ប្រទេសចិន ៖ ចាប់តាំងពី OpenAI បានបើកដំណើរការកម្មវិធី ChatGPT ជាសាធារណៈកាលពីឆ្នាំ២០២២ បច្ចេកវិទ្យា AI (Artificial Intelligence) ក៏បានផ្លាស់ប្តូរវិធីប្រកបអាជីវកម្មជាច្រើន ជាពិសេស ការផលិតមាតិកា និងការសរសេរផ្សេងៗ ដូចជា ៖ ការសរសេរអ៊ីម៉ែល, ការសរុបរបាយការណ៍, ការសរសេរសុន្ទរកថា និងការបកប្រែភាសា ។Generative AI translation lifts overseas sales of Chinese online literature  industry: report | South China Morning Post

នៅខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន South China Morning Post រាយការណ៍ថា ការលក់រឿងប្រលោមលោកអនឡាញរបស់ចិននៅក្រៅប្រទេស បានកើនឡើងយ៉ាងខ្លាំង ដោយសារការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI ។ បច្ចេកវិទ្យាទំនើបនេះអាចបកប្រែរឿងប្រលោមលោកអនឡាញចិនជាភាសាផ្សេងៗយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ ។

យោងតាមទិន្នន័យពី China Literature ជាកម្មវិធីប្រលោមលោកអនឡាញចិន និងទទួលបានការគាំទ្រយ៉ាងច្រើនឱ្យដឹងថា កាលពីឆ្នាំ២០២២ ការលក់រឿងប្រលោមលោកអនឡាញចិននៅក្រៅប្រទេស បានកើនឡើងជិតស្មើ៤០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ។ ចំនួនការលក់ប្រលោមលោកចិននៅឆ្នាំ២០២២ ស្មើទឹកប្រាក់ចំនួន៥៧២លានដុល្លារអាមេរិក ។Generative AI translation lifts overseas sales of Chinese online literature  industry: report | South China Morning Post

របាយការណ៍បញ្ជាក់ថា ទិន្នន័យរបស់ China Literature ទទួលបានការគាំទ្រពីភ្នាក់ងាររដ្ឋាភិបាលប្រទេសចិន ។ នេះបង្ហាញពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាទំនើបនាសម័យបច្ចុប្បន្ន ជាពិសេស បច្ចេកវិទ្យា Generative AI ក្នុងការបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការចំណាយដើមទុន ។

បច្ចុប្បន្ន គេបានប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់បកប្រែភាសាចិនទៅជាភាសាផ្សេងៗ ខណៈកាលពីមុន គេត្រូវការមនុស្សជាច្រើននាក់ដើម្បីបកប្រែភាសា និងអាចមានកំហុសឆ្គងផងដែរ ។ បច្ចេកវិទ្យា AI អាចបកប្រែភាសាបានយ៉ាងត្រឹមត្រូវ ឆាប់រហ័ស និងធ្វើឱ្យទីផ្សារប្រលោមលោកអនឡាញរបស់ចិនរីកចម្រើនបន្ថែមទៀត ។Chinese online literature leading the world: experts - Global Times

កាលពីឆ្នាំ២០២២ រឿងប្រលោមលោកចិនបានផ្សាយតាមអនឡាញជាង៣៤លានច្បាប់ ក្នុងនោះប្រលោមលោកមួយចំនួនបានបកប្រែជាភាសាផ្សេងៗប្រមាណជាង២០ភាសា ។ គេបានលក់ប្រលោមលោកចិននៅប្រទេសចំនួន៤០ លើពិភពលោក ដូចជា បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍, អាមេរិកខាងជើង, អឺរ៉ុប និងអាហ្វ្រិក ៕ ប្រភព ៖ beartai