Home Blog Page 1390

សំណាងយ៉ាងនេះ ស្ត្រីម្នាក់រៀបការជាមួយកូនកម្លោះ២នាក់ក្នុងពេលតែមួយ

0

ប្រទេសឡាវ ៖ វាបានក្លាយជារឿងមួយល្បីល្បាញពេញបណ្តាញសង្គមនៅប្រទេសឡាវ និងមានអ្នកចូលមើលវីដេអូនេះរាប់លាននាក់ ។ អ្នកលេងបណ្តាញសង្គមឡាវបានសរសើរថា កូនក្រមុំមានសំណាងល្អណាស់ ដោយសារនាងបានរៀបការជាមួយបុរស២នាក់ក្នុងពេលជាមួយគ្នា ។ នៅក្នុងរូបភាពបង្ហាញថា កូនក្រមុំញញឹមបិទមាត់មិនជិតទេ ដោយសារមានកូនកំលោះ២នាក់អង្គុយខាងឆ្វេងដៃ និងស្តាំដៃរបស់នាង ។

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ អ្នកលេងបណ្តាញសង្គមនៅប្រទេសឡាវបានចែកចាយវីដេអូការរៀបអាពាហ៍ពិពាហ៍មួយ ដែលមានភ្ញៀវមកចូលរួមសម្តែងការត្រេកអរយ៉ាងច្រើនកុះករ ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមបានផ្តោតខ្លាំងទៅលើរូបថតរបស់កូនក្រមុំ ដែលមានកូនកំលោះចំនួន២នាក់អង្គុយសងខាងនាង រហូតដល់អ្នកលេងបណ្តាញសង្គមសួរថា តើអ្នកណាជាកូនកំលោះ? ឬមួយកូនក្រមុំរៀបការជាមួយកំលោះ២នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQR4fmLasVbXvEsp68QN-XydCM2Wg1rIBV34loQZrLqGr8PpWnPD1b9IUqzzno4NPE6zoPzbVFO3SD23mIPbp_16MS8sVhlNuwKJUtsc9VkGaorHwGShNmkb9AugTkleHE8tOxSlc2d8HUzBuP6kHZG9DKnKdgZ6dMTyEnq3g3Kl_kLJ366G-8ZIjMFds/s800/photo_2023-12-08_15-57-08.jpg

នៅក្នុងរូបភាពនេះបង្ហាញថា កូនក្រមុំបានបញ្ចុកអាហារទៅកាន់បុរសទាំង២នាក់ ដែលអង្គុយនៅខាងឆ្វេងដៃ និងស្តាំដៃនាងទៀតផង ខណៈភ្ញៀវមកចូលរួមក្នុងពិធីនេះបានបង្ហាញក្តីរីករាយ និងទះដៃអបអរសាទរដល់អ្នកទាំង៣ ។ បន្ទាប់មក កូនកំលោះទាំង២នាក់ ក៏បានបង្ហាញក្តីស្រឡាញ់ដល់កូនក្រមុំ ដោយនាំគ្នាថើបថ្ពល់នាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg02lsEBm0kRfCvpibYagQVvT7oOIij8jnwjkt-UwaR5gygPIGPOIt2MRhr5f0FicmTjacpAYs8Z45mUq7fG8waHxcctcasZKhvbjD8INWq3uirf4uIJLnicJRbG7sZBDV8anJfGib_AoKb12ZMpsG2Ow6bsY5_IIeJKZe5VHKo3iDF_sXMMVZsGSeM_7I/s800/photo_2023-12-08_15-57-08%20(2).jpg

វីដេអូនេះបានធ្វើឱ្យមនុស្សជាច្រើនជជែកគ្នា ពីព្រោះវាស្រដៀងគ្នានឹងកូនក្រមុំរូបនេះរៀបការជាមួយកូនកំលោះ២នាក់ ។ មនុស្សមួយចំនួននិយាយចំអន់ថា កូនក្រមុំពិតជាមានសំណាងល្អមែន ។ ប៉ុន្តែមនុស្សខ្លះទៀតប្រាប់ថា ៖ «អ្នកអង្គុយខាងស្តាំដៃ គឺជាកូនកំលោះ ព្រោះបានចងខ្សែអំបោះតែម្នាក់ឯង ។ រីឯអ្នកអង្គុយខាងឆ្វេងដៃវិញ គឺជាមិត្តភក្តិជិតស្និទ្ធរបស់អ្នកទាំងពីរ» ៕

ប្រភព ៖ khaosod

 

ជនជាតិកូរ៉េខាងជើងរាប់រយនាក់បាត់ខ្លួនដោយអាថ៌កំបាំង

0

ប្រទេសកូរ៉េខាងជើង ៖ អង្គការសិទ្ធិមនុស្សនៅទីក្រុងសេអ៊ូលលើកឡើងថា ជនជាតិកូរ៉េខាងជើងប្រមាណ៦០០នាក់ ដែលបានរត់ភៀសខ្លួនចេញពីប្រទេសកំណើត បានបាត់ខ្លួនដោយអាថ៌កំបាំង ក្រោយពីប្រទេសចិនបង្ខំឱ្យពួកគេត្រឡប់ទៅប្រទេសកំណើតវិញ កាលពីខែតុលា ឆ្នាំ២០២៣ ។ អង្គការសិទ្ធិមនុស្សបញ្ជាក់ថា មនុស្សទាំងនេះអាចត្រូវបានគេចាប់ឃុំខ្លួនធ្វើទារុ.ណ.កម្ម, រំលោ.ភផ្លូ.វភេ.ទ ឬត្រូវគេប្រហា.រជីវិ.ត ។North Korea | The Times & The Sunday Times | Page 6

តាមរបាយការណ៍របស់ Transitional Justice Working Group (TJWG) ដែលធ្វើឡើងរយៈពេល២ខែក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានតវ៉ាទៅប្រទេសចិន ពាក់ព័ន្ធនឹងករណីចិនបញ្ជូនជនជាតិកូរ៉េខាងជើងជាច្រើននាក់ទៅប្រទេសកំណើតវិញ ។ ជនជាតិកូរ៉េខាងជើងទាំងនេះព្យាយាមរត់គេចខ្លួនពីកូរ៉េខាងជើង ដើម្បីកសាងជីវិតថ្មីនៅកូរ៉េខាងត្បូង ។Hundreds of North Korean defectors 'vanished' after China deportations,  rights group says - UPI.com

