Home Blog Page 1380

ឆាម្រះព្រៅថៃជាប់ចំណាត់ថ្នាក់ទី៣ ជាម្ហូបល្អបំផុតលើពិភពលោក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃផ្សាយថា ម្ហូបរបស់ថៃឈ្មោះ «ឆាម្រះព្រៅ» បានជាប់ចំណាត់ថ្នាក់ទី៣ ជាម្ហូបល្អបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ ។ រីឯម្ហូបឈ្មោះ «ខាវសយ» បានជាប់ចំណាត់ថ្នាក់ទី៦ និងម្ហូបឈ្មោះ «សម្លផានែង» បានជាប់ចំណាត់ថ្នាក់ទី១០ ។ រីឯម្ហូបជាប់ចំណាត់ថ្នាក់ទី១ ជាម្ហូបល្អបំផុតនៅលើពិភពលោក គឺបានទៅលើម្ហូបឈ្មោះ «Picanha» របស់ប្រទេសប្រេស៊ីល ។Brazilian Picanha Recipe {Best Steak!} - Easy Brazilian Food

Tasteatlas គឺជាគេហទំព័របង្ហាញពីការធ្វើដំណើរផ្អែកលើបទពិសោធន៍ពាក់ព័ន្ធនឹងម្ហូបអាហារ និងទទួលការណែនាំពីអ្នកជំនាញ ក៏ដូចជាអ្នកបញ្ចេញមតិពីម្ហូបអាហារ បានផ្សព្វផ្សាយម្ហូបអាហារល្អបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ ថា ម្ហូបរបស់ថៃបានជាប់ចំណាត់ថ្នាក់ចំនួន៥មុខ ដូចជា ៖

-ឆាម្រះព្រៅ ជាប់ចំណាត់ថ្នាក់ទី៣
-ខាវសយ ជាប់ចំណាត់ថ្នាក់ទី៦
-សម្លផានែង ជាប់ចំណាត់ថ្នាក់ទី១០
-ស្ងោរមាន់ ជាប់ចំណាត់ថ្នាក់ទី១៥ និង
-សម្លម៉ាស់សាម៉ាន់ ជាប់ចំណាត់ថ្នាក់ទី៧៣ผัดกะเพราหมูสับ สูตรอาหาร

ចំណែកមុខម្ហូប «ឆាម្រះព្រៅ» ដែលបានជាប់ចំណាត់ថ្នាក់ទី៣ នៅលើពិភពលោក គេហទំព័រនេះបញ្ជាក់ថា ម្ហូបមួយមុខនេះចម្អិនឡើងដោយដាក់សាច់ចញ្ច្រាំ ឬអាហារសមុទ្រ ព្រមទាំងគ្រឿងផ្សំផ្សេងទៀត ដូចជា ៖ ម្រេះព្រៅ, ខ្ទឹមបារាំង, ខ្ទឹមស, ម្រេច និងម្ទេស ។ គេត្រូវផ្សំគ្រឿងម្ហូបមួយមុខនេះដោយដាក់ស្ករ, ទឹកត្រី និងទឹកស៊ីអ៊ីវ ហើយចុងក្រោយ គេបរិភោគវាជាមួយបាយស និងដាក់ស៊ុតចៀនពីលើផងដែរ ។ លើសពីនេះ ម្ហូបឆាម្រេះព្រៅ បានជាប់ចំណាត់ថ្នាក់ទី៤ ជាប្រភេទម្ហូបដែលជនបរទេសនៅប្រទេសថៃ ចូលចិត្តបរិភោគទៀតផង ។สูตรผัดกะเพรารสเด็ดจากรถกับข้าว ผัดแห้ง นัวร์ อร่อยแซ่บ แต่ไม่แสบลิ้น  มาลองดูครับ - Pantip

សម្រាប់ម្ហូបល្អបំផុតបានជាប់ចំណាត់ថ្នាក់ទី១ នៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ គឺបានទៅលើម្ហូបឈ្មោះ «Picanha» របស់ប្រទេសប្រេស៊ីល ។ រីឯម្ហូបជាប់ចំណាត់ថ្នាក់ទី២ បានទៅលើម្ហូប «Roti canai» របស់ប្រទេសម៉ាឡេស៊ី ៕เหมือนง่ายแต่อร่อยยาก! เปิดสูตรลับ 'ผัดกะเพราแท้' ต้องใส่อะไรบ้าง? ប្រភព ៖ 3Plus News

សេចក្តីជូនដំណឹង(លើកទី២) ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ការបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៣

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់ការបន្ថែមមុខងារ លើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៣ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជី ត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឲ្យ ពីគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ការបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៣ ជូនទីស្ដីការក្រសួង ។

សូមអានសេចក្តីជូនដំណឹងពេញនៅខាងក្រោម៖

 

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4PIXEE2hxUdzDN4zo9HHVU70a1SmaqdIX5sifqg_6wJorPzFKyFrbld-JrypzxX2876puN2vdIC1oQVUwGtm701Hw7-0bRbDEo39R2AKVZxXQOoLfAchTlO6EXyjh9WtBg2n1RVW-1owwO-uo5MIwNb9X_5GPXR7fpQLf1XnA26SOyjlmJoL4kLecxuE/s7015/%E1%9E%9F%E1%9E%87%E1%9E%8E(14-12-2023).jpg

ប្រទេសថៃប្រកាសអាសន្នពីកម្រិតខ្យល់កខ្វក់បំផុត លោកអភិបាលក្រុងបាងកកត្រៀមឱ្យពលរដ្ឋធ្វើការពីផ្ទះ

0

ប្រទេសថៃ ៖ លោក Chatchart Sitthiphan អភិបាលក្រុងបាងកកលើកឡើងថា បើរយៈពេល២ថ្ងៃទៀត បើកម្រិតធូលីនៅតែកើនឡើងខ្ពស់ លោកនឹងប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work From Home) ។ រីឯអ្នកហាត់ប្រាណនៅតាមទីសាធារណៈ ក៏ត្រូវផ្អាកហាត់ផងដែរ ដោយសារកម្រិតធូលីកើនឡើងខ្ពស់នៅទីក្រុងបាងកក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Amarin News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។Chadchart takes aim at Bangkok governor's seat – without Pheu Thai

