Home Blog Page 1381

បុរសម្នាក់រៀបរាប់ពីពេលជាប់ក្នុងបន្ទប់យន្តសម្រាប់បញ្ជូនសា.កស.ព

0

ប្រទេសថៃ ៖ បុរសជនជាតិថៃម្នាក់បានរៀបរាប់ពីបទពិសោធន៍ព្រឺសម្បុរមួយប្រាប់សារព័ត៌មាន Morning News ថា គាត់ និងអ្នកផ្សេងទៀតបានជាប់នៅក្នុងបន្ទប់យន្តសម្រាប់បញ្ជូនសា.កស.ព ជិត១ម៉ោង ។ គាត់ប្រាប់ថា នៅសុខៗ ស្រាប់តែទ្វារបន្ទប់យន្តបានបិទដោយខ្លួនឯង រួចហើយវាក៏ឡើងទៅកាន់ជាន់ទី២ ។

បន្ទាប់ពីគាត់បានចេញពីបន្ទប់យន្តនេះ ស្រាប់តែគាត់មានអារម្មណ៍ប្លែកៗ ។ ហេតុនេះ គាត់ក៏សម្រេចចិត្តទៅធ្វើបុណ្យដើម្បីឱ្យសប្បាយចិត្ត និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ ។หนุ่มเล่าขนลุก ติดลิฟต์ขนศพเกือบชั่วโมง แถมมีอาการแปลกๆ หลังออก

បើតាមវីដេអូដែលខាងសារព័ត៌មានថៃបានបង្ហោះបង្ហាញថា គេបានជួយសង្គ្រោះមនុស្សចំនួន៣នាក់ដែលជាប់នៅក្នុងបន្ទប់យន្តមួយ ព្រមទាំងមានរូបថតសាកសពនៅក្នុងនោះផងដែរ ។ បុរសម្នាក់ដែលជាប់ក្នុងបន្ទប់យន្តនេះ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន Morning News តាមទូរស័ព្ទថា អគារនេះស្ថិតនៅក្នុងបរិវេណវត្ត មានកម្ពស់៤ជាន់ ហើយជាន់ដែលរៀបចំពិធីបុណ្យសព គឺនៅជាន់ទី២ ។

បុរសរូបនេះបន្តថា គាត់បានកាន់រូបថតសា.កស.ពលោកយាយដើរចូលទៅក្នុងបន្ទប់យន្តមុនគេ បន្ទាប់មក មានអ្នកថតវីដេអូ, អ៊ំម្នាក់, លោកអាចារ្យម្នាក់, ព្រះសង្ឃ និងចុងក្រោយ គេក៏ដាក់ក្តារមឈូសសពចូលមកក្នុងបន្ទប់យន្តនេះដែរ ។ ប៉ុន្តែពេលចេញវិញ គេបានលើកមឈូសសពឱ្យចេញពីបន្ទប់យន្តមុនគេ បន្ទាប់មក ព្រះសង្ឃ លោកអាចារ្យ និងបងប្រុសម្នាក់ទៀតដើរចេញពីបន្ទប់យន្តតាមក្រោយ ។ชวนขนลุก! หนุ่มแชร์ “ติดลิฟต์ขนศพ”จู่ๆ ประตูปิดเอง - สยามรัฐ

ពេលនោះ គាត់ និងមនុស្សមួយចំនួនទៀតមិនទាន់បានដើរចេញពីបន្ទប់យន្តទេ ស្រាប់តែទ្វារបន្ទប់យន្តបានបិទដោយខ្លួនឯង ។ ទោះយ៉ាងណា រូបគាត់ និងអ្នកផ្សេងទៀតដែលពុំទាន់បានចេញពីបន្ទប់យន្តគិតថា បន្តិចទៀត នឹងមានមនុស្សមកជួយមិនខាន ។ ប៉ុន្តែវាមិនដូចជាការគិតទេ គឺគាត់ និងអ្នកផ្សេងទៀតបានជាប់ក្នុងនេះជិត១ម៉ោង ។

គាត់គិតថា ការជាប់ក្នុងបន្ទប់យន្តនេះអាចបណ្តាលមកពីអ្វីម្យ៉ាងដែលនៅក្បែរនោះ ហើយមុនពេលគាត់បើកបររថយន្តចេញពីវត្តវិញ គាត់និយាយថា ៖ «សូមកុំតាមមកណា មិនអនុញ្ញាតឱ្យតាមមកទេ នៅក្នុងវត្តល្អហើយ» ។ขนลุก! หนุ่มเล่าประสบการณ์ ติดในลิฟต์ขนศพเกือบชั่วโมง มีอาการแปลกๆ หลังออกมา  | MATICHON ONLINE | LINE TODAY

ពេលមកដល់ផ្ទះវិញ គាត់មានអារម្មណ៍ប្លែកៗ និងបារម្ភបន្តិចដែរ ។ រៀងរាល់យប់ គាត់សម្រាកមិនលក់ទេ ដោយសារគិតពីពេលគាត់ជាប់ក្នុងបន្ទប់យន្ត ពីព្រោះគាត់មិនដឹងថា តើមានប៉ុន្មានរយសពទេ ដែលគេបានបញ្ជូនឆ្លងកាត់តាមបន្ទប់យន្តនេះ? ប្រភព ៖ Morning News

លោកជំទាវ តាំង ហ្គិចលៀង ត្រៀមធ្វើតាមផ្លូវច្បាប់លើគណនី Tik Tok មួយ ដែលបង្ហោះថាលោកស្រីបោកលុយគេ៧២មុឺនដុល្លារ

0

លោកជំទាវ តាំង ហ្គិចលៀង អគ្គនាយិកាក្រុមហ៊ុន H&L គ្រុប និងជាប្រធានក្លឹបស្រ្តីកម្ពុជា បានចេញចំណាត់ការតាមផ្លូវច្បាប់ តាមស្វែងរកម្ចាស់គណនី TikTok មួយឈ្មោះថា “គេហទំព័រហេរ៉ូម៉េនញូ” ក្រោយពីគណនីនេះបង្ហោះព័ត៌មានមិនពិត ដែលចោទប្រកាន់លោកស្រីបានបោកលុយគេ៧២មុឺនដុល្លារ។No photo description available.

