Home Blog Page 1381

៣ប្រទេសក្នុងតំបន់អាស៊ាន ដែលមិនទទួលស្គាល់អុីស្រាអែលជារដ្ឋឯករាជ្យ

0

នៅក្នុងប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិចំនួន១៩៣ ក្នុងនោះមាន២៨ប្រទេស មិនធ្លាប់ទទួលស្គាល់អុីស្រាអែលជារដ្ឋឯករាជ្យនោះទេ។Members of the United Nations | Security Council, General Assembly,  International Law | Britannicaក្នុងចំណោម២៨ប្រទេសនេះ មាន៣ប្រទេស នៅតំបន់អាស៊ានគឺ៖
• ឥណ្ឌូនេសុី
• ម៉ាឡេសុី
• ប្រុយណេ

ការដែលមិនទទួលស្គាល់ប្រទេសអុីស្រាអែលនេះ ក៏ព្រោះតែប្រទេសទាំងបីសុទ្ធសឹងតែគោរពប្រតិបត្តិសាសនាអុីស្លាម ដូចទៅនឹងប៉ាឡេស្ទីនដែរ ដែលជាហេតុឱ្យពួកគេតែងតែគាំទ្រពេញទំហឹងទៅលើប៉ាឡេស្ទីនក្នុងការធ្វើសង្គ្រាម ដើម្បីបានទឹកដីមកវិញ។Israel-Hamas war updates and latest news on Gaza conflict

ពលរដ្ឋប៉ាឡេស្ទីន និងបណ្តាប្រទេសកាន់សាសនាអុីស្លាម សុទ្ធតែយល់ឃើញថាទឹកដីអុីស្រាអែល ជារបស់ប៉ាឡេស្ទីន គួរណាស់តែគោរពប្រតិបត្តិសាសនាអុីស្លាម ខណៈដែលពលរដ្ឋអុីស្រាអែល ជាគ្រីស្ទបរិស័ទ ពួកគេយល់ឃើញថា ព្រះយេស៊ូគ្រិស្ត បានចាប់កំណើតនៅលើទឹកដីខ្លួន៕Borneo map glass card paper 3D vector - Malaysia Indonesia Brunei country::  tasmeemME.com

 

អ្នកនាង ខាត់ សុឃីម ស្នើសុំសាធារណជនបន្ថយកម្តៅរឿងនាយក្រឹម និង ណុប ដាណេ ផង

0

ជុំវិញរឿងតារាកំប្លែង នាយក្រឹម បានទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីមហាជនជាពិសេសអ្នកស្រលាញ់ភេទដូចគ្នារហូតដល់មានការស្នើសុំកិច្ចអន្តរាគមន៍ពីប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ចំណែកឯតារាពហុជំនាញអ្នកនាង ខាត់ សុឃីម វិញបានលើកម្រាមដៃ១០ស្នើសាធារណជនសុំការអធ្យាស្រ័យ ជួយបន្ថយកម្តៅបន្តិចទៅលើតារាកំប្លែង នាយក្រឹម។May be an image of 1 person

នៅថ្ងៃទី៣១ ខែតុលា យោងតាមទំព័រហ្វេកប៊ុករបស់ឯកឧត្តម កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញឱ្យដឹងថាក្រោយពីបានជួបជជែកគ្នាទាំងសងខាងរវាងលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម និងបេក្ខជន ណុប ដាណេ គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជមានហើយខ្លឹមសារនឹងមានការផ្សព្វផ្សាយតាមរយ:វីដេអូខ្លី។ ឯកឧត្តម បានឱ្យដឹងទៀតថា ការចូលរួមរបស់ភាគីទាំងពីរបានចូលរួមដោះស្រាយដើម្បីសុខដុមក្នុងសង្គមជាតិ។May be an image of 4 people and overcoat

ទន្ទឹមនឹងមានការបង្ហាញពីផលវិជ្ជមាននៃការជជែកពិភាក្សានៃបញ្ហាចម្រូងចម្រាស់នាពេលកន្លងមកថ្មីៗរបស់តារាកំប្លែងនាយក្រឹម ងាកទៅកាន់អ្នកនាង ខាត់ សុឃីម តារាពហុជំនាញនិងជាគណៈកម្មការមួយរូបនៅក្នុង Cambodia’s Got Talent បានលើកម្រាមដៃ១០ស្នើសាធារណជនសុំការអធ្យាស្រ័យ ជួយបន្ថយកម្តៅបន្តិចទៅលើតារាកំប្លែង នាយក្រឹម។

តាមរយៈការ Live របស់អ្នកនាង ខាត់ សុឃីម កាលពីថ្ងៃទី៣០ តុលា អ្នកនាងបានលើកដៃសូមទោសមហាជន និយាយដោយភាពត្រង់ខ្លួនក៏មានអារម្មណ៍អត់ល្អនិងមិនសប្បាយចិត្តដូចគ្នានៅពេលឃើញស្ថានភាពបែបនេះ។May be an image of 2 people and text