លោក Chatchart Sitthiphan អភិបាលក្រុងបាងកកឱ្យដឹងថា នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ នេះ លោកត្រៀមកំណត់វិធានការសម្រាប់រថយន្តប្រើប្រាស់ប្រេងម៉ាស៊ូតក្នុងរយៈពេលជាង៧ឆ្នាំ ដោយលើកទឹកចិត្តឱ្យពួកគេផ្លាស់ប្តូរប្រេងម៉ាស៊ីនក្នុងតម្លៃថោក ។ រីឯការប្រើប្រាស់រថយន្តបាញ់ទឹក វាអាចជួយកាត់បន្ថយធូលីបានតែមួយកម្រិតប៉ុណ្ណោះ ហើយនៅពេលឈប់បាញ់ទឹក នឹងមានធូលីច្រើនដូចមុន ។

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោកអភិបាលក្រុងបាងកកលើកឡើងថា លោកបានជួបជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ដើម្បីវាយតម្លៃអំពីកម្រិតធូលីនៅតំបន់ «រ៉ាជប្រាស៊ុង» ។ តាមការពិនិត្យមើលការវាយតម្លៃបង្ហាញថា នៅថ្ងៃទី១៤ ខែធ្នូ កម្រិតធូលីនឹងធ្ងន់ធ្ងរជាងថ្ងៃទី១៣ ខែធ្នូ ហើយវានឹងកាន់តែធ្ងន់ធ្ងរបំផុត នៅថ្ងៃទី១៧ ខែធ្នូ ។ ប៉ុន្តែក្រោយថ្ងៃទី១៨ ខែធ្នូ កម្រិតធូលីនឹងធ្លាក់ចុះវិញ ហើយបរិយាកាសនឹងល្អប្រសើរឡើង ដោយយើងត្រូវត្រួតពិនិត្យគ្រប់តំបន់ទាំងអស់នៅទីក្រុងបាងកក ។Drive less to help solve Bangkok's air pollution

ចំពោះមូលហេតុបណ្តាលឱ្យមានធូលីខ្ពស់ លោកគិតថា ដោយសារការធ្វើចរាចរចង្អៀតពេក ទើបបណ្តាលឱ្យប៉ះពាល់ដល់បរិយាកាស ។ ហេតុនេះ លោកសូមសំណូមពរឱ្យពលរដ្ឋគ្រប់រូបជួយគ្នា ជាពិសេស អ្នកជិះរថយន្តចាក់ប្រេងម៉ាស៊ូត ដែលមានរយៈពេលលើស៧ឆ្នាំ ។ បច្ចុប្បន្ន រថយន្តប្រើប្រេងម៉ាស៊ូតមានចំនួន១លានគ្រឿង ហើយបើទោះជារថយន្តទាំងនេះបានឆ្លងកាត់ការពិនិត្យផ្សែងខ្មៅក្តី ប៉ុន្តែវានៅតែបញ្ចេញជាតិពុលយ៉ាងច្រើន ។ ដូច្នេះ រថយន្តចាក់ប្រេងម៉ាស៊ូត គួរទៅប្តូរប្រេងម៉ាស៊ីន និងតម្រង ។

កន្លងមក ទីក្រុងបាងកកបានកំណត់វិធានការជាមួយក្រសួងថាមពល ប៉ុន្តែនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ យើងនឹងកំណត់វិធានការលើកទឹកចិត្តអ្នកជិះរថយន្តប្រើប្រេងម៉ាស៊ូត និងប្រើម៉ាស៊ីនចាស់ ដើម្បីឱ្យពួកគេប្តូរប្រេងម៉ាស៊ីន និងតម្រងក្នុងតម្លៃសមរម្យ ។ លើសពីនេះ យើងនឹងសហការជាមួយក្រុមហ៊ុនរថយន្ត និងក្រុមហ៊ុនផលិតប្រេង ដើម្បីដោះស្រាយបញ្ហានាពេលនេះ ។Health warnings as Bangkok chokes on pollution | The Star

លោកអភិបាលក្រុងបាងកកបន្ថែមថា ចាប់ពីពេលនេះទៅ លោកនឹងតាមដាន និងវាយតម្លៃយ៉ាងតឹងរ៉ឹង ហើយបើកម្រិតធូលីនៅតែកើនឡើងខ្ពស់ លោកនឹងប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work From Home) ខណៈអ្នកហាត់ប្រាណនៅតាមទីសាធារណៈត្រូវផ្អាកសិន ។

ចំណែកសំណើសុំប្រើប្រាស់រថយន្តបាញ់ទឹកនោះ វាអាចជួយបានមួយកម្រិតប៉ុណ្ណោះ ប៉ុន្តែមិនអាចដោះស្រាយបញ្ហាបានទេ ព្រោះនៅពេលឈប់បាញ់ទឹក កម្រិតធូលីនឹងច្រើនដូចមុន ។ នៅឆ្នាំ២០២៣ មានអ្នកប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន ប៉ុន្តែវាមិនអាចកាត់បន្ថយបរិមាណផ្សែងខ្មៅបានទេ ដោយសារការប្រើប្រាស់រថយន្តម៉ាស៊ូតក្នុងផ្នែកពាណិជ្ជកម្ម ។Bangkok residents told to mask up, avoid outdoor activities as air pollution  worsens | The Straits Times

អ្នកសារព័ត៌មានបានសួរទៅកាន់លោក Chatchart Sitthiphan អភិបាលក្រុងបាងកកថា នៅពេលព្រឹក ក្រោយពីលោកបានរត់ហាត់ប្រាណ តើលោកបានឃើញកម្រិតធូលីនៅពេលព្រឹកដែរឬទេ? លោកអភិបាលក្រុងឆ្លើយថា ៖ «ពេលនេះ កម្រិតធូលី PM 2.5 ធ្ងន់ធ្ងរណាស់ ។ ដូច្នេះ យើងគួរតែផ្លាស់ប្តូរវិធីហាត់ប្រាណមកហាត់នៅក្នុងក្លិបហាត់ប្រាណវិញ» ៕ ប្រភព ៖ Amarin News