យោងតាមគណនីហ្វេកប៊ុកផ្លូវការរបស់លោកជំទាវ បានបង្ហោះថា៖” Tik Tok ផេកមួយថ្មីនេះ ហេតុតែចង់បានlike យករូបខ្ញុំមក ប្រឌិតរឿងមិនពិត អ្នកធ្វេីចឹងដឹងថាវាមានទោសហេីយបាបណាស់ ម្ចាស់ផេក ?រឿងមួយនេះមិនពិតទេ នាងខ្ញុំសូមច្រានចោលទាំងស្រុង សូមអ្នកទស្សនា កុំជឿអោយសោះ ដោយសារតែចង់បានlike ហ៊ានប្រឌិតរឿង ធ្វេីបាបអ្នកដ៏ទៃ , ខ្ញុំមិនដឹងអីសូម្បីតែបន្តិច ។បងប្អូនអ្នកលេងបណ្តាយសង្គមអេីយ ករណីនេះ គឺជាឧទាហរណ៍យ៉ាងច្បាស់ រឿងជាច្រេីន គឺមិនពិតទេ សូមមេីលដោយវិចារណញ្ញាណផងរឿងណាគួរជឿ រឿងខ្លះកុំសូម្បីតែមេីល ។ គ្រាន់តែយករូបថតបីបួនសន្លឹក កាត់តចំរៀង គ្មានភស្តុតាង គ្មានឯកសារ គ្មានការពិត តេីជឿបានដោយសារអ្វីទៅ អ្នកទស្សនា ?ម្ចាស់ផេកចាំទទួលខុសត្រូវផ្លូវច្បាប់ផង”។No photo description available.

សូមបញ្ជាក់ផងដែរថា លោកជំទាវ តាំង ហ្គិចលៀង ធ្លាប់មានរឿងម្តងរួចមកហើយកាលពីពេលកន្លងទៅ ដោយត្រូវbanអ្នកលេងបណ្តាញសង្គមរិះគន់យ៉ាងចាស់ដៃចំពោះការវែកញែករឿង “អ្នកមានអ្នកក្រ” រហូតដល់មានចេញសារពិសេសស្នើឱ្យបញ្ឍប់ការវាយប្រហារ ទើបរឿងនេះបានស្ងប់ស្ងាត់៕May be an image of 4 people and text

 

 

ញូវយ៉កជាប់ចំណាត់ថ្នាក់ជាទីក្រុងដ៏អាក្រក់បំផុតមួយសម្រាប់អ្នកនៅលីវ

0

បរទេស៖ ញូវយ៉កជាប់ចំណាត់ថ្នាក់ជាទីក្រុងដ៏អាក្រក់បំផុតមួយសម្រាប់អ្នកនៅលីវ ដោយសារតែមានការចំណាយខ្ពស់ក្នុងការណាត់ជួប។

យោងតាមប្រភពព័ត៌មាន New York Post ដែលបានចុះផ្សាយនៅថ្ងៃទី១៣ ខែធ្នូថា ទីក្រុងញូវយ៉កពិតជាកន្លែងដ៏អាក្រក់បំផុតមួយសម្រាប់អ្នកនៅលីវ ដោយសារតែនៅទីនោះគឺមានការចំណាយខ្ពស់ដូចជា មើលកុន ញ៉ាំអាហារនៅភោជនីយដ្ឋាន និងផឹកស្រាតិចតួចក៏ថ្លៃខ្លាំងផងដែរ ដែលនេះធ្វើឱ្យអ្នកនៅលីវពិបាកក្នុងការណាត់ជួបគ្នាព្រោះត្រូវពិចារណាអំពីលុយដែលចំណាយលើការញ៉ាំអាហារ ឬក៏ដើរកម្សាន្តនៅតំបន់នានាជាដើម។New York really is the worst place to be single — I know it well

យោងតាមការពន្យល់របស់ WalletHub ក៏បានឱ្យដឹងដែរថា ទីក្រុងញូវយ៉កមានតម្លៃជួលជាមធ្យមខ្ពស់ជាងបីដងនៃទីក្រុងដែលមានតម្លៃជួលថោកបំផុតគឺ Columbia រដ្ឋ Maryland។ ដូច្នេះអ្នកនៅលីវក្នុងទីក្រុងញូវយ៉កប្រហែល ១.៥ លាននាក់ដែលមានអាយុពី ២០-៣៤ ឆ្នាំបានងាកទៅរកកម្មវិធីណាត់ជួបគ្នាតាមអ៊ីនធឺណិតធ្វើឱ្យពួកគេមានពេលវេលាតិចក្នុងការជួបគ្នាខាងក្រៅ។

អ្នកប្រឹក្សាណាត់ជួបសម្រាប់បុរស Blaine Anderson បានធ្វើការស្ទង់មតិជាមួយនឹងអ្នកនៅលីវចំនួន ១,០០០នាក់ ដោយបុរស ៥៣% បាននិយាយថាពួកគេព្រួយបារម្ភអំពីការណាត់ជួបដោយមិនញ៉ាំអាហារ ឬមើលកុន ប៉ុន្តែខ្លាចដៃគូរបស់ពួកគេចាត់ទុកថាជាមនុស្សឈ្លើយ រីឯ ៤៥% នៃបុរសដែលមានអាយុពី ១៨ ទៅ ២៥ ឆ្នាំបានសារភាពថាពួកគេមិនដែលទាក់ទងមនុស្សស្រីទេ។NYC Is One Of The Worst Cities In The U.S. To Be Single - Secret NYC

គួរបញ្ជាក់ដែរថា ញូវយ៉កក៏ត្រូវបានគេចាត់ទុកថាជាទីក្រុងមួយដែលមានមនុស្សតិចណាស់ដែលស្គាល់គ្នា។ នេះបើតាមការស្ទង់មតិចុងក្រោយដោយក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅទីក្រុងម៉ៃអាមី Wallethub បានបង្ហាញថាទីក្រុងញូវយ៉កជាប់ចំណាត់ថ្នាក់ ១៤៤ ក្នុងចំណោមទីក្រុង ១៨២ ដែលសមរម្យសម្រាប់ការណាត់ជួប។ ចំណាត់ថ្នាក់នេះគឺផ្អែកលើឱកាស ការចំណាយ និងលក្ខណៈវិនិច្ឆ័យណាត់ជួប។ ដូច្នេះបើនិយាយពីការនៅម្នាក់ឯងគ្មានការណាត់ជួបវិញ ទីក្រុងញូវយ៉កជាប់ចំណាត់ថ្នាក់ទី ១៦៧។