អ្នកនាង ខាត់ សុឃីម ថាពេលធ្វើការជាមួយគ្នាគណៈកម្មការខម្មិនម្នាក់បន្តិចៗគ្រប់បេក្ខជន ចឹងហើយពេល Liveផ្ទាល់មិនដូចថតទុកនោះទេដែលអាចកាត់តបាន ពេលខ្លះខុសម្តងឆ្គងមួយថ្ងៃ។ អ្នកនាងថា តាមពិតតារាកំប្លែងនាយក្រឹមមានស្នាដៃច្រើនខ្លាំងណាស់នៅក្នុងប្រទេស ស្នាដៃល្អ យូរណាស់មកហើយអ្នកណាក៏ស្គាល់ នាយគុយ នាយក្រឹមដែរ។

អ្នកនាងបន្តទៀតថា ខ្លួនយល់អារម្មណ៍របស់សាធារណជននៅពេលដែលខឹងតារាកំប្លែងនាយក្រឹមពេលនេះប្រៀបដូចជាដូចបាយពុះប៉ុន្តែខ្លួនសុំឱ្យបងប្អូនទាំងអស់គ្នាបន្ថយកំហឹងបន្តិចបើគាត់ខុសឆ្គងទៅហើយសុំការអធ្យាស្រ័យ ជួយបន្ថយកម្តៅដោយគិតថាគាត់ជារៀមច្បងវិស័យសិល្បៈទៅចុះ៕May be an image of 14 people

មកដឹងពីរឿងរ៉ាវនិងកន្លែងអច្ឆរិយទាំង៧របស់ប្រទេសចិន

0

ប្រទេសចិនគឺជាប្រទេសមួយដែលមានវប្បធម៌អរិយធម៌និងវប្បធម៌ដ៏ចំណាស់ និងជាប្រទេសពោរពេញទៅដោយទេសភាពស្អាតៗ និងជាសម្បត្តិដ៏អស្ចារ្យនៅលើពិភពលោក។ ដូច្នេះហើយខាងក្រោមនេះគឺជារឿងរ៉ាវក៏ដូចជាកន្លែងអច្ឆរិយទាំង៧របស់ប្រទេសចិនសម្រាប់ភ្ញៀវទេសចរណ៍ចិនគួរតែដឹង៖

១ ខ្លាឃ្មុំផេនដានៅទីក្រុង Chengdu៖ ខ្លាឃ្មុំផេនដាគឺជាសត្វថ្នាក់ជាតិម៉្យាងរបស់ប្រទេសចិន ហើយលក្ខណៈប្លែកជាងគេនៃសត្វនេះគឺវាមិនរស់នៅលាក់ខ្លួនទេ។ អាហារដ៏ពេញនិយមរបស់ខ្លាឃ្មុំផេនដាគឺ ឬស្សី ហើយពួកវាចំណាយពេលពី១០ទៅ១៦ម៉ោងនៅក្នុងការបរិភោគ។ ចំពោះកន្លែងដ៏ល្អបំផុតក្នុងការទៅមើលខ្លាឃ្មុំប្រភេទនេះគឺនៅមជ្ឃមណ្ឌលបង្កាត់ពូជខ្លាឃ្មុំផេនដានៃទីក្រុង Chengduប្រទេសចិន។How panda center overcame its breeding rut - Chinadaily.com.cn

២ រូបសំណាក់ក្រុមអ្នកចម្បាំងនៃខេត្តស៊ីអាន៖ រូបសំណាក់អ្នកចម្បាំងដែលគេហៅថា Terracotta Warriors មានទីតាំងស្ថិតនៅក្នុងខេត្តស៊ីអានប្រទេសចិន។ តាមការប៉ាន់ស្មានទៅដីឥដ្ឋដែលធ្វើរូបសំណាក់នោះគឺត្រូវប្រើរយៈពេលយ៉ាងយូរ៣០ឆ្នាំដើម្បីសូនរូបនោះឡើងមក ហើយពួកគេត្រូវបានកប់ជាមួយនឹងស្តេច Qin Shi Huang អំឡុងឆ្នាំ២១០ដល់២០៩មុនគស ដោយមានជំនឿថាការធ្វើបែបនោះពួកគេនឹងតាមទៅការពារព្រះអង្គនៅពេលដែលទ្រង់ចាប់ជាតិជាថ្មី។ រូបសំណាក់នោះត្រូវបានលាក់ទុកយ៉ាងកំបាំងអស់រយៈពេលជាច្រើនសតវត្ស ទើបតែឆ្នាំ១៩៧៤គឺត្រូវបានរកឃើញដោយក្រុមកសិករប្រចាំតំបន់។ វាគឺជារឿងដែលគួរឲ្យចាប់អារម្មណ៍បំផុត ហើយអ្នកដែលបានទៅលេងនៅខេត្តស៊ីអានគឺមិនដែលរំលងទៅទស្សនារូបសំណាក់អ្នកចម្បាំងបុរាណនេះទេ។Terracotta Warriors, China: 12 top things to know before you visit |  escape.com.au