ប្រជាជនចិនខឹងសម្បារខ្លាំងក្រោយកំណត់ត្រាវេជ្ជសាស្ត្ររបស់តារាសម្តែង Kathy Chow បានបែកធ្លាយ

0

មរណភាពរបស់តារាសម្តែង Kathy Chow ក្នុងវ័យ៥៧ឆ្នាំបានធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយយ៉ាងខ្លាំង ខណៈពេលនេះប្រជាជនចិនរាប់ម៉ឺននាក់បានខឹងសម្បារយ៉ាងខ្លាំង

និងទាមទារឱ្យមានការដោះស្រាយយ៉ាងតឹងរ៉ឹងបន្ទាប់ពីមានការចេញផ្សាយកំណត់ត្រាវេជ្ជសាស្ត្ររបស់តារាសម្តែងរូបនេះនៅលើបណ្តាញសង្គម ។Kathy Chow Dead: Hong Kong Star Was 57

យោងតាម សារព័ត៌មាន Beijing News នៅល្ងាចថ្ងៃទី១៣ ខែធ្នូ មនុស្សពីរនាក់ត្រូវបានកំណត់ថាមានជាប់ពាក់ព័ន្ធក្នុងការធ្លាយព័ត៌មានជំងឺរបស់តារាសម្តែង Kathy Chowហើយម្នាក់ក្នុងចំណោមពួកគេធ្វើការនៅមន្ទីរពេទ្យក្នុងតំបន់មួយ នៅទីក្រុងប៉េកាំង ខណៈតារាសម្តែងរូបនេះត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់កាលពីថ្ងៃទី១១ ខែធ្នូ។ ចំណែកឯមនុស្សម្នាក់ទៀតគឺជាមិត្តរបស់បុគ្គលិកនៅក្នុងមន្ទីរពេទ្យ។

មន្ទីរពេទ្យបាននិយាយថាបុគ្គលិកដែលពាក់ព័ន្ធត្រូវបានព្យួរពីការងារដោយរង់ចាំការសន្និដ្ឋាននៃការស៊ើបអង្កេតដោយអាជ្ញាធរ។ យោងតាម Sina នៅថ្ងៃទី១៤ ខែធ្នូ បុរសម្នាក់ នោះមានអាយុ ៣៦ ឆ្នាំ ជាបុគ្គលិកមន្ទីរពេទ្យ ត្រូវបានរដ្ឋបាលឃុំខ្លួនពីបទរំលោភសិទ្ធិឯកជនរបស់អ្នកដទៃ។ យោងតាមការស៊ើបអង្កេតបុគ្គលិករូបនោះបានចែកចាយព័ត៌មានប្រវត្តិវេជ្ជសាស្ត្ររបស់ Kathy Chow ដែលទង្វើនេះត្រូវបានអាជ្ញាធរសន្និដ្ឋានថាមានឥទ្ធិពលអវិជ្ជមានដល់សង្គម។Death of actress Kathy Chow: Beijing police detain man who leaked her  medical records | The Straits Times

បន្ទាប់ពីព័ត៌មានផ្ទាល់ខ្លួនរបស់ Kathy Chow ត្រូវបានគេផ្សព្វផ្សាយតាមអ៊ីនធឺណិតបានធ្វើឱ្យទស្សនិកជនជាច្រើនខឹងសម្បារ មនុស្សរាប់ម៉ឺននាក់បានរិះគន់មន្ទីរពេទ្យថាបានរំលោភលើឯកជនភាពរបស់អ្នកជំងឺ។ ជាងនេះទៅទៀត នៅក្នុងកំណត់ត្រាវេជ្ជសាស្រ្ត ព័ត៌មានលម្អិតមួយចំនួនអំពីសាកសពរបស់ Kathy Chow ពេលសន្លប់ត្រូវបានពិពណ៌នាយ៉ាងជាក់លាក់ ដែលធ្វើឱ្យទស្សនិកជនគិតថា ទង្វើនេះគ្មានសីលធម៌ និងរំលោភលើសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។Staff who leaked late HK actress Kathy Chow's medical report to 'show off'  gets arrested | The Star

យោងតាម St Headline អ្នកដំបូងដែលបានឃើញថា Kathy Chow ស្ថិតក្នុងសភាពសន្លប់ គឺជាដៃគូរបស់តារាសម្តែង។ នៅព្រឹកថ្ងៃទី ១១ ខែធ្នូ មនុស្សម្នាក់នេះបានប្រទះឃើញ Kathy Chow ដេកសន្លប់នៅលើឥដ្ឋក្នុងផ្ទះវីឡារបស់នាងក្នុងទីក្រុងប៉េកាំង។ មួយសប្តាហ៍មុនមានរឿងតារាសម្តែងវ័យ៥៧ឆ្នាំរូបនេះ ក្អកខ្លាំង ហើយប្រើម៉ាស៊ីនខ្យល់អុកស៊ីសែននៅផ្ទះខណៈ ពេលបញ្ជូនដល់មន្ទីរពេទ្យ បេះដូងរបស់នាងបានឈប់លោតទៅហើយ។Late actress Kathy Chow's $14M villa and other assets go to mother -  VnExpress International

កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ខាងក្រុមគ្រួសារ និងក្រុមហ៊ុនគ្រប់គ្រងតារាសម្តែងរូបនេះបានប្រកាសដំណឹង មរណភាព របស់ Kathy Chow ផងដែរ។ បន្ទាប់ពីតារាសម្តែងរូបនេះទទួលមរណភាពមានអ្នកជិតដិតតារាស្រីរូបនេះបានទម្លាយថានាងមានប្រព័ន្ធប្លាកែតទាប និងប្រព័ន្ធការពាររាងកាយខ្សោយ។ ទោះបីជាខ្លួនរឹតដោយជំងឺក្តីតែតារាសម្តែងរូបនេះនៅតែបំពេញការងារសប្បុរសធម៌បានយ៉ាងល្អ។