ភ្នាក់ងារ TJWG អះអាងថា ជនជាតិកូរ៉េខាងជើងរាប់រយនាក់ដែលបានរត់គេចខ្លួននោះ ត្រូវបានគេចាប់ដាក់រថយន្តក្រុង និងរថយន្តតូចៗ ហើយគេបានយាមកាមយ៉ាងតឹងរ៉ឹងនៅតាមទីកន្លែងឃុំខ្លួននៅបរិវេណព្រំដែនចិន កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។ នេះជាការចាប់បង្ខំឱ្យជនជាតិកូរ៉េខាងជើងត្រឡប់ទៅប្រទេសវិញច្រើនបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។

ភ្នាក់ងារ TJWG លើកឡើងថា គេមិនស្គាល់អត្តសញ្ញាណរបស់ជនជាតិកូរ៉េខាងជើងទាំងនេះទេ គ្រាន់តែដឹងថា ភាគច្រើនជានារី ។ ភ្នាក់ងារ TJWG និយាយថា ៖ «គ្មានអ្នកណាម្នាក់អាចទំនាក់ទំនងទៅកាន់មនុស្សទាំងនេះបានទេ ក្រោយពីចិនបញ្ជូនពួកគេត្រឡប់ទៅប្រទេសវិញ ។ អ្នកដែលត្រូវគេបង្ខំឱ្យត្រឡប់ទៅប្រទេសវិញ ត្រូវប្រឈមនឹងការធ្វើទារុ.ណកម្ម, ធ្វើបាបផ្លូ.វភេ.ទ, ឃុំខ្លួន, បង្ខំឱ្យរំលូ.តកូ.នក្នុងផ្ទៃ និងសម្លា.ប់ចោល ។ ប្រទេសកូរ៉េខាងជើងប្រកាន់របបផ្តា.ច់ការ ដូច្នេះ គេចាត់ទុកអ្នករត់គេចខ្លួនទាំងនេះថា ជាឧក្រិដ្ឋ.ជន និងជនក្បត់.ជា.តិ» ។600 North Koreans repatriated from China have 'vanished'ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលកូរ៉េខាងជើង ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងករណីនេះទេ ប៉ុន្តែកន្លងមក ប្រព័ន្ធផ្សព្វផ្សាយនេះតែងតែថ្កោលទោសអ្នករត់គេចខ្លួនថា «ជាក្រុមកាកសំណល់» ។ ក្នុងរយៈពេល២ឆ្នាំ ទៅ៣ឆ្នាំនេះ មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន បានបញ្ជាឱ្យបង្កើនវិធានការគ្រប់គ្រងព្រំដែនឱ្យបានតឹងរ៉ឹង ។

កាលពីខែតុលា ឆ្នាំ២០២៣ ក្រសួងការបរទេសចិនបានបកស្រាយករណីនេះថា គ្មានក្រុមជនភៀសខ្លួននៅប្រទេសចិនទេ គឺមានតែជនជាតិកូរ៉េខាងជើង ដែលធ្វើដំណើរមកប្រទេសចិនដោយខុសច្បាប់ ដោយសារហេតុផលសេដ្ឋកិច្ច ។ ហេតុនេះ ប្រទេសចិនបានប្រើវិធីចាត់ការមនុស្សទាំងនេះតាមផ្លូវច្បាប់ ៕Inside the 'houses of torment' that hide North Korea's darkest secret |  World News | Metro News ប្រភព ៖ mgronline

ទឹកក្រឡុកមានជីវជាតិ ៦ ប្រភេទជួយឱ្យកុមារឡើងទម្ងន់ប្រកបដោយសុខភាពល្អ

0

ឪពុកម្តាយភាគច្រើនប្រាកដជាចង់ឱ្យកូនៗរបស់ពួកគេមានរាងកាយមាំមួន និងសុខភាពល្អ។ ប៉ុន្តែសម្រាប់កុមារតូៗមួយចំនួនតែងប្រឈមនឹងការទទួលទានមិនសូវបាន ក៏ដូចជាបរិភោគអ្វីក៏មិនឡើងទម្ងន់ ដែលធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភ។ ហេតុនេះហើយ ទឹកក្រឡុកមានជីវជាតិ ៦ ប្រភេទនេះនឹងជួយឱ្យកុមារឆាប់ឡើងទម្ងន់ប្រកបដោយសុខភាពល្អ៖

១.ចេក និងអាល់ម៉ុន៖ ចេកសម្បូរទៅដោយប៉ូតាស្យូម និងវីតាមីន C។ ផ្លែអាល់ម៉ុនមានជាតិសរសៃច្រើន វីតាមីន E ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះការរួមបញ្ចូលគ្នានៃសារធាតុចិញ្ចឹមនៅក្នុងរូបមន្តនេះនឹងបង្កើនភាពឆ្ងាញ់ រួមទាំងបង្កើនជីវជាតិល្អសម្រាប់កុមារ។Banana Almond Smoothie Recipe: How to Make Banana Almond Smoothie Recipe |  Homemade Banana Almond Smoothie Recipe

២.ផ្លែស្ត្របឺរី និងទឹកដោះគោ៖ ផ្លែស្ត្របឺរីសម្បូរទៅដោយវីតាមីន C បង្កើនភាពស៊ាំរបស់កូនអ្នក។ ទឹកដោះគោសម្បូរជាតិកាល់ស្យូម ដូច្នេះសម្រាប់រូបមន្តនេះ ឪពុកម្តាយត្រូវការតែគ្រឿងផ្សំពីរមុខប៉ុណ្ណោះ ដោយយកផ្លែស្ត្របឺរីពី ឬបីគ្រាប់ និងទឹកដោះគោខាប់ ដាក់វានៅក្នុងម៉ាស៊ីនក្រឡុកកិនឱ្យម៉ត់សម្រាប់ទារក។Easy Homemade Strawberry Milk for One or Two - Baking Mischief