ទោះជាយ៉ាងណាក៏ដោយទីក្រុងដែលល្អ និងស័ក្តិសមបំផុតសម្រាប់អ្នកនៅលីវក្នុងការណាត់ជួបនោះគឺទីក្រុង Seattle (វ៉ាស៊ីនតោន) តាមពីក្រោយដោយ Las Vegas (Nevada), Denver (Colorado), Atlanta (Georgia) និង Austin (Texas)៕New York City | Layout, Map, Economy, Culture, Facts, & History | Britannica

បិទសួនសត្វមួយកន្លែងក្រោយពីសត្វខ្លាព្រួតគ្នាខាំបុរសម្នាក់

0

ប្រទេសប៉ាគីស្ថាន ៖ សារព័ត៌មានបរទេសបានចុះផ្សាយពីហេតុការណ៍គួរឱ្យតក់ស្លុតមួយ ដែលកើតឡើងនៅក្នុងសួនសត្វប្រទេសប៉ាគីស្ថាន ក្រោយពីបុរសម្នាក់ដែលគេមិនស្គាល់អត្តសញ្ញាណ ត្រូវបានសត្វខ្លាព្រួតគ្នាខាំរហូតដល់ស្លា.ប់នៅក្នុងទ្រុង ។ ប៉ូលិសបានព្យាយាមស៊ើបអង្កេតថា តើបុរសម្នាក់នេះចូលទៅក្នុងទ្រុងខ្លាដោយរបៀបណា? ក្រោយមក អាជ្ញាធរក៏បានបញ្ជាឱ្យបិទសួនសត្វមួយរយៈសិន ។Pakistan zoo shut down after mystery tiger attack - Bangladesh Weekly

បើតាមការចុះផ្សាយរបស់សារព័ត៌មានប៉ាគីស្ថានបង្ហាញថា សួនសត្វ «Sherbagh» នៅទីក្រុង Bahawalpur រដ្ឋ Punjab ស្ថិតនៅភាគខាងកើតប្រទេសប៉ាគីស្ថាន ត្រូវបានអាជ្ញាធរបញ្ជាឱ្យបិទជាបណ្តោះអាសន្ន ក្រោយពីបុគ្គលិកធ្វើការក្នុងសួនសត្វ បានឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់នៅក្នុងទ្រុងមួយ ដែលមានខ្លានៅក្នុងនោះរហូតដល់៣ក្បាល ។ លើសពីនេះ ខ្លា១ក្បាលបានពាំស្បែកជើងរបស់សាកសពនៅមាត់របស់វាទៀតផង ។

បុគ្គលិកធ្វើការក្នុងសួនសត្វនិយាយថា ខ្លួនបានប្រទះឃើញសាកសពបុរសនេះ ពេលកំពុងបោសសម្អាតនៅបរិវេណនោះ ។ បើតាមការពិនិត្យសភាពសាកសពបង្ហាញថា បុរសនេះត្រូវបានខ្លាព្រួតគ្នាខាំនៅពេលយប់ ។ ពេលនេះ សួនសត្វបានបិទទ្វារបណ្តោះអាសន្នសិន ដោយសារតែអាជ្ញាធរធ្វើការស៊ើបអង្កេតថា តើបុរសនេះចូលទៅក្នុងទ្រុងខ្លាដោយរបៀបណា?Man found half-eaten by zoo tigers after one of the apex predators was seen  with a shoe in its mouth

លោក Ali Usman Bukhari ជាអាជ្ញាធរប្រចាំតំបន់និយាយថា ៖ «លទ្ធផលការត្រួតពិនិត្យពុំទាន់បានប្រកាសជាសាធារណៈទេ តែបើតាមភស្តុតាងដែលប្រមូលបានពីទ្រុងខ្លាបង្ហាញថា បុរសនេះនៅតែមានជីវិតនៅឡើយ នៅពេលគាត់ត្រូវបានខ្លាវា.យប្រហា.រ» ។

លោក Bukhari បន្តថា ខ្លាមិនបានចេញក្រៅទ្រុងទៅខាំបុរសនេះទេ ប៉ុន្តែរូបគាត់ទៅវិញទេ ដែលចូលមកក្នុងទ្រុងខ្លាដោយខ្លួនឯង ។ យើងនឹងដោះស្រាយបញ្ហានេះ ដោយជួលភ្នាក់ងារឯកជនមកជួយការពារសុវត្ថិភាពក្នុងសួនសត្វ ។Man found dead in zoo after staff saw big cat chewing shoe

ទោះយ៉ាងណា គេមិនអាចបញ្ជាក់បានថា អ្នកស្លា.ប់គឺជាអ្នកណាឱ្យប្រាកដទេ ហើយក៏គ្មានសាច់ញាតិប្រកាសតាមរកសាកសពដែរ ។ តាមរបាយការណ៍បឋមបង្ហាញថា អ្នកស្លា.ប់អាចជាមនុស្សវិកលចរិត ខណៈអាជ្ញាធរប្រចាំតំបន់បានប្រាប់ប្រព័ន្វផ្សព្វផ្សាយថា បុគ្គលិកធ្វើការក្នុងសួនសត្វនេះមានវត្តមានគ្រប់គ្នា ។ ដូច្នេះ គេសន្និដ្ឋានថា អ្នកស្លាប់ជាមនុស្សមកពីខាងក្រៅ ៕ ប្រភព ៖ khaosod

អ្នកវិទ្យាសាស្ត្ររុស្ស៊ីម្នាក់ជាប់គុ.ក ១០ ខែក្រោយ AI បានសនិ្នដ្ឋានថាដូច្នេះ

0

បរទេស៖ អ្នកវិទ្យាសាស្ត្ររុស្ស៊ីម្នាក់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ បន្ទាប់ពីគាត់ត្រូវបានជាប់ពន្ធនាគាររយៈពេល ១០ ខែកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងមក នៅពេលដែលប្រព័ន្ធ AI បានកំណត់ថាមុខរបស់គាត់ដូចគ្នានឹងឃាតកកាលពី ២០ ឆ្នាំមុនរហូតទៅដល់ ៥៥%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwjqHswEFDn9oqlHSc-IATAV7Uf8iJbo7-tgXlX1jIz1LKTTHzNTeHWiwrgt_Y4_jAbM7GP5_bhLtuCrR1Wrmf_9MUpNIZI4mQwEZFRdr-gJpluOFCl_5oX3B_mJ4rJ3sbO78DRVMfplJMiK3mkS1IgmdDF5ZhssBUyFr5roc4GwrUj-pAA6HKJkDYnHw/s620/Alexander-Tsvetkov2.webp