គួរបញ្ជាក់ថា Kathy Chow បានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ១៩៨៥ បន្ទាប់ពីបានចូលរួមប្រកួតប្រជែងបវរកញ្ញាហុងកុង ហើយមានភាពល្បីល្បាញតាមរយៈស្នាដៃជាច្រើន៕

រដ្ឋមន្ត្រីជប៉ុនចំនួន ៤ រូបបានដាក់ពាក្យលាលែងពីតំណែងដោយសារ…

0

ប្រទេសជប៉ុន៖ រដ្ឋមន្ត្រីជប៉ុន ៤ រូបបានដាក់ពាក្យលាលែងពីតំណែងបន្ទាប់ពីរងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងករណីសូកប៉ាន់ចំនួន ៣,៤ លានដុល្លារអាមេរិក ដែលធ្វើឱ្យនាយករដ្ឋមន្ត្រីសោកស្ដាយចំពោះឧបទ្ទវហេតុនេះយ៉ាងខ្លាំង ក៏ដូចជាបានសន្យាថានឹងស្តារជំនឿរបស់ប្រជាជនមកលើរដ្ឋាភិបាលនេះឡើងវិញ។Ministers quit as Japan's PM Kishida battles for trust amid fraud scandal |  Politics News | Al Jazeera

យោងតាមគេហទំព័រអន្តរជាតិ South China Morning Post ដែលបានរាយការណ៍នៅថ្ងៃទី១៤ ខែធ្នូថ្មីៗនេះថា រដ្ឋមន្ត្រីចំនួនបួននៅក្នុងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានដាក់លិខិតលាលែងពីតំណែង បន្ទាប់ពីរងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងសំណូកសរុប ៥០០ លានយ៉េន (ប្រមាណ ៣,៤ លានដុល្លារអាមេរិក)។4 Japanese ministers resign over LDP corruption scandal as 'distrust' in Kishida's  government deepens | South China Morning Post

អ្នកទាំង ៤ នោះរួមមាន៖ លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្ម, លោក Junji Suzuki រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង, លោក Ichiro Miyashita រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក Hi. Rokazu Matsuno អគ្គលេខាធិការគណៈរដ្ឋមន្ត្រី បានដាក់លិខិតលាលែងពីតំណែងទៅនាយករដ្ឋមន្ត្រីជប៉ុននៅព្រឹកថ្ងៃព្រហស្បតិ៍។ ដូចគ្នានេះដែរសម្រាប់អនុរដ្ឋមន្ត្រី ៥ នាក់ផ្សេងទៀតក៏នឹងត្រូវលាលែងពីតំណែងផងដែរ។4 Japanese ministers resign over LDP corruption scandal as 'distrust' in Kishida's  government deepens | South China Morning Post

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមានទាន់មានលទ្ធផលក្នុងការផ្លាស់ប្តូររដ្ឋាភិបាលថ្មីទេ ដោយសារនាយករដ្ឋមន្ត្រីជប៉ុនមិនទាន់សម្រេចថានឹងអនុម័តលិខិតលាលែងនេះឬក៏អត់។

គួរបញ្ជាក់ដែរថា រដ្ឋមន្ត្រីទាំងបួនរូបនេះត្រូវបានដឹកនាំដោយលោក Shinzo Abe ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុន ហើយត្រូវបានគេហៅថា “Abe Group” ដែលជាក្រុមផ្តល់ប្រាក់រង្វាន់ដល់សមាជិករបស់ខ្លួន ពីព្រឹត្តិការណ៍រៃអង្គាសប្រាក់ដែលរៀបចំដោយក្រុមភាគតិចនៃគណបក្ស។Kishida Replaces 4 Cabinet Members as Japan's Political Fundraising Scandal  Deepens – The Diplomat

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីជប៉ុនក៏បានចេញមុខក្នុងបទសម្ភាសមួយថា លោកពិតជាសោកស្ដាយចំពោះឧបទ្ទវហេតុនេះខ្លាំងណាស់ ហើយលោកក៏បានសន្យាថានឹងស្តារជំនឿរបស់ប្រជាជនមកលើរដ្ឋាភិបាលនេះឡើងវិញផងដែរ៕

១០ប្រទេសនេះផ្តល់ប្រាក់ឈ្នួលទាបបំផុតនៅលើពិភពលោក

0

ប្រទេសនានានៅលើពិភពលោក បានផ្តល់ប្រាក់ឈ្នួលអប្បបរមាឱ្យពលរដ្ឋមិនដូចគ្នាទេ ហើយមិនមែនគ្រប់ប្រទេសសុទ្ធតែផ្តល់ប្រាក់ឈ្នួលអប្បបរមាសមស្របនឹងការចំណាយក្នុងជីវភាពរស់នៅរបស់ពលរដ្ឋទេ ។ លើសពីនេះ មានប្រទេសចំនួន១០ នៅលើពិភពលោក បានផ្តល់ប្រាក់ឈ្នួលទាបបំផុតឱ្យពលរដ្ឋរបស់ខ្លួន ។

គេហទំព័រមួយឈ្មោះ Velocity Global បានផ្សព្វផ្សាយអំពីប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់បុគ្គលិក ដែលពួកគេទទួលបានក្នុងប្រទេសនីមួយៗនៅទូទាំងពិភពលោក ក្នុងនោះមានប្រទេសចំនួន១០ ដែលផ្តល់ប្រាក់ឈ្នួលទាបបំផុតឱ្យពលរដ្ឋ រួមមាន ៖

១-ប្រទេសនីហ្សេរីយ៉ា ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ៦៥ដុល្លារអាមេរិកក្នុង១ខែOil workers in Nigeria strike over withheld salaries : Peoples Dispatch