៣ មហាកំផែងចិន៖ មហាកំផែងដែលត្រូវបានគេចាត់ទុកថាជាស្ថាបតិយ្យកម្មអច្ឆរិយៈវែងជាងគេបង្អស់ ដែលមានបណ្តាញជញ្ជាំងបន្តបណ្តាក់គ្នារហូតដល់ទៅ២០ ០០០គីឡូម៉ែត្រ។ មហាកំផែងនេះត្រូវបានស្ថាបនាឡើងនៅក្នុងរចកាលព្រះចៅអធិរាជឈីនដែលមានអាយុកាលជាង២០០០ឆ្នាំមកហើយ និងស្ថាបនាឡើងនៅក្នុងគោលបំណងការពារក៏ដូចជាបង្រួបបង្រួមអាចក្រចិននាសម័យនោះ។ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ អ្នកដែលសាងសង់មហាកំផែងនេះគឺបានយកម្សៅអង្ករដំណើបលាយជាមួយនឹងទឹកថ្នាំលាបម្យ៉ាងដើម្បីធ្វើជាស្អិតប្រៀបដូចជាស៊ីម៉ង់បច្ចុប្បន្នអ៊ីចឹង។ វាក៏ជាតំបន់ទេសចរណ៍ដ៏ពេញនិយមនៅក្នុងប្រទេសចិន ដោយបានចុះបញ្ចីនៅក្នុងអង្គការយូនីស្កូនិងជាសំណង់អច្ឆរិយៈទី៧របស់ពិភពលោកផងដែរ។The 2000-Year History of the Great Wall of China

៤ ទីលានធានអានមិនជាកន្លែងបញ្ចុះសពរបស់លោកម៉ៅសេទុង៖ ទីលានធាអានមិនគឺជាទីធ្លាដ៏ធំបំផុតមួយនៅលើពិភពលោកដែលអាចទុកថាជាវិមានសម្រាប់តម្កល់វិរបុរសស្នេហាជាតិ និងជាសារមន្ទីរនៃប្រទេសចិនផងដែរ។ ទីលានធានអានមិនត្រូវបានបង្កើតឡើងដោយលោកម៉ៅសេទុងនិងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ផងដែរ។Royalty-free mao photos free download | Pxfuel

៥ ព្រះរាជវាំង Forbidden ៖ Forbidden City គឺជាវិមានរបស់ព្រះចៅអធិរាជ្យចិនក្នុងអំឡុងរាជវង្សមីងអស់រយៈពេល៥០០ឆ្នាំមកហើយ។ វាក៏បានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូនីស្កូផងដែរព្រោះវាជាបណ្តុំដោយសំណង់អគារបុរាណចិនជាច្រើនផងដែរ។ វាត្រូវបានរចនាឡើងនូវក្នុងគោលបំណងឆ្លុះបញ្ចាំងពីទស្សនវិជ្ជាក៏ដូចជាគោលការណ៍សាសនារបស់រាជវង្សមីង និងតំណាងឲ្យភាពរុងរឿងរីកចម្រើននៃអំណាចព្រះចៅអធិរាជសម័យនោះ។The Great Forbidden City: A Glimpse into China's Imperial Past | Ancient  Origins

៦ ទន្លេ Yangtze ជាទន្លេវែងជាងគេនៅអាស៊ី៖ ទន្លេយ៉ាងសេ ដែលជាភាសាចិនមានឈ្មោះថា Chang Jiang គឺជាទន្លេវែងជាងគេលំដាប់លេខ៣លើពិភពលោក។ ហើយអ្វីដែលពិសេសនោះគឺជិះទូកតាមដងទន្លេមើលឃើញនូវជ្រលងភ្នំ៣ដ៏អស្ចារ្យ។Yangtze River: Longest River in Asia | Live Science

៧ ទីក្រុងសៀងហៃ៖ សៀងហៃគឺជាទីក្រុងដ៏អស្ចារ្យនិងគួរឲ្យរំភើបបំផុតនៅក្នុងការធ្វើដំណើរកម្សាន្ត។ប្រជាជននៅតំបន់សៀងហៃគឺប្រើប្រាស់នៅគ្រៀមភាសាដែលអ្នកនិយាយភាសាចិនមកពីប្រទេសផ្សេងៗមិនអាចយល់ពីភាសាពួកគេបានទេ។ សម្រាប់អ្នកទេសចរណ៍អ្នកលេងនៅខេត្តនេះវិញគឺអាចមើលឃើញទីក្រុងចាស់សៀងហៃ ជាមួយនឹងសួន Yu Garden ដ៏ស្រស់ស្អាត ផ្លូវXintiandiដ៏មមាញឹក សារមន្ទីរ Shikumen Open House និងជាពិសេសគឺ Oriental Pearl Tower សំណង់ដ៏ខ្ពស់បំផុតរបស់ចិនផងដែរ៕Shanghai city guide: Things to do in China's megacity | The Independent

