ប្រទេសចំនួន ៥ នៅលើពិភពលោកដែលប្រកាន់យករបបកុម្មុយនីស្ត
ប្រទេសទាំងអស់នៅលើពិភពលោក តែងតែមានរបបនយោបាយផ្សេងៗពីគ្នា ដោយប្រទេសខ្លះជ្រើសរើសប្រព័ន្ធប្រជាធិបតេយ្យ និងប្រទេសខ្លះទៀតក៏ប្រកាន់របបយោធានិយម ឬរបបផ្តាច់ការ រីឯប្រទេសខ្លះទៀតក៏ជ្រើសរើសយករបបកុម្មុយនីស្តនិយមទៅវិញ។
លទ្ធិកុម្មុយនីស្តគឺជាមនោគមវិជ្ជាមួយដែលត្រូវបានបង្កើតឡើងដោយផ្អែកលើគំនិតនៃភាពជាម្ចាស់រួម មានន័យថារាល់ធនធានសេដ្ឋកិច្ចទាំងអស់គឺជាកម្មសិទ្ធិរបស់មនុស្សគ្រប់គ្នានៅក្នុងសង្គម ក៏ប៉ុន្តែវាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។ ដូច្នេះបុគ្គលម្នាក់ៗមិនអាចមាននូវទ្រព្យសម្បត្តិផ្សេងៗជាឯកជនភាពបានទេ ពីព្រោះកុម្មុយនីស្តជឿយ៉ាងមុតមាំថា ការដែលបណ្តោយឱ្យមាននូវកម្មសិទ្ធិឯកជនគឺជាកាតាលីកជំរុញឱ្យមាននូវវិសមភាពសង្គម។ ហេតុនេះហើយ តើអ្នកដឹងទេថា ប្រទេសណាខ្លះដែលបានប្រកាន់យករបបកុម្មុយនីស្ត?
១.ប្រទេសចិន៖ ចិនគឺជាប្រទេសកុម្មុយនីស្ត ដែលមានផ្ទៃដីធំបំផុតមួយ និងមានចំនួនប្រជាជនច្រើនជាងគេបំផុតលើពិភពលោកស្ថិតនៅទ្វីបអាស៊ី។ ប្រទេសចិនបានប្រកាន់របបកម្មុនីស្តនៅក្នុងថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ រហូតមកដល់បច្ចុប្បន្ន ដោយប្រទេសនេះនៅរក្សារបបនយោបាយតាមបែបកុម្មុយនីស្តដោយមានបក្សកម្មុយនីស្តតែមួយគ្រប់គ្រងនិងដឹកនាំប្រទេស។
២.ប្រទេសគុយបា៖ សាធារណៈរដ្ឋគុយបា ដែលជាប្រទេសដីកោះ មានទីតាំងស្ថិតនៅតំបន់អាមេរិកខាងជើង។ ប្រទេសនេះបានក្លាយជាប្រទេសដែលប្រកាន់យកប្រព័ន្ធនយោបាយកុម្មុនីស្តនៅក្នុងឆ្នាំ ១៦៦១ រហូតមកដល់បច្ចុប្បន្ន។
៣.ប្រទេសឡាវ៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជាប្រទេសដីគោកស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសឡាវបានកា្លយជាប្រទេសកុម្មុនីស្តមួយនៅឆ្នាំ ១៩៧៥ ក្រោយពីមានចលនាបដិវត្តផ្តួលរំលំរបបរាជានិយម ដោយក្រុមចលនាកុម្មុនីស្ត ផាថេតឡាវ ដឹកនាំដោយទ្រង់សុផានាវង្ស ដែលគាំទ្រដោយប្រទេសវៀតណាម និងសហភាពសូវៀត។
៤.កូរ៉េខាងជើង៖ កូរ៉េខាងជើង គឺជាប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីបូព៌ា ហើយបច្ចុប្បន្នប្រទេសនេះត្រូវបានគេចាត់ចូលក្នុងលេខរៀងទី៤ នៃប្រទេសកុម្មុយនីស្តធំៗទាំង ៥ លើពិភពលោក។ កូរ៉េខាងជើងបានប្រែក្លាយជាប្រទេសកុម្មុយនីស្តជាផ្លូវការក្នុងឆ្នាំ ១៩៤៨ ដឹកនាំដោយលោក គីម អ៊ីលស៊ុង។
៥.ប្រទេសវៀតណាម៖ វៀតណាមក៏ជាប្រទេសកុម្មុយនីស្តមួយ ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វៀតណាមក្លាយជាប្រទេសកុម្មុយនីស្តពេញលេញចន្លោះពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៨៦។ រហូតមកដល់បច្ចុប្បន្នប្រទេសនេះ នៅបន្តអនុវត្តរបបនយោបាយបែបសង្គមនិយម តែប្រព័ន្ធសេដ្ឋកិច្ច ត្រូវបានធ្វើកំណែទម្រង់មួយឈ្មោះថា DoiMoi ប្តូរពីផែនការទៅទីផ្សារសេរីនៅទសវត្សទី ៨០នេះ៕


