ថ្មីៗនេះ មានករណីក្រុមអ្នកលក់អនឡាញមួយក្រុម បានធ្វើការឡាយនៅតាមបណ្តាញសង្គមដោយប្រើពាក្យសម្តីមិនសមរម្យ និងមានពាក្យខ្លះញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្មផងនោះ ត្រូវបានតុលាសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួន ជនត្រូវចោទ ទាំង៥នាក់ ដាក់ពន្ធនាគារហើយ។

ជនសង្ស័យបុរសស្រ្តីចំនួន០៥នាក់ ដែលបានបង្ហោះ និងឡាយវីដេអូ ក្នុងបណ្តាញសង្គម និងបណ្តាញ Tik Tok ត្រូវបានជាប់ទោសពី ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ,ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម តាមបញត្តិមាត្រា ២៨៤,មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យ ប្រព្រឹត្តបទល្មើសខាងលើមានចំនួន ០៥នាក់ ក្នុងនោះមានឈ្មោះ ៖

១.ឈ្មោះ ស៊ុន សាំងលី ហៅក្រៅ ម៉ាក់លីន ភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ
២.ឈ្មោះ ម៉ើ ស្រីលាក់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ
៣.ឈ្មោះ ទូច ស្រីមី ហៅក្រៅ អាមៀវ ភេទស្រី អាយុ២៩ឆ្នាំ ជានជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ
៤.ឈ្មោះ ចាន់ សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ
៥.ឈ្មោះ ដេត វ៉ាន់ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-3-p7B3Cb8-pYE6VlAss47nFrYyu0IiHXjUkQROAYUd1SBF7GBRmQhtbOMHGUG8Fe8eyrcT9Lc4H0FTbGGERzZN22vkc1Bqn-Kn7h_15v7SdIBACB9e6QeV6XadyLx6eQnSr3MfFz-HZ-jubvvQwmozSTJ1pto-V7kyxc3M655y-0ZJri-CybxuMIk1M/s960/photo_2023-12-03_21-54-12.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghWIcPWknpF-zXPRuFD0kn7ebzRwGtsNIuL9A1_9U7AlLfJTA0AYHtYlj8Z0j_qPOh1XG7Ky2Ipz5JukH9D9xQLobK9VcSO3C3hccB8m6xZdLtxKSPKaielLWIP09s-e-9BAneqAByeRD7eQmKE3Lt633WGwDJedPpdSCdY6QoXgAaKaqkQ2R3CEwUHzw/s960/photo_2023-12-03_21-54-11.jpg