៣.ផ្លែបឺរ និងផ្លែចេក៖ ផ្លែបឺរមានជាតិខ្លាញ់ល្អ វីតាមីន K និង C ទន្ទឹមនឹងនោះ ចេកមានជាតិស្ករធម្មជាតិច្រើន និងជាប្រភពថាមពលសម្រាប់សុខភាព។ ដូច្នេះយកផ្លែចេក និងផ្លែបឺរក្រឡុកចូលគ្នានឹងផ្តល់កាឡូរីល្អ ក៏ដូចជាជួយកុមារក្នុងដំណាក់កាលអភិវឌ្ឍន៍របស់ពួកគេផងដែរ។Avocado Banana Smoothie Recipe | Veggie Fest

៤.ម្សៅសូកូឡា និងសណ្តែកដី៖ សូកូឡាមានសារធាតុសំខាន់ៗដូចជា ម៉ង់ហ្គាណែស ទង់ដែង ម៉ាញ៉េស្យូម និងជាតិដែក។ រីឯសណ្តែកដីវិញសម្បូរទៅដោយប្រូតេអ៊ីនធម្មជាតិ ដូច្នេះទឹកក្រឡុកនេះសាកសមសម្រាប់អាហារពេលព្រឹក ឬអាហារសម្រន់ ជួយឱ្យកុមារមានអារម្មណ៍ឆ្អែតបានយូរ និងមានសុខភាពល្អរាងកាយមាំមួន។Frappe Recipe - Celebrating Sweets

៥.ចេក និងបន្លែបៃតង៖ រូបមន្តនេះគឺជាការរួមផ្សំនៃសារធាតុចិញ្ចឹមជាច្រើន។ ចេកសម្បូរទៅដោយកាឡូរី ជួយឱ្យកុមារឡើងទម្ងន់។ បន្លែបៃតងសម្បូរទៅដោយវីតាមីន ដូច្នេះភាពផ្អែមល្ហែមរបស់ចេកលាយជាមួយនឹងភាពត្រជាក់នៃបន្លែបៃតង បង្កើតបានជាទឹកក្រឡុកដ៏ទាក់ទាញសម្រាប់កុមារ។Banana Spinach Smoothie | Green Smoothie Recipe - | fANNEtastic food

៦.ផ្លែស្ត្របឺរី និងផ្លែប៉េស៖ រូបមន្តនេះគឺសាកសមសម្រាប់អាហារពេលព្រឹក អាហារសម្រន់ ឬបង្អែម។ ផ្លែប៉ែស និងផ្លែស្ត្របឺរី បង្កើតរសជាតិផ្អែម ពណ៌ទាក់ទាញភ្នែក ហើយក៏បង្កើតបាននូវទឹកក្រឡុកដ៏ឆ្ងាញ់សម្រាប់កុមារផងដែរ៕Copycat Starbucks Strawberry Frappuccino Recipe - One Sweet Appetite

ជ្រូកព្រៃ ស្តាយមិត្តភាពជិត១០ឆ្នាំរបស់ ម៉ានីន ម៉ាដាមដា និងស្រីណៃ ដោយចង់ឱ្យត្រូវគ្នាវិញ

0

រឿងរ៉ាវអ្នកជំនួញអនឡាញឈ្លោះគ្នាផ្អើលប្រទេសក្លាយជាប្រធានបទក្តៅនាចុងឆ្នាំ២០២៣ពីមិត្តភាពដែលសាងមកជិត១០ឆ្នាំបែរជាមើលមុខគ្នាមិនចំរហូតឈានដល់ការស្បថស្បែ។ ជុំវិញរឿងនេះកញ្ញាជ្រូកព្រៃ អ្នកលេងបណ្តាញសង្គមល្បីឈ្មោះនិងជាអតីតបេក្ខភាព Cambodia’s Got Talent រដូវកាលទី៣ បានបង្ហោះវីដេអូមួយស្តាយមិត្តភាពម៉ាដាមដា ម៉ានីន និងស្រីណៃនិងចង់ឱ្យពួកគេត្រូវគ្នាវិញ ជីវិតមនុស្សម្នាក់មិនយូរទេ ដូច្នេះមានអ្វីដែលអាចផ្សះផ្សាលើកលែងបានគួរតែលើកលែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMMgPrCWHEMSv3KiJzxJuYnm1cL3SzdyG1Ah6S2zLV_ce2Cl63Zgt16bUOJJ_spBJKy2q5eEryaxpTQybSyUudrX2tnH8e6NaQtmGs3mys1KfwN6dySPDtLkBN9kKniI92273wr-POKoj4xqWZpSUO3Vj3pzyVjbewbNT633lJPd1RQJcGYpBoEZw8W24/s1600/image_2023-12-08_14-57-39.png

នៅក្នុងវីដេអូដែលបង្ហោះលើបណ្តាញសង្គមទិកតុកកញ្ញា ជ្រូកព្រៃ បាននិយាយថាអ្នកជិតខាងឈ្លោះគ្នាអ្នកណាក៏មើល ដូចជាមើលរឿងក្នុងកុនមើលទៅសប្បាយអីចឹងទៅតែក្នុងរឿងម៉ាដាមដា ទោះបីខ្លួនជាBAឱ្យម៉ាដាមក៏ដោយមិនបានលូកលាន់អីទេ គេឈ្លោះគ្នា ចាំមើលតែប៉ុណ្ណោះដោយខ្លួនចង់ឱ្យអ្នកទាំងនោះត្រូវគ្នាវិញ។ កញ្ញាជ្រូកព្រៃថា ក្នុងជីវិតគឺតែងតែមានការទាស់ទែងគ្នាសូម្បីតែម្តាយហើយនឹងកូនក៏មានរឿងឈ្លោះគ្នាដែរ ក្នុងនោះក៏មានមិត្តភាពដូចគ្នា ហើយខ្លួនក៏ជួបផ្ទាល់ពេលខ្លះមិត្តខ្លះមកដដែលៗតែខ្លួនអត់មើលចំណុចទាំងនោះព្រោះជាមិត្តដោយមើលតែចំណុចល្អៗស្តាយសម្ព័ន្ធភាពព្រោះទម្រាំសាងមកបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGYGgJ4fiAL2hfyMPceUmdkejc8SZkQ5pGGkFJ9Gm_wEP5n8sHFQvyZ4r94ywafIpBR2q7g8goH5K0bNVF_fKOmgE8FAok1jTphqnJU40N2jzjvTP1LIetjuhuRR9GRS665YoIn72Mg-AaGhFgsr0mu2OEpFfz3OU3H20uK13omP9EMPNQ_B9kqwi3T9w/s1261/image_2023-12-08_11-49-55.png

