាក់ឯណោះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។
ខាងក្រោមនេះជាលទ្ធផលតាមនិទ្ទេសនីមួយ នៃសម័យប្រឡង ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣៖
• និទ្ទេស A មានចំនួន ១៦៧៣ នាក់
• និទ្ទេស B មានចំនួន ៦៩៦៤ នាក់
• និទ្ទេស C មានចំនួន ១៨ ៣០៨ នាក់
• និទ្ទេស D មានចំនួន ៣៤ ២៤៦ នាក់
• និទ្ទេស E មានចំនួន ៣៧ ២៤៩ នាក់
ដោយឡែកឆ្នាំ ២០២២វិញ
• និទ្ទេស A មានចំនួន ១០៤៩ នាក់
• និទ្ទេស B មានចំនួន ៧២៣២ នាក់
• និទ្ទេស C មានចំនួន ១៩០៥៣ នាក់
• និទ្ទេស D មានចំនួន ៣១១៦៦ នាក់
• និទ្ទេស E មានចំនួន ៣២៤៥០ នាក់