យោងតាមប្រភពព័ត៌មាន Addity Central ដែលបាចុះផ្សាយនៅថ្ងៃទី១៣ ខែឆ្នូថា អ្នកជំនាញផ្នែកធារាសាស្ត្ររុស្សី លោក Aleksandr Testevkov ត្រូវបានជាប់ពន្ធនាគាររយៈពេល ១០ ខែបន្ទាប់ពីបញ្ញាសិប្បនិមិត្ត (AI) បានធ្វើការវិភាគមិនត្រឹមត្រូវ និងបានកំណត់ថា អ្នកវិទ្យាសាស្ត្រនេះត្រូវគ្នានឹងគំនូរព្រាងរបស់ជនល្មើសរហូតទៅដល់ ៥៥%។

លោក Alexander ត្រូវបានចាប់ខ្លួនក្នុងខែកុម្ភៈឆ្នាំ ២០២៣ នេះបន្ទាប់ពីគាត់ត្រូវបានចោតប្រកាន់ថាមានមុខមាត់ដូចឃាតកកាលពី ២០ ឆ្នាំមុនដែលអ្នកស៊ើបអង្កេតបានកំណត់ថាមានឃាតកម្មជាបន្តបន្ទាប់នៅទីក្រុងម៉ូស្គូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipFEKHxXHN1IYst5aoJW6PJ_RKsjeYwE-C9OMQvvsRrH2KPkhyphenhyphenEagZ3dC-CcUw4YzDm8ob383FZG1VyU5fzCX4jXZ9y-UauuyFWk5aAYEaVu1YvtxqN8mRhJETBdT1qpHG68mbsxOuaC8SC1cwgbct0VjaKlJ1m3J7mVd5KWp-q5WcZBCv72iCUHcbxpw/s720/Alexander-Tsvetkov.webp
កន្លងមកប៉ូលីសបានចាប់ខ្លួនឧក្រិដ្ឋជនមួយចំនួនដោយពួកគេភាគច្រើនគ្មានផ្ទះសម្បែងទេ ហើយចំណាយពេលផឹក ជក់បារីជាក្រុម ដោយជនដៃដល់ទាំងនោះមានស្នាមសាក់ចិញ្ចៀននៅលើម្រាមដៃ។ ប៉ុន្តែចំពោះលោក Alexander វិញគឺគាត់មានផ្ទះសម្បែងរស់នៅធម្មតា និងមិនដែលជក់បារី ដោយសារតែមានបញ្ហាសួត ក៏ដូចជាមិនមានស្នាមសាក់អ្វីឡើយ។What Is Real Artificial Intelligence: Characteristics of True AI | Emarsys

យោងតាមសហការីរបស់លោក Alexander ក៏បានបញ្ជាក់ដូច្នេះដែរថា នៅពេលកើតហេតុ ពួកគេនៅចម្ងាយរាប់រយគីឡូម៉ែត្រពីឧប្បត្តិហេតុរួម។ ប៉ុន្តែប៉ូលីសបានសម្រេចចិត្តជឿជាក់លើបញ្ញាសិប្បនិម្មិត ហើយបានចាប់អ្នកវិទ្យាសាស្ត្រទៅឃុំឃាំង ហើយក៏ត្រូវជាប់ពន្ធនាគាររយៈពេល ១០ ខែ ចំពេលមានការអំពាវនាវពីក្រុមគ្រួសាររបស់គាត់ឱ្យដោះលែងគាត់ផងដែរ។ ទោះជាយ៉ាងណា សេចក្តីរាយការណ៍នេះក៏ត្រូវបាន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផ្ទាល់បានបញ្ជាឱ្យដោះលែងអ្នកវិទ្យាសាស្ត្ររូបនេះផងដែរ។ ទោះបីជាគាត់ត្រូវបានដោះលែងក៏ដោយ ប៉ុន្តែបច្ចុប្បន្នប៉ូលីសមិនទាន់ច្រានចោលការចោទប្រកាន់ណាមួយមកលើរូបគាត់នៅឡើយទេ៕

កន្លែងទេសចរណ៍ល្បីៗលើពិភពលោកចំនួន ២០ ត្រូវបានភ្ញៀវទេសចររិះគន់ច្រើនបំផុតក្នុងឆ្នាំ ២០២៣

0

យោងតាមគេហទំព័រ Tripadvisor ដែលជាក្រុមហ៊ុនអាមេរិកប្រតិបត្តិការភ្នាក់ងារទេសចរណ៍អនឡាញ បានពឹងផ្អែកលើការវាយតម្លៃរបស់អ្នកដំណើរជាង ១០.៧ លាននាក់នៃគោលដៅទេសចរណ៍ល្បីៗចំនួន ១០០ ជុំវិញពិភពលោក ដើម្បីស្វែងរកកន្លែងដែលត្រូវបានគេរិះគន់ច្រើនបំផុត។ ក្នុងនោះភ្ញៀវទេសចរភាគច្រើនបានត្អូញត្អែរថា “ដំណើរកម្សាន្តក្នុងកន្លែងទាំង ២០ នោះគឺមានការរង់ចាំយូរពេកក្នុងការទស្សនា”។