ជ្រូកព្រៃ ថាពេលខ្លះយើងអាចសម្រួលគ្នាបានអត់ ឱ្យឱកាសបានអត់ សួរចិត្តខ្លួនឯង កុំឱ្យខុសច្រើនដងនិយាយគ្នាបានសម្រួលគ្នាបានគួរតែសម្រួលព្រោះឃើញការរាប់អានរបស់អ្នកលក់អនឡាញប៉ុន្មានរូបនោះឈានដល់ជិត១០ឆ្នាំហើយ។ កញ្ញា បន្ថែមទៀតថារយៈពេល១០ឆ្នាំវាយូរហើយតែងតែមានការប្រែប្រួលទៅតាមការមានបាន រីកចម្រើន វាតែងតែមាន ជាក់ស្តែងមិត្តភក្តិខ្លួនដូចគ្នាពេលមានបានស្អប់យកតែម្តង ប៉ុន្តែពេលខ្លះយើងនិយាយជាមួយគ្នាទៅព្រោះស្តាយមិត្តភាពដែរព្រោះជីវិតមិនទៀងនោះទេ ដោយចង់ឃើញការសាមគ្គី មិនមែនលើកទ័ពធ្វើបែបនេះទេ ជាមិត្តភក្តិល្អកុំមានចិត្តច្រណែនគ្នា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Vbz5unNkjObX6Xma7s3TX-EEMfgKBbNhg-AEWLEI7yX64pvmGcN-LqOSTSjYiYSrE0bYIHUERJ9UY3TS1SOQuybjzHG3hikdyjS_BvsIyhVR03PhoXnlGg_gEIpCxX1kN8rQpHDQsWVVUO6U_g2KFEw92Z5XAOPLVZptD0GmMKaUTT0eh_9F5dUEMW8/s1715/image_2023-12-08_11-49-54.png

ការលើកឡើងចង់ឱ្យម៉ាដាម ដាម៉ានីន និងស្រីណៃ និងអ្នកក្នុងរង្វង់ជម្លោះនេះរបស់កញ្ញាជ្រូកព្រៃ ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញការគាំទ្រចង់ឱ្យអ្នកទាំងនោះវិលមកផ្សះផ្សាគ្នាឡើយវិញក្លាយជាមិត្តភក្តិដូចពីមុនបំភ្លេចរឿងមិនល្អចោល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfiDiZ0xNTvwd8ggN2noWO-LcB60zGxA2rYk6JB41sP8jl9FdXHsLio4PTf3VXaheiPla9WD8ufhy8Ob1Y4bDjUtxqEMX8KvgpCcna3m2TB7RLTavzFVg1WDTxmtm-F4fBX18ZcAanIIKxB6iiYlJGo-siDXVuOIMHE-PyViMluw91GfOhDKRaZ1Cy9x8/s1440/image_2023-12-08_11-49-56.png

Peypey Dy និង ចែតាបារាំង ចេញមកហែកម្ចាស់ប្រ៊េនមួយគ្មានសមត្ថភាពឱ្យតម្លៃខ្លួនគេ និយាយដើមតួ

0

មិនឱ្យខកសន្យាជាមួយអ្នកគាំទ្រ Peypey Dy និង Alex Conan Real ហៅចែតាបារាំង បានចេញ មកLive ទាំងយប់បន្ទាប់ពីក្តៅក្រហាយរឿងម្ចាស់ប្រ៊េនមួយដែលកំពុងមានរឿងល្បីដែលគេស្គាល់ថាជា Madam Da ពីរឿងអតីតកាលបាននិយាយពីតម្លៃខ្លួនក្នុងការប្រូម៉ូតផលិតផលទៅប្រាប់អ្នកដទៃ ខណៈនិយាយដើមតួថាធ្វើខ្លួនមិនស្អាតបាតប៉ុន្តែទារតម្លៃខ្លួនច្រើន។

នៅល្ងាចថ្ងៃទី៧ ធ្នូ ចែតា បានបង្ហោះសារថា «ផ្ញើជូនអ៊ីម្ចាស់Brandដ៏ល្បីម្នាក់ដែលចូលចិត្តបង្កើតសាច់រឿងកុំរៀនខូចមាត់ពេកខ្ញុំមិនទាន់បានទទួលលុយថតអ្នកឯង2xxxxx$នឹងទេអច្ចឹងមុននិយាយប្រយ័ត្នផងព្រោះជញ្ជាំងមានត្រចៀក»។ ក្រោយពីឃើញសារនេះ PeyPey Dy ក៏បានស៊ែរនិងនិយាយថា «ដាក់ទៅខ្លួនចាំមើល និយាយដល់រឿងBAក្តៅដែរហៅឯងទៅជួបចង់ឱ្យធ្វើBA ឯងដាក់តម្លៃទៅ អត់ហ៊ានយក ហើយទៅប្រាប់គេថាឯងស៊ីថ្លៃ
សំខាន់និយាយដើមឯងទៀត ការងារខ្ញុំចរចារជាមួយអ្នកឯងតែ២នាក់ ចាំបាច់ត្រូវដើរប្រាប់គេ?»។ មិនបង្អង់យូរដំដែកទាន់នៅក្តៅបន្តិចក្រោយមកក៏មានការប្រកាសថានឹងLiveប្រាប់មហាជនពីរឿងម្ចាស់ប្រ៊េនចូលចិត្តនិយាយដើមតួដែលធ្វើឱ្យមនុស្សម្នាផ្អើលអស់ត្រៀមចាំមើលការ Live រាប់ម៉ឺននាក់។No photo description available.

