ប្រទេសចិន៖ ក្រុមហ៊ុនការពារបរិស្ថាន Sichuan Jinshang (SJEP) បានបង្កើតដំណើរការមួយដើម្បីកែច្នៃប្រេងឆាដែលគេបោះចោលក្នុងបរិមាណដ៏ច្រើន បំប្លែងវាទៅជាឥន្ធនៈអាកាសចរណ៍។
យោងតាមគេហទំព័រ AFP ដែលបានរាយការណ៍កាលពីថ្ងៃទី ២១ ខែវិច្ឆិកាថា ជារៀងរាល់យប់ ប្រេងដែលលើស ឬសេសសល់ពីភោជនីយដ្ឋានត្រូវបានត្រង ប្រមូល និងយកទៅរោងចក្រមួយនៅជាយក្រុង Chengdu ដើម្បីចម្រាញ់ជាប្រេងឧស្សាហកម្ម។ ដូច្នេះ បច្ចុប្បន្នក្រុមហ៊ុនកំពុងផលិតប្រេងឧស្សាហកម្មរហូតដល់ ១៥០,០០០ តោនក្នុងមួយឆ្នាំពីភោជនីយដ្ឋានហឹរផត និងភោជនីយដ្ឋានផ្សេងៗទៀតនៅក្នុងទីក្រុង Chengdu ប្រទេសចិន។Jetting away: Chinese company lets 'oil from the gutter soar in the sky'-  The New Indian Expressលោក Ye Bin នាយកក្រុមហ៊ុនការពារបរិស្ថាន (SJEP) បាននិយាយថា ប្រេងឆាដែលបានយកពីភោជនីយដ្ឋានត្រូវបានដាក់ចូលក្នុងធុងធំនិងឆ្លងកាត់ដំណើរការបន្សុតដើម្បីយកទឹកដែលនៅសល់ និងភាពមិនស្អាតចេញ ក្លាយជាប្រេងឧស្សាហកម្មពណ៌លឿងច្បាស់លាស់។ ឥន្ធនៈនេះនឹងត្រូវបាននាំចេញទៅកាន់អតិថិជន ភាគច្រើននៅអឺរ៉ុប សហរដ្ឋអាមេរិក និងសិង្ហបុរី។ ពួកគេនឹងបន្តដំណើរការប្រេងដើម្បីបង្កើតជា “ឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព” (SAF)។Chinese company gives leftover hotpot oil second life as jet fuel - CNA

SAF ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកំចាត់កាបូនឌីអុកស៊ីតក្នុងឧស្សាហកម្មអាកាសចរណ៍ ដែលរួមចំណែក ២% នៃការបំភាយឧស្ម័ន CO2 សកលនៅឆ្នាំ ២០២២ នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។ ប៉ុន្តែឥន្ធនៈប្រភេទនេះនៅតែមិនពេញនិយមដែលមានចំនួនតិចជាង ០.១% នៃឥន្ធនៈអាកាសចរណ៍សរុបដែលបានប្រើប្រាស់ ដោយសារការចំណាយលើដំណើរការខ្ពស់ និងចំនួនអ្នកផ្គត់ផ្គង់តិចតួច។Leftover Chinese hot pot could be powering your holiday flight

ទោះជាយ៉ាងណាក៏ដោយ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានប៉ាន់ប្រមាណថា ការប្រើប្រាស់យ៉ាងទូលំទូលាយនៃ SAF អាចរួមចំណែកប្រហែល ៦៥% ដល់ការកាត់បន្ថយការបំភាយឧស្ម័ន ដើម្បីជួយឧស្សាហកម្មអាកាសចរណ៍ឈានដល់ការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនការពារបរិស្ថាន (SJEP) គឺជារោងចក្រផលិតឥន្ធនៈអាកាសចរណ៍ដោយប្រើឧបករណ៍ពីក្រុមហ៊ុនអាមេរិក។ SJEP ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការដោះស្រាយកាកសំណល់អាហារដ៏ច្រើនសន្ធឹកសន្ធាប់ដែលបង្កើតឡើងដោយប្រជាជនរបស់ខ្លួនចំនួន ១.៤ ពាន់លាននាក់៕