ដូច្នេះកន្លែងដែលត្រូវបានភ្ញៀវទេសចររិះគន់ច្រើនបំផុតក្នុងឆ្នាំ ២០២៣ រួមមាន៖
១. ប៉ម Eiffel នៃទីក្រុងប៉ារីស ប្រទេសបារាំងLa tour Eiffel, Site Officiel : billets, infos, actualité.... | SETE Eiffel  Tower២. London Eye ស្ថិតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសEye on London - Visiting the London Eye with Kids៣. រោងមហោស្រព Colosseum នៃទីក្រុងរ៉ូម ប្រទេសអ៊ីតាលីColosseum - Wikipedia៤.សួនកម្សាន្ត Legoland Windsor Resort នៅចក្រភពអង់គ្លេសLEGOLAND Windsor Resort Vlog 24th July 2021 - YouTube៥.ព្រះវិហារ Sagrada Familia ក្នុងប្រទេសអេស្ប៉ាញSagrada Família - Wikipedia៦.អគារ Empire State នៅសហរដ្ឋអាមេរិកEmpire State Building | Manhattan, NY | Attractions in Midtown West, New  York៧. Alton Towers Resort នៅចក្រភពអង់គ្លេសAlton Towers Resort prepares for ultimate celebration of its world-class  rollercoasters - Visit Birmingham៨.សួនទឹក Siam Park ក្នុងប្រទេសអេស្ប៉ាញTenerife: Siam Park Entry Tickets | GetYourGuide៩.រមណីយដ្ឋានកម្សាន្ត Disneyland Paris ប្រទេសបារាំងDisneyland Paris Celebrates Disney's 100th anniversary With Ceremony  Featuring 100 Disney Characters in Front of Sleeping Beauty Castle! -  DisneylandParis News១០. Universal Studios Singapore ប្រទេសសិង្ហបុរីNewsPlusNotes: Aerial Antics: Universal Studios Singapore១១.ប៉ម Tower of London នៅចក្រភពអង់គ្លេសTower of London: History, Fun Facts, Ticket Prices, and More១២.តំបន់ភ្នំ Victoria Peak នៃទីក្រុងហុងកុង ប្រទេសចិនVictoria Peak | Hong Kong Cheapo១៣.សារមន្ទីរសិល្បៈជាតិ Louvre ស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំងSecrets of the Louvre Museum in Paris | Architectural Digest១៤.អគារខ្ពស់ Burj Khalifa នៅក្នុងទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម10 Fun Facts about the Burj Khalifa - Luxe Adventure Traveler១៥.សួនកម្សាន្ត Thorpe Park ប្រទេសអង់គ្លេសThorpe Park Theme Park Resort១៦.សារមន្ទីរ Madame Tussauds ប្រទេសអង់គ្លេសMadame Tussauds London - Tickets.co.uk១៧. Chessington World កន្លែងកម្សាន្តរបស់ Adventures Resort ប្រទេសអង់គ្លេសChessington World of Adventures Resort: UK Theme Park & Zoo១៨.សារមន្ទីរ Van Gogh ប្រទេសហូឡង់Van Gogh Museum's New Entrance / Hans van Heeswijk Architects | ArchDaily១៩.កន្លែងសង្កេតនៅលើកំពូលនៃមជ្ឈមណ្ឌល Rockefeller នៅសហរដ្ឋអាមេរិក???? Rockefeller Center Christmas Tree Lighting | NYC Winter Events
២០. Warner Bros. Studios. Studio Tour London និងការបង្កើត Harry Potter ប្រទេសអង់គ្លេស៕Warner Bros Studios Leavesden to create 4,000 jobs across UK after  expansion | The Independent

អ្នកស្រុកភ័យខ្លាចរត់មកប្តឹងប៉ូលិសដោយសារតែព្រះសង្ឃ១អង្គ

0

្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋក្នុងភូមិមួយនៅខេត្តនគររាជសីម៉ា បានភ័យខ្លាចយ៉ាងខ្លាំងក្រោយពីប្រទះឃើញព្រះសង្ឃ១អង្គញៀនថ្នាំ និងដើរកាន់កាំបិតស្រែកឡូឡាគំរា.មគេឯងពេញភូមិ ។ ក្រោយមក អាជ្ញាធរប្រចាំតំបន់បានសហការជាមួយប៉ូលិស ចុះមកចាប់ខ្លួនព្រះសង្ឃនេះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

លោក Sakkarin Semehiran ចៅហ្វាយស្រុកបួញ៉ៃ ខេត្តនគររាជសីមា បានបញ្ជាឱ្យលោក Nuchit Panyaphong មានតួនាទីទទួលបន្ទុកផ្នែកសន្តិសុខប្រចាំស្រុកបួញ៉ៃ ព្រមទាំងកម្លាំងប៉ូលិសស្រុកបួញ៉ៃ ចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ ករណីពលរដ្ឋប្តឹងថា មានព្រះសង្ឃគង់នៅវត្តមួយក្នុងឃុំខុនថង ស្រុកបួញ៉ៃ បានសេពថ្នាំញៀន ។ ពលរដ្ឋលើកឡើងថា ព្រះសង្ឃនេះបាននិយាយស្តីតែម្នាក់ឯង និងដើរកាន់កាំបិតទៅមកក្នុងវត្ត និងក្នុងទីប្រជុំជន ហើយបង្កការភ័យខ្លាចដល់អ្នកស្រុកយ៉ាងខ្លាំង ។ผวากันหมด! พระลูกวัด เมายาบ้าควงมีดเดินอาละวาด เจ้าหน้าที่จับสึกส่งตัวบำบัด

នៅពេលអាជ្ញាធរប្រចាំតំបន់ និងប៉ូលិសបានទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញព្រះសង្ឃនេះអង្គុយនិយាយតែម្នាក់ឯងមែន នៅផ្ទះរបស់សាច់ញាតិ ។ លើសពីនេះ ព្រះសង្ឃថែមទាំងបានកាន់កាំបិតមុតស្រួចគ្រប់ពេលវេលាទៀតផង ។ ហេតុនេះ អាជ្ញាធរ និងសាច់ញាតិក៏បាននិយាយបញ្ចុះបញ្ចូលឱ្យព្រះសង្ឃដាក់កាំបិតចុះ និងប្រគល់ខ្លួនឱ្យប៉ូលិសចាប់តាមសម្រួល ។

ព្រះសង្ឃញៀនថ្នាំនេះ ព្រះនាម Suthipong បានសារភាពប្រាប់ប៉ូលិសថា ព្រះអង្គពិតជាបានប្រើប្រាស់ថ្នាំញៀនមែន និងធ្លាប់បានទទួលការព្យាបាលផ្លូវចិត្តនាពេលកន្លងមក ។ ក្រោយមក ប៉ូលិសបានធ្វើការផ្សឹកព្រះសង្ឃ និងបញ្ជូនទៅកាន់មន្ទីរពេទ្យបួញ៉ៃ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលផ្លូវចិត្តតាមគម្រោង «Korat Care U» បន្តទៀត ៕ ผวากันหมด! พระลูกวัด เมายาบ้าควงมีดเดินอาละวาด เจ้าหน้าที่จับสึกส่งตัวบำบัดผวากันหมด! พระลูกวัด เมายาบ้าควงมีดเดินอาละวาด เจ้าหน้าที่จับสึกส่งตัวบำบัดប្រភព ៖ nation

ផ្ទុះការវែកញែកនៅលើបណ្តាញសង្គម ជុំវិញការប្រើពាក្យ “តស់” និង “តោះ”

0

ថ្មីៗ មហាជនអ្នកលេងបណ្តាញសង្គមហ្វេកប៊ុក បានផ្ទុះការវែកញែកគ្នា ទាក់ទងនឹងការប្រើពាក្យ “តស់” និង “តោះ” ក្រោយពីមានទំព័រហ្វេកប៊ុកមួយ ស្នើឱ្យកូនខ្មែរឈប់មានការយល់ច្រឡំក្នុងការប្រើពាក្យទាំងពីរនេះ។
ទំព័រហ្វេកប៊ុកនោះមានឈ្មោះថា “តស់អាន” ដែលបានស្នើឱ្យពលរដ្ឋខ្មែរ ចែកឱ្យដាច់នៅក្នុងការប្រើពាក្យ “តស់” និង “តោះ” ដោយបានលើកឡើងថា៖”

បើតាមក្នុងវចនានុក្រមខ្មែរ ឆ្នាំ២០២២ របស់រាជបណ្ឌិត្យសភាកម្ពុជា ពាក្យ “តស់” [តស់] នេះ មានន័យថា ៖ ឧទានសព្ទសម្រាប់ប្រាប់ ឬបបួលឱ្យធ្វើអ្វីមួយ។
ឧទាហរណ៍៖ តស់យើងចេញដំណើរទៅ!

