ក្រោយពីនារីម្នាក់ដែលបានលើកយកបទចម្រៀងដើមរបស់លោកស្រី ប៉ែន រ៉ន មកច្រៀងកែប្រែអត្ថន័យខ្លឹមសារ និងប្រើប្រាស់ពាក្យពេចន៍មិនសមរម្យលើឆាកតន្ត្រីអកកេះកាលយប់ពីថ្ងៃ២១ ខែវិច្ឆិកា កន្លងទៅនេះ ឥឡូវត្រូវបានក្រសួងហៅទៅណែនាំហើយ។May be an image of 3 people កាលពីថ្ងៃទី២១ ខែវិច្ឆិកាកន្លងទៅនេះ មហាជននៅក្នុងបណ្តាញសង្គមបានធ្វើការរិះគន់យ៉ាងជះដៃទៅលើនារីម្នាក់ច្រៀងចម្រៀងអសុរសនៅលើឆាកតន្ត្រីអកកេះ ដែលមានអ្នកចែករំលែកវីដេអូរាប់ពាន់នាក់នៅក្នុងគេហទំព័រ Facebook ។ មិនយូរប៉ុន្មាននៅថ្ងៃយប់ថ្ងៃទី២២ ខែវិច្ឆិកា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានកោះហៅក្រុមតន្រ្តីកុសល់ប្រម៉ូតន្រ្តី មកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍អសីលធម៌ ដែលប៉ះពាល់ប្រពៃណីវប្បធម៌ និងសីលធម៌សង្គម។

ក្នុងកិច្ចសន្យានោះ ក្រុមតន្រ្តីកុសល់ប្រម៉ូតន្រ្តី បានសរសេរថា ខ្ញុំបាទឈ្មោះ កាយ កុសល ភេទប្រុស អាយុ ៣៩ឆ្នាំ ដែលជាម្ចាស់ផេកកុសលប្រម៉ូតន្ត្រី។May be an image of 3 people and text
សូមគោរពជូន លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម ខ្ញុំបាទសូមធ្វើការសន្យា និងឈប់ផុសមាតិកា រូបភាពឬវីដេអូ និងចម្រៀងដែលមានបារ៉ូលអសុរស ធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិខ្មែរដ៏ផូរផង់ ក៏ដូចជាកាយវិការណាមួយ ដែលមិនសមរម្យទៅក្នុងបណ្តាញសង្គម ដូចជា Facebook, Youtube,TikTok ជាដើម-ល-។ ប្រសិនបើខ្ញុំបាទមិនគោរពតាមកិច្ចសន្យានេះទេ ខ្ញុំបាទសូមទទួលខុសត្រូវមុខច្បាប់ជាធរមាន។

គួរបញ្ជាក់ដែរថា វីដេអូចម្រៀងនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកនិយមលេងបណ្តាញសង្គមកាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ដោយសារតែនារីម្នាក់កែប្រែអត្ថន័យខ្លឹមសារចម្រៀងដើម និងប្រើពាក្យពេចន៍មិនសមរម្យ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើការកោះហៅទៅណែនាំ ក៏ដូចជាធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍អសីលធម៌ ដែលប៉ះពាល់ប្រពៃណីវប្បធម៌ និងសីលធម៌សង្គម ហើយក្រុមតន្ត្រីនោះក៏បានចេញមុខសូមទោសជាសារធារណៈផងដែរ៕May be an image of text