ឪពុកម្តាយភាគច្រើនប្រាកដជាចង់ឱ្យកូនៗរបស់ពួកគេមានរាងកាយមាំមួន និងសុខភាពល្អ។ ប៉ុន្តែសម្រាប់កុមារតូៗមួយចំនួនតែងប្រឈមនឹងការទទួលទានមិនសូវបាន ក៏ដូចជាបរិភោគអ្វីក៏មិនឡើងទម្ងន់ ដែលធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភ។ ហេតុនេះហើយ ទឹកក្រឡុកមានជីវជាតិ ៦ ប្រភេទនេះនឹងជួយឱ្យកុមារឆាប់ឡើងទម្ងន់ប្រកបដោយសុខភាពល្អ៖

១.ចេក និងអាល់ម៉ុន៖ ចេកសម្បូរទៅដោយប៉ូតាស្យូម និងវីតាមីន C។ ផ្លែអាល់ម៉ុនមានជាតិសរសៃច្រើន វីតាមីន E ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះការរួមបញ្ចូលគ្នានៃសារធាតុចិញ្ចឹមនៅក្នុងរូបមន្តនេះនឹងបង្កើនភាពឆ្ងាញ់ រួមទាំងបង្កើនជីវជាតិល្អសម្រាប់កុមារ។Banana Almond Smoothie Recipe: How to Make Banana Almond Smoothie Recipe |  Homemade Banana Almond Smoothie Recipe

២.ផ្លែស្ត្របឺរី និងទឹកដោះគោ៖ ផ្លែស្ត្របឺរីសម្បូរទៅដោយវីតាមីន C បង្កើនភាពស៊ាំរបស់កូនអ្នក។ ទឹកដោះគោសម្បូរជាតិកាល់ស្យូម ដូច្នេះសម្រាប់រូបមន្តនេះ ឪពុកម្តាយត្រូវការតែគ្រឿងផ្សំពីរមុខប៉ុណ្ណោះ ដោយយកផ្លែស្ត្របឺរីពី ឬបីគ្រាប់ និងទឹកដោះគោខាប់ ដាក់វានៅក្នុងម៉ាស៊ីនក្រឡុកកិនឱ្យម៉ត់សម្រាប់ទារក។Easy Homemade Strawberry Milk for One or Two - Baking Mischief

៣.ផ្លែបឺរ និងផ្លែចេក៖ ផ្លែបឺរមានជាតិខ្លាញ់ល្អ វីតាមីន K និង C ទន្ទឹមនឹងនោះ ចេកមានជាតិស្ករធម្មជាតិច្រើន និងជាប្រភពថាមពលសម្រាប់សុខភាព។ ដូច្នេះយកផ្លែចេក និងផ្លែបឺរក្រឡុកចូលគ្នានឹងផ្តល់កាឡូរីល្អ ក៏ដូចជាជួយកុមារក្នុងដំណាក់កាលអភិវឌ្ឍន៍របស់ពួកគេផងដែរ។Avocado Banana Smoothie Recipe | Veggie Fest

៤.ម្សៅសូកូឡា និងសណ្តែកដី៖ សូកូឡាមានសារធាតុសំខាន់ៗដូចជា ម៉ង់ហ្គាណែស ទង់ដែង ម៉ាញ៉េស្យូម និងជាតិដែក។ រីឯសណ្តែកដីវិញសម្បូរទៅដោយប្រូតេអ៊ីនធម្មជាតិ ដូច្នេះទឹកក្រឡុកនេះសាកសមសម្រាប់អាហារពេលព្រឹក ឬអាហារសម្រន់ ជួយឱ្យកុមារមានអារម្មណ៍ឆ្អែតបានយូរ និងមានសុខភាពល្អរាងកាយមាំមួន។Frappe Recipe - Celebrating Sweets

៥.ចេក និងបន្លែបៃតង៖ រូបមន្តនេះគឺជាការរួមផ្សំនៃសារធាតុចិញ្ចឹមជាច្រើន។ ចេកសម្បូរទៅដោយកាឡូរី ជួយឱ្យកុមារឡើងទម្ងន់។ បន្លែបៃតងសម្បូរទៅដោយវីតាមីន ដូច្នេះភាពផ្អែមល្ហែមរបស់ចេកលាយជាមួយនឹងភាពត្រជាក់នៃបន្លែបៃតង បង្កើតបានជាទឹកក្រឡុកដ៏ទាក់ទាញសម្រាប់កុមារ។Banana Spinach Smoothie | Green Smoothie Recipe - | fANNEtastic food

៦.ផ្លែស្ត្របឺរី និងផ្លែប៉េស៖ រូបមន្តនេះគឺសាកសមសម្រាប់អាហារពេលព្រឹក អាហារសម្រន់ ឬបង្អែម។ ផ្លែប៉ែស និងផ្លែស្ត្របឺរី បង្កើតរសជាតិផ្អែម ពណ៌ទាក់ទាញភ្នែក ហើយក៏បង្កើតបាននូវទឹកក្រឡុកដ៏ឆ្ងាញ់សម្រាប់កុមារផងដែរ៕Copycat Starbucks Strawberry Frappuccino Recipe - One Sweet Appetite