ដោយឡែកពាក្យ “តោះ ឬតោះៗ” [តោះ-តោះ] គឺជា គុណកិរិយា. បន្តិចៗ, សន្សឹមៗ, សំរៀមៗ តាមកម្លាំង ឬ តាមភាពដែលទន់ ខ្សោយ៖ រកស៊ីតោះៗសោះតែខាន, សព្វថ្ងៃខ្ញុំចេះតែខំ ត្រដេត្រដររកនេះរកនោះផ្សែផ្សំតោះៗ។

បើទោះបីជាមានអំណះអំណាងបែបនេះក្តី ក៏ប៉ុន្តែនាក់លេងបណ្តាញសង្គមមួយចំនួន ក៏បានចូលទៅបញ្ចេញមតិជាច្រើនផងដែរ ដោយចោទថាការប្រើពាក្យបែបនេះមិនត្រឹមត្រូវនោះទេ។

ជាក់ស្តែងយើងមើលឃើញការបញ្ជេញមតិមួយចំនួនលើកឡើងថា៖”
ស្អីទៀតហើយ មកខុសទៀតហើយ
គ្មានពាក្យថា “តស់” ទេគឺមានតែពាក្យ “តោះ”។
តស់ គឺសំណេរសូរសៀងដោយពាក្យថា “តោះ”។ និយាយឱ្យសាមញ្ញ ពាក្យ “តោះ” ជាកិរិយាវិសេស(កិ.វិ.) វិសេសត្រង់អី?
គឺវិសេសត្រង់ពាក្យ “តោះ” ប្រើជាមួយសញ្ញាឧទាន(!)គឺន័យផ្សេង និងប្រើជាមួយសញ្ញាលេខតូ(ៗ)គឺន័យផ្សេងមួយទៀត។ ដូច្នេះយើងអាចសរសេរ តោះ! និងតោះៗ នេះតាមន័យផ្សេងៗគ្នាបាន។ ពាក្យ តោះ! និងតោះៗ។
ប្រសិនបើអ្នកមិនយល់ពីអក្សរសាស្រ្តខ្មែរ(វិទ្យាសាស្រ្តសិក្សាអំពីអក្សរខ្មែរ)ទេ ឬយល់មិនគ្រប់គ្រាន់ ឬច្រឡំនឹងគេដែរ សូមអស់លោកអ្នកកុំផ្សព្វផ្សាយ និងបន្តធ្វើចេះទៀត។
ពាក្យក្នុងភាសាខ្មែរមានន័យជ្រៅ និងត្រឹមត្រូវជាងគេក្នុងពិភពលោកនេះ #គឺពិភពលោកនេះ។ សូមមេត្តាអ្នកស្វែងយល់ដោយខ្លួនឯងចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfqe9Gv57A3Fd6P6Bmles3pec_9tMHkRnMme7GK-O4qRviN9IpO9li-8hiJmKKu6jdjElzY9MFBvFSjoqeffBM9n3zWwwSSFgeALs_r964hnbg2a-EobAwdWBs8nt2U3UAqMIzNV8I22GtGn7_OwuPVp-YH_QunVRyKAFWVg9UCd7AIwcrwkgFH7ikniA/s769/Screenshot%202023-12-14%20103538.png

និងអ្នកខ្លះទៀតលើកឡើងថា៖
“តស់” ជាពាក្យទេីបបញ្ចូលក្នុង Dictionary របស់ Royal Academy of CAMBODIA ដែលជាVersion 2022,,,, បេីឲ្យទៅពិនិត្យពីប្រវត្តិនៃពាក្យនេះ គឺមិនទាន់បញ្ចូលតាមមេរៀន ឬវចនានុក្រមណាមួយទេ សូម្បីវចនានុក្រម របស់ព្រះអង្គជួនណាត….
កុំទាន់និយាយថា ប្រជាពលរដ្ឋ មានការភាន់ច្រលំ ព្រោះមិនមានភាពទូលំទូលាយ ក្នុងការប្រេីពាក្យថ្មីនេះទេhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXrHSbMBIeaVbiL8zEY3b1SUyvntVl9zpZ-ZUaPl4bIq-SdM5G3dPpsW9IV3Cg3rGWN_t-2pXNdOuu4opHecG2buiu60gaweA9HA4qVf_kg6OLZpteHviKEz1b_lS_MTeYIF66cYwkME86GI-wjsB6HZPKvQCDpYXbCZ_ySqRtHPG6el68317v1HTZ0TM/s767/Screenshot%202023-12-14%20103553.png

 

អបអរសាទរ! បេក្ខភាពកម្ពុជា លាវ វេងហួរ ឈ្នះជ័យលាភី Mister Friendship International2023

0

ទីបំផុតបេក្ខភាព លាវ វេងហួរ តំណាងកម្ពុជាធ្វើបានសម្រេចហើយនាំយកជ័យជម្នះជូនអ្នកគាំទ្រកម្ពុជាក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Mister Friendship International ដែលប្រព្រឹត្តទៅនៅប្រទេសថៃ។ ភាពជោគជ័យនេះគឺជាសមិទ្ធផលដ៏ល្អនាំឈ្មោះប្រទេសកម្ពុជាលេចធ្លោនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga9F6i54gdVDP6wwgBfXE1bx36Q-rh3gzAdg61uIw0BJTizEfIMrUTucD9G4yS-Jd63iH7QrDCkjTMJ8D07lCvhFfmKZ1dufhK3PEa_oPaIYnarqGR-EhLuz3C4mrnmDOf3B8o97y65Qm9ObkhUS6sIQtHEJpqnBEup0l0Gkm3Pdig03-5pqRDHL2dzHc/s2048/image_2023-12-11_11-53-30%20(2).png