ក្នុងសម័យដដែលនោះ ពលរដ្ឋខ្មែរយើងមានជំនឿថា មានអ្នកតាចូលសណ្ឋិតនៅដងទង់ជាតិនោះ ហើយនាំគ្នាសាងសង់ព្រះវិហារនិងសាងរូបសំណាកជាតំណាងដងកើ ដោយនាំគ្នាហៅថា “ព្រះអង្គដងកើ”។ដោយឡែកបើនិយាយពីជំនឿបារមីព្រះអង្គដងកើវិញ តាមការលើកឡើងតំណាលតៗគ្នារបស់ចាស់ទុំបាននិយាយាថ៖”កាលដើមឡើយនៅចំណុចមុខព្រះអង្គដងកើនេះ ឱ្យតែរៀងរាល់រាត្រីថ្ងៃសីល ឬ ថ្ងៃពេញបូរមីគេតែងតែសង្កេតឃើញមានទង់ក្រពើអណ្តែតផុសចេញពីផ្ទៃទឹកទន្លេ រួចក៏លិចទៅវិញ ដោយផុសតែមួយភ្លែតៗប៉ុណ្ណោះ។ កាលណោះដែរ ឱ្យតែដល់យប់ថ្ងៃសីល ប្រជារាស្ត្រតែងតែនាំគ្នាទៅឈរមើល និង បួងសួងសុំសេចក្តីសុខមិនដែលខកខាននោះទេ។ ដោយសារតែរាល់ការបន់ស្រន់រមែងបានសម្រេចដូចក្តីបំណងប្រាថ្នា និង ចង់ឱ្យបារមីទង់ក្រពើនោះសណ្ឋិតនៅជារៀងរហូត ទើបប្រជារាស្ត្រក៏បាននាំគ្នាកសាងទង់មួយជានិមិត្តរូប។ ចាប់តាំងពីពេលនោះមកទីនោះ ក៏បានក្លាយទៅជាកន្លែងគោរពសក្ការៈបូជារបស់ប្រជារាស្ត្រខ្មែរ ហើយទង់ក្រពើនោះក៏លែងផុសអណ្តែតចេញពីផ្ទៃទឹកទន្លេទៀតដែរ”។សូមបញ្ជាក់ផងដែរថា ជុំវិញទីសក្ការបូជាព្រះអង្គដងកើ មិនមានឯកសារបញ្ជាក់ច្បាស់លាស់មួយណានោះទេ ទាក់ទងនឹងកន្លែងដ៏ស័ក្កសិទ្ធមួយនេះ៕








ប្រភព ៖ khaosod











:max_bytes(150000):strip_icc():focal(599x0:601x2)/TIME-taylor-swift-person-of-the-year-tout-2-4c44d6e92daf41b195e4facdd51b4211.jpg)

TIME គឺជាទស្សនាវដ្តីព័ត៌មានអាមេរិកដ៏ល្បីល្បាញដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ ទស្សនាវដ្តីនេះតែងតែប្រគល់ពានរង្វាន់ដល់ប្រធានាធិបតីអាមេរិកស្ទើរតែគ្រប់រូប ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩២៧ មកម្លេះ។ កាលពីឆ្នាំ ២០២២ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទទួលពានរង្វាន់ជាបុគ្គលឆ្នើមប្រចាំឆ្នាំ ហើយនៅឆ្នាំ ២០២១ ពានរង្វាន់នេះគឺជាកម្មសិទ្ធិរបស់មហាសេដ្ឋី Elon Musk ជាមួយនឹងផែនការរបស់គាត់ដើម្បីយកមនុស្សជាតិចេញពីផែនដី៕