នៅក្នុងការLive ចែតាបាននិយាយថាហេតុដែលខ្លួនមានរឿងក្តៅក្រហាយនេះបន្ទាប់ពីម្ចាស់ប្រ៊េនមួយបាននិយាយថាប្រហែលជាមិនបានធ្វើការជាមួយតម្លៃខ្លួន២០ម៉ឺនដុល្លារហើយ បានជាប្រកាន់បក្ខពួក ដែលម្ចាស់ប្រ៊េននោះគេស្គាល់ថាជាម៉ាដាមដា។ អ្នកលេងបណ្តាញសង្គមល្បីឈ្មោះរូបនេះនិយាយថាខ្លួនទទួលស្គាល់ថាម្ចាស់ប្រ៊េនមួយនេះគឺល្អបាញ់លុយឱ្យមុនធ្វើការឱ្យទៅទៀត ហើយដោយខ្លួនធ្វើការល្អ ម្ចាស់ប្រ៊េនមានគម្រោងចង់ជួលប្រូម៉ូតផលិតផលដាច់តែម្តង។ ចែតា ថាខ្លួនបានដាក់តម្លៃធ្វើជាBA ចំនួន៣០ម៉ឺនដុល្លារក្នុង១ឆ្នាំ និងបានចុះឱ្យនៅ សល់២០ម៉ឺនដុល្លារក្នុង១ឆ្នាំ ដោយការដាក់តម្លៃខ្លួននេះម្ចាស់ប្រ៊េនបានសួរថាចុះបានទៀតឬអត់ ដោយរូបគេបានឆ្លើយថាមិនអាចចុះឱ្យបានទៀតទេដោយសារតែផ្សាយផលិតផលឱ្យបានតែម្នាក់ ចាប់ពីពេលនោះមកក៏ស្ងាត់មិនឃើញតបសារ ឆាតក៏មិនឆ្លើយតប។ ក្រោយមករឿងតម្លៃខ្លួន២០ម៉ឺនដុល្លារត្រូវបានអ្នកដទៃដឹងទាំងការចរចារនេះជារឿងពីរនាក់ហើយអ្នកដែលដឹងនិយាយគ្មានខុសតួលេខឡើយ។No photo description available.

ចែតា ថាធ្វើជាម្ចាស់ប្រ៊េនត្រូវមានសច្ចធម៌គោរពឱ្យតម្លៃ ធ្វើជាអ្នកដឹកនាំត្រូវធ្វើជាមនុស្សស្មោះត្រង់មិននិយាយអាក្រក់ពីអ្នកដទៃ និងថាបើគ្មានសមត្ថភាពយករូបខ្លួនធ្វើជាBAទេ គ្មានសិទ្ធិយកតម្លៃរបស់ខ្លួនទៅប្រាប់អ្នកដទៃនោះទេ។

មិនខុសគ្នាប៉ុន្មានឡើយដែលត្រូវបានម្ចាស់ប្រ៊េននិយាយដើម Peypey Dy បាននិយាយថាខ្លួនទើបតែដឹងរឿងថ្មីៗនេះដូចគ្នាបន្ទាប់ពីមានរឿងរ៉ាវផ្ទុះឡើង ដោយកាលពីឆ្នាំ២០២១ម្ចាស់ប៊្រេន ម៉ាដាមដា បានហៅខ្លួនទៅនិយាយពីរឿងការងារ។ បន្ទាប់ពីនិយាយគ្នារួចស្អែកឡើងលោកក៏បានដាក់តម្លៃខ្លួនទៅនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារក្នុង១ឆ្នាំនិងបានរៀបរាប់ពីការងារដែលលោកត្រូវធ្វើជូន ប៉ុន្តែការដាក់តម្លៃខ្លួននោះស្ងាត់ឈឹងមិនឃើញតប។No photo description available.

ក្រោយបែកធ្លាយ Peypey Dy ទើបដឹងថា ម្ចាស់ប្រ៊េនគ្មានសមត្ថភាពយករូបលោកហើយថែមទាំងនិយាយដើមលោកថាតម្លៃខ្លួនលោកថ្លៃហើយធ្វើខ្លួនមិនសមរម្យ មិនស្អាតបាតតែទារតម្លៃខ្លួនខ្ពស់៕

 

ទើបឃើញហាត់ប្រដាល់ថ្ងៃមុន ឡាច ណុច បែកគំនិតចេញឆក់ជាប់អន្ទាក់សមត្ថកិច្ចបានសម្រេច

0

ទើបតែត្រូវបានអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរកោតសរសើរពីអ្នកចម្រៀងមានចិត្តមោះមុតស្នេហាវិស័យក្បាច់គុនបុរាណខ្មែរ ស្រាប់តែ ឡាច ណុច ជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ បែរជាបែកគំនិតធ្វើជាចោរឆក់ខ្សែ-ក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការបានសម្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVgGGdTjeP5j0FinLSYmujSRvOijmYCEihdoDnRQYc7yFuv4QdLbO4WUJQmGKVpTJX6z4KrR9bC2ejNKvNFx0XBtp8XZfaOPGt4JcFcgNR_SQtv0KDU6UP10Y8-1iY4S7IRQEKg_mh8VjyW317N6hKQEqr5SR9GD_hMQUnZ-tGF8Kp4zeE0O6LPN-YMns/s1280/image_2023-12-08_14-16-29.png

កាលពីវេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក បម្រុងជិះគេចខ្លួន។ ជោគវាសនាមិនល្អ ជនសង្ស័យបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង និងចាប់យកវត្ថុតាង ខ្សែក ០១ខ្សែ ប្រគល់ជូនជនរងគ្រោះវិញផងដែរ។

តាមការបញ្ជាក់របស់ផេកផ្លូវការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងទៀតថាជនសង្ស័យឈ្មោះ ឡាច ណុច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ អ្នកចម្រៀងតាមភោជនីយដ្ឋាន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុចខាងលើ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដំណឹងនេះបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីដឹងថា ឡាច ណុច បែកគំនិតទៅធ្វើរឿងបែបនេះទាំងមួយរយៈមុនបានទៅហាត់ប្រដាល់ថែមទាំងចង់ប្រកួតជាមួយកីឡាករប្រដាល់ថែមទៀតធ្វើឱ្យអ្នកគាំទ្រពោលសរសើរលោកយ៉ាងខ្លាំងតែត្រូវមកសោកស្តាយពីទង្វើរបស់ ឡាច ណុច មកធ្វើជាចោរឆក់ទៅវិញ។