Mister Friendship International 2023 បានចាប់ផ្តើមប្រកួតកាលពីថ្ងៃទី៥ ខែធ្នូ រហូតដល់ថ្ងៃទី១៣ ធ្នូ ជារាត្រីផ្តាច់ព្រ័ត្រក្នុងកម្មវិធី ដោយបេក្ខភាពប្រចាំប្រទេសនីមួយៗខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងទៅលើវិញ្ញាសារផ្សេងៗខណៈនៅយប់ថ្ងៃផ្តាច់ព្រ័ត្របេក្ខភាពបានដើរបង្ហាញពីឈុតតំណាងជាតិ ឈុតហែលទឹក និងការឆ្លើយសំណួរគណៈកម្មការទៅលើបេក្ខភាពដែលបានចូលTOP។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Gb6eEEoxRbulcn4B6WlFFRHsO5rDA-IP1RLSmutynaqkjLHfFsRrQmVzDiRyeciCe-q7Z9pmjEVEZt2H0sfZVEEhymvF0DJayEFJCYgXkBdQyDVVMu7adOP_auMlglY-J9cm3XB8sEU4IH7779NaH_Rv4bNPTZma_V45IXbu52pWxphMuuilvyXodwM/s1943/image_2023-12-11_11-53-31.png

ក្នុងនោះបេក្ខភាពកម្ពុជាលោក លាវ វេងហួរ បានចូលជាប់ចំណាត់ថ្នាក់TOP10 នៅក្នុងកម្មវិធីរហូតបានជាប់ចំណាត់ថ្នាក់TOP5 ក្នុងការប្រកួត។ បន្ទាប់ពីឆ្លើយសំណួរដែលមានរយៈពេល១នាទី ពោរពេញដោយភាពច្បាស់លាស់អត្ថន័យត្រឹមត្រូវបេក្ខភាពកម្ពុជាបានក្លាយជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីនេះ។ ចម្លើយរបស់ វេងហួរ ក្នុងវគ្គTOP5 លោកបានឆ្លើយថា

ប្រសិនបើលោកឈ្នះតំណែងក្នុងកម្មវិធី Mister Friendship International លោក នឹងប្រើតំណែងក្នុងកម្មវិធីនេះដើម្បីផ្សព្វផ្សាយនូវគំនិតមួយចំនួនដែលខ្លួនជឿជាក់ថាវានឹងក្លាយជាការពិតនៅក្នុងចិត្តរបស់លោកហើយគំនិតនិងជំនឿទាំងនោះគឺមាននៅក្នុងភាពចម្រុះ ហើយមានតែភាពចម្រុះប៉ុណ្ណោះដែលធ្វើឱ្យយើងបង្កើតពិភពលោកក្លាយទៅជាកន្លែងដែលល្អប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirCAtJn9XmE3el1w8aGXWabZ5x6fK0MsPpGFw5LAuJdfmApMSYOCi08pqL7N0XVAq7w_yVAPhBm77cSaOIJso7i-21ASKN0RetKtfbuQyOwrrhN3OCdNg51ONhyFwBWTNIBV4llgR1iSuAp08xX_pqEXm2qYaXMw4CP1r68BgwHVu6J8Ykq6hEk0xaIJg/s2048/321661823_659915219207646_555251780339608345_n%20(2).jpgលោក លាវ វេងហួរ បានបន្តទៀតថា ភាពចម្រុះទាំងនោះមាននៅក្នុងយេនឌ័រ សាសនា ជាតិសាសន៍ ពូជសាសន៍ និងភាពចម្រុះបែបដែលមាននៅក្នុងគំនិតនិងជនឿ មនុស្សគ្រប់គ្នាគឺខុសប្លែកពីគ្នា ប្រសិនជាយើងចង់ស្វែងយល់ពីគ្នាទៅវិញទៅមក លោកនឹងប្រើតំណែងមួយនេះដើម្បីផ្សព្វផ្សាយនិងគាំទ្រការអបអរពីភាពចម្រុះបែបនៅទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidIsxhVmII4kqDnuUsX9iVVwJgEa6PILAemcoB1rgpNUbLg6T3HatY_hZav6tjNOdotygR2BlyzACUkuj46tfhO31IjPDlutdSffnbXTyW9OMH0aag1Imfr0xV-qbZpbrRdjOGTw1zhZ_nNXKx1okG6a5YgoigOHBsjlDcSK7Y-jSsv-kdXqHwXJhYQJ4/s1800/image_2023-12-11_11-53-29.png

ការផ្តល់ចម្លើយដ៏មានអត្ថន័យនេះ វេងហួរ បានឆាបឆក់ដួងចិត្តពីទស្សនិកនិងគណៈកម្មការផងដែរ។ ក្រៅពីទទួលជ័យលាភីឯក បេក្ខភាពកម្ពុជាក៏បានឈ្នះក្នុងតំណែង Mr Popular , Best Swimsuit ។

គួរបញ្ជាក់ថា កម្ពុជាបានឈ្នះជ័យលាភីឯក ខណៈលំដាប់រងទី១ បានទៅលើ តៃវ៉ាន់ លំដាប់រងទី២ ឥណ្ឌូនេស៊ី លំដាប់រងទី៣ ឥណ្ឌា លំដាប់រងទី៤ សាធារណរដ្ឋឆែក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIfkczhnjjMNgrlGI4PkxXN_KEh5QDjiK65bOmdzlKwVbIc-yjNEcSv-4i4VMRhH-nZmbdDExaeD_LlymhXLnkI4TCglbnOxUhCPqZSoORAFJ_1HTgVbbiy6HBNWhtEh6n98qWmSK4pcsNpIa-wRCM3UlSwHorbthxxK5tKYm7afnLWmsUSVWo0TrwGko/s2048/image_2023-12-11_11-53-35.png

ប្រទេសទាំង ១០ ដែលមានអ្នកទេសចរស្វែងរកច្រើនជាងគេក្នុងឆ្នាំ ២០២៣

0

ប្រទេសទាំង ១០ ខាងក្រោមនេះគឺជាប្រទេសដែលត្រូវបានអ្នកទេសចរស្វែងរកច្រើនបំផុតក្នុងខែធ្នូ ឆ្នាំ២០២៣ តាមរយៈ Google។ ដូច្នេះ ក្នុងចំណោមប្រទេសទាំង ១០ នោះគឺសុទ្ធតែស្ថិតក្នុងទ្វីបអឺរ៉ុប មានតែប្រទេសនៅអាស៊ីតែមួយប៉ុណ្ណោះដែលមានឈ្មោះក្នុងបញ្ជីនេះ។