អាហារ ៥ ប្រភេទដែលល្អសម្រាប់ព្យាបាលការរលាកទងសួត

0

នៅរដូវស្លឹកឈើជ្រុះ សីតុណ្ហភាពមានការប្រែប្រួលជាប្រចាំ ដូច្នេះមនុស្សជាច្រើនតែងទទួលរងនូវការក្អក ស្លេសជាប់ក ក៏ដូចជាផ្តាសាយធ្ងន់ធ្ងររហូតដល់ប៉ះពាល់នឹងទងសួតផងដែរ។ ដូច្នេះដើម្បីព្យាបាលការរលាកទងសួតយ៉ាងមានប្រសិទ្ធភាព យើងសូមណែនាំអាហារដូចខាងក្រោម៖

១.Radish៖ radish គឺជាមើមមួយប្រភេទដែលភាគច្រើនត្រូវបានគេប្រើវាដើម្បីបំបាត់ការក្អក និងស្លេស។ ការទទួលទានគ្រាប់ radish នឹងជួយឱ្យការក្អកស្ងប់ស្ងាត់ ក៏ដូចជាការពារទងសួត និងជួយពង្រឹងមុខងារសួតផងដែរ។Red radish is the healthy winter veggie to need to nosh on! | HealthShots

២.ផ្លែក្រូច៖ ផ្លែក្រូចដូចជា ក្រូចឃ្វិច ក្រូចថ្លុង និងក្រូចឆ្មារ អាចជួយទប់ស្កាត់ប្រតិកម្មរលាក និងជួយការពារជំងឺផ្តាសាយ ក៏ដូចជាជួយការពារសុខភាពទងសួតដែលបណ្តាលមកពីធូលីផងដែរ។ មិនតែប៉ុណ្ណោះវាក៏ជួយបង្កើនភាពស៊ាំរបស់រាងកាយ ធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ និងជួយឱ្យងើបឡើងវិញពីភាពអស់កម្លាំង។Name That Orange! The Modern Farmer Guide to Orange Varieties - Modern  Farmer

៣.ផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាខៀវមានសមាសធាតុស្ពាន់ធ័រដែលហៅថា sulforaphane ដែលវាមានមុខងារលាងសម្អាតសារធាតុគ្រោះថ្នាក់ដែលជាប់នឹងសួត។ លើសពីនេះផ្កាខាត់ណាខៀវក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា វីតាមីន C និងបេតាការ៉ូទីន ដែលជួយទ្រទ្រង់សុខភាពកោសិកាសួត និងភាពស៊ាំផងដែរ។Why does some broccoli look blue?

៤. ប៉េងប៉ោះ៖ សារធាតុ Lycopene នៅក្នុងប៉េងប៉ោះមានប្រសិទ្ធភាពក្នុងការការពារជំងឺសួតយ៉ាងមានប្រសិទ្ធភាព ដោយសារតែ lycopene កាត់បន្ថយអុកស៊ីសែនដែលបង្កគ្រោះថ្នាក់នៅក្នុងរាងកាយដែលកើនឡើងដោយសារតែការជក់បារីដោយហេតុនេះវាអាចទប់ស្កាត់ការខូចខាតសួត ក៏ដូចជាបង្កើនអត្រាស្រូបយកសារធាតុល្អៗនៅក្នុងរាងកាយ។How To Grow Tomatoes - Bunnings Australia

៥.ត្រីម៉ាកែល៖ អូមេហ្គា-៣ ដែលមានច្រើននៅក្នុងត្រីម៉ាកែល នឹងជួយការពារជំងឺស្ទះសួតរ៉ាំរ៉ៃ នៅពេលដែល Omega-3 ត្រូវបានស្រូបចូលទៅក្នុងរាងកាយ វាត្រូវបានបំប្លែងទៅជា eicosanoid ដែលជួយកាត់បន្ថយការរលាករ៉ាំរ៉ៃ និងជួយការពារសុខភាពសួតដែលត្រូវបានបំពុលដោយសារធាតុបំពុលផ្សេងៗ៕How to Cook Mackerel - Great British Chefs
ប្រភព៖kormedi.com

វិធីសាស្ត្រដ៏ឆ្លាតវៃចំនួន ៥ ដើម្បីពង្រឹងការអភិវឌ្ឍកូនក្នុងផ្ទៃ

0

ប្រសិនបើអ្នកម្តាយចង់ឱ្យកូនធំពេញវ័យមានលក្ខណៈពេញលេញ និងជាកូនដែលមានការអភិវឌ្ឍន៍ផ្នែកផ្សេងៗ គឺជារឿងដ៏សំខាន់ក្នុងការពង្រឹងការលូតលាស់របស់កូនតាំងពីពេលនៅក្នុងផ្ទៃ។ ដូច្នេះដើម្បីពង្រឹងការអភិវឌ្ឍកូនរបស់អ្នកឱ្យមានភាពឆ្លាតវៃតាំងពីក្មេង យើងសូមណែនាំវិធីសាស្ត្រចំនួន ៥ ដូចខាងក្រោម៖