គួរបញ្ជាក់ថា ឡាច ណុច បានធ្វើឱ្យទស្សនិកជនស្គាល់តាមរយៈការប្រកួតប្រជែងក្នុងកម្មវិធីប្រលងចម្រៀងរបស់ស្ថានីយទូរទស្សន៍ហង្សមាស Cambodian Idol រដូវកាលទី៤ជំនាន់ជាមួយម្ចាស់ពាន លីម តិចម៉េង ដោយការប្រកួតរបស់គេឈានដល់វគ្គ Live Show សប្តាហ៍ទី៥។ ឡាច ណុច បានទម្លាយថាខ្លួនគេធ្លាប់ហាត់ប្រដាល់តាំងពីក្មេងប៉ុន្តែធំឡើងមានចិត្តស្រលាញ់ខាងវិស័យសិល្បៈវិញ ខណៈទម្លាយពីប្រវត្តិដ៏កំសត់រស់នៅបែកបាក់គ្រួសារផងដែរដែលធ្វើឱ្យមហាជនអាណិតគេសឹងតែគ្រប់គ្នា៕

 

អបអរសាទរខួបលើកទី២៥ឆ្នាំ នៃការបង្កើតស្ថានីយអវកាសអន្តរជាតិ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ភ្នាក់ងារគ្រប់គ្រងការហោះហើរ និងអវកាសអាមេរិក (ឬអង្គការ NASA) ព្រមទាំងភ្នាក់ងារស្ថានីយអវកាសអន្តរជាតិ (ឬ ISS) បានរួមគ្នាអបអរសាទរខួបលើកទី២៥ឆ្នាំ នៃការបង្កើតស្ថានីយអវកាសអន្តរជាតិ ។ ការអបអរសាទរនេះបានផ្សាយបន្តផ្ទាល់នូវការជជែកគ្នារវាងអ្នកបើកបរដែលបានបំពេញភារកិច្ចនៅលើអវកាស និងភ្នាក់ងារប្រចាំមជ្ឈមណ្ឌលអវកាស Johnson នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។

មន្ត្រីជាន់ខ្ពស់អង្គការ NASA បានលើកឡើងអំពីភាពជោគជ័យជាច្រើន តាំងពីបានបង្កើតស្ថានីយអវកាសអន្តរជាតិ (ISS) ជាលើកដំបូង ដោយផ្តោតលើការសិក្សាស្រាវជ្រាវជាង៣.០០០ករណីនៅប្រទេសចំនួន១០៨ ។ លើសពីនេះ មន្ត្រីជាន់ខ្ពស់អង្គការ NASA ក៏បានសរសើរអំពីភារកិច្ចជោគជ័យរបស់ក្រុមការងារផងដែរ ។The International Space Station celebrates its 25th anniversary • Earth.com

លោក Bob Cabana មន្ត្រីជាន់ខ្ពស់អង្គការ NASA និយាយថា ៖ «យើងរីករាយណាស់ជាមួយអ្វីដែលពួកគេបានធ្វើ ដូចជា ផ្នែកវិទ្យាសាស្ត្រ និងការត្រួតពិនិត្យផ្សេងៗ ដើម្បីធ្វើឱ្យការរស់នៅលើផែនដីល្អប្រសើរ ។ លើសពីនេះ យើងត្រូវត្រៀមខ្លួនជាមុនសម្រាប់ការស្រាវជ្រាវនៅក្រៅផែនដី ដើម្បីឱ្យយើងអាចធ្វើដំណើរទៅកាន់ភពព្រះច័ន្ទ ក្នុងគម្រោង Artemis និងគម្រោងទៅកាន់ភពអង្គារ» ។

ចំណែកភ្នាក់ងារស្ថានីយអវកាសអន្តរជាតិ (ISS) បានរៀបរាប់អំពីបទពិសោធន៍ និងឧបសគ្គខុសពីគេ ដូចជា ៖ អំពីទម្ងន់ស្មើសូន្យនៅលើអវកាស និងការសាកល្បងជាច្រើនទៀត ដែលបានធ្វើឡើងនៅលើស្ថានីយអវកាសអន្តរជាតិ ។On 25th Anniversary Of International Space Station, NASA Shares Before And  After Pics

លោក Joel Montalbano នាយកគ្រប់គ្រងគម្រោង ISS និយាយថា ៖ «អ្វីដែលអ្នកមិនអាចរៀនសូត្រនៅលើផែនដី គឺការងារនេះនឹងជួយឱ្យអ្នកអាចរៀនសូត្រដោយខ្លួនឯង» ។

រីឯលោក Andreas Morgensen ភ្នាក់ងារស្ថានីយអវកាសអន្តរជាតិ (ISS) និយាយថា ៖ «ទម្ងន់នៅលើអវកាសមានចំណុចពិសេសខ្លាំងណាស់ ។ ប៉ុន្តែគួរឱ្យស្តាយ ព្រោះគ្មានការអប់រំអំពីទម្ងន់ស្មើសូន្យនៅលើផែនដី ។ វាមិនដូចគ្នាជាមួយការរស់នៅ និងធ្វើការធម្មតាទេ ដោយសារទម្ងន់របស់យើងស្មើសូន្យនៅទីនោះ ។ ដូច្នេះ យើងមិនត្រឹមតែសប្បាយតែម្យ៉ាងទេ គឺយើងនៅមានឧបសគ្គជាច្រើន» ។International Space Station Celebrate 25th Anniversary : r/printSF

ស្ថានីយអវកាសអន្តរជាតិ (ISS) បានកើតឡើងដោយសារកិច្ចសហការរវាងភ្នាក់ងារអវកាសចំនួន៥ រួមមាន ៖ ភ្នាក់ងារគ្រប់គ្រងការហោះហើរ និងអវកាសអាមេរិក (NASA), រុស្ស៊ី (RKA), កាណាដា (CSA), អឺរ៉ុប (ESA) និងជប៉ុន (JAXA) ដោយបានចំណាយថវិកាប្រមាណ៦០.០០០លានដុល្លារអាមេរិក ។ វាបានក្លាយជាស្ថានីយអវកាសអន្តរជាតិដំបូងគេមានតម្លៃខ្ពស់បំផុត ដែលបង្កើតឡើងដោយមនុស្ស ៕ ប្រភព ៖ TNN World

