ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ហង្សមាសអ្នកនាង ប៉ែន ស្រីពេជ្រ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកនាងបានបង្ហើរសំឡេងទម្រង់ភ្លេងការនៅក្នុងថ្ងៃមង្គលរបស់ថៅកែពេជ្រ ទ្រី ដាណា។May be an image of 1 person

អ្នកមួយចំនួនអាចដឹង និងមិនដឹងថាអ្នកនាង ប៉ែន ស្រីពេជ្រ មិនត្រឹមមានវោហាសព្ទពាក្យសម្តីញុំាងឱ្យកម្មវិធីសប្បាយៗក្នុងនាមជាពិធីការិនីប៉ុណ្ណោះទេ ប៉ុន្តែទឹកដមសំឡេងរបស់នាងមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ ដោយយូរៗម្តងពិធីការិនីរូបនេះបានបកស្រាយចម្រៀងឱ្យអ្នកគាំទ្រស្តាប់កម្សាន្ត។May be an image of 4 people and dais

អ្វីដែលកាន់តែចាប់អារម្មណ៍មិនត្រឹមតែបកស្រាយចម្រៀងសម័យបានពីរោះប៉ុណ្ណោះទេប៉ុន្តែ ប៉ែន ស្រីពេជ្រ ក៏អាចបកស្រាយចម្រៀងភ្លេងការបានដូចគ្នា។ នៅក្នុងពិធីមង្គលលោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល ពិធីការីនី ប៉ែន ស្រីពេជ្រ បានបង្ហើរសំឡេងបទភ្លេងការមានចំណងជើងថា «ស្រណោះសត្វត្រយ៉ង» ធ្វើឱ្យអ្នកគាំទ្រសរសើរព្រោងព្រាត។May be an image of 4 people, wedding and dais

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិស្រដៀងៗគ្នាថា ពិធីការិនី ប៉ែន ស្រីពេជ្រ ច្រៀងពីរោះណាស់ អ្នកខ្លះក៏សម្តែងការភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាពិធីការិនីរូបនេះច្រៀងដល់ម្លឹង ខណៈអ្នកគាំទ្រផ្សេងទៀតបញ្ចេញយោបល់ឱ្យ ប៉ែន ស្រីពេជ្រ បន្ថែមមុខរបរមួយទៀតផងដែរ។May be an image of 1 person

គួរបញ្ជាក់ថាពិធីការិនី ប៉ែន ស្រីពេជ្រ បានរៀបពិធីមង្គលការជាមួយលោក ឆេង ពន្លកនេត្រា កាលពីខែមករា ឆ្នាំ២០២១ និងទទួលបានចំណងដៃកូនស្រីម្នាក់កាលពីខែសីហា ឆ្នាំ២០២២៕