២-ប្រទេសអ៊ូសបេគីស្ថាន ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ៨៦ដុល្លារអាមេរិកក្នុង១ខែExposing a Disgrace: Uzbek Elite Keep Profiting from Forced Labor - Open  Society Foundations

៣-ប្រទេសឥណ្ឌា ៖ បើតាមច្បាប់កំណត់ គឺប្រាក់ឈ្នួលអប្បបរមាស្មើនឹង ៦៥ដុល្លារអាមេរិកក្នុង១ខែ ។ ប៉ុន្តែប្រាក់ឈ្នួលនេះនឹងខុសៗគ្នាអាស្រ័យលើជំនាញ និងក្រុមហ៊ុនHere's what working women in India want in the next 25 years - The Economic  Times

៤-ប្រទេសប៉ាគីស្ថាន ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ១១២ដុល្លារអាមេរិកក្នុង១ខែCultural Revolution: Women eager to work despite barriers

៥-ប្រទេសកាហ្សាក់ស្ថាន ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ១៥៦ដុល្លារអាមេរិកក្នុង១ខែOur work in Kazakhstan | Eni

៦-ប្រទេសអាមេនី ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ១៩៥ដុល្លារអាមេរិកក្នុង១ខែArmenia set absolute record of registered jobs in 2022, PM says |  ARMENPRESS Armenian News Agency

៧-ប្រទេសហ្វីលីពីន ៖ ប្រាក់ឈ្នួលអប្បបរមានៅប្រទេសហ្វីលីពីនខុសៗគ្នាទៅតាមតំបន់ គឺចាប់ពី ៥ដុល្លារអាមេរិក ទៅ ១០ដុល្លារអាមេរិកក្នុង១ថ្ងៃ ឬស្មើប្រមាណ ២១៥ដុល្លារអាមេរិកក្នុង១ខែPhilippines among ten worst countries for workers' rights

៨-ប្រទេសអ៊ុយក្រែន ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ១៨១ដុល្លារអាមេរិកក្នុង១ខែIn Ukraine, Online Gig Workers Keep Coding Through the War | WIRED

៩-ប្រទេសវៀតណាម ៖ វៀតណាមបានរៀបចំប្រព័ន្ធប្រាក់ឈ្នួលអប្បបរមា ចំនួន២ប្រភេទ រួមមាន ៖
-ប្រាក់ឈ្នួលអប្បបរមាប្រចាំខែ សម្រាប់មន្ត្រីរាជការ គឺចាប់ពី ៦៤ដុល្លារអាមេរិក
-ប្រាក់ឈ្នួលអប្បបរមាប្រចាំខែ សម្រាប់បុគ្គលិកក្រុមហ៊ុនឯកជន គឺចាប់ពី ១៣៨ដុល្លារអាមេរិក រហូតដល់ ១៩៩ដុល្លារអាមេរិក និងVietnam has one of the highest shares of women in work in the world

១០-ប្រទេសឥណ្ឌូណេស៊ី ៖ ប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅឥណ្ឌូណេស៊ីខុសៗទៅតាមខេត្តនីមួយៗ គឺចាប់ពី ១២៦ដុល្លារអាមេរិក រហូតដល់ ៣១៦ដុល្លារអាមេរិកក្នុង១ខែIndonesian Work Culture that Foreigners Need to Know - Indoservice

ចំណែកប្រទេសថៃ មានប្រាក់ឈ្នួលអប្បបរមាជាមធ្យមស្មើនឹង ១០ដុល្លារអាមេរិកក្នុង១ថ្ងៃ (ឬស្មើ ៣៥៤បាត) ។ ដូច្នេះ វាស្មើនឹង ២៦១ដុល្លារអាមេរិកក្នុង១ខែ (ឬស្មើ ៩.៣៥០បាត) ៕ ប្រភព ៖ khaosod

វិធីងាយៗដើម្បីកាត់បន្ថយដើមដៃធំឱ្យតូចស្រឡូនវិញក្នុងរយៈពេល ៧ថ្ងៃ

0

សម្រាប់នារីៗណាដែលមានដើមដៃធំអាចសាកល្បងនឹងវិធីដូចខាងក្រោមនេះ ដើម្បីជួយឱ្យដៃតូចស្រឡូនឡើងវិញក្នុងរយៈពេលមួយសប្តាហ៍ ក៏ដូចជាបង្កើនទំនុកចិត្តខ្ពស់សម្រាប់នារីៗក្នុងការស្លៀកពាក់ជាដើម។ ដូច្នេះហើយ ខាងក្រោមនេះគឺជាវិធីងាយៗមួយចំនួនដើម្បីកាត់បន្ថយដើមដៃរបស់អ្នកឱ្យតូចស្អាតយ៉ាងឆាប់រហ័ស៖

វិធីទី១៖ ឈរដោយលាតសន្ធឹងជើង ជង្គង់កោងបន្តិច ផ្អៀងខ្លួនទៅមុខ កាន់ dumbbell ឬដបទឹកនៅជិតទ្រូងរបស់អ្នក សង្កត់ដៃរបស់អ្នក បន្ទាប់មកលាតដៃរបស់អ្នកទៅក្រោយ ហើយធ្វើចលនាទៅវិញទៅមក នឹងធ្វើបែបនេះចំនួន ២០ ដង។Dumbbell Row Variations To Improve Posture and Strengthen the Back

វិធីទី២៖ ឈរត្រង់ ជើងលាតសន្ធឹង ជង្គង់កោងបន្តិច បន្ទាប់មកកាន់ dumbbells ឬដបទឹកនៅកម្រិតស្មាដោយកាន់ឱ្យតឹង រួចពង្រីកដៃឱ្យឆ្ងាយតាមដែលអាចធ្វើទៅបាន ដោយរក្សាកម្រិតដៃនៅស្មា ហើយធ្វើបែបនេះចំនួន ២០ ដង។How To Do An Upright Row The Right Way

