មកស្គាល់ទង់ជាតិដែលចំណាស់ជាងគេបំផុតទាំង ៥ នៅលើពិភពលោក
ទង់ជាតិ គឺជានិម្មិតសញ្ញាតំណាងឱ្យប្រទេសជាតិនីមួយៗ ក្នុងទិដ្ឋភាពជាផ្ទាំងក្រណាត់ ក្រដាស ឬរូបគំនូរដែលមានពណ៌ រូប អក្សរ មានខ្នាតទំហំ ប្រវែង សណ្ឋាន និងបង្កប់អត្ថន័យតាមការកំណត់របស់ជាតិសាសន៍នីមួយៗ។ ដូច្នេះហើយ តើអ្នកដឹងទេថាទង់ជាតិរបស់ប្រទេសណាខ្លះដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក?
១.ស្កុតឡែន (SCOTLAND)៖ ទង់ជាតិនៃប្រទេសស្កុតឡេនមានដើមកំណើតនៅឆ្នាំ ៨៣២ នៃគ.ស ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាក្នុងយុគងងឹត។ វាត្រូវបានគេស្គាល់ថាជាទង់ជាតិចំណាស់ជាងគេរបស់អឺរ៉ុប។ ទង់ជាតិនេះមានផ្ទៃខាងក្រោយពណ៌ខៀវ ជាមួយនឹងស្នាមឆ្នូតពណ៌សពីរខ្វែងគ្នា។
២.អូទ្រីស (AUSTRIA)៖ ទង់ជាតិនៃប្រទេសអូទ្រីសមានឆ្នូតផ្តេកស្មើគ្នាចំនួនបីគឺ ក្រហម ស និងក្រហម។ ជាប្រវត្តិសាស្ត្រ ការរចនាគឺផ្អែកលើអាវធំរបស់រាជវង្ស Babenberg ហើយដំបូងឡើយទង់ជាតិមានពណ៌ទឹកក្រូច-ស-ខៀវ ប៉ុន្តែក្រោយមកឆ្នូតពណ៌ទឹកក្រូច និងខៀវបានក្លាយទៅជាពណ៌ក្រហម។ ដូច្នេះហើយបើគិតមកដល់បច្ចុប្បន្នទង់ជាតិនេះមានអាយុកាលតាំងពីឆ្នាំ ១២៣០ មកម្លេះ។
៣.ឡាតវី (LATVIA)៖ ទង់ជាតិមួយក្នុងចំនោមទង់ចំណាស់ជាងគេបំផុតទី ៣ នៅលើពិភពលោកនោះគឺ ទង់ជាតិប្រទេសឡាតវី។ ទង់ជាតិនេះដែរត្រូវបានលើកឡើងជាលើកដំបូងនៅក្នុងកាលប្បវត្តិមជ្ឈិមសម័យហៅថា Rhymed Chronicle of Livonia ក្នុងឆ្នាំ ១២៨០ ដែលមានពណ៌ក្រហមជាមួយនឹងឆ្នូតពណ៌សនឹងត្រូវបានប្រើប្រាស់ដោយកុលសម្ព័ន្ធឡាតវី។
៤.ដាណឺម៉ាក (DENMARK)៖ ទង់ជាតិនៃប្រទេសដាណឺម៉ាកក៏ទទួលបានកំណត់ត្រាពិភពលោកហ្គីណេសសម្រាប់ទង់ជាតិដែលចាស់ជាងគេបំផុតលើពិភពលោក ជាមួយនឹងអាយុកាលតាំងពីឆ្នាំ ១៣០៧ មកម្លេះ។ ទង់ជាតិដាណឺម៉ាកមានរចនាបច្ចុប្បន្ននៃឈើឆ្កាង Scandinavian ពណ៌សនៅលើផ្ទៃខាងក្រោយពណ៌ក្រហម។
៥.អាល់បានី (ALBANIA)៖ ទង់ជាតិអាល់បានីមានវាលក្រហម (ផ្ទៃខាងក្រោយ) នឹងមានឥន្ទ្រីក្បាលពីរពណ៌ខ្មៅនៅចំកណ្តាលរបស់វា។ ទង់ជាតិនេះមានអាយុកាលតាំងពីឆ្នាំ ១៤៤៣ នៅពេលដែល Skanderbeg (George Kastrioti) ដែលជាវីរបុរសជាតិរបស់អាល់បានីបានលើកទង់ជាតិរបស់គាត់នៅលើបន្ទាយ Krujë ដើម្បីប្រឆាំងនឹងជនជាតិទួគីដែលគ្រប់គ្រងប្រទេស៕


ដូច្នេះ យោងតាមការសិក្សាពីសាកលវិទ្យាល័យមួយក្នុងប្រទេសស៊ុយអែតបានរកឃើញថា ការប្រើប្រាស់ទូរស័ព្ទដៃញឹកញាប់ត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ជាមួយនឹងការកើនឡើងហានិភ័យនៃការគេងមិនលក់ និងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តចំពោះបុរស និងស្ត្រី។
នេះបើតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Waterloo គេបានរកឃើញថា អ្នកដែលប្រើទូរស័ព្ទមានទំនោរគិតច្រើនជាងអ្នកអាន ដោយសារតែពួកគេទំនងជាមិនធ្វើសកម្មភាពលើព័ត៌មាន ឬចាត់ទុកថាវាចាំបាច់។










.png)




:max_bytes(150000):strip_icc():focal(959x345:961x347)/rihanna-1-2000-09e290ef56c5456db91af266f3b5ec9a.jpg)






:max_bytes(150000):strip_icc()/champs-elysees-paris-christmas_PARISXMAS1022-3a9560c0dfec43a8b5a31bc73f04bc35.jpg)