ប្រទេសចំនួន ៥ នៅលើពិភពលោកដែលប្រកាន់យករបបកុម្មុយនីស្ត

0

ប្រទេសទាំងអស់នៅលើពិភពលោក តែងតែមានរបបនយោបាយផ្សេងៗពីគ្នា ដោយប្រទេសខ្លះជ្រើសរើសប្រព័ន្ធប្រជាធិបតេយ្យ និងប្រទេសខ្លះទៀតក៏ប្រកាន់របបយោធានិយម ឬរបបផ្តាច់ការ រីឯប្រទេសខ្លះទៀតក៏ជ្រើសរើសយករបបកុម្មុយនីស្តនិយមទៅវិញ។Communist Countries - WorldAtlas
លទ្ធិកុម្មុយនីស្តគឺជាមនោគមវិជ្ជាមួយដែលត្រូវបានបង្កើតឡើងដោយផ្អែកលើគំនិតនៃភាពជាម្ចាស់រួម មានន័យថារាល់ធនធានសេដ្ឋកិច្ចទាំងអស់គឺជាកម្មសិទ្ធិរបស់មនុស្សគ្រប់គ្នានៅក្នុងសង្គម ក៏ប៉ុន្តែវាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។ ដូច្នេះបុគ្គលម្នាក់ៗមិនអាចមាននូវទ្រព្យសម្បត្តិផ្សេងៗជាឯកជនភាពបានទេ ពីព្រោះកុម្មុយនីស្តជឿយ៉ាងមុតមាំថា ការដែលបណ្តោយឱ្យមាននូវកម្មសិទ្ធិឯកជនគឺជាកាតាលីកជំរុញឱ្យមាននូវវិសមភាពសង្គម។ ហេតុនេះហើយ តើអ្នកដឹងទេថា ប្រទេសណាខ្លះដែលបានប្រកាន់យករបបកុម្មុយនីស្ត?

១.ប្រទេសចិន៖ ចិនគឺជាប្រទេសកុម្មុយនីស្ត ដែលមានផ្ទៃដីធំបំផុតមួយ និងមានចំនួនប្រជាជនច្រើនជាងគេបំផុតលើពិភពលោកស្ថិតនៅទ្វីបអាស៊ី។ ប្រទេសចិនបានប្រកាន់របបកម្មុនីស្តនៅក្នុងថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ រហូតមកដល់បច្ចុប្បន្ន ដោយប្រទេសនេះនៅរក្សារបបនយោបាយតាមបែបកុម្មុយនីស្តដោយមានបក្សកម្មុយនីស្តតែមួយគ្រប់គ្រងនិងដឹកនាំប្រទេស។Xi Jinping Channels Mao as China's Communist Party Turns 100 | Time

២.ប្រទេសគុយបា៖ សាធារណៈរដ្ឋគុយបា ដែលជាប្រទេសដីកោះ មានទីតាំងស្ថិតនៅតំបន់អាមេរិកខាងជើង។ ប្រទេសនេះបានក្លាយជាប្រទេសដែលប្រកាន់យកប្រព័ន្ធនយោបាយកុម្មុនីស្តនៅក្នុងឆ្នាំ ១៦៦១ រហូតមកដល់បច្ចុប្បន្ន។Cuba Communist Party eyes term limits at gathering

៣.ប្រទេសឡាវ៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជាប្រទេសដីគោកស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសឡាវបានកា្លយជាប្រទេសកុម្មុនីស្តមួយនៅឆ្នាំ ១៩៧៥ ក្រោយពីមានចលនាបដិវត្តផ្តួលរំលំរបបរាជានិយម ដោយក្រុមចលនាកុម្មុនីស្ត ផាថេតឡាវ ដឹកនាំដោយទ្រង់សុផានាវង្ស ដែលគាំទ្រដោយប្រទេសវៀតណាម និងសហភាពសូវៀត។Our party's internationalist tasks: support for revolutionary Laos | The  Communists

៤.កូរ៉េខាងជើង៖ កូរ៉េខាងជើង គឺជាប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីបូព៌ា ហើយបច្ចុប្បន្នប្រទេសនេះត្រូវបានគេចាត់ចូលក្នុងលេខរៀងទី៤ នៃប្រទេសកុម្មុយនីស្តធំៗទាំង ៥ លើពិភពលោក។ កូរ៉េខាងជើងបានប្រែក្លាយជាប្រទេសកុម្មុយនីស្តជាផ្លូវការក្នុងឆ្នាំ ១៩៤៨ ដឹកនាំដោយលោក គីម អ៊ីលស៊ុង។How North Korea's revival of communism goes hand in hand with  ultranationalism | NK News

៥.ប្រទេសវៀតណាម៖ វៀតណាមក៏ជាប្រទេសកុម្មុយនីស្តមួយ ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វៀតណាមក្លាយជាប្រទេសកុម្មុយនីស្តពេញលេញចន្លោះពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៨៦។ រហូតមកដល់បច្ចុប្បន្នប្រទេសនេះ នៅបន្តអនុវត្តរបបនយោបាយបែបសង្គមនិយម តែប្រព័ន្ធសេដ្ឋកិច្ច ត្រូវបានធ្វើកំណែទម្រង់មួយឈ្មោះថា DoiMoi ប្តូរពីផែនការទៅទីផ្សារសេរីនៅទសវត្សទី ៨០នេះ៕Communism in Vietnam: 10 fascinating facts

មូលហេតុដែលពលរដ្ឋខ្មែរ និយមទៅស្បថ និងបន់ស្រន់នៅព្រះអង្គដងកើ

0

ព្រះអង្គដងកើ គឺជាទីសក្ការបូជា ដ៏ល្បីមួយនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅមុខព្រះបរមរាជវាំង ដែលជារឿយៗគេតែងឃើញមានពលរដ្ឋនាំគ្នាទៅបន់ស្រន់ ឬបួងសួងសុំសេចក្តីសុខ និងសុំលាភសក្ការៈជាដើមនៅទីនោះ។

