ដើមរុក្ខជាតិហុងស៊ុយ ២ ប្រភេទនេះតំណាងឱ្យសំណាង ទ្រព្យសម្បត្តិ និងភាពរុងរឿង ។ ដូច្នេះហើយបច្ចុប្បន្នមានគ្រួសារជាច្រើនកំពុងដាំរុក្ខជាតិទាំងនេះ ដើម្បីទាក់ទាញទ្រព្យសម្បត្តិ សំណាងល្អ និងអាជីវកម្មរីកចម្រើន ក៏ដូចជាមានរឿងល្អៗចូលក្នុងផ្ទះជាដើម។ ខាងក្រោមនេះគឺជាដើមរុក្ខជាតិហុងស៊ុយ ២ ប្រភេទដែលអ្នកគួរតែដាំនៅក្នុងផ្ទះ៖
១.ដើម Honeysuckle៖ ដើមឈើប្រភេទនេះមិនត្រូវការថែទាំច្រើនឡើយ ដោយវាតំណាងឱ្យសិទ្ធិអំណាច ភាពចេះអត់ធ្មត់ និងភាពធន់។ លើសពីនេះ បើតាមក្បួនក្នុងហុងស៊ុយមានន័យថា នាំលុយ លាភ សំណាង ដល់សមាជិកក្រុមគ្រួសារ ដូច្នេះអ្នកអាចដាក់តុបតែងលើតុ ឬបន្ទប់គេ ឬក្នុងបន្ទប់គោរពបូជាក៏បាន។
ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញហុងស៊ុយ បានឱ្យដឹងទៀតថា ដើមរុក្ខជាតិនេះគឺវាស័ក្តិសមបំផុតសម្រាប់មនុស្សនៃធាតុឈើ ឬធាតុដី។ ប៉ុន្តែប្រសិនបើអ្នកមានកុមារ ឬសត្វចិញ្ចឹមសូមដាក់រុក្ខជាតិនេះនៅឱ្យឆ្ងាយ ព្រោះស្លឹកទាំងមូលមានផ្ទុកគ្រីស្តាល់កាល់ស្យូម oxalate ដែលជាសារធាតុពុលម្យ៉ាង ធ្វើឱ្យក្អួតចង្អោរ ឈឺក្រពះពោះវៀន ពិបាកដកដង្ហើម ហើយថែមទាំងនាំឱ្យសន្លប់ និងប្រកាច់ទៀតផង ប្រសិនបើបេះស្លឹករុក្ខជាតិនេះទៅបរិភោគ។
២.ដើមលុយ៖ យោងទៅតាមហុងស៊ុយដើមលុយមានស្លឹកពណ៌បៃតង តំណាងឱ្យសំណាង ទ្រព្យសម្បត្តិ ភាពរុងរឿង នឹងភាពរីកចម្រើនក្នុងអាជីពដូច្នេះហើយទើបវាជារុក្ខជាតិដ៏ពេញនិយមមួយដែលមនុស្សជាច្រើនចូលចិត្តដាំ។ លើសពីនេះ ដើមលុយក៏អាចដាំនៅមុខបន្ទប់ទទួលភ្ញៀវក្នុងក្រុមហ៊ុន បន្ទប់ទទួលភ្ញៀវក្នុងផ្ទះ លើតុ សុទ្ធតែនាំមកនូវអត្ថន័យហុងស៊ុយល្អខ្លាំងណាស់។ ម្យ៉ាងទៀត អ្នកអាចដាក់ដើមលុយ ក្នុងបន្ទប់អាសនៈដើម្បីតុបតែងបាន ព្រោះវាអាចជួយឱ្យផ្ទះមានភាពរុងរឿងកាន់តែសម្បូរបែប៕










