ឡុង ម៉ានីន និងប្អូនស្រី ចេញមកសំណូមពរកុំអូសពួកគេទៅរឿងដែលមិនពាក់ព័ន្ធ
បន្ទាប់ពីមានរឿងផ្ទុះកក្រើកមុនបំណាច់ឆ្នាំ២០២៣ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនទាំងរឿងខ្លះមិនជាប់ពាក់ព័ន្ធ ស្រីស្អាត ឡុង ម៉ានីន សង្សារតារាចម្រៀង ថុល សុភិទិ និងប្អូនស្រី ឡុង ម៉ានិច្ច ចេញមកសំណូមកុំអូសពួកនាងចូលទៅក្នុងសាច់រឿងណាដែលមិនពាក់ព័ន្ធនឹងពួកគេចាប់ពេលនេះតទៅ រឿងបុគ្គលដឹងរឿងបុគ្គល អ្នកណាឈ្លោះអ្នកនោះដោះស្រាយ។
នៅល្ងាចថ្ងៃទី៨ ធ្នូ ស្រីស្អាត ឡុង ម៉ានីន និងប្អូនស្រីឈ្មោះ ឡុង ម៉ានិច្ច បានចេញមកLiveរយៈពេលខ្លីដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់តបតាមសំណូមពរហ្វេនរបស់ពួកគេ និងមកបញ្ចប់រឿងគ្រប់យ៉ាងដោយអះអាងថារឿងជម្លោះក្នុងរង្វង់អនឡាញរបស់ពួកគេគឺបានបញ្ចប់ហើយដោយការមកliveនេះគឺនិយាយពីរឿងផ្ទាល់ខ្លួនមិនជាប់ពាក់ព័ន្ធនឹងបុគ្គលណាទាំងអស់។.png)
ម៉ានិច្ច បាននិយាយថាចាប់ពីថ្ងៃនេះតទៅ ប្រសិនជាមានរឿងអ្វីកើតឡើងមិនថាមានរឿងអ្វីក៏ដោយ បើសិនជាគ្មានពីរនាក់បងប្អូនខ្លួនចូលដៃទេ កុំអូសទាញបងប្អូនអ្នកទាំងពីរចូលទាំងដែលពួកគេអត់ចង់ចូល។ ប៉ុន្តែបើសិនជាមានរឿងអ្វីដែលកើតឡើងចាប់ពីថ្ងៃនៃការLiveនេះ អត់មានបងប្អូនអ្នកទាំងពីរចាក់ចេក ចាក់ស្ករ ចូលដៃកុំអូសចូលឱ្យសោះ ដោយពួកគេសុំចិត្តតែត្រឹមនេះ។.png)
ប្អូនស្រី ម៉ានីន បាននិយាយទៀតថា រកស៊ីឱ្យដឹងរកស៊ី រឿងបុគ្គលដឹងរឿងបុគ្គល អ្នកណាឈ្លោះអ្នកនោះដោះស្រាយ បើមានអារម្មណ៍ស្អប់អ្នកណាហើយកុំអូសអ្នកទាំងពីរចូលតទៅទៀតទាំងមិនដឹងអីសោះហើយរឿងកន្លងផុតចប់គឺចប់ហើយ។ ម៉ានិច្ច បន្ថែមទៀតថាការ Live នេះមិនមែនដៀមដាមឬបង្ករឿងអ្វីនោះទេគឺសុំចប់ហើយ ប្រសិនជាមានរឿងអ្វីកើតឡើងកុំអូសចូល ធ្វើជាប្រធានបទមានឈ្មោះបងស្រីនាងចូល ឬសង្សារបងស្រីនាងចូលព្រោះដូចដឹងស្រាប់ហើយថាសង្សាររបស់បងនាងជាមនុស្សសាធារណៈ។
អ្នកជំនួញអនឡាញរូបនេះសង្កត់ធ្ងន់ទៀតថា បើមិនប៉ះពួកនាងមុនទេគឺពួកនាងមិនប៉ះ មិនបំពានគេមុនជាដាច់ខាត៕



.jpg)





ប្រភព ៖ mgronline



















ក្រោយពីការជួបគ្នា លោកនាយករដ្ឋមន្ត្រីថៃលើកឡើងថា Muay Thai ចាត់ទុកថា គឺជា Soft Power ដំបូងគេរបស់ប្រទេសថៃ ។ ហេតុនេះ វាជាសកម្មភាពមួយដែលមានពាក្យថា «Thai» នៅក្នុងនោះ ដែលបានផ្តល់តម្លៃជាមួយ Soft Power របស់ប្រទេសថៃ ។ បច្ចុប្បន្ន ប្រទេសអង់គ្លេសមានកន្លែងប្រដាល់ពី៥.០០០ ទៅ៦.០០០កន្លែង ហើយបដិសេធមិនបានថា វាជា Soft Power លំដាប់ទី១ ដែលថៃបានបញ្ជូនទៅកាន់ពិភពលោក ដូចជា ៖ ការផ្សាយបន្តផ្ទាល់ Live Streaming និងលក់ឧបករណ៍កីឡាប្រដាល់ ដែលមានតម្លៃផ្នែកសេដ្ឋកិច្ចដ៏ច្រើនមហាសាល និងផ្តល់ប្រយោជន៍ដល់ប្រទេស ។










ប៉ុន្តែដោយសារតែករណីនេះជារឿងព្រហ្មទណ្ឌ តំណាងអយ្យការបានបើកការស៊ើបសួតលើឈ្មោះ ជា ថាណាកា ហៅ ជា ណាកា តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៥១៨៧ អយធ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ពីបទ៖បើកបរដោយធ្វេសប្រហែស ខ្ចីគ្នា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចដែលច្បាប់ចរាចរណ៍ផ្លូវគោក តម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ តាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿង នេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា នៅក្នុងចំណោមរាជធានី-ខេត្ត ទាំង ២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា មានខេត្តតែមួយប៉ុណ្ណោះ ដែលមានក្រុង៣ ខណៈខេត្ត៥ផ្សេងទៀតមានក្រុង២ ក្រៅពីនេះសុទ្ធតែមានក្រុង១។