វិធីទី៣៖ ឈរត្រង់ ជើងលាតសន្ធឹង ជង្គង់កោងបន្តិច កាន់ dumbbell ឬដបទឹកនៅចំហៀងរបស់អ្នក ហើយលើកដៃទាំងពីរយឺតៗតាមដែលអាចធ្វើទៅបាន។ រឹតបន្តឹងដៃរបស់អ្នក ហើយរក្សាកម្រិតរបស់វា ដោយរក្សាដៃរបស់អ្នកមិនខ្ពស់ជាងកម្ពស់ស្មា រួចធ្វើបែបនេះចំនួន ២០ ដង។How To Do An Upright Row The Right Way

វិធីទី៤៖ ឈរត្រង់ ជើងលាតសន្ធឹង ជង្គង់កោងបន្តិច កាន់ dumbbell ឬដបទឹក រក្សាកែងដៃរបស់អ្នកនៅកម្រិតក្បាល សង្កត់ដៃរបស់អ្នក ហើយរុញដៃទាំងពីរយឺតៗនៅពីមុខអ្នក បន្ទាប់មកត្រឡប់មកទីតាំងដើមវិញ ហើយធ្វើបែបនេះចំនួន ២០ ដង។Try This Quick Arm Workout When You're Short On Time

វិធីទី៥៖ អង្គុយក្នុងទីតាំងសមាធិ ខ្នងត្រង់ ដៃកោង កាន់ dumbbell ឬដបទឹកមួយ រួចបង្វែរដៃរបស់អ្នកទៅខាងក្រៅនៅកម្រិតស្មា សង្កត់ដៃរបស់អ្នក បន្ទាប់មកលាតដៃរបស់អ្នកទៅភាគីឱ្យឆ្ងាយ និងតឹងតាមដែលអាចធ្វើទៅបាន បន្ទាប់មកធ្វើបែបនេះចំនួន ២០ ដងដូចគ្នារយៈពេលមួយសប្តាហ៍នោះអ្នកនឹងឃើញលិទ្ធផលល្អភ្លាមៗ៕

មានអំណាចណាស់! ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុត «រាជនីអង្គរបរមវិស្ណុលោក» មានត្បូងគ្រីស្តាល់ជាង២ម៉ឺនគ្រាប់

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាសិល្បការិនីមួយរូបក្នុងចំណោមសិល្បការនីល្បីៗជាច្រើនរូបដែលមានវត្តមានចូលរួមដើរបង្ហាញម៉ូតក្នុងកម្មវិធីរាត្រីស្រមោលសសប្បុរធម៌នៅប្រាសាទបាភួន។ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍នោះបវរកញ្ញារូបនេះបានគ្រងឈុតមួយឈ្មោះថា រាជនីអង្គរបរមវិស្ណុលោក ដោយប្រើត្បូងគ្រីស្តាល់ជាង២ម៉ឺនគ្រាប់ ខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ចេញទឹកមុខយ៉ាងមានអំណាចតែម្តង។May be an image of 1 person

នៅរាត្រីថ្ងៃទី១៣ ធ្នូ លោក អូលីវ៉ា គង់ ដែលជាអ្នកច្នៃម៉ូតល្បីប្រចាំប្រទេសបាននាំយកម៉ូតសម្លៀកបំពាក់សហសម័យចំនួន៤១ឈុត និងធ្វើម៉ូតសក់ដល់សិល្បការិនីដោយដកស្រង់ពីអប្សរានៅប្រាសាទអង្គរវត្តបង្ហាញទៅកាន់ទស្សនិកជននៅមុខប្រាសាទបាភួន។ កម្មវិធីរាត្រីសមោលសរសប្បុរសធម៌ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា រៀបចំឡើង ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងជាកម្មវិធីរំលឹកទៅដល់ខួបទី ៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។May be an image of 1 person

រាត្រីដ៏អស្ចារ្យនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងជាលំដាប់រងទី៥ Miss Grand International 2022 បានក្លាយជាអ្នកដើរបង្ហាញម៉ូតចុងក្រោយក្នុងកម្មវិធីនេះ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងពីការបង្ហាញខ្លួនរបស់នាង ជាពិសេសគឺទឹកមុខតែម្តងពោរពេញដោយអំណាច ឃើញហើយព្រឺសម្បុរតែម្តង។
ឈុតដែល ពេជ្រ វត្តីសារ៉ាវឌ្ឍីគ្រងនេះដែរមានឈ្មោះថា «រាជនីអង្គរបរមវិស្ណុលោក» តំឡើងដោយប្រើត្បូងគ្រីស្តាល់ជាង ២០ ០០០ គ្រាប់ គ្របដណ្ដប់ពីលើហូលសកែវពណ៌ខ្មៅដ៏មានតម្លៃរបស់ខ្មែរ។May be an image of 1 person

បន្ទាប់អ្នកគាំទ្រឃើញបវរកញ្ញាល្បីឈ្មោះរូបនេះដើរជាមួយឈុតដែលមានត្បូងគ្រីស្តាល់ជាង ២០ ០០០ គ្រាប់នេះដែរ អ្នកគាំទ្រដឹងថាឈុតនេះមិនស្រាលទេ ប៉ុន្តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែបញ្ចេញទឹកមុខដោយថាមពលឃើញហើយអត់សរសើរមិនបាន។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិ្កការណ៍រាត្រីចងចាំនាថ្ងៃទី១៤ ធ្នូ នេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងដើរតួជាជយរាជទេវី ក្នុងទស្សនីយភាពប្រវត្តិសាស្រ្តខ្មែរ ដែលជាតួអង្គសំខាន់មួយនៅក្នុងរឿងជាមួយលោក ទេព រិនដារ៉ូ និង ជំទាវ ចន ច័ន្ទលក្ខណា ៕