១.និយាយជាមួយកូនក្នុងពោះរបស់អ្នក៖ ទារកក្នុងផ្ទៃម្តាយអាចឮសំឡេងផ្សេងៗ និង ស្តាប់បានចាប់ពីអាយុ ១៨ សប្តាហ៍នៃការមានផ្ទៃពោះ ដូច្នេះហើយនៅពេលមានផ្ទៃពោះ ត្រូវបានណែនាំឱ្យម្តាយនិយាយជាទៀងទាត់ជាមួយកូនដែលមិនទាន់កើត ឬអានសៀវភៅឱ្យកូនស្តាប់ជាប្រចាំកាន់តែល្អ។ ដោយសារតែពួកគេអាចអភិវឌ្ឍជំនាញនៃការស្តាប់របស់ពួកគេ ហើយវាក៏ជួយបណ្តាញសរសៃប្រសាទក្នុងការអភិវឌ្ឍយ៉ាងមានប្រសិទ្ធភាពផងដែរ។Taking care of your mental health during pregnancy - The Parents Class

២.ម៉ាស្សាពោះថ្នមៗ៖ ម៉ាស្សាក្បាលពោះថ្នមៗ ជួយជំរុញការប៉ះរបស់ទារកក្នុងផ្ទៃ ក៏ដូចជាជួយឱ្យទារកក្នុងផ្ទៃមានអារម្មណ៍ធូរស្រាល រួមទាំងសម្រួលសាច់ដុំ និងបន្ធូរភាពតានតឹងសម្រាប់អ្នកម្តាយបានយ៉ាងល្អ។ លើសពីនេះ ការម៉ាស្សាពោះថ្នមៗដោយក្តីស្រឡាញ់របស់ម្តាយ វាក៏ជួយបង្កើនអរម៉ូនអុកស៊ីតូស៊ីន ដែលជាអរម៉ូននៃក្តីស្រឡាញ់ និងចំណងមិត្តភាពរវាងម្តាយ និងកូនផងដែរ។Pregnancy Massage | Sutter Health

៣.ធ្វើចលនារាងកាយរបស់អ្នកឱ្យបានទៀងទាត់៖ ការធ្វើចលនារាងកាយទៀងទាត់ ក៏អាចជួយពង្រឹងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃផងដែរ ដូច្នេះហើយក្នុងអំឡុងពេលមានផ្ទៃពោះ ម្តាយត្រូវបានណែនាំឱ្យធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជាមួយនឹងឥរិយាបថ និងវិធីសាស្ត្រសមស្រប ដែលវានឹងជួយលើកកម្ពស់ការអភិវឌ្ឍរបស់ទារក ក៏ដូចជាជួយឱ្យម្តាយសម្រាលកូនបានយ៉ាងងាយស្រួលផងដែរ។Safe Pregnancy Workouts: Best Exercises by Trimester

៤.បញ្ជាំងពន្លឺពិលនៅលើពោះរបស់អ្នក៖ បញ្ជាំងពន្លឺពិលនៅលើពោះម្តាយ វាអាចជួយពង្រឹងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ក៏ដូចជាជួយទារកក្នុងផ្ទៃឱ្យបែងចែករវាងពន្លឺ និងងងឹតផងដែរ ដែលនេះគឺជាវិធីដ៏ល្អមួយដើម្បីអភិវឌ្ឍជំនាញមើលឃើញរបស់កូនអ្នក។Premium Photo | Close up pregnant woman using a flashlight to play with  baby in her belly.

៥.ដាក់កាសលើពោះរួចបើកចម្រៀងស្រាលៗ៖ ការធ្វើបែបនេះ នឹងជួយពង្រឹងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ក៏ដូចជាជួយជំរុញដល់ការអភិវឌ្ឍន៍ខួរក្បាលផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ម្តាយត្រូវបានណែនាំឱ្យជៀសវាងសំលេងខ្លាំងៗ ព្រោះវាអាចធ្វើឱ្យទារកក្នុងផ្ទៃមានការភ្ញាក់ផ្អើល៕

ផ្តល់អត្តសញ្ញាណជនបង្កដែលវាយសត្វឈ្លូស នឹងទទួលបាន៤លានរៀល ពីអភិបាលខេត្តកោះកុង

0

ក្រោយពីការផ្ទុះខ្លាំង នៅលើបណ្តាញសង្គមហ្វេកប៊ុកទាក់ទងនឹងបុរសម្នាក់ យកដំបងវាយទៅលើកូនឈ្លូសរហូតដល់បាត់បង់ជីវិត នៅលើឆ្នេរសមុទ្រមួយ នៃខេត្តកោះកុង ពេលនេះអភិបាលខេត្តកោះកុង បានប្រកាសផ្តល់រង្វាន់៤លានរៀល ទៅសាធារណជនណា ដែលប្រាប់ពីផ្តល់អត្តសញ្ញាណជនបង្កនោះ។សារជូនពរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ពីមន្ទីរធម្មការ  និងសាសនាខេត្តកោះកុង - រដ្ឋបាលខេត្តកោះកុងនៅលើហ្វេកប៊ុកផ្លូវការរបស់អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានរៀបរាប់ថា៖”#សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា: ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។#ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់។#អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ មេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ”។

