ប្រទេសកូរ៉េខាងជើង ៖ អង្គការសិទ្ធិមនុស្សនៅទីក្រុងសេអ៊ូលលើកឡើងថា ជនជាតិកូរ៉េខាងជើងប្រមាណ៦០០នាក់ ដែលបានរត់ភៀសខ្លួនចេញពីប្រទេសកំណើត បានបាត់ខ្លួនដោយអាថ៌កំបាំង ក្រោយពីប្រទេសចិនបង្ខំឱ្យពួកគេត្រឡប់ទៅប្រទេសកំណើតវិញ កាលពីខែតុលា ឆ្នាំ២០២៣ ។ អង្គការសិទ្ធិមនុស្សបញ្ជាក់ថា មនុស្សទាំងនេះអាចត្រូវបានគេចាប់ឃុំខ្លួនធ្វើទារុ.ណ.កម្ម, រំលោ.ភផ្លូ.វភេ.ទ ឬត្រូវគេប្រហា.រជីវិ.ត ។North Korea | The Times & The Sunday Times | Page 6

តាមរបាយការណ៍របស់ Transitional Justice Working Group (TJWG) ដែលធ្វើឡើងរយៈពេល២ខែក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានតវ៉ាទៅប្រទេសចិន ពាក់ព័ន្ធនឹងករណីចិនបញ្ជូនជនជាតិកូរ៉េខាងជើងជាច្រើននាក់ទៅប្រទេសកំណើតវិញ ។ ជនជាតិកូរ៉េខាងជើងទាំងនេះព្យាយាមរត់គេចខ្លួនពីកូរ៉េខាងជើង ដើម្បីកសាងជីវិតថ្មីនៅកូរ៉េខាងត្បូង ។Hundreds of North Korean defectors 'vanished' after China deportations,  rights group says - UPI.com

ភ្នាក់ងារ TJWG អះអាងថា ជនជាតិកូរ៉េខាងជើងរាប់រយនាក់ដែលបានរត់គេចខ្លួននោះ ត្រូវបានគេចាប់ដាក់រថយន្តក្រុង និងរថយន្តតូចៗ ហើយគេបានយាមកាមយ៉ាងតឹងរ៉ឹងនៅតាមទីកន្លែងឃុំខ្លួននៅបរិវេណព្រំដែនចិន កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។ នេះជាការចាប់បង្ខំឱ្យជនជាតិកូរ៉េខាងជើងត្រឡប់ទៅប្រទេសវិញច្រើនបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។

ភ្នាក់ងារ TJWG លើកឡើងថា គេមិនស្គាល់អត្តសញ្ញាណរបស់ជនជាតិកូរ៉េខាងជើងទាំងនេះទេ គ្រាន់តែដឹងថា ភាគច្រើនជានារី ។ ភ្នាក់ងារ TJWG និយាយថា ៖ «គ្មានអ្នកណាម្នាក់អាចទំនាក់ទំនងទៅកាន់មនុស្សទាំងនេះបានទេ ក្រោយពីចិនបញ្ជូនពួកគេត្រឡប់ទៅប្រទេសវិញ ។ អ្នកដែលត្រូវគេបង្ខំឱ្យត្រឡប់ទៅប្រទេសវិញ ត្រូវប្រឈមនឹងការធ្វើទារុ.ណកម្ម, ធ្វើបាបផ្លូ.វភេ.ទ, ឃុំខ្លួន, បង្ខំឱ្យរំលូ.តកូ.នក្នុងផ្ទៃ និងសម្លា.ប់ចោល ។ ប្រទេសកូរ៉េខាងជើងប្រកាន់របបផ្តា.ច់ការ ដូច្នេះ គេចាត់ទុកអ្នករត់គេចខ្លួនទាំងនេះថា ជាឧក្រិដ្ឋ.ជន និងជនក្បត់.ជា.តិ» ។600 North Koreans repatriated from China have 'vanished'ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលកូរ៉េខាងជើង ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងករណីនេះទេ ប៉ុន្តែកន្លងមក ប្រព័ន្ធផ្សព្វផ្សាយនេះតែងតែថ្កោលទោសអ្នករត់គេចខ្លួនថា «ជាក្រុមកាកសំណល់» ។ ក្នុងរយៈពេល២ឆ្នាំ ទៅ៣ឆ្នាំនេះ មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន បានបញ្ជាឱ្យបង្កើនវិធានការគ្រប់គ្រងព្រំដែនឱ្យបានតឹងរ៉ឹង ។

កាលពីខែតុលា ឆ្នាំ២០២៣ ក្រសួងការបរទេសចិនបានបកស្រាយករណីនេះថា គ្មានក្រុមជនភៀសខ្លួននៅប្រទេសចិនទេ គឺមានតែជនជាតិកូរ៉េខាងជើង ដែលធ្វើដំណើរមកប្រទេសចិនដោយខុសច្បាប់ ដោយសារហេតុផលសេដ្ឋកិច្ច ។ ហេតុនេះ ប្រទេសចិនបានប្រើវិធីចាត់ការមនុស្សទាំងនេះតាមផ្លូវច្បាប់ ៕Inside the 'houses of torment' that hide North Korea's darkest secret |  World News | Metro News ប្រភព ៖ mgronline