លោក អូលីវ៉ា គង់ រំភើបចិត្តដល់ស្រក់ទឹកភ្នែកព្រោះសម្រេចសុបិនធំក្នុងឆាកជីវិត

0

លោក អូវ៉ាលី គង់ ដែលជាអ្នកច្នៃម៉ូតឆ្នើមប្រចាំប្រទេសរំភើបចិត្តដល់ស្រក់ទឹកភ្នែកព្រោះតែបានសម្រេចសុបិនធំក្នុងជីវិតរយៈពេល១០ឆ្នាំមកនេះដែលបានច្នៃម៉ូតសំលៀកបំពាក់ចំនួន ៤១ឈុតជូនសិល្បករ សិល្បការិនី ក្នុងដើរបង្ហាញម៉ូតសម្លៀកបំពាក់សហសម័យនៅកម្មវិធីរាត្រីសមោលសរសប្បុរសធម៌ នៅមុខប្រាសាទបាភួន។ កម្មវិធីនេះរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរំលឹកទៅដល់ខួបទី ៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA4dvkeb188TfjLm7fBOPPuKhvxfIm13FJWxBSeFnu_KnAKgwI7hexHgBPaH1aPd5Bx8wNPxjQpxM2BM-aCIFlLYPKF4hkifpEm3y9oUQ051m_n1wKI1IlMWYPGpZwhy6LY3DGscAHLse7O8J27v7bB5mvGFc_0bAus3r5P2bfAXti4EPedPyzH0OiMt4/s2048/image_2023-12-14_10-39-42.png

នៅលើបណ្តាញសង្គមរបស់លោក អូលីវ៉ា គង់ នាថ្ងៃទី១៤ ធ្នូ លោកបានបង្ហើបពីអារម្មណ៍របស់ខ្លួនដែរថាការយំរបស់លោកគឺជាការយំដោយសាររំភើបចិត្តបានសំរេចក្ដីសុបិនដ៏ធំ ក្នុងឆាកជីវិត យំព្រោះតែខ្មែរអាចធ្វើបាន។ ឆ្លៀតក្នុងឱកាសនេះ អ្នកច្នៃម៉ូតរូបនេះបានបង្ហាញពីគោលបំណងរបស់ខ្លួនចំនួន៥ ជំរុញឱ្យលោកច្នៃម៉ូតសម្លៀកបំពាក់សហសម័យ និងម៉ូតសក់ដកស្រង់ពីអប្សរានៅប្រាសាទអង្គរវត្តនេះឡើង។

លោក អូលីវ៉ាគង់ ថាគោលបំណងទីមួយនោះគឺលោកចង់បង្ហាញពីការដឹងគុណដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវស្នាដៃដល់មហសចារ្យ ដល់កូនចៅជំនាន់ក្រោយហើយលោកក៏ចង់បន្តការគោរពថែរក្សានិងផ្សព្វផ្សាយ អភិវឌ្ឍន៍សម័យអភិរក្សបុរាណផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBlgkdLV4vHVGqaKBNgaCQZlTCy7HoJI6sOmjHU6SxsTIdWtEKwxuPdgV04gTTB_wUQ4U-g73p2BG74TkGXxvWP2eBUNWyY0XnjRFiq1WUci5OGMJHkjjsUq3E155MZ1vgXIn1VHOJEPDkEQ40dTrOSHu9ts7B0eNq7QTVfygeyloVc99K6D5W4DlxfeE/s2048/image_2023-12-14_10-39-40.png
គោលបំណងទីពីរគឺចង់ផ្សព្វផ្សាយនូវសិល្បៈវប្បធម៌អរិយៈធម៌ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជាតាមរយៈការច្នៃប្រឌិតខ្ពស់បែបសម័យថ្មី ដែលប្រកបដោយការគិតនិងការអនុវត្តព្រមទាំងមានទឹកតាងដែលច្បាស់លាស់ចេញពីទឹកដីកំណើតរបស់យើងផ្ទាល់។

អ្នកច្នៃម៉ូតឆ្នើមរូបនេះបង្ហើបពីគោលបំណងទីបីថា លោកបានមើលឃើញនូវពន្លឺដ៏អស្ចារ្យហើយពន្លឺនោះក៏មាននៅក្នុងខ្លួនរបស់លោកផងដែរក្នុងនាមជាកូនខ្មែរជំខាន់ក្រោយមួយរូប។ ដូច្នេះលោកចង់យកពន្លឺនោះមកបំភ្លឺដល់ក្មេងៗជំនាន់ក្រោយឱ្យបានដឹងថាប្រទេសកម្ពុជាយើងត្រូវការធនធានមនុស្សសំខាន់ៗដើម្បីអភិវឌ្ឍ នឹងអភិរក្សប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើន។May be an image of 1 person, cloud and grass

គោលបំណងទីបួន លោក អូលីវ៉ា គង់ ចង់លើកទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយដែល កំពុងស្ថិតនៅក្នុងសម័យកាលទំនើបដែលអ្នកច្នៃប្រឌិតក្ដីឬជាអ្នកច្នៃម៉ូតឬជាសិល្បករសិល្បការិនីទាំងឡាយឱ្យបានយល់ថា នេះជាការចាប់ផ្ដើមថ្មីមួយរបស់កម្ពុជា យើងរួបរួមគ្នាដើម្បីប្រទេសជាតិយើងរីកចម្រើន។ និងគោលបំណងទី៥ លោកចង់លុបបំបាត់នូវការបំបាក់ទឹកចិត្ត ការរិះគន់ដោយខ្វះនូវការគិតពិចារណាហើយខ្វះខាតនូវការស្រាវជ្រាវ មកកាន់វិស័យសិល្បៈឬវិស័យដើរម៉ូតច្នៃម៉ូត គ្រប់ទម្រង់នៅក្នុងប្រទេសកម្ពុជា ពីព្រោះ លោកយល់ឃើញថាយុវជនយុវតី ជំនាន់ក្រោយ នឹងបានកំពុងនាំយកប្រទេសកម្ពុជាទៅកាន់ពិភពលោកឱ្យបានស្គាល់ពីខ្មែរកាន់តែទូលំទូលាយ។No photo description available.