សូមបញ្ជាក់ថា អស់រយៈពេល៤-៥ថ្ងៃហើយ អជ្ញាធរស្រុកគិរីសាគរ នៅតែមិនអាចកំណត់អត្តសញ្ញាណជនសង្ស័យដែលបានវាយសម្លាប់សត្វឈ្លូសបាននៅឡើយនោះទេ ដោយដឹងត្រឹមថាបុរសនោះជាភ្ញៀវទេសចរមកកម្សាន្ត មិនមែនជាអ្នកស្រុករស់នៅទីនោះទេ នេះបើយោងតាមការសាកសួររបស់អជ្ញាធរស្រុកគិរីសាគរ ទៅលើពលរដ្ឋដែលឃើញហេតុការណ៍ និងអ្នកនៅតំបន់នោះ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuipg0dG82sy9wvgAHnEetv0PLTVZTmM6uOnbkq89pO2tgr_fMtM4zvAQkLoN1fXt_clSuDOHgH_SbuY24dwXx0n3iqh54JNct25nRuQJwFqJ3Zt9dM4PUuJwKffSQId7Esw2NMxwDfl4YZMMh48oM__t63nlKhAuUDm-vXcrb0lX928M-LxYIbgxajuQ/s1122/07-8.jpg

 

កោះខ្មោច ទីឋានធម្មជាតិស្ងប់ស្ងាត់ សម្រាប់សម្រាកលំហែកាយ ដែលភ្ញៀវទេសចរច្រើនមើលរំលង

0

កោះខ្មោច ជាតំបន់ទេសចរណ៍មួយនៅជាយដែននៃស្រុកគីរីសាគរ ដែលស្ថិតនៅក្នុងចំណោមប្រជុំកោះសរុបចំនួន២៣ផ្សេងទៀត លើដែនដីខេត្តកោះកុង។កោះនេះ ត្រូវបានអ្នកភូមិនិយាយតៗគ្នាមកថា ពុំធ្លាប់មានមនុស្សរស់នៅទាល់តែសោះ ទើបគេដាក់ឈ្មោះកោះនេះថា កោះខ្មោច។

ភ្ញៀវទេសចរដែលចង់ធ្វើដំណើរទៅកាន់កោះនេះ គួរណាស់តែចេញដំណើរពីកោះស្តេចមក ព្រោះពីកោះស្តេចមកកាន់កោះខ្មោចនេះ មានចម្ងាយមិនឆ្ងាយពីគ្នានោះទេ។ពេលទៅដល់កោះនេះ ភ្ញៀវទេសចរណ៍នឹងបានឃើញរូបសំណាកមួយឈ្មោះថា “នាងបិសាចក្រមុំ” ដែលមានទឹកមុខញញឹម នៅក្រោមដើមឈើធំមួយប្របនឹងមាត់ឆ្នេរនោះ។

ដោយសារតែពុំធ្លាប់មានមនុស្សរស់នៅ បានធ្វើឱ្យធម្មជាតិនៅលើកោះនេះ ហាក់មានភាពស្រស់ស្អាតខ្លាំង ដោយមានទឹកសមុទ្រថ្លាឈ្វង់ មើលឃើញដល់បាត។សម្រាប់ភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តនៅទីនោះ គួរតែសាកសួរពីសហគមន៍ដែលមាននៅទីនោះ ដើម្បីឱ្យពួកគាត់ជូនមកគេងសម្រាកបោះតង់ ឬស្ទួចត្រីនៅលើកោះមួយនេះ៕

 

ពិសេសណាស់! កម្មវិធីទូរទស្សន៍របស់ប្រទេសអូស្ត្រាលីមកថតពីសម្បត្តិវប្បធ៌មរបស់កម្ពុជាដើម្បីបង្ហាញទៅដល់ពិភពលោក

0

ពិតជាមានសេចក្តីសោមនស្សយ៉ាងខ្លាំងបន្ទាប់ពីក្រសួងវប្បធម៌បានបង្ហាញឱ្យដឹងថាមានកម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលីបានមកផ្តិតយករូបភាពដ៏មានតម្លៃរបស់ប្រទេសកម្ពុជា ដូចជាបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និង វប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបានមានដូចជា ក្រមាខ្មែរ គុនល្បុក្កតោ សិប្បកម្មតម្បាញពីសរសៃដើមឈូកដ៏មានតម្លៃ ព្រមទាំងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យគឺតំបន់រមណីយដ្ឋានវប្បធម៌អង្គរបង្ហាញទៅកាន់ពិភពលោក។May be an image of 2 people

