ប្រទេសថៃ ៖ លោក Chatchart Sitthiphan អភិបាលក្រុងបាងកកលើកឡើងថា បើរយៈពេល២ថ្ងៃទៀត បើកម្រិតធូលីនៅតែកើនឡើងខ្ពស់ លោកនឹងប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work From Home) ។ រីឯអ្នកហាត់ប្រាណនៅតាមទីសាធារណៈ ក៏ត្រូវផ្អាកហាត់ផងដែរ ដោយសារកម្រិតធូលីកើនឡើងខ្ពស់នៅទីក្រុងបាងកក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Amarin News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។

លោក Chatchart Sitthiphan អភិបាលក្រុងបាងកកឱ្យដឹងថា នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ នេះ លោកត្រៀមកំណត់វិធានការសម្រាប់រថយន្តប្រើប្រាស់ប្រេងម៉ាស៊ូតក្នុងរយៈពេលជាង៧ឆ្នាំ ដោយលើកទឹកចិត្តឱ្យពួកគេផ្លាស់ប្តូរប្រេងម៉ាស៊ីនក្នុងតម្លៃថោក ។ រីឯការប្រើប្រាស់រថយន្តបាញ់ទឹក វាអាចជួយកាត់បន្ថយធូលីបានតែមួយកម្រិតប៉ុណ្ណោះ ហើយនៅពេលឈប់បាញ់ទឹក នឹងមានធូលីច្រើនដូចមុន ។Health warnings as Bangkok chokes on pollution | The Star

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោកអភិបាលក្រុងបាងកកលើកឡើងថា លោកបានជួបជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ដើម្បីវាយតម្លៃអំពីកម្រិតធូលីនៅតំបន់ «រ៉ាជប្រាស៊ុង» ។ តាមការពិនិត្យមើលការវាយតម្លៃបង្ហាញថា នៅថ្ងៃទី១៤ ខែធ្នូ កម្រិតធូលីនឹងធ្ងន់ធ្ងរជាងថ្ងៃទី១៣ ខែធ្នូ ហើយវានឹងកាន់តែធ្ងន់ធ្ងរបំផុត នៅថ្ងៃទី១៧ ខែធ្នូ ។ ប៉ុន្តែក្រោយថ្ងៃទី១៨ ខែធ្នូ កម្រិតធូលីនឹងធ្លាក់ចុះវិញ ហើយបរិយាកាសនឹងល្អប្រសើរឡើង ដោយយើងត្រូវត្រួតពិនិត្យគ្រប់តំបន់ទាំងអស់នៅទីក្រុងបាងកក ។

ចំពោះមូលហេតុបណ្តាលឱ្យមានធូលីខ្ពស់ លោកគិតថា ដោយសារការធ្វើចរាចរចង្អៀតពេក ទើបបណ្តាលឱ្យប៉ះពាល់ដល់បរិយាកាស ។ ហេតុនេះ លោកសូមសំណូមពរឱ្យពលរដ្ឋគ្រប់រូបជួយគ្នា ជាពិសេស អ្នកជិះរថយន្តចាក់ប្រេងម៉ាស៊ូត ដែលមានរយៈពេលលើស៧ឆ្នាំ ។ បច្ចុប្បន្ន រថយន្តប្រើប្រេងម៉ាស៊ូតមានចំនួន១លានគ្រឿង ហើយបើទោះជារថយន្តទាំងនេះបានឆ្លងកាត់ការពិនិត្យផ្សែងខ្មៅក្តី ប៉ុន្តែវានៅតែបញ្ចេញជាតិពុលយ៉ាងច្រើន ។ ដូច្នេះ រថយន្តចាក់ប្រេងម៉ាស៊ូត គួរទៅប្តូរប្រេងម៉ាស៊ីន និងតម្រង ។Bangkok air pollution prompts advice to work from home | Thailand | The  Guardian

កន្លងមក ទីក្រុងបាងកកបានកំណត់វិធានការជាមួយក្រសួងថាមពល ប៉ុន្តែនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ យើងនឹងកំណត់វិធានការលើកទឹកចិត្តអ្នកជិះរថយន្តប្រើប្រេងម៉ាស៊ូត និងប្រើម៉ាស៊ីនចាស់ ដើម្បីឱ្យពួកគេប្តូរប្រេងម៉ាស៊ីន និងតម្រងក្នុងតម្លៃសមរម្យ ។ លើសពីនេះ យើងនឹងសហការជាមួយក្រុមហ៊ុនរថយន្ត និងក្រុមហ៊ុនផលិតប្រេង ដើម្បីដោះស្រាយបញ្ហានាពេលនេះ ។

លោកអភិបាលក្រុងបាងកកបន្ថែមថា ចាប់ពីពេលនេះទៅ លោកនឹងតាមដាន និងវាយតម្លៃយ៉ាងតឹងរ៉ឹង ហើយបើកម្រិតធូលីនៅតែកើនឡើងខ្ពស់ លោកនឹងប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work From Home) ខណៈអ្នកហាត់ប្រាណនៅតាមទីសាធារណៈត្រូវផ្អាកសិន ។Drive less to help solve Bangkok's air pollution

ចំណែកសំណើសុំប្រើប្រាស់រថយន្តបាញ់ទឹកនោះ វាអាចជួយបានមួយកម្រិតប៉ុណ្ណោះ ប៉ុន្តែមិនអាចដោះស្រាយបញ្ហាបានទេ ព្រោះនៅពេលឈប់បាញ់ទឹក កម្រិតធូលីនឹងច្រើនដូចមុន ។ នៅឆ្នាំ២០២៣ មានអ្នកប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន ប៉ុន្តែវាមិនអាចកាត់បន្ថយបរិមាណផ្សែងខ្មៅបានទេ ដោយសារការប្រើប្រាស់រថយន្តម៉ាស៊ូតក្នុងផ្នែកពាណិជ្ជកម្ម ។

អ្នកសារព័ត៌មានបានសួរទៅកាន់លោក Chatchart Sitthiphan អភិបាលក្រុងបាងកកថា នៅពេលព្រឹក ក្រោយពីលោកបានរត់ហាត់ប្រាណ តើលោកបានឃើញកម្រិតធូលីនៅពេលព្រឹកដែរឬទេ? លោកអភិបាលក្រុងឆ្លើយថា ៖ «ពេលនេះ កម្រិតធូលី PM 2.5 ធ្ងន់ធ្ងរណាស់ ។ ដូច្នេះ យើងគួរតែផ្លាស់ប្តូរវិធីហាត់ប្រាណមកហាត់នៅក្នុងក្លិបហាត់ប្រាណវិញ» ៕ ប្រភព ៖ Amarin News