គួរបញ្ជាក់ផងដែរថាលោក អូលីវ៉ា គង់ កន្លងមកនេះបានសាងមុខមាត់ឱ្យកម្ពុជាយ៉ាងច្រើនដោយទទួលបានពានរង្វាន់ពីប្រទេសវៀតណាម អ៊ីតាលី ហើយក៏ត្រៀមដឹកនាំក្រុមរបស់លោកបង្ហាញម៉ូតនៅប្រទេសម៉ាឡេស៊ីឆាប់ៗនេះផងដែរ៕

Kathryn និង Daniel ធ្វើឱ្យហ្វេនបើកភ្នែកធំៗបែកគ្នាហើយអ្នកទាំងពីរឡើងឆាកច្រៀងជាមួយគ្នាធម្មតា

0

មានការចាប់អារម្មណ៍ពេញបណ្តាញអ៊ីនធឺណិតទៅលើអតីតគូស្នេហ៍ល្បីល្បាញហ្វីលីពីន Kathryn Bernardo និង Daniel Padilla បន្ទាប់ពីមានវីដេអូចែករំលែកលើបណ្តាញសង្គមដោយឃើញអ្នកទាំងពីរឡើងឆាកសម្តែងជាមួយគ្នាពេញដោយស្នាមញញឹមក្រោយពីអ្នកទាំងពីរប្រកាសបែកគ្នាកាលពីកន្លងមកនេះ។Kathryn Bernardo, Daniel Padilla share stage post-breakup at ABS-CBN  Christmas special | Philstar.com

ជិតពីរសប្តាហ៍ចាប់តាំងពីការប្រកាសពីការបែកបាក់របស់ Kathryn និង Daniel លើបណ្តាញសង្គមIG ក្រោយមានទំនាក់ទំនង១១ឆ្នាំដែលការប្រកាសបែកគ្នានេះធ្វើឱ្យមជ្ឈដ្ឋានក្នុងនិងក្រៅសិល្បៈទាំងក្នុងស្រុកនិងក្រៅស្រុកសោកស្តាយយ៉ាងខ្លាំង។ យ៉ាងណាមិញនាពេលថ្មីៗនេះអតីតគូស្នេហ៍ហ្វីលីពីនមួយគូនេះត្រូវបានគេឃើញរួមគ្នាម្តងទៀតនៅលើឆាកសម្រាប់កម្មវិធី ABS-CBN Christmas ចាប់តាំងពីការប្រកាសបែកគ្នារបស់ពួកគេហើយនេះក៏ជាលើកដំបូងផងដែរដែលអ្នកទាំងពីរបង្ហាញខ្លួនជាសាធារណៈរួមគ្នាកាលពីថ្ងៃទី១៣ ធ្នូ។KathNiel' reunite on stage: Filipino stars Kathryn Bernardo and Daniel  Padilla perform post break-up | Pinoy-celebs – Gulf News

វីដេអូអ្នកគាំទ្រជាច្រើននៅលើ Twitter បានបង្ហាញថា Kathryn និង Daniel បានច្រៀងបទ “I’ll Be There For You” របស់ The Rembrandt ដែលជាបទចម្រៀងដ៏ល្បីល្បាញនៃកម្មវិធីល្បី “Friends” ។ ការចែករំលែកដំណឹងនេះបានក្លាយជាដំណឹងពេញនិយមនៅលើបណ្តាញសង្គម។ ការសម្តែងរបស់ពួកគេគឺជាផ្នែកមួយនៃ ABS-CBN Christmas Special ដែលនឹងចាក់ផ្សាយនៅចុងសប្តាហ៍ខាងមុខនេះ។May be an image of 4 people and bangs

គូសបញ្ជាក់ថាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា តារាសម្តែង Kathryn Bernardo បានបង្ហោះនៅលើ Instagram ថាជីវិតគូរយៈពេល១១ឆ្នាំជាមួយមិត្តប្រុស Daniel Padilla ដែលជាស្នេហាដំបូងរបស់នាងត្រូវបានបញ្ចប់។ ខណៈការបែកគ្នារបស់អ្នកទាំងពីរក៏មានពាក្យចចាមអារ៉ាមថាបែកគ្នាដោយសារអ្នកទី៣គឺជាតារាស្រី Andrea ។ ការប្រកាសបែកគ្នានេះដែរបានធ្វើឱ្យសន្ទុះ Followers របស់ Kathryn កើនឡើងយ៉ាងឆាប់រហ័សក្លាយជាតារាស្រីហ្វីលីពីនដែលមានអ្នកតាមដានដល់ទៅជាង២០លាននាក់។May be an image of 3 people

តារាសម្តែង Kathryn Bernardo មានអាយុ២៧ ឆ្នាំត្រូវបានទស្សនិកជនស្គាល់តាមរយៈតួនាទីជាច្រើនក្នុងខ្សែភាពយន្តជាច្រើនជាពិសេសរឿង វាសនានាង ម៉ារ៉ា និង ក្លារ៉ា ។ តារាស្រីរូបនេះត្រូវបានគេចាត់ទុកថាជាសិល្បការិនីមួយរូបក្នុងវិស័យកម្សាន្តហ្វីលីពីនដែលមានអ្នកគាំទ្រច្រើនទាំងក្នុងនិងក្រៅប្រទេស។
Daniel Padilla មានអាយុ២៨ ឆ្នាំគឺជាតារាសម្តែង ម៉ូដែល និងជាតារាចម្រៀងហើយលោកគឺជាស្នេហាដំបូងរបស់ Kathryn ដោយអ្នកទាំងពីរបានស្រលាញ់គ្នាពេលធ្វើការជាមួយគ្នាក្នុងរឿងភាគទូរទស្សន៍ Growing Up ឆ្នាំ២០១១-២០១២ និងបានបន្តសហការគ្នាសម្តែងក្នុងរឿងជាច្រើនទៀត។ ក្នុងឆ្នាំ២០១៦ អ្នកទាំងពីរបានទទួលពានរង្វាន់ Blue Star ក្នុងប្រភេទតារាបរទេសដែលមានប្រជាប្រិយបំផុតផ្នែកតារាសម្តែង៕