នៅលើបណ្តាញសង្គមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាយប់ថ្ងៃទី៣០ តុលា បានឱ្យដឹងថា កម្ពុជាស្វាគមន៍ការផលិតកម្មវិធីទូរទស្សន៍របស់ប្រទេសអូស្ត្រាលី The Amazing Race Australia ។ យោងតាមផេកផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ។ ការផលិតនូវកម្មវិធីទូរទស្សន៍ខាងលើ ផលិតករបានបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និង វប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបានមានដូចជា ក្រមា គុនល្បុក្កតោ សិប្បកម្មតម្បាញពីសរសៃដើមឈូកដ៏មានតម្លៃ ព្រមទាំងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ គឺតំបន់រមណីយដ្ឋានវប្បធម៌អង្គរ។May be an image of 2 people, people performing martial arts and text that says 'AMAZING RACE AUSTRALIA'ក្រសួងបានឱ្យដឹងទៀតថា ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាជាដែនដីទទួលស្វាគមន៍ការថតភាពយន្តនៅកម្ពុជារួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
គេចាំបានដែរថា កាលពីថ្ងៃទី៧ តុលា កន្លងមកនេះក្រសួងក៏បានបង្ហាញថា ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប ក៏បានក្លាយជាទីតាំងមួយសម្រាប់ថតភាពយន្តខ្នាតវែងមានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បីនិងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោកផងដែរក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។May be an image of 2 people and grass

លើសពីនេះសារព័ត៌មានដ៏ល្បីរបស់សហរដ្ឋអាម៉េរិក CNN ក៏បានចុះផ្សាយពីព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបទៀតផងដែលជាកត្តាមួយជំរុញឱ្យជនបរទេសកាន់តែស្គាល់ដឹកដីប្រទេសកម្ពុជាកាន់តែច្រើននឹងមានគោលបំណងមកកម្សាន្តតំបន់អង្គរនៅថ្ងៃណាមួយមិនខាន។ ជាមួយគ្នានេះ បន្ទាប់ពីមានព្រលានយន្តហោះថ្មីមក កាន់តែមានភាពងាយស្រួលខណៈគេសង្កេតឃើញថាមានភ្ញៀវទេសចរមកកម្សាន្តច្រើននៅខេត្តសៀមរាបដែលជាសញ្ញាល្អមួយនៃកំណើនទេសចរណ៍។May be an image of 3 people and text

បើតាមការឱ្យដឹងពីទំព័រហ្វេកប៊ុករបស់នាយករដ្ឋមន្រ្តីថ្ងៃទី៣១ ខែតុលា បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ អាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង៕

ការបរិច្ចាគអវៈយវៈរាងកាយពីអ្នកជំងឺខួរក្បាលនៅជប៉ុនកើនឡើង

0

ប្រទេសជប៉ុន ៖ សារព័ត៌មាន Xinhua ចុះផ្សាយថា បណ្តាញការប្តូរអវៈយវៈរាងកាយប្រទេសជប៉ុនរាយការណ៍ថា ជប៉ុនមានការបរិច្ចាគអវៈយវៈរាងកាយពីអ្នកជំងឺខួរក្បាលចំនួន១.០០០នាក់ហើយ គិតចាប់តាំងពីជប៉ុនបានអនុវត្តច្បាប់ប្តូរអវៈយវៈរាងកាយនៅឆ្នាំ១៩៩៧ ឬ២៦ឆ្នាំមុន ។Organ Donations Remain Limited in Japan As Few Consent, Many Medical  Institutions Lack Sufficient Staff - The Japan News

តាមសេចក្តីរាយការណ៍បញ្ជាក់ថា អ្នកបរិច្ចាគចុងក្រោយគេ គឺជាបុរសចំណាស់មានអាយុជាង៦០ឆ្នាំ ដែលគាត់ទទួលបានការបញ្ជាក់ថា មានជំងឺខួរក្បាល ហើយគាត់បានស្លា.ប់នៅមន្ទីរពេទ្យមួយស្ថិតនៅភាគខាងលិចប្រទេសជប៉ុន ។ អវៈយវៈរបស់គាត់មានដូចជា បេះដូង, សួត, ថ្លើម និងតម្រងនោម ត្រូវបានក្រុមគ្រូពេទ្យយកមករក្សាទុក កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ។

បើទោះជាចំនួនការបរិច្ចាគអវៈយវៈរាងកាយពីអ្នកជំងឺស្លា.ប់ខួរក្បាលកើនឡើងក្តី ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេសម្រាប់អ្នកជំងឺដែលត្រូវការអវៈយវៈនាពេលបច្ចុប្បន្ននេះ ។ ជាក់ស្តែង អ្នកជំងឺដែលទទួលបានការប្តូរអវៈយវៈ គឺស្មើមិនដល់៣% ទេ ។Severe COVID-19 can damage the brain, preliminary study finds - The Japan  Times

