ប្រទេសថៃ ៖ បុរសជនជាតិថៃម្នាក់បានរៀបរាប់ពីបទពិសោធន៍ព្រឺសម្បុរមួយប្រាប់សារព័ត៌មាន Morning News ថា គាត់ និងអ្នកផ្សេងទៀតបានជាប់នៅក្នុងបន្ទប់យន្តសម្រាប់បញ្ជូនសា.កស.ព ជិត១ម៉ោង ។ គាត់ប្រាប់ថា នៅសុខៗ ស្រាប់តែទ្វារបន្ទប់យន្តបានបិទដោយខ្លួនឯង រួចហើយវាក៏ឡើងទៅកាន់ជាន់ទី២ ។

បន្ទាប់ពីគាត់បានចេញពីបន្ទប់យន្តនេះ ស្រាប់តែគាត់មានអារម្មណ៍ប្លែកៗ ។ ហេតុនេះ គាត់ក៏សម្រេចចិត្តទៅធ្វើបុណ្យដើម្បីឱ្យសប្បាយចិត្ត និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ ។หนุ่มเล่าขนลุก ติดลิฟต์ขนศพเกือบชั่วโมง แถมมีอาการแปลกๆ หลังออก

បើតាមវីដេអូដែលខាងសារព័ត៌មានថៃបានបង្ហោះបង្ហាញថា គេបានជួយសង្គ្រោះមនុស្សចំនួន៣នាក់ដែលជាប់នៅក្នុងបន្ទប់យន្តមួយ ព្រមទាំងមានរូបថតសាកសពនៅក្នុងនោះផងដែរ ។ បុរសម្នាក់ដែលជាប់ក្នុងបន្ទប់យន្តនេះ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន Morning News តាមទូរស័ព្ទថា អគារនេះស្ថិតនៅក្នុងបរិវេណវត្ត មានកម្ពស់៤ជាន់ ហើយជាន់ដែលរៀបចំពិធីបុណ្យសព គឺនៅជាន់ទី២ ។

បុរសរូបនេះបន្តថា គាត់បានកាន់រូបថតសា.កស.ពលោកយាយដើរចូលទៅក្នុងបន្ទប់យន្តមុនគេ បន្ទាប់មក មានអ្នកថតវីដេអូ, អ៊ំម្នាក់, លោកអាចារ្យម្នាក់, ព្រះសង្ឃ និងចុងក្រោយ គេក៏ដាក់ក្តារមឈូសសពចូលមកក្នុងបន្ទប់យន្តនេះដែរ ។ ប៉ុន្តែពេលចេញវិញ គេបានលើកមឈូសសពឱ្យចេញពីបន្ទប់យន្តមុនគេ បន្ទាប់មក ព្រះសង្ឃ លោកអាចារ្យ និងបងប្រុសម្នាក់ទៀតដើរចេញពីបន្ទប់យន្តតាមក្រោយ ។ชวนขนลุก! หนุ่มแชร์ “ติดลิฟต์ขนศพ”จู่ๆ ประตูปิดเอง - สยามรัฐ

ពេលនោះ គាត់ និងមនុស្សមួយចំនួនទៀតមិនទាន់បានដើរចេញពីបន្ទប់យន្តទេ ស្រាប់តែទ្វារបន្ទប់យន្តបានបិទដោយខ្លួនឯង ។ ទោះយ៉ាងណា រូបគាត់ និងអ្នកផ្សេងទៀតដែលពុំទាន់បានចេញពីបន្ទប់យន្តគិតថា បន្តិចទៀត នឹងមានមនុស្សមកជួយមិនខាន ។ ប៉ុន្តែវាមិនដូចជាការគិតទេ គឺគាត់ និងអ្នកផ្សេងទៀតបានជាប់ក្នុងនេះជិត១ម៉ោង ។

គាត់គិតថា ការជាប់ក្នុងបន្ទប់យន្តនេះអាចបណ្តាលមកពីអ្វីម្យ៉ាងដែលនៅក្បែរនោះ ហើយមុនពេលគាត់បើកបររថយន្តចេញពីវត្តវិញ គាត់និយាយថា ៖ «សូមកុំតាមមកណា មិនអនុញ្ញាតឱ្យតាមមកទេ នៅក្នុងវត្តល្អហើយ» ។ขนลุก! หนุ่มเล่าประสบการณ์ ติดในลิฟต์ขนศพเกือบชั่วโมง มีอาการแปลกๆ หลังออกมา  | MATICHON ONLINE | LINE TODAY

ពេលមកដល់ផ្ទះវិញ គាត់មានអារម្មណ៍ប្លែកៗ និងបារម្ភបន្តិចដែរ ។ រៀងរាល់យប់ គាត់សម្រាកមិនលក់ទេ ដោយសារគិតពីពេលគាត់ជាប់ក្នុងបន្ទប់យន្ត ពីព្រោះគាត់មិនដឹងថា តើមានប៉ុន្មានរយសពទេ ដែលគេបានបញ្ជូនឆ្លងកាត់តាមបន្ទប់យន្តនេះ? ប្រភព ៖ Morning News