ភ្លេចខ្លួនតែមួយភ្លែតស្រាប់តែមានតារាសម្តែងម្នាក់បានចេញសម្តីស៊កសៀតក្នុងន័យឌឺដងទៅអ្នកប្រូម៉ូតផលិតផលដែលត្រូវបានម្ចាស់ប្រ៊េនមិនយកខ្លួនព្រោះសម្តីអសីលធម៌ហើយទៅLiveជេរគេ ប្រៀបដូចជាសម្តៅទៅម៉ាដាមដា ជាមួយ PeyPey Dy និងចែតា ដែលមានរឿងចម្រូងចម្រាស់ជាមួយគ្នា។ ការលើកឡើងក្នុងន័យឌឺដងនេះ PeyPey Dy និងចែតា បានពន្លះទៅតារាសម្តែងនោះវិញជាមួយសម្តីចាក់ដោតតែម្តង។
នៅថ្ងៃទី១២ ធ្នូ មានគណនីហ្វេកប៊ុកមួយឈ្មោះថា Pu Jing ដែលបានដាក់ការសម្គាល់ថាជាអ្នកសម្តែង ម៉ូដែល និងពិធីករ បានបង្ហោះប្រយោគមួយថា ««ក្រុមហ៊ុនធំៗគេអត់ជួល ពួកប្រម៉ូត ជេរប៉ាចោលគេទេ សំដីអសីលធម៌ មកផ្សព្វផ្សាយ នាំខូចឈ្មោះក្រុមហ៊ុន ខូចតំណាងចែកចាយគេទេ នេះ គេមិនយកខឹងឡាយជេរគេ »។ ពាក្យសម្តីនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះគេគិតថាចង់សម្តៅទៅរឿងម៉ាដាមដា PeyPey Dy និងចែតា ដែលមានបញ្ហានឹងគ្នាទាក់ទងនឹងតម្លៃខ្លួនក្នុងការប្រូម៉ូតផលិតផល។
ប្រយោគក្តៅគគុកនេះបានធ្វើឱ្យ Peypey Dy ចេញមកតបតវិញថា «តែមានក្រុមហ៊ុនខ្លះ អត់យកគេហើយ អសីលធម៌ ដើរនិយាយអាក្រក់ពីគេ អ្វីដែលកាន់តែថោកទាបនោះគឺ សុំគេថតហើយផុសធ្វើទីផ្សារមុននឹងចរចាតម្លៃទៀត ហេតុតែក្រុមហ៊ុនគេធំ»។ មិនត្រឹមតែអ្នកលេងបណ្តាញសង្គមល្បីឈ្មោះរូបនេះប៉ុណ្ណោះទេដែលចេញមកតបតការលើកឡើងខាងលើនេះ alex conan real ហៅ ចែតា ក៏ចេញមុខមកពន្លះគណនី Pu Jing នេះដូចគ្នាព្រមទាំងទម្លាយទៀតថាលោកជាបងប្អូនម៉ាដាមដា ទើបចេញមកនិយាយបែបនេះ។
ចែតា សរសេរថា «ឮគេប្រាប់ថាគាត់ជាបងប្អូននឹងគ្នា បងហាសបងទើបក្រោកពីដេកមែនបើទើបក្រោកដេកវិញទៅ ក្រុមហ៊ុនធំៗគេអត់ដែលថតរូបជាមួយតួpost promote marketing ដូចក្រុមហ៊ុនខាងអ៊ីនោះទេ…បងប្អូនហាសជួយតបCmtគាត់ផង»។
ការតបតពីសំណាក់ Peypey Dy និង ចែតា ទៅកាន់គណនី Pu Jing នេះដែរ បានធ្វើឱ្យអ្នកគាំទ្រផ្ទុះការសាទរព្រាតនិងបានរិះគន់ទៅកាន់តារាសម្តែងរូបនេះផងដែរទើបតែចេញមុខពេលសាច់រឿងស្ងាត់ទៅហើយ។
គួរបញ្ជាក់ថា អ្នកជំនួញអនឡាញប៉ុន្មានរូបបានឈ្លោះល្បីផ្អើលប្រទេសឈានដល់នាំគ្នាទៅស្បថស្បែនៅមុខព្រះអង្គដងកើជាមួយពាក្យសម្តីសាហាវៗឡើងផ្អើលអស់មនុស្សម្នាទៅមើលពួកគេទាំងពាក់កណ្តាលយប់។ ក្រោយមានជម្លោះស្បថស្បែរួច Peypey Dy និង ចែតា ចេញមកហែក ម៉ាដាម ដា ជាម្ចាស់ប្រ៊េនមិនសមជាអ្នកដឹកនាំ ក្រុមហ៊ុនគ្មានសមត្ថភាពយកពួកគេជាអ្នកតំណាងផលិតផលបែរជានិយាយតម្លៃខ្លួនគេទៅប្រាប់អ្នកផ្សេងទៅវិញ និងនិយាយមិនល្អពីតួទៀតថាធ្វើខ្លួនមិនស្អាតបាត សក់មិនទាំងចង់សិត៕










