អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដរបស់សហរដ្ឋអាមេរិកបាននិយាយថា អ្នកមិនគួរទប់កណ្តាស់របស់អ្នកឡើយនៅពេលដែលអ្នកមានអារម្មណ៍ចង់ផ្តាសាយ។ បន្ទាប់ពីរកឃើញករណីអ្នកជំងឺដំបូងបង្អស់របស់ពិភពលោក ព្យាយាមទប់ការកណ្តាស់ដោយខ្ទប់ច្រមុះ និងខ្ទប់មាត់ ទីបំផុតបំពង់ខ្យល់ត្រូវបានរហែក។

យោងតាមគេហទំព័រអន្តរជាតិ Live Science ដែលបានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូថ្មីៗនេះថា ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើង ខណៈដែលបុរសម្នាក់កំពុងបើករថយន្ត ស្រាប់តែមានអារម្មណ៍ចង់ផ្តាសាយ ហើយគាត់ក៏បានទប់ការកណ្តាស់ដោយខ្ទប់ច្រមុះ និងខ្ទប់មាត់ ធ្វើឱ្យបំពង់ខ្យល់របស់គាត់ត្រូវបានរហែកភ្លាមៗ។How to stop sneezing: 12 natural tips

ការទប់កណ្តាស់ដោយខ្ទប់ច្រមុះ និងខ្ទប់មាត់ អាចបណ្តាលឱ្យសម្ពាធក្នុងផ្លូវដង្ហើមខាងលើកើនឡើងដល់ជាង ២០ ដងនៃសម្ពាធដែលជាធម្មតាកើតឡើងក្នុងពេលកណ្តាស់។ បុរសនោះបានធ្វើដំណើរទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ដោយគាត់មានអារម្មណ៍ឈឺចាប់ខ្លាំងនៅក្នុងបំពង់ក ហើយបំពង់ករបស់គាត់ហើមទាំងសងខាង ប៉ុន្តែគាត់មិនមានបញ្ហាក្នុងការដកដង្ហើម លេប ឬនិយាយនោះទេ។ ទោះជាយ៉ាងណា យោងតាមការស្គេនតាមរយៈកុំព្យូទ័រ (CT) បានរកឃើញស្នាមរហែកសរសៃចងប្រវែង ២ x ២ មិល្លីម៉ែត្រ គ្រូពេទ្យបានកំណត់ថា បុរសនោះមិនត្រូវការវះកាត់ទេ។Got allergies? Here's how to handle sneezes this spring

ទោះបីជាយ៉ាងណាក៏ដោយ បុសរម្នាក់នោះត្រូវបានគេតាមដាននៅមន្ទីរពេទ្យរយៈពេលពីរថ្ងៃ ដើម្បីធានាថាកម្រិតអុកស៊ីហ្សែនរបស់គាត់ និងសញ្ញាសំខាន់ៗផ្សេងទៀតមានស្ថេរភាព ហើយគាត់ក៏ទទួលបានថ្នាំបំបាត់ការឈឺចាប់ និងថ្នាំបំបាត់គ្រុនក្តៅផងដែរ។

គួរបញ្ជាក់ដែរថា អ្នកមិនគួរទប់កណ្តាស់របស់អ្នកឡើយនៅពេលដែលអ្នកចង់ផ្តាសាយ ដូច្នេះសូមបញ្ឈប់អាកប្បកិរិយាបែបនេះជាបន្ទាន់ព្រោះវាអាចមានផលប៉ះពាល់ជាច្រើនលើរាងកាយដូចជា ខូចត្រចៀក, ខូចសសៃឈាម, រហែកបំពង់ខ្យល់, រលាកខួរក្បាល និងឆ្លងមេរោគផ្លូវដង្ហើមផ្សេងៗទៀត៕