ហេតុនេះហើយចំណាត់ទី១ បានទៅលើប្រទេសក្រិច ដែលជាប្រទេសមានអ្នកស្វែងរកច្រើនបំផុត។ មិនថាពួកគេទៅទីណាទេ ប្រទេសក្រិចតែងតែធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់ពីទិដ្ឋភាពថ្ងៃលិចនៅ Santorini រហូតដល់ឆ្នេរដ៏ស្ងប់ស្ងាត់នៅ Corfu ។Destination focus: Glories of Greece - Cruise Trade News

ចំពោះចំណាត់ថ្នាក់ទី២ វិញគឺប្រទេសអេស្ប៉ាញ ដែលជាប្រទេសត្រូវបានសរសើរដោយ CN Travller ថា “ស្រស់ស្អាតពេញមួយឆ្នាំ” ។ អ្នកអានទស្សនាវដ្ដីនេះបានបោះឆ្នោត San Sebastian របស់ប្រទេសអេស្ប៉ាញថាជាទីក្រុងដែលមានមុខម្ហូបល្អបំផុតនៅក្នុងពិភពលោក។ លើសពីនេះទីក្រុង Barcelona ក៏ត្រូវបានគេវាយតម្លៃខ្ពស់ចំពោះភោជនីយដ្ឋាន សណ្ឋាគារ និងប្រព័ន្ធកម្សាន្តដ៏សម្បូរបែបផងដែរ។15 Best Things to Do in Barcelona - What is Barcelona Most Famous For? – Go  Guides

រីឯចំណាត់ថ្នាក់ទី៣ បានទៅលើប្រទេសអ៊ីតាលី គឺជាប្រទេសដែលមានឆ្នេរសមុទ្រមេឌីទែរ៉ាណេវែង ក៏ដូចជាបន្សល់ទុកនូវសញ្ញាដ៏មានអានុភាពលើវប្បធម៌ និងម្ហូបបស្ចិមប្រទេស រួមទាំងមានសិល្បៈល្បីៗ និងប្រាសាទបុរាណជាច្រើនទៀត។Bask in the Beauty of the Mediterranean on an Italy Vacation | Goway

ចំណែកឯចំណាត់ថ្នាក់ទី៤ គឺប្រទេសព័រទុយហ្គាល់ ដែលមានទីតាំងនៅលើមហាសមុទ្រអាត្លង់ទិកបានជះឥទ្ធិពលលើទិដ្ឋភាពជាច្រើននៃវប្បធម៌ ក៏ដូចជាគោលដៅដ៏សំខាន់មួយ និងស្ថាបត្យកម្មរបស់ប្រទេសភាគច្រើនមានតាំងពីទសវត្សរ៍ឆ្នាំ ១៥០០-១៨០០។Best cities and towns in Portugal to visit 2023 | The Independentចំណាត់ថ្នាក់ទី៥ ប្រទេសក្រូអាត គឺជាប្រទេសមួយដែលមានទីតាំងនៅផ្លូវបំបែកនៃអឺរ៉ុបកណ្តាល និងអាគ្នេយ៍ ដែលមានឆ្នេរសមុទ្រស្រស់ស្អាតបំផុតលើលោក។Facts about Croatia - Croatia Travel Co.

ចំណាត់ថ្នាក់ទី៦ ប្រទេសស៊ីប គឺជាកោះធំជាងគេទីបី និងមានប្រជាជនច្រើនជាងគេនៅសមុទ្រមេឌីទែរ៉ាណេ ក៏ដូចជាមានវប្បធម៌ និងមានអាហារដ៏សម្បូរបែប។8 Best Cyprus Towns and Resorts - Where to Stay in Cyprus – Go Guides

ចំណាត់ថ្នាក់ទី៧ ប្រទេសថៃ គឺជាប្រទេសអាស៊ីតែមួយប៉ុណ្ណោះដែលមានឈ្មោះក្នុងបញ្ជីនេះ។ ប្រទេសថៃមានកោះចំនួន ១៤៣០ សម្រាប់អ្នកទេសចរជ្រើសរើសជាគោលដៅ ដែលកោះនីមួយៗផ្តល់នូវបទពិសោធន៍ផ្សេងៗគ្នា។ ប្រសិនបើអ្នកត្រូវការកន្លែងលំហែរកាយ អ្នកគួរតែជ្រើសរើសកោះសាមុយ ឬកោះតៅជាកន្លែងឈប់សម្រាកសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តកីឡាផ្សងព្រេងនៅក្នុងទឹក។Thailand | History, Flag, Map, Population, Language, Government, & Facts |  Britannica

ចំណាត់ថ្នាក់ទី៨ ប្រទេសអេហ្ស៊ីប គឺជាប្រទេសដែលមានវប្បធម៌ចំណាស់ជាងគេបំផុតលើពិភពលោក។ ប្រទេសនេះក៏មានអាហារល្បីៗ ភោជនីយដ្ឋាន សណ្ឋាគារ និងប្រព័ន្ធកម្សាន្តដ៏សម្បូរបែបផងដែរ។Egypt Travel Guide 2023: What to See, Eat, and Do

ចំណាត់ថ្នាក់ទី៩ ប្រទេសម៉ាល់តា គឺជាទីតាំងប្រវត្តិសាស្ត្រដែលទាក់ទងនឹងការស្នងរាជ្យនៃអ្នកគ្រប់គ្រងដែលរួមមាន Romans, Moors, Knights of Saint John, បារាំង និងអង់គ្លេស។10 Reasons to Visit Malta - What Makes Malta So Special? – Go Guides

ចំណាត់ថ្នាក់ទី១០ ដែលជាចំណាត់ថ្នាក់ចុងក្រោយនៃអ្នកទេសចរស្វែងរកច្រើនបំផុតនោះ គឺប្រទេសហូឡង់ ដែលជាប្រទេសត្រូវបានគេស្គាល់ថាមានទេសភាពផ្ទះល្វែងនៃប្រឡាយ វាល tulip រោងម៉ាស៊ីនខ្យល់ និងផ្លូវជិះកង់ដ៏ទំនើប រួមទាំងមានសារមន្ទីរល្បីៗជាច្រើនដូចជា Van Gogh ជាដើម៕Netherlands Country Profile - jobs.ac.uk