ស្រីស្អាតម្នាក់ជាតារាម៉ូដែលនិងសម្តែងមានឈ្មោះថា ស៊ឹម ស្រីមុំ បានចេញមកបង្ហោះរូបភាពស្និទ្ធស្នាលបញ្ជាក់ពីទំនាក់ទំនងជាមួយ ពូម៉ៅ អតីតស្វាមីលោកស្រី ទ្រី ដាណា ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកគាំទ្រអបអរមិនទាន់បានប៉ុន្មានផងស្រាប់តែខាងស្រីចេញមកបញ្ជាក់ម្តងទៀតថានាងគ្មានទំនាក់ទំនងអ្វីជាមួយ ពូម៉ៅ នោះទេគ្រប់យ៉ាងគ្រាន់តែជាការ Prank លេងប៉ុណ្ណោះ។May be an image of 3 people, people smiling and text

នៅល្ងាចថ្ងៃទី២ វិច្ឆិកា គណនី Sim sreymom បានបង្ហោះជាមួយរូបភាព១សន្លឹកអមជាមួយចំណងជើងថា « Party លាភាពនៅលីវ» ដោយភ្ជាប់គណនីទៅកាន់ ហ៊ារិទ្ធ ដែលជាបណ្តាញសង្គមរបស់ ពូម៉ៅ ។ ក្រោយមកស្រីស្អាតសាច់សខ្ចីរូបនេះបានបង្ហោះរូបភាពសិ្នទ្ធស្នាល២សន្លឹកជាមួយពូម៉ៅបន្តទៀតដោយភ្ជាប់ជាមួយចំណងជើងថា « With បេះដូង ហ៊ា រិទ្ធ» ដែលការបង្ហោះនេះធ្វើឱ្យមានការផ្ទុះកក្រើកយ៉ាងខ្លាំងមានការចែករំលែករាប់ពាននាក់។

មិនត្រឹមតែមានភាពភ្ញាក់ផ្អើលប៉ុណ្ណោះទេ តែអ្នកលេងបណ្តាញសង្គមដែលបានស្គាល់ ពូម៉ៅ ជាអតីតស្វាមីលោកស្រី ទ្រី ដាណា បានចូលរួមអបអរសាទរយ៉ាងច្រើនដោយនិយាយថា ពូម៉ៅ មានអ្នកស្អំបេះដូងហើយថែមជាស្រីស្អាតទៀតស្របពេលអតីតភរិយាចូលរោងការ។May be an image of 5 people and text
យ៉ាងណាមិញ រឿងរ៉ាវនេះត្រូវក្រឡាប់ចាក់វិញបន្ទាប់ពី ស៊ឹម ស្រីមុំ បានបង្ហោះនៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ថា «Prank សូមបងប្អូនកុំមានការយល់ច្រឡំ រូបម្សិលមិញ នាងខ្ញុំបង្ហោះលេងទេ happy single life បងប្រុស ហ៊ារិទ្ធ»។

ទោះបីជា ស៊ឹម ស្រីមុំ បញ្ជាក់ថារឿងដែលបានបង្ហោះនាំឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមគ្រាន់តែជាការ Prank ក្តី អ្នកមួយចំនួនលើកឡើងថាអ្នកទាំងពីរពិតជាសមគ្នា ខណៈអ្នកមួយចំនួននិយាយថាពិភពលោកពោរពេញដោយការសម្តែង រីឯអ្នកខ្លះទៀតក៏និយាយថា ធ្វើបាបចិត្តពូម៉ៅ ទៀតហើយ៕May be an image of 3 people