ការបរិច្ចាគអវៈយវៈលើកដំបូងរបស់ប្រទេសជប៉ុន គឺស្ថិតនៅក្រោមច្បាប់ប្តូរអវៈយវៈរាងកាយ ដែលបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ១៩៩៩ មកម៉្លេះ ។ ពេលដំបូង ការបរិច្ចាគអវៈយវៈរាងកាយមានចំនួនតិចជាង១០លើកក្នុង១ឆ្នាំ ដោយសារការបរិច្ចាគអវៈយវៈរាងកាយអាចធ្វើទៅបាន គឺតម្រូវឱ្យមានការសរសេរជាលាយលក្ខណ៍អក្សរពីអ្នកជំងឺ ។

ក្រោយមក ប្រទេសជប៉ុនបានធ្វើវិសោធនកម្មច្បាប់នេះនៅឆ្នាំ២០១០ ដែលតម្រូវឱ្យអ្នកជំងឺអាចបរិច្ចាគអវៈយវៈរាងកាយរបស់ពួកគេបាន ដោយគ្រាន់តែមានការយល់ព្រមពីសមាជិកគ្រួសារ ។ លើសពីនេះ ប្រទេសជប៉ុនក៏បានអនុញ្ញាតឱ្យមានការបរិច្ចាគអវៈយវៈពីកុមារអាយុក្រោម១៥ឆ្នាំ ផងដែរ ៕Is Japan a good place for business? Here are 5 things to know ប្រភព ៖ TNN World

បុរសដែលវាសម្លាប់សត្វព្រៃនៅក្នុងទឹកសមុទ្រនោះ ជាភ្ញៀវទេសចរណ៍ មិនមែនអ្នកស្រុកទេ

0

អស់រយៈពេល៤-៥ថ្ងៃហើយ អជ្ញាធរស្រុកគិរីសាគរ នៅតែមិនអាចកំណត់អត្តសញ្ញាណជនសង្ស័យដែលបានវាយសម្លាប់សត្វឈ្លូសបាននៅឡើយនោះទេ ដោយដឹងត្រឹមថាបុរសនោះជាភ្ញៀវទេសចរមកកម្សាន្ត មិនមែនជាអ្នកស្រុករស់នៅទីនោះទេ នេះបើយោងតាមការសាកសួររបស់អជ្ញាធរស្រុកគិរីសាគរ ទៅលើពលរដ្ឋដែលឃើញហេតុការណ៍ និងអ្នកនៅតំបន់នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7dAT5QD_q2GpokzxVGOoTt5ZPx8UkOo5ZXY6OPgWUghPJiz4YB2k_mHHreVwNxLhLsgSA5BvV4d6Wmwks0zoBymiaPIrz8wChDKG8QJatgb1Z9V2yBGbyUrLHESbfhd_N4mYUnOWBJrpofF2hRommV_o0oSWi5k4H-MIvOkD_Feev_266XNOjCOiKvlo/s1186/03-33.jpg

បើតាមពូសន្តិសុខ ដែលបានឃើញហេតុការណ៍នោះ បានឱ្យដឹងថា៖” ការវាយសម្លាប់សត្វឈ្លូសនេះ កើតឡើងតាំងពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មក ដោយវាយភ្លាម ក្រុមជនមិនស្គាល់អត្តសញ្ញាណ ក៏បានអូសយកសត្វឈ្លូសទៅទិសខាងជើងនៃឆ្នេរបាត់ស្រមោល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJqU70-Z1umjaDrUduaQunv_0HrII2yVhPFA7qiEl33CAvBCKelQHZLtOIhc-0mXAsIh8-6nYEGVwnfJvAehI1NWDw9cmFUS9aqYIb-giMQo2EjFAZrMtEBMgwW9XhTKBfpIaTsyLjuRELdmZzNetbbSv0MJSTD9VJawlg_9wxo0efz4m1NNTNu6nhB4w/s1024/04-25-1024x768.jpg

ជុំវិញករណីនេះ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តស៊ើបអង្កេត ដើម្បីឈានទៅដល់ការកំណត់អត្តសញ្ញា ណជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuipg0dG82sy9wvgAHnEetv0PLTVZTmM6uOnbkq89pO2tgr_fMtM4zvAQkLoN1fXt_clSuDOHgH_SbuY24dwXx0n3iqh54JNct25nRuQJwFqJ3Zt9dM4PUuJwKffSQId7Esw2NMxwDfl4YZMMh48oM__t63nlKhAuUDm-vXcrb0lX928M-LxYIbgxajuQ/s1122/07-8.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWfzVw01cWpRV_Xrc7aalDtXQcHAtNw6lszC1mCVbgqVN7eyxEzJ3BJSkO1CphbdSBUnQwYUi8pL6Za5O1K5VbCuANIXL8Gx7DLs0fWMJdPpA2h3pTihBU2fxU6GuT34U_oF5tWpbdL8loGVsE_b50j56HtqqpApiv9wLtZaei8FXypwshCUcqmEEVYEA/s1179/08-7.jpg