ទាក់ទងនឹងប្រវត្តិព្រះអង្គដងកើនេះ ចាស់ៗពីដើមនិយាយតគ្នាថា៖”ក្នុងសម័យសង្គមរាស្ត្រនិយមនៃព្រះបាទនរោត្តម សីហនុ នៅពេលព្រះអង្គមិនគង់នៅក្នុងព្រះបរមរាជវាំង គេក៏លើកទង់ជាតិឡើងដើម្បីជាសញ្ញាសម្គាល់ថាព្រះរាជាមិនគង់នៅក្នុងព្រះបរមរាជវាំងទេ ។ ក្រោយមកមហាជនខ្មែរយើងនាំគ្នាហៅដងទង់ជាតិនេះថា”ដងកើ។”ប្រវត្តិ​ទី​សក្ការបូជា​មុខ​ព្រះរាជវាំង​ «​ព្រះ​អង្គ​ដង​កើ​» – Koh Santepheap Dailyក្នុងសម័យដដែលនោះ ពលរដ្ឋខ្មែរយើងមានជំនឿថា មានអ្នកតាចូលសណ្ឋិតនៅដងទង់ជាតិនោះ ហើយនាំគ្នាសាងសង់ព្រះវិហារនិងសាងរូបសំណាកជាតំណាងដងកើ ដោយនាំគ្នាហៅថា “ព្រះអង្គដងកើ”។ដោយឡែកបើនិយាយពីជំនឿបារមីព្រះអង្គដងកើវិញ តាមការលើកឡើងតំណាលតៗគ្នារបស់ចាស់ទុំបាននិយាយាថ៖”កាលដើមឡើយនៅចំណុចមុខព្រះអង្គដងកើនេះ ឱ្យតែរៀងរាល់រាត្រីថ្ងៃសីល ឬ ថ្ងៃពេញបូរមីគេតែងតែសង្កេតឃើញមានទង់ក្រពើអណ្តែតផុសចេញពីផ្ទៃទឹកទន្លេ រួចក៏លិចទៅវិញ ដោយផុសតែមួយភ្លែតៗប៉ុណ្ណោះ។ កាលណោះដែរ ឱ្យតែដល់យប់ថ្ងៃសីល ប្រជារាស្ត្រតែងតែនាំគ្នាទៅឈរមើល និង បួងសួងសុំសេចក្តីសុខមិនដែលខកខាននោះទេ។ ដោយសារតែរាល់ការបន់ស្រន់រមែងបានសម្រេចដូចក្តីបំណងប្រាថ្នា និង ចង់ឱ្យបារមីទង់ក្រពើនោះសណ្ឋិតនៅជារៀងរហូត ទើបប្រជារាស្ត្រក៏បាននាំគ្នាកសាងទង់មួយជានិមិត្តរូប។ ចាប់តាំងពីពេលនោះមកទីនោះ ក៏បានក្លាយទៅជាកន្លែងគោរពសក្ការៈបូជារបស់ប្រជារាស្ត្រខ្មែរ ហើយទង់ក្រពើនោះក៏លែងផុសអណ្តែតចេញពីផ្ទៃទឹកទន្លេទៀតដែរ”។សូមបញ្ជាក់ផងដែរថា ជុំវិញទីសក្ការបូជាព្រះអង្គដងកើ មិនមានឯកសារបញ្ជាក់ច្បាស់លាស់មួយណានោះទេ ទាក់ទងនឹងកន្លែងដ៏ស័ក្កសិទ្ធមួយនេះ៕

 

ក្រោយរៀបការ ចាំបាច់ត្រូវធ្វើរឿងមួយនេះ ដើម្បីបញ្ជាក់ថាជាគូស្វាមីភរិយាស្របច្បាប់

0

ការៀបអាពាហ៍ពិពាហ៍មួយ ដែលអាចចាត់ទុកជាត្រឹមត្រូវតាមលក្ខណៈផ្លូវច្បាប់បានមិនមែនត្រឹមតែរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីនោះទេ គឺទាមទារឱ្យបុរស និងនារី ដែលស្ម័គ្រចិត្តយកគ្នាជាប្ដីប្រពន្ធ ទៅចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានខាងលំនៅដ្ឋានរបស់នារី ដោយត្រូវបានចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍។

សំបុត្រចុះអាពាហ៍ពិពាហ៍ ឬ “អេតាស៊ីវិល” ជាលិខិតមួយប្រភេទដែលគូស្វាមីភរិយាក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយចាំបាច់ ត្រូវតែទៅសាលាឃុំ ឬសង្កាត់ ដើម្បីសុំចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។

យោងតាមច្បាប់រដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា អាជ្ញាធរឃុំ ឬសង្កាត់ មានសិទ្ធិចេញសំបុត្រចុះបញ្ជីអាពាហ៍ពិពាហ៍ឱ្យគូស្វាមីភរិយានេះ ត្រូវធ្វើឡើងតាមការស្ម័គ្រចិត្ត ហើយមានការដឹងឮ និងយល់ព្រមពីសាច់ញាតិនៃគ្រួសារទាំងសងខាង ជាពិសេសមានទាល់តែគូស្វាមីភរិយាដែលសុំចុះបញ្ជីអាពាហ៍ពិពាហ៍នេះបានធ្វើកិច្ចសន្យាអាពាហ៍ពិពាហ៍ជាលាយលក្ខណ៍អក្សរជាមុនសិន។

សូមបញ្ជាក់ផងដែរថា អេតាស៊ីវិល នឹងបញ្ជាក់ថាគូរស្នេហ៍ដែលបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរួចរាល់ នឹងក្លាយជាប្តីប្រពន្ធស្របតាមច្បាប់។ តែយ៉ាងណាមិញ ការចុះអេតាស៊ីវិលក៏នឹងផ្តល់ផលវិបាកផងដែរប្រសិនបើ ទៅថ្ងៃខាងមុខ រស់នៅមិនចុះសម្រុងគ្នា គូរស្នេហ៍ត្រូវលែងលះគ្នានោះ គឺទាមទារឡើងតុលារការទើបអាចលែងលះគ្នាបាន៕

លោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក បានចូលរួមអាពាហ៍ពិពាហ៍ និងចុះសំបុត្រអាពាហ៍ពិពាហ៍ ជូនគូស្វាមីភរិយាថ្មី ព្រមទាំងបានចងដៃ ចំនួន ៥០០.០០០រៀល ...

ប្រភព៖ កូយ ប៊ុណ្ណារ៉ា – Koy Bunnara